ព័ត៌មានថ្មី
- មានវីដេអូរ៖ អាជ្ញាធរអះអាងថាអត់មានអ្នករំលោភយកដីអាងទឹកភ្នំវល្លិទេ អាងទឹកដ៏ធំមួយនៅភូមិអន្ទង់ស ជាប់និងភូមិសាស្ត្រភ្នំវល្លិ,ឃុំពងទឹក,ស្រុកដំណាក់ចង្អើរ,ខេត្តកែប ត្រូវបានគេយកត្រាក់ទ័រមកឈួសឆាយដើមស្មាច់ដុះក្នុងអាងទឹកចោលអស់កាលពីថ្ងៃទី11មីនា2020 បើតាមការអោយដឹងពីប្រជាពលរដ្ឋមានលំនៅដ្ឋានជិតអាងទំនប់ទឹកនិយាយប្រាប់អោយដឹងថាគាត់បានឃើញត្រាក់ទ័រគេមួយគ្រឿងបានចុះឈូសឆាយព្រៃស្មាច់ដុះនៅក្នុងអាងទឹក។ តែក្រោយមកត្រាក់ទ័រមួយគ្រឿងនោះបានឈប់ឈូសឆាយដោយម្ចាស់ត្រាក់ទ័រនិយាយថាឈូសឆាយមិនកើតដោយសារតែភក់ផុងពេក។ទោះជាត្រាក់ទ័របានដកថយពីក្នុងអាងទឹកក៏ដោយ នៅព្រឹកថ្ងៃទី13មីនា មានមនុស្ស2នាក់ទៀតកំពុងបន្តកាប់ស្ការដើមស្មាច់នៅក្នុងអាងទឹកស្ថិតក្នុងភូមិអន្ទង់ស,ឃុំពងទឹកនេះដដែល។ ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះវែន ស៊ុ ភេទស្រី អាយុ67ឆ្នាំ នៅភូមិអន្ទង់សនិយាយថាប្រជាពលរដ្ឋរស់នៅជុំវិញអាងទឹកនេះសប្បាយរីករាយណាស់ព្រោះមានបានគុណអាងទឹកនេះប្រើខួបប្រាំងវស្សា។ ពលរដ្ឋវ័យចាស់រូបនេះនិយាយថាសូមអាជ្ញាធរជួយថែរក្សាកុំអោយនរណាបំពានយកបើមិនដូច្នោះទេប្រជាពលរដ្ឋតំបន់នេះនឹងខ្វះទឹកប្រើជាមិនខាន៕
- ចំនួនមនុស្សស្លាប់កើនឡើងដល់៥៧៩២នាក់ហើយដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់៥៧៩២នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែមីនានេះ ខណៈដែលមនុស្សឆ្លងវីរុសនេះសរុបក៏បានកើនឡើងដល់១៥០៧៥៣នាក់ផងដែរ ។ ចំណែកអ្នកជំងឺដែលបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងក្នុងល្បឿនយ៉ាងលឿនផងដែរ គឺដល់ចំនួន៧២៥៣៦នាក់ហើយគិតត្រឹមថ្ងៃអាទិត្យនេះ ដែលភាគច្រើននៃអ្នកជំងឺជាសះស្បើយ អ្នកឆ្លង និងអ្នកស្លាប់ គឺនៅក្នុងប្រទេសចិន ។ គិតត្រឹមថ្ងៃអាទិត្យដដែលនេះ ប្រទេសចិនមានមនុស្សឆ្លងវីរុសខូវីដ-១៩ចំនួន៨០៨៤៤នាក់ មនុស្សចំនួន៣១៩៩នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណជាង៧២៥៣៦នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុសមួយនេះ៕
- សេតវិមាន៖ លទ្ធផលតេស្ដរកកូវីដ-១៩របស់លោក ត្រាំ អវិជ្ជមាន (វ៉ាស៊ីនតោន)៖ សារព័ត៌មាន CNN បានចេញផ្សាយថា៖សេតវិមានបានប្រកាសមុននេះថា លទ្ធផលតេស្ដរក កូវីដ-១៩របស់លោកប្រធានាធិបតី ត្រាំ អវិជ្ជមាន ។ លោក ត្រាំ បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ថា លោកបានធ្វើតេស្តវីរុស បើទោះបីជាគ្រូពេទ្យនៅសេតវិមានបានចេញកំណត់ហេតុមួយកាលពីថ្ងៃសុក្រថាពុំចាំបាច់។
- ក្រសួងសុខាភិបាលដាក់បម្រាមផ្អាកមិនឲ្យជនបរទេសដែលមកពីប្រទេសអ៊ីរ៉ង់ចូលកម្ពុជា (ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃអាទិត្យនេះថា នាពេលថ្មីៗនេះព្រះរាជាណាចក្រកម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗគ្នា ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បញ្ជាក់ថា ក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បំរាមផ្អាកមិនឲ្យជនបរទេសដែលមកពីប្រទេសអ៊ីរ៉ង់ចូលមកក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ បន្ថែមពីលើប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំងនិងអាមេរិក ដែលបានចេញប្រកាសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រួចហើយ៕
- ទីភ្នាក់ងារសារព័ត៌មានអាមេរិក Associated Press (AP) បិទការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីអ្នកសារព័ត៌មានម្នាក់ ចេញរោគសញ្ញាសង្ស័យ COVID-19 (អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានផ្សាយថា ទីភ្នាក់ងារសារព័ត៌មានអាមេរិក Associated Press (AP) បានបង្ខំចិត្តបិទការិយា ល័យរបស់ខ្លួន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ក្រោយពី បុគ្គលិកសារព័ត៌មានរបស់ខ្លួនម្នាក់ ដែលបានធ្លាប់បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ កូវីដ-១៩នោះ មានផ្ទុកវីរុសនេះ។ សូមបញ្ជាក់ថា ភ្នាក់ងារ AP រូបនេះ ជាមនុស្សម្នាក់ក្នុងចំណោម អ្នកសារព័ត៌មានរាប់រយនាក់ ដែលបានចូលរួមក្នុងពិធីជួបជុំអ្នកសារព័ត៌មាន ក្នុងទីក្រុង ញូអ័រលីនស៍ (New Orleans) ជាទីដែលអ្នកចូលរួមម្នាក់ត្រូវបានធ្វើតេស្ដរកឃើញផ្ទុក កូវីដ-១៩។ មិត្តរួមការងារម្នាក់ទៀតរបស់អ្នកសារព័ត៌មាន AP រូបនេះ ប្រចាំការិយាល័យក្នុងរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី ក៏បានបង្ហាញរោគសញ្ញាគួរឱ្យសង្ស័យផងដែរ។ជាហេតុតម្រូវឱ្យទីភ្នាក់ងារព័ត៌មានអាមេរិក AP ប្រាប់បុគ្គលិករបស់ខ្លួនឲ្យធ្វើការងារពីផ្ទះ រហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ៕ (ប្រភពពី Sky news)
- រួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ19 ដើម្បីសេដ្ឋកិច្ចជាតិ និងសង្គមជាតិ។ រួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ19 ដើម្បីសេដ្ឋកិច្ចជាតិ និងសង្គមជាតិ។
- «មន្ត្រីជំនាញកំពុងស្វែងរកខ្មែរឥស្លាមដែលចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យសុខភាព» ក្រសួងសុខាភិបាល បញ្ជាក់ថា ពេលនេះក្រុមមន្ត្រីជំនាញសុខភាព កម្ពុជា កំពុងស្វែងរកបងប្អូនខ្មែរឥស្លាម ដែលបានទៅចូលរួមក្នុងពិធីសាសនានៅក្នុងប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈ ដើម្បីពិនិត្យស្វែងរកមេរោគ កូវីដ.១៩។ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា យើងមិនទាន់ទទួលព័ត៌មានពីបញ្ហាសុខភាពខ្មែរឥស្លាមទាំងនោះនៅឡើយទេ ហើយយើងកំពុងតាមរកគាត់បន្តទៀត»។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បង្ហាញថា ក្នុងពិធីបុណ្យសាសនាឈ្មោះ Masjid Sri Petaling នៅម៉ាឡេស៊ី កាលពីខែកុម្ភៈ មានអ្នកចូលរួម ១.៥២០នាក់ មកពី ២៧ប្រទេសផ្សេងគ្នា ក្នុងនោះមានកម្ពុជាចំនួន ៧៩នាក់៕
- “មន្ត្រីទូតអាមេរិកច្រឡោតខុសចង្វាក់ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា” ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកកាសែតក្រោយខ្លួនបានចូលស្តាប់សវនាការលើសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា ថា « យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញា បានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក»។ ការពិត គ្មានអ្នកណាចោទអាមេរិកទេ ទាំងរាជរដ្ឋាភិបាល ទាំងតុលាការកម្ពុជា ប៉ុន្តែ លោក កឹម សុខា ខ្លួនឯងដែលបាននិយាយសារភាពពេញៗមាត់នៅក្នុងឃ្លីបវីដេអូមួយក្នុងប្រទេសអូស្ត្រាលី នៅឆ្នាំ២០១៣ ថា “ខ្លួនធ្វើតាមបញ្ជាសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកដូចគំរូប្រទេសយូហ្គោស្លាវី និងសើប៊ី”៕
- សម្តេច តេជោ ប្រកាសថា គម្រោងកសាងផ្លូវយុទ្ធសាស្រ្ត០១ខ្សែ តភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប ក្នុងឱអញ្ជើញបើកពិធីបុណ្យទន្លេលើកទី ៦ នៅខេត្តបាត់ដំបងនាយប់ថ្ងៃទី ១៤ ខែ មីនា ២០២០ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍អោយដឹងថា រាជរដ្ឋាភិបាលគ្រោង នឹងកសាងផ្លូវយុទ្ធសាស្រ្ត១ខ្សែតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលកាត់តាមខេត្តបន្ទាយមានជ័យ ។ផ្លូវនេះក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀតដែរដូចជា ខេត្តប៉ៃលិន និង ពោធិ៍សាត់ ជាដើម។ ផ្លូវថ្មីនេះគឺចំណេញដល់ការធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាបបានរហូតដល់ ៦៩គីឡូម៉ែត្រ ។ រាជរដ្ឋាភិបាលនឹងរកឥណទានសម្រាបកសាងផ្លូវនេះនៅក្នុងគម្រោង ឆ្នាំ ២០២១។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធនានាខិតខំសិក្សា និងរក្សាអោយបាននូវព្រលានយន្តហោះបែកចាន។ ទោះបីនៅពេលនេះមិនទាន់ត្រូវការប្រើប្រាស់ ប៉ុន្តែនៅពេលខាងមុខគឺពិតជាត្រូវការមិនខាន។ សម្តេចតេជោ បានស្នើអភិបាលខេត្ត និង សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជូនដំណឹងដល់ពលរដ្ឋកុំអោយសាងសំណង់ខ្ពស់ៗនៅទីតំបន់ព្រលានចាស់នោះ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគតខាងមុខ៕
- សម្តេចតេជោ៖រាជរដ្ឋាភិបាល គ្មានអ្វីត្រូវលាក់បាំងចំនួនអ្នកឆ្លងវីរុសកូវីដ-១៩នោះទេ(មានវីដេអូ) សម្តេចតេជោ៖រាជរដ្ឋាភិបាល គ្មានអ្វីត្រូវលាក់បាំងចំនួនអ្នកឆ្លងវីរុសកូវីដ-១៩នោះទេ
- USAID ផ្តល់ជំនួយ ២ លានដុល្លារ ដល់កម្ពុជា សម្រាប់ប្រឆាំងកូវីដ-១៩ (ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID សេចក្តីប្រកាសថានឹងផ្តល់ជំនួយចំនួន ២ លាន ដុល្លារបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្នែកទំនាក់ទំនងគ្រប់គ្រងហានិភ័យ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសរាតត្បាត covid-19 និងក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធកម្ពុជា និងការគាំទ្រដល់មន្ទីរពិសោធន៍។ USAID អោយដឹងបន្ថែមថា ទីភ្នាក់ងារប្រយុទ្ធប្រឆាំង និងការពារជំងឺឆ្លង CDC នៃសហរដ្ឋអាមេរិក និងអ្នកជំនាញដទៃទៀតផ្នែកសុខាភិបាលកំពុងតែធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីឆ្លើយតបភ្លាមៗទៅនឹងករណីមេរោគកូវីត១៩ ដែលត្រូវបានរកឃើញនៅ កំពង់សោម សៀមរាម កំពង់ចាម និងទីក្រុងភ្នំពេញ។ ពួកគេបានជួយផងដែរដល់វិទ្យាស្ថានប៉ាស្ទ័រ មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងការធ្វើតេស្តរកមើលមេរោគ។ លើសពីនេះទៅទៀតតំណាងនៃវិទ្យាស្ថានសុខភាពសាធារណៈដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជារួមចំណែកដល់ការស្រាវជ្រាវជាសាកលលើមេរោគកូវីត១៩នេះ។ សេចក្តីប្រកាសព័ត៌មានអោយដឹងបន្ថែមថា សហរដ្ឋអាមេរិកមានភាពជាដៃគូយូរអង្វែងជាមួយប្រជាជនកម្ពុជាក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងការប្រយុទ្ធនឹងជំងឺឆ្លង។ កិច្ចសហការដ៏ជិតស្និទ្ធនេះនឹងមានជាយូរអង្វែងទៅមុខទៀត ក្នុងពេលយើងបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះ៕
- (អន្តរជាតិ)៖ទីភ្នាក់ងារសារព័ត៌មានអាមេរិក Associated Press (AP) បិទការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីអ្នកសារព័ត៌មានម្នាក់ ចេញរោគសញ្ញាសង្ស័យ COVID-19 (អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានផ្សាយថា ទីភ្នាក់ងារសារព័ត៌មានអាមេរិក Associated Press (AP) បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ក្រោយពី បុគ្គលិកសារព័ត៌មានរបស់ខ្លួនម្នាក់ ដែលបានធ្លាប់បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ កូវីដ-១៩នោះ មានផ្ទុកវីរុសនេះ។ សូមបញ្ជាក់ថា ភ្នាក់ងារ AP រូបនេះ ជាមនុស្សម្នាក់ក្នុងចំណោម អ្នកសារព័ត៌មានរាប់រយនាក់ ដែលបានចូលរួមក្នុងពិធីជួបជុំអ្នកសារព័ត៌មាន ក្នុងទីក្រុង ញូអ័រលីនស៍ (New Orleans) ជាទីដែលអ្នកចូលរួមម្នាក់ត្រូវបានធ្វើតេស្ដរកឃើញផ្ទុក កូវីដ-១៩។ មិត្តរួមការងារម្នាក់ទៀតរបស់អ្នកសារព័ត៌មាន AP រូបនេះ ប្រចាំការិយាល័យក្នុងរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី ក៏បានបង្ហាញរោគសញ្ញាគួរឱ្យសង្ស័យផងដែរ។ជាហេតុតម្រូវឱ្យទីភ្នាក់ងារព័ត៌មានអាមេរិក AP ប្រាប់បុគ្គលិករបស់ខ្លួនឲ្យធ្វើការងារពីផ្ទះ រហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ៕ (ប្រភពពី Sky news)
- បាត់ដំបង៖សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងសាងសង់ព្រលានយន្តហោះ បែកចាន ខេត្តបាត់ដំបងឡើងវិញ បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ព្រលានយន្តហោះបែកចាន ក្នុងខេត្តបាត់ដំបងឡើងវិញនៅពេលខាងមុខ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ សម្តេចតេជោ បានប្រាប់ទៅរដ្ឋមន្ត្រីមហាផ្ទៃ និងអាជ្ញាធរខេត្តបាត់ដំបង ឲ្យរក្សាដីវាលយន្តហោះបែកចានឲ្យបានគង់វង្ស កុំឲ្យមានការលួចលក់ រឺដោះដូរឲ្យសោះ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ« ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នៅក្នុងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៤ មីនា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ដីវាលព្រលានយន្ត ហោះមួយនេះ មិនត្រូវឲ្យមានការដោះដូរ រឺយកទៅធ្វើអ្វីផ្សេងនោះទេ ដោយ រក្សាទុកសម្រាប់សាងសង់ព្រលានយន្តហោះនៅពេលមានខាងមុខ។ សម្តេច មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការសង់ឡើងវិញនៅពេលនេះនោះទេ ប៉ុន្តែ នៅពេលខាងមុខ ខេត្តមួយច្បាស់ជាត្រូវការព្រលានយន្តហោះនៅទីនេះ។ ទោះព្រលានយន្តហោះនេះ មិនអាចក្លាយជាព្រលានយន្តហោះក៏ដោយប៉ុន្តែ វាក្លាយជាការហោះហើរក្នុងស្រុក ស្របទៅតាមកំណើនសេដ្ឋកិច្ច និងកំណើន ប្រជាជនកម្ពុជា។
- “កម្ពុជា ពិចារណាផ្អាកបរទេសមកពីប្រទេសអ៊ីរ៉ង់មួយទៀត” កម្ពុជា កំពុងពិនិត្យលើការផ្អាកបរទេសមកពីអ៊ីរ៉ង់មួយទៀត បន្ថែមលើការសម្រេចផ្អាកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការទប់ស្កាត់ការរាលដាល COVID-19។ ថ្លែងក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចកណ្តាលនៃការផ្ទុះ COVID-19 គឺស្ថិតនៅតំបន់អឺរ៉ុប មិនមែនចិនទៀតនោះឡើយ ខណៈបច្ចុប្បន្ន ចិនកំពុងព្យាយាមជួយដល់ប្រទេសដទៃ ជាពិសេសអ៊ីតាលីថែមទៀត។ សម្តេចបានបញ្ជាក់ថា ការរឹតត្បិតការចេញចូលបរទេស មិនមែនជារឿងថ្មីនោះឡើយ ខណៈសិង្ហបុរី និងបណ្តាលប្រទេសជាច្រើន មានវិធានការណ៍ខ្លាំងជាងនេះទៅទៀត៕
- នៅក្នុងឱកាសសំណេះសំណាល ជាមួយ ក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបង ២៣០០ នាក់ នាព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្ត្រីខេត្តដែលត្រូវយកចិត្តទុកដាក់ធ្វើរួមមាន ៖ ១)⁃ត្រូវអនុវត្តអោយបានល្អនូវការងារ ភូមិឃុំមានសុវត្ថិភាព និងត្រូវគ្រប់គ្រងកុំអោយមានក្រុមបងតូច បងធំ គ្រឿងញៀន ចោរកម្ម ។ល។ សូមអោយមន្ត្រីថ្នាក់ខេត្តរហូតថ្នាក់ភូមិ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។ ២) ⁃ត្រូវរួមគ្នាផ្ដល់សេវាសាធារណៈអោយបានល្អជូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចការត្រូវតែធ្វើអោយបានល្អ ដោយចៀសមិនបាន ដែលក្នុងនេះមានសេវាចាំបាច់នានា(រួមមានការចុះបញ្ជីជាតិ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និងសេវាសុខភិបាលជាដើម)ដែលចាំបាច់ត្រូវតែធ្វើអោយប្រជាជន អោយបានល្អ និងរហ័សរួមទាំងសេវាតម្រូវការចាំបាច់នានា ដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងសេវាផ្នែកច្បាប់ ជាដើម.. គឺត្រូវចូលរួមផ្តល់ និងដោះស្រាយជូនប្រជាជនទៅតាមលទ្ធភាព។ សម្ដេចតេជោ ក៏បានណែនាំអោយអាជ្ញាធរយកចិត្តទុកដាក់ រួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លី អោយបានសមស្រប បានលឿន និងមានប្រសិទ្ធភាពខ្ពស់។ ៣) សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ៗផងដែរថាមន្ត្រីទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រចាំថា “ យើងមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺយើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ហើយត្រូវយកយកចិត្តទុកដាក់បម្រើប្រជាជនអោយបានល្អ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


