ព័ត៌មានថ្មី
- មានវីដេអូឬ៖ នាវា Costa Fortuna ចូលចតនៅប្រទេសសឹង្ហបុរី បន្ទាប់ពីម៉ាឡេស៊ី និង ថៃ បដិសេធ។
- ក្រុមហ៊ុនធំៗចំនួន១០ ប្រកាសទទួលចុះឈ្មោះការងារថ្មី ១១៨២កន្លែង នៅថ្ងៃស្អែកនេះ ភ្នំពេញ ៖ ក្រសួងការងារ បានប្រកាសថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ ឱកាសការងារចំនួន ១.១៨២កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗ ចំនួន១០ នឹងត្រូវផ្តល់ជូនសិស្ស និសិ្សត យុវជន អ្នកកំពុងស្វែងរកការងារធ្វើ។ អ្នកមានបំណងចុះឈ្មោះ កុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយអ្នកតំណាង ក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង៥ ៖ ០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ព័ត៌មានបន្ថែមសូមទាក់ទង ទូរស័ព្ទ ៖ ០១៦ ៧៨៦ ៦៥៥ ៕
- អភិបាលខេត្ត ព្រៃវែង ឯកឧត្តម ជា សុមេធី បានថ្លែងសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារយកអស់កម្លាំងការចិត្តរបស់ បុគ្គលិកសាលាខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ទាំង ១៣ ដែលបានខិតខំអនុវត្តការងារផែនការសកម្មភាពបានយ៉ាងល្អប្រសើរដែលធានាបាននូវតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋប្រសើរឡើងគួឲ្យកត់សម្គាល់។ ឯកឧត្តម អភិបាលខេត្តក៏បាន ដាក់ចេញទិសដៅសកម្មភាពការងារសម្រាប់ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត -ដោយប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត -ប្រជុំគណៈអភិបាល -ប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តគណៈកម្មាធិការនានា គណៈអភិបាលខេត្ត ដើម្បីពិនិត្យមើលការរីកចម្រើន ដោះស្រាយបញ្ហា និងសំណូមពរនានា និងការដឹកនាំអនុវត្តក្នុងរដ្ឋបាលខេត្ត។ ឯកឧត្ដម អភិបាលខេត្តបានបន្តទៀតថា ចំពោះ មន្ទីរអង្គភាពនានា រដ្ឋបាលក្រុង ស្រុក ទាំងអស់ដែលបានដាក់ចេញនូវទិសដៅសកម្មភាពការងាររបស់ខ្លួន ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារនោះឲ្យបានល្អ និងបានទទួលនូវលទ្ធផល ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវផែនការសកម្មភាពការងារដែលបានដាក់ចេញនោះ។ ការថ្លែងកោតសរសើរនេះ ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែងដែលនឹងប្រព្រឹត្តទៅចាប់ពីព្រឹកថ្ងៃ១១ដល់ថ្ងៃ១២ មីនា ឆ្នាំ២០២០នៅសាលាខេត្ត៕
- ប្រជាសហគមន៍ព្រៃឈើធម្មជាតិ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រុមជនល្មើសមួយក្រុមបានធ្វើសកម្មភាពលួចកាប់ឈើដោយខុសច្បាប់ នៅតំបន់ខាងលើយ៉ាងអនាធិបតេយ្យ ដែលផ្ទុយពីកិច្ចខិតខំការពាររបស់រាជរដ្ឋាភិបាល ដើម្បីអភិរក្សព្រៃឈើដែលនៅសេសសល់។រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះស្រុកក្រគរ បានចុះស្រាវជ្រាវ និងឈានដល់កំណត់មុខសញ្ញាលួចកាប់ឈើ និងដឹកជញ្ជូនឈើដែលកាប់រួច ក្នុងដែនសហគមន៍រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានដកហូតឈើអារួចមួយចំនួន និងរឹបអូសបានរថ យន្ដកែច្នៃមួយគ្រឿងផងដែរ។
- លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលមានជំងឺមិនឆ្លង ដូចជាលើសឈាម ទឹកនោមផ្អែម ពិសេសអ្នកជក់បារី ប្រឈមខ្លាំងចំពោះវីរុសកូវីដ-១៩។ លោកជំទាវ បានផ្តល់អនុសាសន៍ឲ្យពលរដ្ឋបរិរភោគអាហារ ហូបទឹកឲ្យបានគ្រប់គ្រាន់ និងសំរាកឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការឆ្លងវីរុសកូវីដ-១៩។
- រដ្ឋសភានឹងបើកសម័យប្រជុំជាវិសាមញ្ញ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាង ច្បាប់៥ផ្សេងទៀតនៅព្រឹកថ្ងៃទី១៣ មីនា ខាងមុខ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។ ជាលទ្ធផលនៃកិច្ចប្រជុំបានអនុម័តបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនា ខាងមុខនេះ។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន៦ មាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។ ៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៦- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម។
- ក្លឹបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាជាមួយមន្ត្រីក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និងអ្នកកាសែតចម្រុះស្ថាប័ន ដើម្បីប្រឈមដោះស្រាយព័ត៌មានក្លែង ក្លាយ ទល់នឹងវីរុសកូវីដ-១៩ លោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា មានប្រសាសន៏ថា បញ្ហាគួរឲ្យខ្លាចជាវីរុសកូវីដ១៩ទៅទៀតនោះ គឺព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យពលរដ្ឋភ័យខ្លាច។
- មានវីដេអូរ៖ ទីតាំងស្តុកឈើហ៊ុប និងឈើសន្លឹកកែឆ្នៃពីរកន្លែងនៅជាយខេត្តសឹ្ទងត្រែងជាប់ព្រំប្រទល់ស្រុកឆែបខេត្តព្រះវិហារត្រូវបានប្រជាពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកថាឡាបរិវ៉ាត់អស់រយៈពេលបីថ្ងៃមកហើយតែសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើបានរុញដាក់គ្នា ហាក់មិនហ៊ានបង្រ្កាប ទាក់ទិនចំពោះបញ្ហានេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសឹ្ទងត្រែង លោក គឹម ហុងសាន បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១០ ខែមីនា ថា បទល្មើសអនុផលព្រៃឈើ ទាំងពីរទីតាំងនេះបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍មកភ្លាម លោកក៏បានចេញបទបញ្ជាឲ្យលោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ តែលោ ក វ៉ា សុខា បានរុញឲ្យលោក អៀ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំនៅឃុំសំអាង ជាអ្នកដឹកនាំកម្លាំងទៅបង្រ្កាប។តែរយៈពេលបីថ្ងៃមកហើយ នៅមិនទាន់ឃើញបង្រ្កាបនៅឡើយ ៕
- មានវីដេអូរ៖ ជនសង្ស័យ ប្រើប្រាស់ ចែកចាយ និងលាក់ទុកនូវសារធាតុញៀនចំនួន ១៦ នាក់ រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខជាសាធារណៈនៅចំពោះមុខអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ ដើម្បីឲ្យសាធារណជនបានដឹង ក៏ដូចជាជួយសហការដើម្បីមានវិធានការទប់ស្កាត់ លោកវរសេនីយ៍ឯក វ៉ាន់ ធាវុឌ្ឍ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏ដូចជាមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ បានសម្រុកចូលទៅ ក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែងឈ្មោះខារ៉ាអូខេគ្រួសារ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥ នាក់ រួមជាមួយនឹងវត្ថុតាងមានថ្នាំញៀន និងប្រដាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។ ក្រោយការសាកសួរជនសង្ស័យទាំង៥នាក់ ខាងលើ ពួកគេបានសារភាព ទើបយើងសម្រេចឈានដល់ការចាប់ខ្លួនមនុស្សចំនួន ៦ នាក់និងថ្នាំញៀនមួយចំនួនទៀតជាបន្តបន្ទាប់ ។ ដោយឡែក ជនសង្ស័យចំនួន ៥នាក់ផ្សេងទៀត ដែលជាអ្នកប្រើប្រាស់ សារធាតុញៀន គឺឱយក្រុមគ្រួសារធ្វើកិច្ចសន្យា យកទៅមណ្ឌលអប់រំកែប្រែ និងបន្សាបគ្រឿង ញៀន ។ ចំណែកជនសង្ស័យទាំង ១១ នាក់ រួមនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
- ខេត្តកំពង់ឆ្នាំង៖ សិស្សថ្នាក់ទី 11 នៃG នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន រលាប្អៀរ បានដួលសន្លប់ ជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ គឺថ្ងៃទី 09 និងថ្ងៃទី 10 ខែមីនាឆ្នាំ 2020 ខេត្តកំពង់ឆ្នាំង៖ សិស្សថ្នាក់ទី 11 នៃG នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន រលាប្អៀរ បានដួលសន្លប់ ជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ គឺថ្ងៃទី 09 និងថ្ងៃទី 10 ខែមីនាឆ្នាំ 2020 ។ ប្រភពពីលោកគ្រូអ្នកគ្រូបង្ហាត់នៅវិទ្យាល័យបុនរ៉ានីហ៊ុនសែនរលាប្អៀរដែលមានទីតាំងស្ថិតនៅក្នុងភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលារប្អៀរ បានអោយដឹងថា កាលពីថ្ងៃទី 9 ខែមីនាមាន សិស្សថ្នាក់ទី 11 g ដែលរៀននៅអគារ២ជាន់ សង់បណ្ដោយថ្ងៃ បានដួលសន្លប់ចំនួន 5 នាក់ ដោយឡែកនៅវេលាម៉ោងប្រមាណជាង 10 ព្រឹកថ្ងៃទី 10 ខែមីនានេះដែរក៏មានសិស្សដួលសន្លប់ចំនួន 4 នាក់ទៀតផងដែរ ដែលតាមការបញ្ជាក់ជាជំហានដំបូងសង្ស័យដោយសារអាកាសធាតុក្តៅខ្លាំង ។ សូមបញ្ជាក់ថារយៈពេលនៃការដួលសន្លប់របស់សិស្សខាងលើ ពុំមានរងគ្រោះដល់ថ្នាក់ជីវិត ទេតែបញ្ហាចោទជាសំខាន់គឺបន្ទប់រៀនគ្មានខ្យល់អាកាសត្រឹមត្រូវនិងគួបផ្សំបណ្ដាលមកពីអាកាសធាតុដៅខ្លាំងពេក៕ ដោយ៖ ពៅ សុខហ៊ាន
- (ស្ទឹងត្រែង)៖ទីតាំងស្តុកឈើហ៊ុប និងឈើសន្លឹកកែឆ្នៃពីរកន្លែងនៅជាយខេត្តសឹ្ទងត្រែងជាប់ព្រំប្រទល់ស្រុកឆែបខេត្តព្រះវិហារត្រូវបានប្រជាពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកថាឡាបរិវ៉ាត់អស់រយៈពេលបីថ្ងៃមកហើយតែសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើបានរុញដាក់គ្នា ហាក់មិនហ៊ានបង្រ្កាប (ស្ទឹងត្រែង)៖ទីតាំងស្តុកឈើហ៊ុប និងឈើសន្លឹកកែឆ្នៃពីរកន្លែងនៅជាយខេត្តសឹ្ទងត្រែងជាប់ព្រំប្រទល់ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកថាឡាបរិវ៉ាត់អស់រយៈពេលបីថ្ងៃមកហើយតែសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើបានរុញដាក់គ្នា ហាក់មិនហ៊ានបង្រ្កាប ។ ទាក់ទិនចំពោះបញ្ហានេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសឹ្ទងត្រែង លោក គឹម ហុងសាន បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១០ ខែមីនា ថា បទល្មើសអនុផលព្រៃឈើ ទាំងពីរទីតាំងនេះបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍មកភ្លាម លោកក៏បានចេញបទបញ្ជាឲ្យលោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ តែលោ ក វ៉ា សុខា បានរុញឲ្យលោក អៀ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំនៅឃុំសំអាង ជាអ្នកដឹកនាំកម្លាំងទៅបង្រ្កាប។តែរយៈពេលបីថ្ងៃមកហើយ នៅមិនទាន់ឃើញបង្រ្កាបនៅឡើយ ៕
- ជនសង្ស័យ ប្រើប្រាស់ ចែកចាយ និងលាក់ទុកនូវសារធាតុញៀនចំនួន ១៦ នាក់ រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខជាសាធារណៈ កំពង់ឆ្នាំង៖ ជនសង្ស័យ ប្រើប្រាស់ ចែកចាយ និងលាក់ទុកនូវសារធាតុញៀនចំនួន ១៦ នាក់ រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខជាសាធារណៈនៅចំពោះមុខអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ ដើម្បីឲ្យសាធារណជនបានដឹង ក៏ដូចជាជួយសហការដើម្បីមានវិធានការទប់ស្កាត់ ។ លោកវរសេនីយ៍ឯក វ៉ាន់ ធាវុឌ្ឍ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏ដូចជាមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ បានសម្រុកចូលទៅ ក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែងឈ្មោះខារ៉ាអូខេគ្រួសារ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥ នាក់ រួមជាមួយនឹងវត្ថុតាងមានថ្នាំញៀន និងប្រដាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។ ក្រោយការសាកសួរជនសង្ស័យទាំង៥នាក់ ខាងលើ ពួកគេបានសារភាព ទើបយើងសម្រេចឈានដល់ការចាប់ខ្លួនមនុស្សចំនួន ៦ នាក់និងថ្នាំញៀនមួយចំនួនទៀតជាបន្តបន្ទាប់ ។ ដោយឡែក ជនសង្ស័យចំនួន ៥នាក់ផ្សេងទៀត ដែលជាអ្នកប្រើប្រាស់ សារធាតុញៀន គឺឱយក្រុមគ្រួសារធ្វើកិច្ចសន្យា […]
- យោធភូមិភាគទី៣ប្រជុំត្រួតពិនិត្យការងារភស្តុភាឆ្នាំ ២០១៩ និងផែនការការងារភស្តុភារឆ្នាំ ២០២០ យោធភូមិភាគទី៣ប្រជុំត្រួតពិនិត្យការងារភស្តុភាឆ្នាំ ២០១៩ និងផែនការការងារភស្តុភារឆ្នាំ ២០២០។
- «សភាកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នៅចុងខែតុលាឆ្នាំនេះ» សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ នៅសណ្ឋាគារ សុខារ៉េស៊ីដង់ រាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍដោយចីរភាព»។ សូមជម្រាបថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានកោះប្រជុំលើកដំបូង នៅទីក្រុង Strasbourg ប្រទេសបារាំង ដែលបច្ចុប្បន្ន មានសមាជិកនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១ប្រទេស រួមទាំងអង្គការជាដៃគូចំនួន២ គឺ សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕
- «នាវា២គ្រឿងដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ និង៣គ្រឿងទៀត ត្រៀមចូលចតបន្តបន្ទាប់» គិតត្រឹមនៅថ្ងៃទី១០ ខែមីនា នេះ មាននាវាចំនួន ២គ្រឿងហើយដែលដឹកវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់រោងចក្រកាត់ដេរ បានចូលចតកំពង់ផែខេត្តព្រះសីហនុ ខណៈនាវា ៣គ្រឿងទៀតត្រៀមចូលចតនៅកំពង់ផែក្រុងព្រះសីហនុ តាមថ្ងៃផ្សេងៗគ្នាជាបន្តបន្ទាប់។ អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ថៃ រិទ្ធី បានបញ្ជាក់ថា នាវាជើងទី១ បានដឹកជញ្ជូនវត្ថុធាតុដើមមកពីប្រទេសចិន សម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយការបំពេញឯកសារផ្សេងៗរួមទាំងការលើកដាក់ផ្ទេរសម្ភារៈបានធ្វើទាំងយប់ដោយកម្លាំងកម្មករ បុគ្គលិកនៃកំពង់ផែ និងមន្ត្រីអង្គភាព មានសមត្ថកិច្ចប្រចាំច្រកកំពង់ផែ ដើម្បីពន្លឿនការងារនេះ តាមគោលការណ៍ណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយ៉ាងរលូន៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


