សមត្ថកិច្ចថៃ បានចាប់រឹតបន្តឹងការត្រួតពិនិត្យលើអ្នកធ្វើដំណើរនៅព្រំដែនខាងទឹកដីថៃ ជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីមានពលរដ្ឋខ្មែរម្នាក់បានឆ្លង ជំងឺកូវិដ១៩ នៅខេត្តសៀមរាប។
អ្នកធ្វើដំណើរអះអាងថា ការត្រួតពិនិត្យនេះ ប្រសិនបើគេរកឃើញមានពលរដ្ឋខ្មែរណាមានកម្តៅខ្លាំងខុសប្រក្រតី គេនឹងមិនអនុញ្ញាតឱ្យចូលទៅប្រទេសថៃឡើយ។
គួរជម្រាបថា អាជ្ញាធរថៃបានដាក់មន្ត្រីសុខាភិបាល និងទាហានឈុតខ្មៅរបស់ថៃ ជាច្រើននាក់ ចាប់តាំងពីសប្តាហ៍មុន ដើម្បីប្រចាំការពិនិត្យអ្នកដំណើរនៅមាត់ច្រកព្រំដែននៅខាងទឹកដីថៃ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែមិនទាន់រកឃើញអ្នកដំណើរណាម្នាក់ ត្រូវបានហាមឃាត់នោះឡើយ៕






