ព័ត៌មានថ្មី
- សហជីពវិស័យទេសចរណ៍ប្រចាំខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ថា អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ បានបើកកិច្ចប្រជុំពិសេសមួយជាមួយក្រុមអ្នករកស៊ីខាងវិស័យទេសចរណ៍ ក្រោយមានករណីបុរសអាយុ៣៨ឆ្នាំម្នាក់ ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន។ ចំណែកសភាពការណ៍ក្នុងខេត្តទេសចរណ៍ដ៏ល្បីមួយនេះ មានសភាពស្ងប់ស្ងាត់ជាងធម្មតា បើទោះជាអាជ្ញាធរមិនបានហាមប្រាមការជួបប្រជុំ ឬធ្វើដំណើរក៏ដោយ ចំណែកនៅតាមគ្រួសារនីមួយៗ មិនសូវមានសមាជិក ជាពិសេសក្មេងៗចេញក្រៅផ្ទះឡើយ៕
- មានវីដេអូរ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន បានត្រៀមនាវាដឹកទំនិញ៧គ្រឿង ដើម្បីបញ្ជូនវត្ថុធាតុដើមមកផ្គត់ផ្គង់ដល់រោងចក្រវាយនភណ្ឌនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន បានត្រៀមនាវាដឹកទំនិញ៧គ្រឿង ដើម្បីបញ្ជូនវត្ថុធាតុដើមមកផ្គត់ផ្គង់ដល់រោងចក្រវាយនភណ្ឌនៅកម្ពុជា ស្របពេលមានវិបត្តិ កូវីត១៩ ដែលនាំឱ្យរោងចក្រមួយចំនួន បង្ខំចិត្តផ្អាកការងារបណ្ដោះអាសន្ន។ គម្រោងនេះ អាចរោងចក្រមានដំណើរការឡើងវិញ ធ្វើឱ្យកម្មករដែលបាត់បង់ការងារ ឬបម្រុងនឹងបាត់បង់ការងារអាចមានលទ្ធភាពបន្តការងាររបស់ខ្លួន។ សម្តេចតេជោ ក៏បានអំពាវនាវដល់រោងចក្រ សហគ្រាស កុំឆ្លៀតឱកាសព្យួរការងារ ហើយលុបចោលកិច្ចសន្យាការងារជាមួយកម្មករ៕
- (មានវីដេអូ) ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ដង្កោសម្តែងការមិនពេញចិត្តចំពោះអាជ្ញាធរខណ្ឌដង្កោដោយសារតែអាជ្ញាធរគ្មានវិធានការទៅលើរថយន្តដឹកខ្សាច់ដែលបានដឹកធ្លាក់ហៀពេញផ្លូវ៣៧១នៅក្នុងភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ ព្រំប្រទល់សង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២០ ប្រជាពលរដ្ឋលើកឡើងថា រាល់ថ្ងៃនេះពួកគាត់ពិបាករស់នៅនឹងប្រកបអាជីវកម្មណាស់ តាំងពីមានការដ្ឋានខ្សាច់មួយកន្លែងនៅតាមបណ្តោយផ្លូវ ៣៧១ ដោយសាររថយន្តដឹកខ្សាច់បានបើកលឿនៗហើយបង្កការរំខាន ជាពិសេសខ្សាច់ធ្លាក់ពេញផ្លូវ បណ្តាលអោយហុយស្ទើរតែពួកគាត់រកសុីមិនបានហើយមួយយប់ៗរថយន្តដឹកខ្សាច់បានបង្កសម្លេងលឺៗរំខានដល់ការសម្រាក។
- (មានវីដេអូ) យុវសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ បាក់ទូកម្នាក់ត្រូវបានរថយន្ត ដឹកគ្រឿងសំណង់បើកគៀរនិងកិនចំដងខ្លួន និង ក្បាលស្លាប់នៅកន្លែងខណះពេល ដែលជិះម៉ូតូម៉ាកស្យូមម័រ អ៊ិច មួយគ្រឿងទៅរៀន ។ ភ្នំពេញ៖ យុវសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ បាក់ទូកម្នាក់ត្រូវបានរថយន្ត ដឹកគ្រឿងសំណង់បើកគៀរនិងកិនចំដងខ្លួន និង ក្បាលស្លាប់នៅកន្លែងខណះពេល ដែលជិះម៉ូតូម៉ាកស្យូមម័រ អ៊ិច មួយគ្រឿងទៅរៀន ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលម៉ោងប្រមាណ៥និង៥១នាទីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ នៅគល់ស្ពានអាកាស់ស្ទឹងមានជ័យតាមបណ្តោយផ្លូវលេខ ២៧១ ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីកើត មានគ្រោះថ្នាក់អ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួន ផងដែរ។
- ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានបញ្ជូននាវាដឹកវត្ថុធាតុដើម៧គ្រឿង ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកាត់ដេរនៅព្រះរាជាណាចក្រកម្ពុជា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានបញ្ជូននាវាដឹកវត្ថុធាតុដើម៧គ្រឿង ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកាត់ដេរនៅព្រះរាជាណាចក្រកម្ពុជា។ តាមការគ្រោងទុក នៅថ្ងៃទី 9 មីនា នាវា ដឹកវត្ថុធាតុដើមចំនួន 2 គ្រឿង មួយគ្រឿងនឹងមកដល់កំពុងផែក្រុងព្រះសីហនុ និងមួយគ្រឿងទៀតនៅកំពង់ផែប្រទេសវៀតណាម។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា គ្មានការលុបចោលព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្ត បាត់ដំបងនោះទេ សម្តេចនឹងអញ្ជើញទៅខេត្តបាត់ដំបង ដើម្បីបើកព្រឹត្តិការណ៏នេះ ហើយគ្រោងជួបជាមួយគណ:ឃុំ ទាំងអស់ទូទាំងខេត្តបាត់ដំបង។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចនឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីធ្វើការពិនិត្យដោយផ្ទាល់ សម្តេចតេជោ អះអាងថា កម្ពុជាមិនមានបញ្ហាខ្វះស្បៀងឡើយ ហើយគ្មានអ្វីចាំបាច់ត្រូវទិញអង្ករស្តុកនោះទេ។ ប៉ុន្តែសម្តេចតេជោ អំពាវនាវកុំឲ្យតម្លើងថ្លៃអាហារ និងអង្ករនោះឡើយ។
- បុណ្យទន្លេក្នុងខេត្តបាត់ដំបងឆ្នាំនេះ នឹងប្រារព្ធធ្វើតាមការគ្រោងទុក ខេត្តបាត់ដំបង ÷ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង កំពុងបន្តគម្រោងប្រារព្ឋពិធីបុណ្យទន្លេនៅមាត់ទន្លេជិតផ្សាររក្រោម មុខសាលាខេត្តបាត់ដំបង តាមការគ្រោងទុក ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមីនា
- សម្តេចតេជោ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីខេត្តពោធិសាត់ ទៅទល់ខេត្តត្រាតប្រទេសថៃ ខេត្តពោធិ៍សាត់ ÷ នៅព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញ
- សារមន្ទីរចំនួនបីនៅខេត្តសៀមរាប បើកឱ្យភ្ញៀវទស្សនាដោយឥតគិតថ្លៃពេញមួយឆ្នាំ ខេត្តសៀមរាប ÷ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិ
- សម្ដេចតេជោ ផ្ញើសារបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ត្រី ភ្នំពេញ ÷ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមរយៈហ្វេសប៊ុកផេក ដោយបង្ហាញថា «ទិវាអន្តរជាតិនារី៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។
- ប៉ូលីសនឹងចាប់ផ្ដើមរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ចាប់ពីថ្ងៃទី៩ ខែមីនា នេះទៅ ភ្នំពេញ ៖ អធិការខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីត្រួតពិនិត្យសារជាតិស្រវឹង ក្រោយពីមានការកើនឡើងនៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រើន។ វិធានការរឹតបន្តឹងនេះ នឹងចាប់អនុវត្តពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ នេះតទៅ ចាប់ពីវេលាម៉ោង ២៣:០០ នាទី ដល់ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ នៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤៕
- សាកលវិទ្យាល័យកម្ពុជាផ្តល់ជូនអាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ ចំនួន ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ វគ្គសិក្សាទី១ (Term I) ឆ្នាំសិក្សា២០២០-២០២១ ភ្នំពេញៈ សាកលវិទ្យាល័យកម្ពុជា (UC) មានសេចក្តីសោមនស្សរីករាយសូមជម្រាប និងជូនដំណឹងដល់សិស្សានុ- សិស្ស និងសាធារណជនឲ្យបានជ្រាបថា សាកលវិទ្យាល័យកម្ពុជាមានផ្តល់អាហារូបករណ៍ពេញថ្លៃ ចំនួន ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ វគ្គសិក្សាទី១ (Term I) ឆ្នាំសិក្សា ២០២០-២០២១។ អាហារូប-ករណ៍ទាំងនេះត្រូវបានប្រសិទ្ធិនាមថា “ អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ ” ជូនដល់សិស្សានុសិស្សកម្ពុជានៅទូទាំងប្រទេសដែលចង់បន្តថ្នាក់បរិញ្ញាបត្រ។
- សហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់ពលរដ្ឋកុំឲ្យបារម្ភរឿងខ្វះខាតស្បៀងអាហារ ដែលនាំ ឲ្យ ជនឆ្លៀតឱកាសតម្លើងថ្លៃអង្ករ
- ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យគ្រឹះស្ថានរដ្ឋនិងឯកជនទាំងអស់នៅក្នុង ខេត្តសៀមរាបត្រូវបិទទ្វារ សិក្សាជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី បន្ទាប់ពីមានការរកឃើញ បុរសជនជាតិខ្មែរលើកដំបូងនៃវីរុស Covid-19 ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យគ្រឹះស្ថានរដ្ឋនិងឯកជនទាំងអស់នៅក្នុង ខេត្តសៀមរាបត្រូវបិទទ្វារ សិក្សាជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី បន្ទាប់ពីមានការរកឃើញ បុរសជនជាតិខ្មែរលើកដំបូងនៃវីរុស Covid-19។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


