រាជធានីភ្នំពេញ៖បញ្ជាគ្រោះថ្នាក់ចរាចរណ៍ កំពុងតែមានការព្រួយបារម្ភពីប្រមុខ រាជរដ្ឋាភិបាល គ្រាន់តែ៣ខែដើមឆ្នាំ ២០២០មានអ្នកស្លាប់នៅទូទាំងប្រទេស ចំនួន៤៩៣នាក់ ដែលគិតជាមធ្យម ចំនួន៥នាក់ក្នុងមូយថ្ងៃ។នេះបើក ការអោយដឹង ពីលោក ឧត្តមសេនីយ៍ ទោ ចេវ ហាក់ ស្នងការរង ទទួល ផែន ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងសន្និសិទការសែតកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០ ។
ការធ្វើសន្និសិទនោះគោលបំណងផ្សព្វនិងជំរុញអោយប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ កំពុងតែប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ចូលរួមគោរពច្បាប់ចរាចរផ្លូវគោកថ្មី
ដែលនឹងចាប់ផ្តើម អនុវត្ត រិតបន្តឹងនៅថ្ងៃទី១ខែឧសភា ឆ្នាំ ២០២០ខាងមុខនេះ ។
លោកឧត្តមសេនីយ៍ ទោ ចេវ ហាក់ បានអោយដឹងថា នៅក្នុងរយះពេលត្រីមាសទី១ ៣ខែដើមឆ្នាំ២០២០នេះ នៅទូទាំងប្រទេសមានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរារណ៍ចំនួន ៤៩៣នាក់។
បញ្ហានេះជាបញ្ហា មួយកំពុងតែប្រឈមខ្ពស់បើប្រៀបធៀបជំងឺកូវីដ១៩ ដ៍កាចសាហាវវីញ នៅប្រទេសកម្ពុជា មិនទាន់មានអ្នកស្លាប់នោះទេ ។ចំណែកគ្រោះថ្នាក់ មានអ្នកស្លាប់៤៩៣នាក់។ចំណែកនៅក្នុងនៅក្នុងរាជធានីភ្នំពេញមានអ្នកស្លាប់ចំនួន ៨៦នាក់ ។
ដោយឡែករយះពេល តែ២៧ថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញមាន គ្រោះថ្នាក់ចរាចរណ៍ចំនួន៥៩ករណីមានអ្នកស្លាប់ ចំនួន ១៩នាក់។នេះជាទូលេខ មួយដែលគួរអោយមានការព្រួយបារម្ភណាស់ ។
ហេតុដូចនេះហើយ ទើប ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានតាក់តែងធ្វើវិសោធនកម្ម កែសម្រួលអនុក្រឹត្យ ដើម្បីរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទស ដែលនឹងចាប់អនុវត្តអនុក្រឹត្យថ្មី លេខ ៣៩អនក្រ.បកចុះថ្ងៃទី១៧ខែមីនា ឆ្នាំ ២០២០ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បកចុះថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ និងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ០១ខែ ឧសភាឆ្នាំ ២០២០ នេះតទៅ។
លោកឧត្តមសេនីយ៍ស្នងការរងបានអោយដឹងថា នៅក្នុងឆ្នាំ ២០២០ សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ មានប្រសាសន៍ថា ជាឆ្នាំ ដែល យើងធ្វើការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ដោយគ្រោះថ្នាក់ចរាចរណ៍ បានធ្វើអោយប្រជាពលរដ្ឋយើង ដែលជាអ្នកប្រើប្រាស់ផ្លូវបាននឹងកំពុងមានគ្រោះថ្នាក់ច្រើនគិតជាមធ្យមមានប្រមាណ ៥នាក់ស្លាប់ក្នុង១ថ្ងៃ យើងមិនចង់ ឃើញ មានឈាមដាបនៅលើដងផ្លូវទៀតទេ។
លោកឧត្តមសេនីយ៍ ទោ ចេវ ហាក់ បានបញ្ជាក់ថា ការ អនុវត្ត អនុក្រឹត្យពីមុនផាកពិន័យអ្នកបើកម៉ូតូត្រឹមតែ ១៥០០០រៀល តែអនុក្រឹត្យថ្មី ផាករហូតដល់៦ម៉ឺន រៀល។
ការផាកពិន័យ មិនតម្រូវ អោយផាកនៅកន្លែងនោះទេ គឺ តម្រូវ សមត្ថកិច្ចនាំយកទៅអធិការដ្ឋានទុករយះពេល ៣ថ្ងៃរងចាំការផាកពិន័យ ពេលទៅយកម៉ូតូត្រូវយកមួកទៅជាមួយបើអត់មានមិនអោយម៉ូតូនោះទេ ។
ការអនុវត្តពង្រឹងការអនុវត្តច្បាប់ ធ្វើទាំងថ្ងៃទាំងយប់ហើយ នៅក្នុងខណ្ឌនីមួយៗមាន៤គោលដៅ ។ដូចនេះសូមបងប្អូនគោរពច្បាប់ទាំងអស់គ្នា ដើម្បីសុវត្តិភាពនិងអាយុជីវីតរបស់អ្នក ៕





