ភ្នំពេញ ÷ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមរយៈហ្វេសប៊ុកផេក ដោយបង្ហាញថា «ទិវាអន្តរជាតិនារី៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។
សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផង បានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងតែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី ចាប់តាំងពីថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតដល់ពេលបច្ចុប្បន្ន៕






