មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងនៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ នឹងបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃច័ន្ទ ទី២៩ ខែមីនា ដល់ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។ ស្របជាមួយគ្នានេះផងដែរ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូមល នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ដល់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ផងដែរ។
ក្រសួងសាធារណៈការ និងដឹកជញ្ជូន ប្រាប់ឲ្យបងប្អូនប្រជា ពលរដ្ឋ អាចទៅទទួលសេវាសាធារណៈនៅ មណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)៕






