ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • «សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើរាជរដ្ឋាភិបាលបន្ថែមកញ្ចប់ថវិកាពិសេស ៨០លានដុល្លារសម្រាប់ទិញស្រូវនារដូវប្រមូលផលខាងមុខ» សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១១ ខែមីនា នេះ បានស្នើដល់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) សូមរក្សាទុកកញ្ចប់ថវិកាពិសេស៨០លានដុល្លារ សម្រាប់ទិញស្រូវនារដូវប្រមូលផលខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានពន្យល់ថា កញ្ចប់ថវិកាដែលស្នើរក្សាទុកនេះ គឺ៥០លានដុល្លារសំរាប់ទិញស្រូវ(ស្រូវសែនក្រអូប) នារដូវប្រមូលផលជុំទី១ និងស្នើ ៣០លានដុល្លារបន្ថែមសំរាប់ជុំទី២ (ស្រូវពពួកផ្ការំដួល រំដេង រមៀត សូម៉ាលី…) ហើយបន្ថែមរយៈពេលនៃការបង្វិលសងពី ៦ខែ ទៅ ១២ខែ»៕
  • អ្នកផ្ទុកវីរុស COVID-19 ហើយមានជំងឺលើសឈាម ងាយនឹងស្លាប់ជាងអ្នកធម្មតា មនុស្សដែលមានជំងឺលើសឈាមអាចនឹងមានហានិភ័យខ្ពស់ និងអាចស្លាប់ នៅពេលឆ្លងវីរុសកូរ៉ូណា។ នេះបើតាមការសិក្សាមួយពីអ្នកឆ្លងវីរុសនេះនៅប្រទេសចិន។ នៅក្នុងកិច្ចសម្ភាសន៏ជាមួយ Bloomberg គ្រូពេទ្យជំនាញផ្នែកថែទាំអ្នកជំងឺ បានព្រមានចំពោះអ្នកដែលមានបញ្ហាឡើងសម្ពាធឈាម គឺជាក្រុមមនុស្សដែលងាយរងគ្រោះដោយសារវីរុសកូរ៉ូណាច្រើនជាងអ្នកធម្មតា។ អ្នកស្រាវជ្រាវ បានសិក្សាលើមនុស្សចំនួន១៩១នាក់ ដែលមានផ្ទុកកូវីដ១៩ អាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅក្នុងមន្ទីរពេទ្យ Jinyintan និងនៅ Wuhan Pulmonary។ ៤៤នាក់ នៃអ្នកឆ្លងវីរុសនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពី ខែមករា ខណៈមនុស្ស១៣៧នាក់ មិនបានស្លាប់។ ជំងឺតង់ស្សុងឡើងខ្ពស់ រឺ លើសឈាម ជាហេតុចំបងដែលបណ្តាលអ្នកជំងឺស្លាប់ច្រើនជាងគេ តាមពី ក្រោយជំងឺទឹកនោមផ្អែម និងជំងឺបេះដូង៕
  • អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីធ្វើការ បូកសារុបការងារ – ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងការងារផ្សព្វផ្សាយអប់រំ សំដៅបន្តពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រងសាធារណមតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលា ដែលមានការចូលរួមពីតំណាងជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងការងារបណ្តាញផ្សព្វផ្សាយសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តប្រមាណ១៥០រូប។ លោក ស្វាយ ស៊ីថា បាននិយាយថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងការងារ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលទទួលបន្ទុកការងារព័ត៌មាន ត្រូវខិតខំរៀបចំតាក់តែងខ្លឹមសារ ផលិតព័ត៌មាន រួមទាំងបទយកការណ៍ ឬវីដេអូឃ្លីបផ្សេងៗតាមស្ថានការណ៍ចាំបាច់ចំពោះមុខ ដោយផ្អែកលើជំនាញ និងបច្ចេកទេស ដើម្បីធ្វើការផ្សព្វផ្សាយ បំភ្លឺ អប់រំ ក្នុងការគ្រប់គ្រងសាធារណមតិឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានសំណូមពរ និងលើកទឹកចិត្តអោយអង្គសិក្ខាសាលាបន្តរួមគ្នាក្នុងការផ្តល់នូវព័ត៌មានពិត ស៊ីជម្រៅ និងមានទឡ្ហីករណ៍រឹងមាំច្បាស់លាស់ ជាពិសេសការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយប្រើប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមថ្មីក៍ ដូចជាវិទ្យុនិងទូរទស្សន៍ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា។ សកម្មភាពនៃការឆ្លើយតបបានលឿនរហ័ស គឺជាភាពចាំបាច់បំផុតនៃការផ្សព្វផ្សាយ ហើយដែលយើងទាំងអស់គ្នាត្រូវខិតខំប្រមូលកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីបន្សាបនូវរាល់ព័ត៌មានបំពុលដែលអាចនឹងប៉ះពាល់ដល់សន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី […]
  • បន្ទប់ស្នាក់នៅតាមសណ្ឋាគារនិងផ្ទះសំណាក់ក្នុងអំឡុងបុណ្យទន្លេលើកទី៦ស្ទើរគ្មានសល់ ដោយសារភ្ញៀវកក់យកបើទោះបីជាមានការគំរាមកំហែងពីជំងឺCOVID-19ក៏ដោយ ក៏គ្មានរំខានដល់ការស្នាក់នៅរបស់ភ្ញៀវនៅតាមសណ្ឋាគារនិងផ្ទះសំណាក់ ដែលសល់ត្រឹមរយៈពេល១ថ្ងៃទៀតនឹងឈានមកដល់នោះ។ អ្នកគ្រប់គ្រងនៅតាមសណ្ឋាគារ បាននិយាយប្រាប់ថាសណ្ឋាគាររបស់ពួកគេគឺចាប់ពីការផ្សព្វផ្សាយថានៅខេត្តបាត់ដំបងនឹងប្រារព្ធនូវពិធីបុណ្យទន្លេនោះ ចាប់ផ្ដើមមានការកក់បន្ទប់ជាបន្តបន្ទាប់ពីសំណាក់ភ្ញៀវហើយ វាកាន់តែមានការកក់ច្រើនថែមទៀតនៅក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ដែលការកក់នេះ មានទាំងភ្ញៀវជាតិនិងអន្តរជាតិ ដោយកក់តាមទូរស័ព្ទផងនិងតាមប្រព័ន្ធអ៊ិនធឺណេតផង។ ការកក់បន្ទប់ក្នុងអំឡុងបុណ្យទន្លេនេះ បើធៀបនឹងពិធីបុណ្យធំផ្សេងៗ ឃើញថាមានសភាពច្រើនជាង។ អ្នកគ្រប់គ្រង់សណ្ឋាគារ បានបញ្ជាក់ថាការកក់នេះ ហាក់ដូចជាភ្ញៀវមិនមានការព្រួយបារម្ភពីឆ្លងជំងឺ COVID-19 ពេលមកដើរលេងបុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបងនេះ។
  • មានវីដេអូរ៖ នាពេលព្រឹកថ្ងៃទី១១ ខែមិនាឆ្នាំ ២០២០ នេះ មន្ទីររៀបចំដែនដីនគរូនីយកម្មសុ រិយោដី និងសំណងខេត្ត ក្រោមអធិបតីភាព ឯ កឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង,បានចុះធ្វើការចែកជូនវិញ្ញាបនបត្របញ្ជាក់ការកាន់ដីធ្លីចំនួន៥៨៩ ក្បាលដី,ជូនប្រជាពលរដ្ឋប្រមាណជាង៥០០ គ្រួសារ ដែលរស់នៅភូមិសេសាន ដែល ស្ថិតក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង, ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មដសុរិ យោដី និងសំណង់ខេត្ត,បានធ្វើការវាស់វែងរួចរាល់អស់ហើយ។
  • មានវីដេអូរ៖ ស្រ្តីវ័យចំណាស់ជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំមាផ្ទុកCo-vid19 ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម បានសរសើរដល់ក្រុមគ្រូពេទ្យខេត្ត ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់គាត់ធ្វើឲ្យគាត់មានសុខភាពប្រសើរឡើងវិញ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមជា ក្រូចអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម មានប្រសាសន៍ឱ្យក្រុមអ្នកសារព័ត៌មានដឹងនាព្រឹកថ្ងៃទី១១មីនា ២០២០។ ជាមួយនោះអាជ្ញាធរខេត្តសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ភខ្លាំងពេកនឹងជំងឺនេះព្រោះមិនបានឆ្លងតាមបរិយាកាសនោះទេសំខាន់យើងត្រូវចេះអនាម័យឧស្សាហ៍លាងដៃនឹងសាប៊ូនិងពាក់ម៉ាស់ជាដើម។
  • «មកដឹងពីគម្រោងសាងសង់ផ្លូវកាត់ថ្មីពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ចម្ងាយជិត២០០គ.ម.» កោះកុង ៖ ផ្លូវជាតិលេខ១០ កាត់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នេះ មានប្រវែងសរុប ១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង ធ្វើតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ចិន មានទទឹងផ្លូវ ៩ ម៉ែត្រចាក់ បេតុង កៅស៊ូ (AC)។ គម្រោងនេះ ត្រូវសង់ស្ពានចំនួន ៣៣កន្លែង ក្នុងនោះមានស្ពានអាតៃប្រវែង ៥១២ម៉ែត្រ និងកម្ពស់ដល់ ៧៥ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេបំផុតនៅកម្ពុជា។ គម្រោងនេះ ចំណាយប្រាក់ ១៨៨,៣៨លានដុល្លារដែលជាហិរញ្ញប្បទានរបស់ចិន និងប្រាក់បដិភាគ របស់កម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ផ្សេងៗ។ រយៈពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕
  • មានវីដេអូរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមានដល់មន្ត្រីណា ដែលនៅពីក្រោយករណីគ្រឿងញៀន តាមរយៈការជួយសម្របសម្រួល រត់ការដោះស្រាយបញ្ហាគ្រឿងញៀន គឺយើងមិនត្រូវលើកលែងជាដាច់ខាត បើទោះបីជាមានបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយ ត្រូវតែយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ការព្រមាននេះបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
  • បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បន្ទាប់ពីប្រើប្រាស់កាំភ្លើងឆ្នៃ ទាញបាញ់សត្វ តែបែរជារាលកៃបាញ់ត្រូវមិត្តភក្ត្រក្នុងវង់ផឹកស៊ីជាមួយគ្នា បណ្តាលឱ្យរងរបួសធ្ងន់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្របានដាច់ខ្យល់ស្លាប់តែម្តង ករណីរាលកៃកាំភ្លើងខ្យល់ «អាវុធកែច្នៃ»នេះបានកើតឡើងកាលពីល្ងាចម្សិលម៉ិញ នៅចំណុចស្រះចិញ្ចឹមត្រី របស់ឈ្មោះ ពយ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ អាជ្ញាធរប៉ូលិសបានឱ្យដឹងថា ជនសង្យ័យមានឈ្មោះ ហម ចាន់ថូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រែឬស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រីឯជនរងគ្រោះមានឈ្មោះ វណ្ណ វាសនា អាយុ២៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នា នៅស្រះត្រីឈ្មោះ ពយ។ ពេលកំពុងផឹកស៊ី ជនសង្ស័យបានទាញកាំភ្លើងខ្យល់ «អាវុធកែច្នៃ» បំរុងបាញ់សត្វមកក្លែមបន្ត ពេលទាញកាំភ្លើង ដៃសូកក្នុងកៃកាណុងបែរទៅជនរងគ្រោះ ស្រាប់តែរាលកៃចំក្បាលខាងឆ្វេងជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ ដោយអាការៈជនរងគ្រោះធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានឱ្យត្រលប់មកវិញ លុះមកដល់ខេត្តកំពង់ឆ្នាំង ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅលើរថយន្តតែម្តង។ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបូជាភ្លាមៗពេលមកដល់គេហដ្ឋាន នៅវេលាម៉ោង ២១និង០០នាទីយប់ថ្ងៃដដែល៕
  • «មកដល់ពេលនេះ មិនមានគ្រូពេទ្យកម្ពុជាណាម្នាក់ឆ្លងមេរោគ COVID-19 ទេ» រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងនៅថ្ងៃទី១១ ខែមីនា នេះថា ក្រុមគ្រូពេទ្យគឺជាអ្នកទី១ ដែលនៅជិតអ្នកដែលផ្ទុកជំងឺ COVID-19 និងងាយឆ្លងមុនគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់រកឃើញគ្រូពេទ្យណាម្នាក់បានឆ្លងនូវជំងឺ COVID-19 នេះនៅឡើយទេ។ លោកស្រីបន្តថា អ្នកឆ្លងមេរោគ COVID-19 នេះ មិនមែនមិនឈឺនោះទេ ប៉ុន្តែមានសន្ទុះស្រាល អ្នកខ្លះគ្រាន់តែកើតជំងឺគ្រុនក្ដៅតិចតួច ព្យាបាលត្រឹមរយៈពេលតែ១៤ថ្ងៃ ក៏បានធូរស្បើយ។ ប៉ុន្តែ មិនអនុញ្ញាតឲ្យដឹកជញ្ជូនអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយទៀត ផ្លាស់ប្ដូរបានតាមតែចិត្តនោះឡើយ៕
  • មានវីដេអូរ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង១ និង៣០នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល និងទទួលដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋបាន២៨ករណី នៅវេទិកាសាលាខេត្ត ក្រៅពីបង្កើតយន្តការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យលេចចេញនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនទៀត។ ក្នុងរយៈពេលជាង៥ឆ្នាំ នៃការដឹកនាំខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានភាពប្រសើរផងដែរ។ សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់នេះ បានធ្វើឱ្យឯកឧត្តម ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្ត។ ពលរដ្ឋខ្លះបានធ្លោយមាត់ថា ពួកគេមានសំណាងដែលមានអភិបាលខេត្តល្អមិនធ្លាប់មានពីមុនមក ហើយមិនចង់ឱ្យអភិបាលខេត្តរូបនេះចាកចេញទៅណានោះឡើយ៕
  • មានវីដេអូរ៖ គណៈរដ្ឋមន្រ្តីជប៉ុន បញ្ជាក់ជាថ្មីថា គ្មានការលុបចោលព្រឹត្តិការណ៏កីឡាអូឡាំពិកនោះទេ។    
  • មានវីដេអូរ៖ ទីក្រុងហុងកុង ចេញការត្រួតពិនិត្យការធ្វើដំណើរ សម្រាប់អ្នកដំណើរមកពីបណ្តាប្រទេសរងគ្រោះ ដោយវីរុសកូរ៉ូណា។ មានវីដេអូរ៖ ទីក្រុងហុងកុង ចេញការត្រួតពិនិត្យការធ្វើដំណើរ សម្រាប់អ្នកដំណើរមកពីបណ្តាប្រទេសរងគ្រោះ ដោយវីរុសកូរ៉ូណា  
  • «កម្មកររោងចក្រ ហុង ស៊ីង ស្នើពន្លឿនលក់ឡាយឡុងសម្ភារៈដោយសារថៅកែរត់ចោល» ភ្នំពេញ ៖ កម្មកររោងចក្រ ហុង ស៊ីង នៅខណ្ឌមានជ័យ ស្នើសុំឲ្យមន្ត្រីក្រសួងការងារជួយសម្រួលនីតិវិធីលក់ឡាយឡុងសម្ភារៈក្នុងរោងចក្រឲ្យបានលឿន ក្រោយពេលដែលថៅកែរោងចក្របានរត់ចោលកម្មករតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ដោយមិនព្រមចូលខ្លួនដោះស្រាយតាមកាលកំណត់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ។ ក្រុមកម្មករបានប្តូរវេនគ្នាដេកយាមទាំងថ្ងៃ ទាំងយប់ តាំងពីពេលនោះមក ដើម្បីឃ្លាំមើលសម្ភារៈខ្លាចមានការលួចដឹកចេញ។ រោងចក្រ ហុង ស៊ីង មានកម្មករសរុប ១៩០នាក់ ថៅកែជាជនជាតិចិន បានចាក់សោទ្វាររបងរោងចក្រ ហើយរត់ចោលកម្មករតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។ នៅថ្ងៃទី១១ ខែមីនា នេះ ក្រុមកម្មករបានប្រាប់ថា ពួកគេគ្រោងចាប់ផ្ដើមលក់សម្ភារៈក្នុងរោងចក្រតែមិនហ៊ាន ដោយសារមិនទាន់មានលិខិតអនុញ្ញាតពីក្រសួងការងារ៕
  • «ធ្វើតេស្តរួចហើយ បុរសម្ចាស់ម៉ូតូកង់បីធ្លាប់ដឹកបុរសជនជាតិជប៉ុនដែលផ្ទុកកូវីដ-១៩ រកមិនឃើញមានជំងឺនេះទេ» ខេត្តសៀមរាប ៖ បើតាមមន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងនៅថ្ងៃទី១១ ខែមីនា នេះថា បុរសម្ចាស់ម៉ូតូកង់បី (PassApp) ធ្លាប់បានដឹកបុរសជនជាតិជប៉ុនម្នាក់ដែលផ្ទុកជំងឺកូវីដ-១៩ ត្រូវបានធ្វើតេស្តរកវីរុស COVID-19 រួចហើយ តែលទ្ធផលអវិជ្ជមាន គឺគាត់គ្មានរោកសញ្ញាជំងឺនេះទេ គាត់មានសុខភាពល្អ។ ទោះជាយ៉ាងនេះក្តី បុរសខាងលើ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព ចំនួន ១៤ថ្ងៃ នៅក្នុងបន្ទប់ព្យាបាលជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)