ព័ត៌មានថ្មី
- ភរិយានាយករដ្ឋមន្ត្រីកាណាដា ក៏ឆ្លង កូវីដ-១៩ដែរ ប្រភពពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau លោកបានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថា ភរិយារបស់លោកក្រោយពីបានធ្វើរោគវិនិច្ឆ័យឃើញវិជ្ជមានកូរ៉ូណាវីរុស ។ ចំណែកឯលោកនាយករដ្ឋមន្ត្រីផ្ទាល់ ក៏ប្រហែលជាអាចឆ្លងវីរុសនេះផងដែរ។ គួរបញ្ជាក់ថា ជំងឺនេះ នៅក្នុងប្រទេសកាណាដាមានចំនួន១៤២ករណី ក្នុងនោះបាត់បង់ជីវិតម្នាក់ និង១១នាក់បានចាកចេញពីមន្ទីរពេទ្យ ៕
- អ្នកនាំពាក្យប្រធានាធិបតីប្រេស៊ីល វិជ្ជមានមេរោគកូរ៉ូណា Covid-19 ក្រោយពីជួបលោក ដូ ណាល់ ត្រាំ នៅលើទឹកដីអាមេរិក (ប្រេស៊ីល)៖ លោក ហ្វាប៊ីយ៉ូ វ៉ានហ្គារតែន (Fabio Wajngarten) អ្នកនាំពាក្យលោក ហ្សៀរ បុលសូណារ៉ូ (Jair Bolsonaro) ប្រធានាធិបតីប្រទេសប្រេស៊ីល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត៍រកឃើញផ្ទុកមេរោគកូរ៉ូណា Covid-19 ដែលកំពុងឆ្លងរាលដាលស្ទើរពាសពេញពិភពលោក។ ទូរទស្សន៍ CNN របស់អាមេរិក បានផ្សាយថា លោក ហ្វាប៊ីយ៉ូ វ៉ានហ្គារតែន និងលោក ហ្សៀរ បុលសូណារ៉ូ បានធ្វើដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលនៅពេលនោះ អ្នកទាំងពីរបានទទួលទានអាហារពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅឯវិមាន ម៉ាអាឡាហ្គូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ សារព័ត៌មាន Daily Mail ផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនឹងដឹងនៅថ្ងៃសុក្រថាតើប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro មានផ្ទុកមេរោគកូវីដ-១៩ មែនឬយ៉ាងណា បន្ទាប់ពីអ្នកនាំពាក្យរបស់ប្រធានាធិបតីប្រេស៊ីលបានធ្វើតេស្ដវិជ្ជមានកាលពីម្សិលមិញ។ លោក Fabio Wajngarten អ្នកនាំពាក្យរបស់ប្រធានាធិបតីប្រេស៊ីល លោក […]
- វ៉ាក់សាំងការពារ «កូវីដ-១៩» បានឈានដល់ដំណាក់កាលសាកល្បងប្រើលើសត្វ ចិន៖ បច្ចុប្បន្នការស្រាវជ្រាវអំពីវ៉ាក់សាំងការពារវីរុសរលាកសួតប្រភេទថ្មី«កូវីដ-១៩» បានរីកចម្រើនដល់ដំណាក់កាលស្រាវជ្រាវលើសត្វ និងសាកប្រើលើសត្វ។នេះបើតាមលោក Zheng Zhongwei នាយកមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល និងអភិវឌ្ឍន៍បច្ចេកវិទ្យានៃប្រទេសចិន។ លោក Zheng Zhongwei បានចាត់ទុកជាវឌ្ឍនភាពនៃការស្រាវជ្រាវ និង ការអភិវឌ្ឍន៍នៃវ៉ាក់សាំងតូចៗ subunit vaccineដែលបង្កើតដោយហ្សែន បានឈានចូលដំណាក់កាលនៃការស្រាវជ្រាវអំពីប្រសិទ្ធភាពនិងសុវត្ថិភាពលើសត្វ។ ចំណែកលោក Shun Yanrong អនុប្រធានមជ្ឈមណ្ឌលជីវសាស្ត្រនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេសចិនបានចង្អុលបង្ហាញថា ថ្នាំព្យាបាលជំងឺគ្រុនចាញ់ Chloroquine Phosphate បានក្លាយជាថ្នាំព្យាបាលជំងឺយ៉ាងសំខាន់។ បច្ចុប្បន្ន តំបន់ខាងលិចមហាវិទ្យាល័យវេជ្ជសាស្ត្រតុងជីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាហ័រជុង មានអ្នកជំងឺសម្រាកព្យាបាលចំនួន៧៦០នាក់។ ក្នុងចំណោមអ្នកជំងឺ៧៦០នាក់នោះ មាន២៨៥នាក់បានប្រើថ្នាំChloroquine Phosphateជាថ្នាំព្យាបាល ហើយមិនមានប្រតិកម្មអ្វីគួរឱ្យកត់សម្គាល់ទេ។ លោក Shun Yanrong បន្តថា ការរួមបញ្ចូលគ្នារវាងឱសថបុរាណចិន និងឱសថបារាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាល។ លោកShun Yanrongបានបន្ថែមថា អ្នកជំងឺជាង៩០%បានប្រើឱសថបុរាណចិនជាថ្នាំព្យាបាលនៅទីក្រុងវ៉ូហាន់ និងខេត្តHubeiទាំងមូល។ ទន្ទឹមនឹងនេះ ទិន្នន័យនៃការព្យាបាលបានបង្ហាញថា ការរួមបញ្ចូលគ្នា និងការប្រើរួមគ្នារវាងឱសថបុរាណចិន និងឱសថបារាំងមានប្រសិទ្ធភាពជាងក្នុងការព្យាបាល។ ថ្នាំ Avigan កំពុងធ្វើការស្រាវជ្រាវការព្យាបាល ទ្រង់ទ្រាយធំនៅវ៉ូហាន់។ ថ្នាំTocilizumab […]
- «សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ព័ត៌មានក្លែងក្លាយសាហាវជាង Covid-19 ទៅទៀត » សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កូវីដ ១៩ វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយ វាកាចសាហាវជាងជំងឺនេះទៅទៀត ដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏គ្រោះថ្នាក់នេះ»។ សម្តេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដោយបានចាត់ទុកការផ្សាយរបស់ទូរទស្សន៍បរទេសមួយស្តីពីសុខភាពរបស់សម្តេច ថា ជាការផ្សាយព័ត៌មានក្លែងក្លាយ។ សម្តេចតេជោ បញ្ជាក់ថា សុខភាពរបស់សម្តេចនៅល្អមាំមួន និងមិនមានការឆ្លងជំងឺ Covid-19 ដូចការចុះផ្សាយបំភ្លៃនោះទេ ហើយថ្ងៃស្អែកសម្តេច នឹងអញ្ជើញទៅចូលរួមបុណ្យទន្លេ នាខេត្តបាត់ដំបង ផងដែរ៕
- រដ្ឋសភា កំពុងពិភាក្សាលើរបៀបវារ: សំខាន់ចំនួន៦ ក្រោមវត្តមានសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅព្រឹកនេះក៏ឃើញមានវត្តមានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ការប្រមូលសំរាមនៅរាជធានីភ្នំពេញ នឹងត្រូវចែកជា ៣តំបន់ និងទទួលខុសត្រូវដោយក្រុមហ៊ុន ៣ផ្សេងគ្នា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះថា រាជរដ្ឋាភិបាលកម្ពុជា បានដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី យកមកគ្រប់គ្រងវិញ ដោយបង្កើតរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹង រាជធានីភ្នំពេញ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ថា នៅពេលខាងមុខ យើងនឹងរៀបចំការប្រមូលសំរាមជា ៣តំបន់ ក្នុងខណ្ឌទាំង ១៤ នៅភ្នំពេញ ដោយក្នុងមួយតំបន់មាន ១ក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវ៕
- «សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ និងរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅវត្តទួលអស់លោក» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ចាប់ថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ និងរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅបរិវេណវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ព្រឹត្តការណ៍សង្ក្រាន្ដដែលនឹងរៀបចំឡើងក្នុងខណ្ឌឫស្សីកែវ នេះ ក៏មានកម្មវិធីរាំលេងកំសាន្ដ និងលេងល្បែងប្រជាប្រិយតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ព្រមទាំងមានពិធីស្រង់ព្រះ នៅថ្ងៃទី១៦ វេលាម៉ោង ១៤៖០០នាទីរសៀល ត្រូវនឹងថ្ងៃចូលឆ្នាំ ថ្ងៃទី៤ ផងដែរ៕
- « COVID-19 ឆ្លងថ្មីនៅហ៊ូប៉ី ធ្លាក់នៅត្រឹម៨ករណី ឯអ្នកសះស្បើយទូទាំងប្រទេសចិន ជិត៨០ភាគរយ» ៥ គណៈកម្មការសុខាភិបាលចិន បានប្រកាសថាករណីឆ្លង COVID-19 នៅទូទាំងប្រទេសក្នុងថ្ងៃទី១១ ខែមីនា មានចំនួន ១៥ករណីប៉ុណ្ណោះ ក្នុងនោះនៅខេត្ត ហ៊ូប៉ី មាន៨ករណី និង៧ករណីទៀតនៅខេត្តផ្សេងៗ។ ក្នុងចំណោម ៧ករណីនោះ មាន៦ករណីជាការនាំចូលពីក្រៅប្រទេស ក្នុងនោះខេត្ត គ័ងតុង មាន៣ករណី ខេត្តកាន់ស៊ូ មាន ២ករណី និង ខេត្តហឺណាន មាន ១ករណី ដែលធ្វើឲ្យចំនួនករណីឆ្លងនៅចិន មាន ៨៥ករណី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua៕
- លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅតែបដិសេធបទចោទសម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោកគឺលោក ឡាយ ណារិទ្ធិ បានបដិសេធនៅចំពោះមុខចៅក្រមក្នុងសវនាការសាលាឧទ្ធរណ៍ថា ពួកលោកមិនជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា (ស្រីកំណាន់របស់លោក វណ្ណៈ) នោះទេ ដោយចាត់ទុកការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ១០ ទៅ ១៣ ឆ្នាំពីសំណាក់សាលាដំបូងរាជធានីភ្នំពេញថា ជារឿងអយុត្តិធម៌។ គួររំឭកថា លោក ឡាយ វណ្ណៈ ត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធិ ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទឃាតកម្ម។ ចំណែកអ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ ឈ្មោះ ស ម៉ៃ និងអ្នកបម្រើម្នាក់ឈ្មោះ ជឹម វុធ ត្រូវចៅក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ ២ឆ្នាំ ពីបទលាក់បាំងតម្រុយ៕
- ករណីអ្នកជំងឺ សង្ស័យបញ្ជូនពីស្រុកបាភ្នំមកមន្ទីរពេទ្យខេត្តព្រៃវែង ពីរនាក់ម៉ែកូន លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា មិនមានវត្តមាន COVID -19 ទេ (ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ករណីអ្នកជំងឺសង្ស័យបញ្ជូនពីស្រុកបាភ្នំមកសំរាកនៅមន្ទីរពេទ្យខេត្តព្រៃវែង ដែលបានដាក់ឲ្យសម្រាកដាច់ដោយឡែក និងបានយកសំណាកទាំងពីរនាក់ម្តាយ និងកូន ទៅ ពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មិនមានឆ្លងមេរោគកូរ៉ូណាទេ។ លោកជំទាវបានប្រាប់ អ្នកសារព័ត៌មាននាពេលរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះថា លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ហើយថា អ្នកជម្ងឺទាំងពីរនាក់ម្តាយនិងកូន មិនមានវត្តមាន COVID -19 ទេ ។ សូមរំឭកថា ប្រជាពលរដ្ឋ២នាក់ម្តាយ និងកូន រស់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានគេរាយការណ៍មកថា ធ្លាប់មានទំនាក់ទំនងការងារជាមួយជនជាតិចិន បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយសង្ស័យថា ខ្លួនមានមេរោគកូវីដ១៩ ដោយសារតែមានអាការៈក្តៅខ្លួន និងផ្តាសាយ៕
- «រាជរដ្ឋាភិបាលបង្កើនការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត» សម្ដេចនាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានចេញអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត។ អនុក្រឹត្យនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងចំណូល ដែលបានពីកម្រៃនៃការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗទៀត តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា នៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យ ៖
- នៅព្រឹកថ្ងៃ ទី១២ ខែមិនា ឆ្នាំ២០២០ នេះ មន្ទីរសុខាភិបាលខេត្ត បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ ២០២០ ក្រោមវត្តមាន ឯកឧត្តម ដួង ពៅ អ ភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍សង្កត់ថា មន្ត្រីសុខាភិបាលត្រូវប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ព្រ មទាំងត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិ បាលរបស់ខ្លួនក្នុងការបម្រើវិស័យសុខាភិ បាល ពិសេសការផ្តល់សេវាសុខាភិបាលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែទំនុកចិត្តនិងជឿជាក់លើប្រព័ន្ធសុខាភិបាលរបស់រដ្ឋ។ លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានណែនាំមន្រី្តបុគ្គលិកពេទ្យទាំងក្នុងក្រុង និងនៅមូលដ្ឋានស្រុកទាំង៦,ត្រូវខិតខំពង្រឹង គុណភាពធនធានមនុស្ស ឲ្យបានខ្លាំងក្លាថែមទៀត នៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅជិតប្រជាជនបំផុតនោះ។
- មានវីដេអូរ៖ ស្នងការដ្ឋាននគរបាលខេត្ត នាពេលព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះបានប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិ ភ័យលើកទី៥ ដើម្បីពញ្ញាក់ស្មារតីដល់ប្រជា ពលរដ្ឋទាំងនៅក្នុងក្រុង ទាំងនៅតាមស្រុក ស្រែចំការ ជាពិសេសនោះ មេភូមិ មេឃុំអភិបា លស្រុក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់,ចំពោះអគ្គីភ័យ ដែលកើតមានជាយថាហេតុ។ ពិធីនេះប្រារព្ធក្រោមវត្តមាន ឯកឧត្តម ម៉ុម សារឿន អភិ បាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។ ក្នុងឱកាសនោះក៏មានការបង្ហាញអំពីសកម្មភាពស្តីពីការពន្លត់អគ្គីភ័យព្រមទាំងធ្វើសមយុទ្ធក្នុងការពន្លត់ អគ្គីភ័យជូនដល់គណៈ អធិបតីនិងអង្គពិធីទាំងមូលបានទស្សនាផងដែរ។
- នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រុកនិងមន្ត្រីអង្គភាពហេឡូត្រាសដ៍បានទទួលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន៣គ្រាប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រុកនិងមន្ត្រីអង្គភាពហេឡូត្រាសដ៍បានទទួលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន៣គ្រាប់ ពីប្រជាពលរដ្ឋនៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖មានប្រជាពលរដ្ឋចំនួន២នាក់បានប្រទះឃើញគ្រាប់យុទ្ធមិនទាន់ផ្ទុះដែលនៅសែសសល់ពីសម័យសង្រ្គាម ម្នាក់ឈ្មោះ ជុំ ប៊ុនជាតិ ភេទប្រុសអាយុ៣៨ឆ្នាំ បានរាយការណ៍ថា គាត់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ ក្បាលគ្រាប់៦០ ម.ម ចំនួន២គ្រាប់នៅខាងលិចភូមិ និងប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះលាក់ភេទប្រុអាយុ៥៩ឆ្នាំបានប្រទះឃើញគ្រប់បែកដី ប្រភេទ F1 ខណៈពេលគាត់ជីកដីធ្វើរបងផ្ទះ ។
- (ស្វាយរៀង)៖(មានវីដេអូ)លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើនមូលនិធិឃុំ សង្កាត់ដែលនៅក្នុងឆ្នាំ២០២០នេះ រដ្ឋបាល ឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាចំនួនទ្វេរដងប្រៀបធៀបនឹងឆ្នាំ២០១៩ (ស្វាយរៀង)៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើនមូលនិធិឃុំ សង្កាត់ដែលនៅក្នុងឆ្នាំ២០២០នេះ រដ្ឋបាល ឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាចំនួនទ្វេរដងប្រៀបធៀបនឹងឆ្នាំ២០១៩។ថវិកានេះនឹងមាន ការកើនឡើងជារៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់អាចនឹងមានថវិកាសរុប ជាមធ្យមប្រមាណ ២២៧.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានប្រមាណ ១៥៤.០០០ ដុល្លារ។ លោកជំទាវម៉ែន សំអនបានថ្លែងបែបនេះនៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ដែលមានការចូលរួមពីសំណាក់ឯកឧត្តមជាប្រធានក្រុមការងារចុះក្រុងស្រុក ឯកឧត្តមលោកជំទាវជាអភិបាល -អភិបាលរងខេត្ត , ប្រធានមន្ទីរជុំវិញខេត្ត, អភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក៏បានចូលរួមផងដែរ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


