ព័ត៌មានថ្មី
- សេន ប៊ុនថេន ចង់ផ្តល់សម្ភារៈហ្វឹកហាត់មួយចំនួនដល់ប្អូនប្រុសដែលត្រូវបានគេង្ហោះក្នុងបណ្តាញសង្គម អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ សេន ប៊ុនថេនថាខ្លួនចង់ផ្តល់សម្ភារៈហ្វឹកហាត់មួយចំនួនក្មេងដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គម។
- ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងចំណែកបុរសជាប្តីបានរងរបួសជាទម្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងចំណែកបុរសជាប្តីបានរងរបួសជាទម្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង 5 និង 30 នាទីល្ងាចថ្ងៃទី 1 ខែមេសាឆ្នាំ 2019 នៅលើផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ72 និងលេខ 73 ស្ថិតក្នុងភូមិអូរសណ្តាន់ឃុំទឹកហូតស្រុករលាប្អៀរ ។
- រថយន្តដឹកដីបោះពួយបុករថយន្តស៊ីទែនប្រេងសាវីម៊ិច នៅចំណុចស្តុបក្រឡាប់ទាំងព្រឹក រាជធានីភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿនមិនឈប់ស្តុបទៅបុករថយន្តស៊ីទែនប្រេងក្រុមហ៊ុន SAVIMEX ពេញទំហឹង បណ្តាលអោយក្រឡាប់ ដេកស្តូកក្បែរចិញើមផ្លូវនិងហូរប្រេងអស់ទាំងព្រឹក ។
- កីឡាករ លន បញ្ញា ក្លាយជាជើងឯកខ្សែក្រវ៉ាត់អន្តរជាតិ Wurkz កីឡាករលន បញ្ញា ឈ្នះដំណែងជើងឯកខ្សែក្រវ៉ាត់អន្តរជាតិ Wurkz ទាំងលំបាកលើកីឡាករ Super Man ។
- វ៉ាន់ វឿន ក្លាយជាជើងឯកប្រដាល់ខ្សែក្រវ៉ាត់អន្តរជាតិខារ៉ាបាវរដូវកាលទី៨ កីឡាករ វ៉ាន់ វឿន ក្លាយជាជើងឯកខ្សែក្រវ៉ាត់អន្តរជាតិខារ៉ាបាវរដូវកាលទី៨ដោយយកឈ្នះកីឡាករលាភ រដ្ឋាវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃ សៅរ៍។
- លោកគ្រូ ហុក សុជីវ័ន ថា តំបន់ប្រយុទ្ធនៅស្ទើរ ក្រោយឈ្នះគិរីវង់ ២-០ ក្លិបកីឡាបាល់ទាត់ វិសាខា បានទទួល ៣ពិន្ទុបន្ថែមពីការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២ នៃពានមិត្តហ្វូនខេមបូឌាលីគ ឆ្នាំ២០១៩ ក្រោយយកឈ្នះក្លិបគិរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានវិសាខា កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ។
- វ៉ានវឿន ថាពុំមានអារម្មណ៍ភ័យខ្លាច លាភ រដ្ឋា ព្រោះខ្លួនបានត្រៀមស្នៀតការពារខ្លួនរួចរាល់ហើយ កីឡាករវ៉ាន់វឿនថា ខ្លួនពុំមានអារម្មណ៍ភ័យខ្លាចលាភរដ្ឋាពេលជួបវគ្គផ្តាច់ព្រ័ត្រជើងឯកខ្សែក្រវ៉ាត់ខ៉ារ៉ាបាវនោះទេ ព្រោះខ្លួនបានត្រៀមស្នៀតការពាររួចរាល់ហើយ។
- ក្រុមបាល់ទាត់នារី ២៤ក្រុម ចូលរួមប្រជែងពានរង្វាន់ CamEd រដូវកាលទី៦ នាយកវិទ្យាស្ថាន CamEd Business School ថាបាល់ទាត់ជាប្រភេទកីឡាមួយជួយបង្កើតផ្នត់គំនិតអោយនិស្សិតក្លាយជាអ្នកដឹកនាំនាពេលអនាគត។
- ក្លិប ភ្នំពេញ ក្រោន ប្តូរឈ្មោះកីឡដ្ឋានទៅជា Smart RSN Stadium ក្លិបបាល់ទាត់ល្បីភ្នំពេញក្រោនបានប្រកាសប្តូរឈ្មោះកីឡដ្ឋានរបស់ខ្លួនដែលឈ្មោះចាស់ថា RSN ដែល យោងតាម ឈ្មោះ ម្ចាស់ ក្លិប លោក ឬ ទ្ធី សំណាង ប្រើប្រាស់ តាំងពី ឆ្នាំ ២០១៥មកនោះ ដោយបន្ថែម ពាក្យ Smart នៅ ពីមុខ ពាក្យ RSNវិញ ដើម្បីរំលិចនូវដៃគូរឧបត្ថម្ភរបស់ក្លិប។
- ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់CGAលើកទី១៥អ្នកចូលរួមគាំទ្រផុសផុលកាន់តែខ្លាំង ប្រធានក្លិបវាយកូនគោលស៊ីជីអេអះអាងថា ព្រឹត្តិការណ៍ប្រកួតវាយកូនគោលCGAលើកទី១៥អ្នកចូលរួមគាំទ្រកាន់តែផុសផុលខ្លាំង ខណៈអ្នកចុះឈ្មោះចូលរួមប្រកួតលើការគ្រោងទុក។
- អ្នកប្រដាល់គុនខ្មែរយូស សំអាល់ពេលបញ្ចប់អាជីពប្រដាល់រួមរិតដោយជំងឺសាហាវ អតីតកីឡាករប្រដាល់គុនខ្មែរកីឡាករយូស សំអាល់ ក្រោយចូលនិវត្តពីអាជីពប្រដាល់អស់មួយរយៈ ពេលនេះលេចមុខនៅមន្ទីរពេទ្យរុស្ស៊ីកំពុងសម្រាក់ព្យាលបាលជំងឺមហារីក។
- រថយន្ដ KIA បុករថយន្ដ TOYOTA បញ្រ្ចាស់ទិសគ្នា គៀបម្ចាស់រថយន្ដ TOYOTA ស្លាប់ក្នុងរថយន្ដ ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២៤:០០ នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៤០-១៤១ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី កើតឡើងដោយរថយន្តបុកគ្នា បណ្តាលឲ្យខូចខាតរថយន្ត០២គ្រឿង និងស្លាប់អ្នកបើកបរប្រុសម្នាក់ នៅនឹងកន្លែងកើតហេតុ។ តាមការឲ្យដឹងគឺរថយន្ដបង្កម៉ាក KIA ពាក់ស្លាកលេខ ភ្នំពេញ 3D-0128 ពណ៌លឿង.ស ធ្វើចរាចរណ៍ពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុខាងលើ រថយន្តនោះបានបើកវេរចង្កូតមកឆ្វេង ជ្រុលមកបុកជាមួយរថយន្ត TOYOYA TACOMA ដែលកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា។ អ្នកបើកបររថយន្តម៉ាក KIA បន្ទាប់ពីបង្ករួចគ្រោះថ្នាក់រួច បានរត់គេចខ្លួនបាត់ស្រមោល ចំណែកខាងរថយន្តរងគ្រោះម៉ាក TOYOTA TACOMA ពាក់ផ្លាកលេខ ភ្នំពេញ 2AI-4233 ពណ៌ទឹកប្រាក់ ធ្វើចរាចរណ៍ពីលិចទៅកើតនោះ, អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ បានស្លាប់ក្នុងហេតុការណ៍។ ក្រោយធ្វើការចុះវាសវែងរួចមក រថយន្ដទាំង២គ្រឿងត្រូវបានបញ្ចូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕
- ស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូឈប់ចាំភ្លើងស្តុប ខូចខាតម៉ូតូ៥គ្រឿង និងរបួសមនុស្ស៥នាក់ រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ មានករណីស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូប្រហែល៤-៥គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងនៅចំណុចភ្លើងស្តុបមួយកន្លែង ស្ថិតលើផ្លូវ២១៧ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ អ្នកឃើញហេតុការណ៍នេះ បានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យបុករះនេះ គឺដោយសារតែស្ត្រីអ្នកបើកបរនោះ ជាន់ហ្ការថយន្តជ្រុលពេលចំណុចផ្លូវបត់។ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ ដើម្បីដោះស្រាយ៕ ប្រភព៖ Fresh News
- រថយន្តក្រុមហ៊ុនដឹកស្រាបៀរអង្គរ បុកម៉ូតូ បណ្ដាលកុមារ២នាក់ឲ្យរងរបួសធ្ងន់ ខេត្ដបន្ទាយមានជ័យ ៖ ក្មេងប្រុស២នាក់បានរងរបួសធ្ងន់ ម្នាក់បាក់ជេីងនិងដៃ ម្នាក់ទៀតបែកក្បាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តបុកជាមួយនឹងម៉ូតូ ក្នុងទិសដៅច្រាសទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កេីតឡេីងនៅវេលាម៉ោង១៨:៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងផ្លូវអក្សរ T ចំងាយ150ម៉ែត្រ ស្ថិតនៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។ យោងតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកេីតហេតុ បានឃេីញក្មេងប្រុស២នាក់ជិះម៉ូតូជាមួយគ្នា RSX សេរី២០១៥ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-6583 អ្នកបេីកបរម៉ូតូឈ្មោះ ឡុញ អុីស៊ិញ ភេទប្រុស អាយុ១៤ឆ្នាំ នៅរស់ភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ និងអ្នករួមដំណើរដោយឈ្មោះ ព្រាន ចាន់សួន ប្រុសអាយុ១២ឆ្នាំ រស់នៅភូមិឃុំជាមួយ បានធ្វេីដំណេីរក្នុងទិសដៅពីខាងត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Hyandai ពណ៌ក្រហម ជារថយន្ដក្រុមហ៊ុនដឹកស្រាបៀរអង្គរ (ចង្កូតស្ដាំ) ពាក់ស្លាកលេខ BMC-0017 បើកច្រាសទិសគ្នា បើកបរដោយឈ្មោះ សាន […]
- ប្លែក! ជិះម៉ូតូបុកគោយន្តដឹកឈើពីក្រោយរបួសធ្ងន់ ដឹកទៅដល់ពេទ្យ គ្រូពេទ្យស្រវឹងមិនព្រមសង្គ្រោះ ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសជាធ្ងន់ធ្ងរ ខណៈដែលជិះម៉ូតូលឿនទៅបុកគោយន្តដឹកឈើពីក្រោយ ហើយត្រូវបានប្រជាការពារ ដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាពត្រពាំងជោ ចំពេលគ្រូពេទ្យកំពុងស្រវឹងស្រា ថាទាល់តែគ្រួសារមកទើបសង្រ្គោះ ទុកអោយអ្នករបួសស្រែកថ្ងូរឈឺមុខរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ និង៤០នាទី យប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ ចន្លោះគីឡូម៉ែត្រលេខ៦៩ ទៅលេខ៧០ ស្ថិតនៅក្នុងភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូ បុកគោយន្តពីក្រោយ។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុក បាននិយាយអោយដឹងថា មុនពេលកើតហេតុមានគោយន្ត០១គ្រឿង ម៉ាក KUBOTA RT140 ពណ៍ក្រហម បើកបរក្នុងទិសដៅពីលិចទៅកើត ដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយកើតហេតុ) លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿងទៀត ម៉ាក HONDA Dream C125 ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅស្របទិសគ្នាពីក្រោយដោយឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកុមារមាស ឃំុអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ខណៈកំពុងជិះពីក្រោយ ក៏ជ្រុលទៅបុកគោយន្តពីក្រោយ បណ្តាលឲ្យម៉ូតូដួល […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


