សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)។
សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រ ជាជាតិ ដែលត្រូវបានអនុម័តតាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឲ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉កដែលមានសមាជិកចូលរួមចំនួន១៥២ ប្រទេស។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងឲ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ (IOM) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ នៅទីក្រុងភ្នំពេញក្រោមអធិបតី ភាព សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៃព្រះរាជា ណាចក្រកម្ពុជា និងមានអ្នកតំណាងចូលរួមជាង១០៧នាក់ មកពីក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល ជាដើម ក្នុងការចូលរួមចំណែកត្រៀមធ្វើការអនុម័តទៅលើកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុក៕
ប្រភពក្រសួងមហាផ្ទៃ






