ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្ដេចតេជោហ៊ុន សែន៖ ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា (បាត់ដំបង)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថាពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០នេះ បានប្រារព្ធឡើងនៅទឹកដីនៃខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។ សម្ដេចសរសេរទៀតថា ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជាដែល មិនត្រឹមតែរួមចំណែក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។ ម្យ៉ាងវិញទៀតវាក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិត ផល ទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរ ៕
  • អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ យោធាអាមេរិកប្រហែលអាចជាអ្នកនាំយកមេរោគ Covid-19 មកកាន់ទីក្រុងវូហាន ទីភ្នាក់ងារសារព័ត៌មាន South China Mornig Post នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានដក ស្រង់សម្តី លោកZhao Lijaing អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនថា យោធាអាមេរិកប្រហែលអាចជាអ្នកនាំយកមេរោគ Covid-19 ទៅកាន់ទីក្រុងវូហានប្រទេសចិន ដែលជាតំបន់ផ្ទុះឡើងដំបូងនៃជំងឺដ៏កាចសាហាវនេះ។ លោក Zhao បានសរសេរសារនៅលើ Twitter ផ្ទាល់ខ្លួន ធ្វើការចោទប្រកាន់ ដោយផ្សារភ្ជាប់ទៅនឹងការចូលរួមរបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងការប្រកួតកីឡាយោធាពិភពលោក ដែលបានប្រារព្ធធ្វើនៅទីក្រុងវូហាន កាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ ដែលមានការចូលរួមជាង ១០០ ប្រទេស ៕ (ប្រភពពីទីភ្នាក់ងារសារព័ត៌មាន South China Mornig Post)
  • (ភ្នំពេញ) ៖នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង ពន្យល់នៃការឆ្លងវីរុសកូរ៉ណា ទៅដល់មនុស្ស(មានវីដេអូ) (ភ្នំពេញ) ៖ ក្រោយពីការរីករាល មេរោគកូរ៉ូណាវីរុសកូរ៉ូណា ឬ COVID-19នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង (CDC) បានពន្យល់ថា COVID-19 ឆ្លងតាមរយៈដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយៈ ក្អក ឬកណ្តាស ជាដើម មិនមែនហោះហើរក្នុងខ្យល់ឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ CDC នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ថា «មេរោគកូរ៉ូណាវីរុស ប្រភេទថ្មី ឬ COVID-19 ឆ្លងតាមរយៈដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយៈ ក្អក ឬកណ្តាស មិនមែនហោះហើរ ក្នុងខ្យល់ទេ។ត្រូវចងចាំថា ដំណក់ទឹកតូចៗ អ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ។អ្នកវិទ្យាសាស្រ្ត រកឃើញថា ចំងាយខ្ទាតចេញពីមុខមនុស្សយើង ចំងាយបាន ៣ហ្វីត បើគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ»។ នៅក្នុងគេហទំព័រហ្វេសប៊ុក CDC បន្ដថា ដូច្នេះបើនៅឆ្ងាយពីអ្នកជំងឺ លើសពី១ម៉ែត្រ នឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ។ CDC ថា នៅ ពេលអ្នកជំងឺ ក្អក ឬកណ្តាស ម្តងៗ បណ្តាលឲ្យខ្ទាតទៅលើផ្ទៃផ្សេងៗ […]
  • មន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំបើកការប្រកួតកីទ្បាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០១៩-២០២០ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០មន្ទីរអប់រំយុវជននិងកីឡាខេត្តព្រវែង បានរៀបចំពិធីអបអរសាទរ បើកការប្រកួតកីទ្បាបាល់ទាត់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០១៩-២០២០ ក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវ ជន និងកីទ្បា និងឯកឧត្តម ចាន់ ថា អភិបាលរងខេត្ត ដែលមានអ្នកចូលរួមជាង២.០០០នាក់ ស្ថិតនៅក្លឹបបាល់ទះ ស ស យ ក ខេត្ត ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ការលេងកីឡា គឺដើម្បី ជាការហាត់ប្រាណក៏ដូចជាដើម្បីភាពសប្បាយ រីករាយ សាមគ្គីភាព និង មិត្តភាព ទន្ទឹមនឹងនេះ កីឡា ក៏នាំមកនូវអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនផងដែរ ។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្អូនៗកីឡាករ កីឡាការិនីទាំងអស់ធ្វើយ៉ាងកុំភ្លេចការសិក្សា ព្រោះការសិក្សាជាស្ពានមួយដ៏រឹងមាំក្នុងការចំឡងយើងដល់គោលដៅអនាគត់ដ៏ល្អនៅថ្ងៃខាងមុខ និងសូមអោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាវីរុសCovid19 ដោយវាកំពុងតែវាលដាលនៅតាមប្រទេសជាច្រើន ក៏ដូចជាប្រទេសកម្ពុជាផង ដូច្នេះយើងទាំងអស់ត្រូវចេះអនាម័យខ្លួនប្រាណ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អោយបានញឹកញាប់ ។ ដោយ៖ ស៊ឹម សាន់(ព្រៃវែង)
  • នារីជាជំនួយការស្មៀនឃុំអូរបីជាន់ត្រូវបានជនមិនស្គាល់មុខចាប់ដាក់ឡានមិនដឹងពីមូលហេតុ នារីជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខចាប់ឡើងរថយន្តនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ រហូតមកទល់ល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២០នេះនៅមិនទាន់ដឹងដំណឹងនៅឡើយ។ លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា៖នារីរងគ្រោះឈ្មោះអឿន ស្រីនិច អាយុ២៤ឆ្នាំ ជាកូនកំព្រា នៅជាមួយម្តាយមីង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃបំរើការជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។លោកវរសេនីយ៍ទោ សែស វិបុល បានបន្តថា៖ក្រោយពីមានករណីចាប់នារីរងគ្រោះឈ្មោះអឿន ស្រីនិច កម្លាំងនគរបាលស្រុកអូរជ្រៅ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ អូរបីជាន់ បានចុះធ្វើការស្រាជ្រាវជុំវិញករណីនេះ ។ លោកអធិការបានបញ្ជាក់ថា៖ឆ្លងតាមការស្រាវជ្រាវ នារីរងគ្រោះធ្លាប់មានសង្សារហើយបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះគុណ សារ៉ាក អាយុ២៤ឆ្នាំ នៅភូមិនិមិត្ត១ ,សង្កាត់និមិត្ត,ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២១ខែតុលា២០១៩។ហើយគម្រោងនឹងរៀបការនៅថ្ងៃទី០៨ខែមេសា ២០២០នេះ។ បើទោះបីជាបានភ្ជាប់ពាក្យជាមួយបុរសឈ្មោះ គុណ សារ៉ាក់ រួចហើយក្តីតែសង្សារចាស់ឈ្មោះសៀន ភារ័ត្ន នៅតែឧស្សាហ៍ឆាតមករកនាង ។ ទាក់ទិននឹងករណីចាប់នារីរងគ្រោះឈ្មោះអឿន ស្រីនិច នេះ អាចជាករណីពង្រត់គ្នាឬក៏ជាករណីរត់តាមសង្សារចាស់ ដែលមានឈ្មោះសៀន ភារ័ត្ននោះក៏ថាបាន ព្រោះកំពុងធ្វើតែស្រាវជ្រាវឲ្យបានច្បាស់លាស់៕ ណុប រក្សា    […]
  • ខេត្តព្រះវិហារ៖ អនុវិទ្យាល័យភ្នំឆ័ត្រ សែនជ័យ ត្រូវបានខ្យល់កន្រ្តាក់បោកបក់បាក់ខូចខាតទាំងស្រុង(មានវីដេអូ) ខេត្តព្រះវិហារ៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានធ្វើឲ្យអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យមួយខ្នងទំហំ 8×24ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្គសី ដួលរលំដល់ដីខូចខាតខ្ទេចខ្ទីអស់ទាំងស្រុង តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួស ដោយសារខ្យល់កន្ត្រាក់នេះឡើយ។ ហេតុការនេះបានកើតឡើងនៅភូមិសែនជ័យ ឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ វេលាម៉ោង4.00នាទីល្ងាច ។ ប្រជាពលរដ្ឋម្នាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានយើង ឲ្យដឹងនៅល្ងាចនេះថា៖មុនពេលកើតហេតុផ្ទៃមេឃមានសភាពអួរអព្ទ័រកភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ បោកបក់ទៅចំអនុវិទ្យាល័យភ្នំឆត្រ័សែនជយ័ មួយខ្នងមាន៣បន្ទប់ រលំរាបដល់ដី។ លោកបញ្ជាក់ថាករណីនេះមិន បណ្តាលអោយសិស្សណាម្នាក់រងរបួសនោះទេ ដោយមុនពេលហេតុការណ៍កើតឡើងលោកគ្រូអ្នកគ្រូបានអោយសិស្សចេញក្រៅនិងទៅផ្ទះរៀងៗខ្លួន៕
  • ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគោរពជូនសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ស្ដីពីការលើកកិច្ចប្រជុំកំពូលCLMVលើកទី១០ កិច្ចប្រជុំកំពូលCLVលើកទី១១ និងទស្សនៈកិច្ចផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសឡាវទៅពេលក្រោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគោរពជូនសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ស្ដីពីការលើកកិច្ចប្រជុំកំពូលCLMVលើកទី១០ កិច្ចប្រជុំកំពូលCLVលើកទី១១ និងទស្សនៈកិច្ចផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសឡាវទៅពេលក្រោយ។ លិខិតរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជូនសម្ដេចតេជោថា ភាគីឡាវជាម្ចាស់ផ្ទះទើបតែផ្ដល់ព័ត៌មានក្រៅ ផ្លូវការចំណែកលិខិតជាផ្លូវការនឹងផ្ដល់ជូនតាមក្រោយ៕
  • «ថ្ងៃចាប់ផ្តើមពិធីបុណ្យទន្លេមានភ្ញៀវជាតិ អន្តរជាតិដើរលេងកម្សាន្តជាង ៣ម៉ឺននាក់» ក្រសួងទេសចរណ៍បានបង្ហាញនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាថ្ងៃទី១៤ ខែមីនា នេះថា ពិធីបុណ្យទន្លេនៅថ្ងៃទីមួយ (១៣ មីនា ២០២០) នាខេត្តបាត់ដំបង មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសមកកម្សាន្តប្រមាណ ៣ម៉ឺននាក់ (ភ្ញៀវបរទេសប្រមាណ ៣០០នាក់ភាគច្រើនជាជនជាតិបារាំង)។ គួរបញ្ជាក់ថា ពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០៕
  • «អគ្គរាជទូតកម្ពុជាជូនដំណឹងពីការពន្យាពេលកិច្ចប្រជុំចំនួន៤ នៅឡាវ ដោយសារ Covid-19» យោងតាមលិខិតរបស់ស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវដែលបានផ្ញើរជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេសកាលពីថ្ងៃទី១៣ ខែមីនាបានឲ្យដឹងថា រដ្ឋាភិបាលឡាវ សម្រេចពន្យារពេលនៃកិច្ចប្រជុំ 3th MLC Leaders’ Meeting, 9th ACMECS, 10th CLMV Summit និង 11th CLV Summit នៅទីក្រុងវៀងចន្ទ។ ក្នុងលិខិតដដែលនេះ បានលើកឡើង ថារដ្ឋាភិបាលឡាវ មានការសោកស្តាយដោយបានសំរេចពន្យារពេលនៃកិច្ចប្រជុំទាំង៤ ដែលគ្រោងរៀបចំធ្វើពីថ្ងៃទី២៥ ដល់២៧ ខែមីនា ឆ្នាំ២០២០ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ទៅរៀបចំធ្វើនៅពេលក្រោយវិញអាស្រ័យដោយមានការរីករាលដាលធ្ងន់ធ្ងរនៃជំងឺ Covid-19 នៅក្នុងតំបន់និងពិភពលោក៕
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបងនាល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ នឹងអញ្ជើញជាអធិបតីភាពប្រកាសបើកពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ« ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នៅក្នុងខេត្តបាត់ដំបង។ សម្តេចតេជោបន្ថែមថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា សហគមន៍ទេសចរណ៍តាមដងទន្លេ។ ឯ.ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងឆ្នាំ២០២០នេះ មានលក្ខណៈពង្រីកវិសាលភាព ដោយសារក្រុងបាត់ដំបង មិនស្ថិតជាប់ដងទន្លេ ប៉ុន្តែមានស្ទឹងជាប់ទន្លេ។ ស្ទឹងសង្កែដែលមានភាពល្បីល្បាញដ៏យូរលង់ គឺជាខ្សែទឹកតភ្ជាប់ក្រុងបាត់ដំបង ទៅកាន់បឹងទន្លេសាប និងទន្លេសាប ដែលឆ្លើយតបទៅនឹងទស្សនទាននៃពិធីបុណ្យទន្លេ។ ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នេះ គណៈកម្មការអន្តរក្រសួងបានរៀបចំឱ្យមានសកម្មភាពនៃការតាំងពិព័រណ៍សមិទ្ធផល ពិសេសផលិតផលក្នុងស្រុក មហោស្រព ម្ហូបអាហារនិងភេសជ្ជៈ រួមមានប្រមាណ៣០០ ស្តង់ […]
  • សម្តេចតេជោនាយករដ្ឋមន្ត្រី ណែនាំឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់នាំគ្នាដោះស្រាយបញ្ហាដីធ្លីឲ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់នាំគ្នាដោះស្រាយបញ្ហាដីធ្លីឲ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់ និងត្រូវបំរើរាស្ត្រដោយភាពស្មោះត្រង់បំផុត។ ការបញ្ជាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបង២៣០០នាក់។ បញ្ហាដីធ្លី បញ្ហានៃការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជារបៀបវារៈសំខាន់ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ និងណែនាំឲ្យ ក្រុមមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបងអនុវត្តឲ្យកាន់ តែមានប្រសិទ្ធភាព និងឲ្យបានលឿន។ សម្តេចបានណែនាំ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ត្រូវអនុវត្តអោយបានល្អនូវការងារ ភូមិឃុំមានសុវត្ថិភាព និងត្រូវគ្រប់គ្រងកុំអោយមានក្រុមបងតូច បងធំ គ្រឿងញៀន ចោរកម្ម ។ល។ សូមអោយមន្ត្រីថ្នាក់ខេត្តរហូតថ្នាក់ភូមិ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។ អាជ្ញាធរ ត្រូវរួមគ្នាផ្ដល់សេវាសាធារណៈអោយបានល្អជូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចការត្រូវតែធ្វើអោយបានល្អ ដោយចៀសមិនបាន ដែលក្នុងនេះមានសេវាចាំបាច់នានា(រួមមានការចុះបញ្ជីជាតិ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និងសេវាសុខភិបាលជាដើម)ដែលចាំបាច់ត្រូវតែធ្វើអោយប្រជាជន អោយបានល្អ និងរហ័សរួមទាំងសេវាតម្រូវការចាំបាច់នានា ដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន […]
  • រតនគីរី -ក្មេងប្រុសម្នាក់ត្រូវដំរីចាប់បោកទៅនឹងគល់ឈើ បណ្ដាលអោយរងរបួសធ្ងន់ ហើយស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ រតនគីរី – ប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថា ក្មេងរងគ្រោះស្លាប់ឈ្មោះ ហៀក ជីវ ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្រៅ មុខរបរ សិស្ស មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ខេត្ត។ + ម្ចាស់ដំរី : ឈ្មោះខៃ ចិន្តា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភ្នំពេញ ។ + ហ្មដំរី ឈ្មោះប៊ុនរឿង ផ្លាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ មុខរបរ អ្នកថែទាំដំរី មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនៈគិរី ។ ដំរីឈ្មោះ បុក ម៉ាយ ជាដំរីឈ្មោល មានអាយុ៣២ឆ្នាំ ។ បើយោងតាមសមត្តកិច្ចអោយដឹងថា មិនពេលកើតហេតុ ហ្ម ដំរី ឈ្មោះប៊ុនរឿង ផ្លាល បាននាំជនរងគ្រោះជិះម៉ូតូជូនទៅកន្លែងចងដំរី […]
  • អគ្គលេខាអ.ស.ប អំពាវនាវឲ្យអន្តរជាតិ «ប្រកាសសង្គ្រាមចំពោះ ជំងឺរាតត្បាតសកល COVID-19» ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០បានចេញផ្សាយថា៖អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យគ្រប់គ្នាប្រកាសសង្គ្រាមចំពោះ COVID-19 បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាតសកល។ លោក Guterres បានលើកឡើងទៀតថា COVID-19 មិនត្រឹមតែកំពុងបង្កវិបត្តិដល់វិស័យសុខាភិបាលសកលប៉ុណ្ណោះទេ, ប៉ុន្តែវាថែមទាំងបង្កឲ្យសេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ជា បណ្តើរៗផងដែរ។ តាមក្រុមជំនាញរបស់ UN វិបត្តិនៃវីរុសកូរ៉ូណាថ្មីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចសកលរងការខាតបង់រហូតដល់ ១ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ ឬក៏អាចលើសនេះទៀត ដូច្នេះសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសនេះ ត្រូវតែបង្កើតឡើង៕
  • បាត់ដំបង៖រកឃើញទំនិញខូចគុណភាពដាក់លក់នៅតាមស្ដង់ក្នុងពិធីបុណ្យទន្លេលើកទី៦ជិត១០០គីឡូក្រាមនៅបាត់ដំបង បាត់ដំបង៖មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងសហកាជាមួយមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យនៅតាមស្ដង់លក់ទំនិញនានានិងនៅផ្សារណាត់ ក្នុងពិធីបុណ្យទន្លេលើកទី៦រយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង១៤ ខែមិនា ឆ្នាំ២០២០ រកឃើញទំនិញខូចគុណភាពជិត១០០គីឡូក្រាមនិងរឹបអូសយកទៅរក្សាទុក ដើម្បីសុំគោលការណ៍ពីតុលាការដុតកម្ទេចចោល។ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានមានប្រសាសន៍ថាក្នុងប្រតិបត្តិការនេះ ក្រុមការងារបាននាំយកសំណៅមុខទំនិញជាង៨០មុខទៅពិនិត្យក្នុងរថយន្តពិសោធន៍ចល័តរបស់ក្រសួងពាណិជ្ជកម្ម ដោយក្នុងនោះបានរកឃើញ ភេសជ្ជៈ ចំណីអាហារចំនួន ៤មុខ មានដាក់សាធាតុហាមឃាត់និងខូចគុណភាព។ ទំនិញដែលរកឃើញភាពមិនប្រក្រតីនោះមានដូចជា ទឹកភេសជ្ជៈមិនដាក់កាលបរិច្ឆេទត្រឹមត្រូវ មានដុះផ្សិត ច្រកក្នុងកំប៉ុងជ័រចំនួនជាង២០០ដប (ស្មើជាង៦០គីឡូក្រាម) រួមនឹងសាច់បបែល បង្អែមលត និងបង្អែមបាញ់ឌុប សរុបជិត ១០០គីឡូក្រាម ហើយក្រុមការងារបានប្រមូលយកទៅរក្សាទុកដើម្បីដុតចោល។ ដោយៈអ៊ុងសារុំ
  • សាស្ត្រាចារ្យវេជ្ជសាស្ត្ររបស់អ៊ីតាលីស្លាប់ដោយសារវីរុសកូរ៉ូណា កាសែតអង់គ្លេស Daily Mail បានចុះផ្សាយនៅថ្ងៃសុក្រទី១៣មីនា ថា ប្រមុខវេជ្ជសាស្រ្តអ៊ីតាលី បានស្លាប់ដោយសារជំងឺកូវីដ១៩នៅអាយុ ៦៧ ឆ្នាំ ខណៈចំនួនអ្នកស្លាប់ក្នុងប្រទេសនេះបានកើនឡើងដល់ជាង ១.០០០ នាក់។ លោក Roberto Stella បានទទួលមរណភាពកាលពីថ្ងៃអង្គារ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺខ្សោយផ្លូវដង្ហើម ក្រោយគាត់ធ្វើរោគវិនិច្ឆ័យឃើញមានជំងឺកូវីដ១៩នៅទីក្រុង Como ប្រទេសអ៊ីតាលី។ សហព័ន្ធគ្រូពេទ្យជាតិនិងគ្រូពេទ្យទូទៅនៃប្រទេសអ៊ីតាលីបានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីដំណឹងកាន់ទុក្ខចំពោះការស្លាប់របស់លោកវេជ្ជបណ្ឌិត Stella។ សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅអ៊ីតាលីបានហក់ឡើងពីចំនួន ១៨៩ នាក់ដល់ ១.០៦១ នាក់ក្នុងរយៈពេល២៤ម៉ោង ពោលគឺកើនឡើង ២៣ ភាគរយ និងឆ្លងកើនឡើងពី ១២.៤៦២ ករណីដល់ ១៥.១១៣ ករណី ពោលគឺកើនឡើង ២១,៧ ភាគរយ៕ ប្រភព៖ Daily Mail      

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)