ខេត្តសៀមរាប ÷ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងបើកទ្វារសារមន្ទីរចំនួនបី គឺសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរឡតានី សម្រាប់ឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែមីនា ដល់បំណាច់ឆ្នាំ២០២០ តទៅរយៈពេលមួយឆ្នាំ។
លោកថា ការបើកទូលាយនេះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រខ្មែរឱ្យបានទូលំទូលាយ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិពិសេសសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សាអប់រំនានា និងបង្កើនមោទនភាពជាតិអំពីប្រវត្តិសាស្រ្ត៕







