រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងនៅថ្ងៃទី១១ ខែមីនា នេះថា ក្រុមគ្រូពេទ្យគឺជាអ្នកទី១ ដែលនៅជិតអ្នកដែលផ្ទុកជំងឺ COVID-19 និងងាយឆ្លងមុនគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់រកឃើញគ្រូពេទ្យណាម្នាក់បានឆ្លងនូវជំងឺ COVID-19 នេះនៅឡើយទេ។
លោកស្រីបន្តថា អ្នកឆ្លងមេរោគ COVID-19 នេះ មិនមែនមិនឈឺនោះទេ ប៉ុន្តែមានសន្ទុះស្រាល អ្នកខ្លះគ្រាន់តែកើតជំងឺគ្រុនក្ដៅតិចតួច ព្យាបាលត្រឹមរយៈពេលតែ១៤ថ្ងៃ ក៏បានធូរស្បើយ។
ប៉ុន្តែ មិនអនុញ្ញាតឲ្យដឹកជញ្ជូនអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយទៀត ផ្លាស់ប្ដូរបានតាមតែចិត្តនោះឡើយ៕





