ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • បុណ្យទន្លេនៅខេត្តបាត់ដំបង៣ថ្ងៃ មានប្រជាពលរដ្ឋ-ភ្ញៀវទេសចរចូលរួមជិត៣០ម៉ឺននាក់ (បាត់ដំបង)៖ ឯ.ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ បានបញ្ជាក់ថា បុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់។ ក្នុងចំណោមភ្ញៀវទេសចរណ៏ជាតិប្រមាណជិត៣០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសប្រមាណ ១៣០០នាក់។ នៅថ្ងៃទីមួយទទួលបានប្រមាណជាង៣ម៉ឺននាក់ នៅថ្ងៃទីពីរដែលជាថ្ងៃបើកពិធីបុណ្យជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១០ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់នេះទទួលបានប្រមាណជាង ១៦ម៉ឺននាក់ទៀត។
  • មានវីដេអូរ៖ គ្រឿងសង្ហារឹមមួយចំនួនធំត្រូវបានអគ្គីភ័យឆាបឆេះសន្ធៅ ស្ថិតនៅក្នុងឃ្លាំង (យីហោ បញ្ញា លក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ បាញ់ទឹកពន្លត់កាលពីវេលាម៉ោង២និង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចឃ្លាំងស្តុកគ្រឿងសង្ហារឹមលក់ដុំនិងរាយ(យីហោបញ្ញ)ផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយឃ្លាំងដែលជារោងជាងកែច្នៃគ្រឿងសង្ហារឹមហើយក៏ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង នាំគ្នារាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមុខអន្តរាគមន៍ចំនួន២០គ្រឿង ដោយបាញ់អស់ចំនួន២៥ឡាន និងប្រើពេលវេលាអស់រយៈពេល១ម៉ោងទើបអគ្គិភ័យបានរលត់ទៅវិញទាំងស្រុង។ ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងសង្ស័យមកពីឆ្លងចរន្តអគ្គិសនី។ ចំណែកគ្រឿងសង្ខារឹមកែច្នៃរួចត្រូវអគ្គីភ័យឆាបឆេះខូចខាតអស់មួយចំនួនធំនិងរោងកែច្នៃគ្រឿងសង្ហារឹមផ្នែកខាងក្រោយខូចខាតទាំងស្រុងតែមិនបង្កឲ្យមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ៕
  • កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន ១២ករណីហើយ ដោយក្នុងនោះមាន៖ ១-បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ២-បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ៣-ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ៤-បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ៥-ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ៦-បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ៧-បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ៨-បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ៩-កូនជនជាតិបារាំងអាយុ០៤ខែដែលជាកូនជនជាតិបារាំងអាយុ៣៥ឆ្នាំនៅភ្នំពេញ ១០-បុរសជនជាតិខ្មែរដែលវិលមកពីប្រទេសបារាំង ១១-ខ្មែរអ៊ីស្លាមត្រឡប់មកពីប្រទេសម៉ាឡេស៊ីនៅខេត្តព្រះវិហាររអាយុ៣៥ ១២-ខ្មែរអ៊ីស្លាមត្រឡប់មកពីប្រទេសម៉ាឡេស៊ីអាយុ៣៩នៅខេត្តស្ទឹងត្រែង។
  • សម្តេចតេជោ បានសម្រេចលើកកម្មវិធីវេទិការាជរដ្ធាភិបាលផ្នែកឯកជន ដែលបានគ្រោងរៀបចំនៅថ្ងៃទី១ខែមេសា ទៅថ្ងៃក្រោយ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19 សម្តេចតេជោ បានសម្រេចលើកកម្មវិធីវេទិការាជរដ្ធាភិបាលផ្នែកឯកជន ដែលបានគ្រោងរៀបចំនៅថ្ងៃទី១ខែមេសា ទៅថ្ងៃក្រោយ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19  
  • មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ប្រាប់មន្ត្រីការទូតផ្អាកការធ្វើដំណើរទៅក្រៅប្រទេស លើកលែងតែចាំបាច់បំផុត ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានណែនាំមន្ត្រីនៃក្រសួងការបរទេស ទាំងឡាយណាដែលត្រលប់ពីបេសសកម្មប្រទេស ដែលមានផ្ទុះវីរុសនេះ ត្រូវនៅដាច់ដោយឡែក១៤ថ្ងៃ បន្ទាប់ពីថ្ងៃដែលគេវិលត្រលប់ មកវិញ។ គ្រប់អគ្គនាយក និងនាយកដ្ឋាន ត្រូវធ្វើបញ្ជីរ នៃការចេញដំណើរបេសកកម្ម និងវិលត្រលប់មកវិញ បញ្ជូនមកអ្នកទទួលខុសត្រូវ ក្នុងការប្រយុទ្ធប្រឆាំងវីរុសថ្មីនេះ។ ចំពោះអ្នកដែលបេសកកម្មទាំងឡាយ ត្រូវផ្អាកបណ្តោះ អាសន្នក្នុងរយៈពេល១ខែនេះ លើកលែងតែករណីចាំបាច់បំផុត។ បានណែនាំឲ្យផ្អាកជួបភ្ញៀវបរទេស និងភ្ញៀវនានា តែបើមិនអាចខកខានបាន ជួបតែកុំចាប់ដៃ ជំនួសដោយការសំពះ និងរក្សាចំងាយឲ្យបានមួយម៉ែត្រកន្លះ ពិសេសលាងសំអាតដៃឲ្យបានស្អាត។ ក្នុងនោះ អ្នកដែលអាចធ្វើតាមអនឡាញបាន សុំធ្វើការនៅផ្ទះបណ្តោះអាសន្នសិន មកក្រសួងតែអ្នកចាំបាច់បំផុតបានហើយ។ ចំពោះអ្នកដែលវិលត្រលប់មកវិញ បើមានករណីចេញរោគសញ្ញាក្តៅខ្លួន ក្អក ពិបាកដកដង្ហើម រាគ សូមផ្តល់ដំណឹងមក អ្នកជំនាញភ្លាមៗ៕  
  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់  
  • កម្ពុជារកឃើញ៤ករណីផ្សេងទៀត ម្នាក់ជាជាជនជាតិបារាំង និងបីទៀតជាជនជាតិខ្មែរ  ក្នុងចំណោមជនជាតិខ្មែរបីនាក់នោះ មានម្នាក់ទើបត្រលប់មកពីប្រទេសបារាំង និងពីរនាក់ទៀតជាខ្មែរឥស្លាម ត្រលប់មកពីប្រទេសម៉ាឡេស៊ី ម្នាក់នៅខេត្តព្រះវិហារ និងម្នាក់ទៀតនៅខេត្តស្ទឹងត្រែង។
  • តាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានកំពុងពិភាក្សា អំពីលទ្ធភាពក្នុងការរៀបចំកិច្ច ប្រជុំមេដឹកនាំកំពូលអាស៊ាន តាមរយៈវីដេអូខនហ្វើរេនហើយរបៀបវារ:សំខាន់គឺជុំវិញវិធានការទប់ស្កាត់វីរុស Covid-19 តាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានកំពុងពិភាក្សា អំពីលទ្ធភាពក្នុងការរៀបចំកិច្ច ប្រជុំមេដឹកនាំកំពូលអាស៊ាន តាមរយៈវីដេអូខនហ្វើរេនហើយរបៀបវារ:សំខាន់គឺជុំវិញវិធានការទប់ស្កាត់វីរុស Covid-19    
  • រដ្ឋាភិបាលសឹង្ហបូរីបានចេញវិធានការថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស ឬកូវីដ១៩ ដោយ តម្រូវឲ្យពលរដ្ឋសឹង្ហបូរីពន្យារការធ្វើដំណើរចេញក្រៅប្រទេសរយៈពេល៣០ថ្ងៃប្រសិនបើមិនមានការចាំបាច់ ម្យ៉ាងទៀត ចាប់ពីថ្ងៃច័ន្ទទី១៦ មីនា ២០២០ស្អែកនេះ,រាល់អ្នកដំណើរឬអ្នកទេសចរណ៍ ដែលចូលមកពីបណ្ដាប្រទេសអាស៊ាន(លើកលែងប្រទេសម៉ាឡេស៊ី),ជប៉ុន,ស្វីសឬសហរដ្ឋអាមេរិករយៈ១៤ថ្ងៃចុងក្រោយនេះ ត្រូវអនុវត្តការឃាត់ទុកឲ្យនៅដោយឡែករយៈពេល១៤ថ្ងៃ issued a 14-day stay-home notice (SHN)ទាំងអស់ ៕  
  • ក្រសួងសុខាភិបាលរកឃើញករណីថ្មីបន្ថែមមួយទៀតទៅលើជនជាតិបារាំងវ័យ៣៥ឆ្នាំ ដែលមានផ្ទុកវីរុស covid-19 នៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលរកឃើញករណីថ្មីបន្ថែមមួយទៀតទៅលើជនជាតិបារាំងវ័យ៣៥ឆ្នាំ ដែលមានផ្ទុកវីរុស covid-19 នៅរាជធានីភ្នំពេញ  
  • មហាសេដ្ឋីចិនលោក Jack Ma ប្រកាសថា នឹងបរិច្ចាគម៉ាស់១លាន និងឧបករណ៍ធ្វើ តេស្តិ៍រកមេរោគកូវីដ១៩ ចំនួន៥០០.០០០ កញ្ចប់ ទៅឲ្យសហរដ្ឋអាមេរិក មហាសេដ្ឋីចិន លោក Jack Ma បានសរសេរក្នុងTwitter របស់លោកឲ្យដឹងថា លោកនឹងបរិច្ចាគឧបករណ៍ធ្វើតេស្តិ៍មេរោគឆ្លងចំនួន ៥០០,០០០ និងរបាំងមុខចំនួន ១ លានដល់សហរដ្ឋអាមេរិក។ អំណោយទាំងនេះបានត្រៀមរួចរាល់ហើយ។ លោក Jack Ma បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដកស្រង់បទពិសោធន៍ពីប្រទេសរបស់ខ្ញុំ និងការប្រើឧបករណ៍ការពារផ្ទាល់ខ្លួនត្រឹមត្រូវតាមអ្នកជំនាញវេជ្ជសាស្រ្ត យើងសង្ឃឹមថាអំណោយរបស់យើង អាចជួយប្រជាជនអាមេរិកប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះបាន»។ ការផ្តល់ជូនរបស់លោក Jack Ma បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសអាសន្នពីការឆ្លងរីករាលដាលវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក។ យោងតាមការផ្សាយលើ Weibo បានអោយដឹងថាលោក Jack Ma បានបរិច្ចាគម៉ាស់ចំនួន១លានដល់ប្រទេសជប៉ុន គិតត្រឹមថ្ងៃទី២ ខែមីនា និងបានបញ្ជូនម៉ាស់ចំនួន១លានទៅអ៊ីរ៉ង់គិតត្រឹមថ្ងៃទី៦ខែមីនា។ នៅថ្ងៃទី១១ ខែមីនា គាត់បានសរសេរថា ម៉ាស់ចំនួន១,៨លាន និងឧបករណ៍ធ្វើតេស្ត៍បានបញ្ជូនទៅដល់ប្រទេសបែលហ្ស៊ិកនៅសប្តាហ៍នេះ។ គាត់គ្រោងបរិច្ចាគដូចគ្នាទៅប្រទេស អ៊ីតាលី និង អេស្បាញ ជាប្រទេសពីរទៀត ដែលរងគ្រោះដោយវីរុសកូវីដ១៩នេះផងដែរ៕  
  • ក្រុមហ៊ុនOne31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគទូរទស្សន៍ថៃផ្ញើ សារលិខិតក្រាបបង្គំសុំព្រះរាជទានលើកលែងទោសពី ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៃកម្ពុជា ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ឯកឧត្តម PANYARAK POOLTHUP បានផ្ញើសារលិខិតថ្វាយព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ នៃកម្ពុជា និងសារលិខិតក្រាបបង្គំសុំព្រះរាជទានលើកលែងទោសរបស់ក្រុមហ៊ុនOne31 Company Limited ដែលជាក្រុមហ៊ុន ផលិតភាពយន្តភាគទូរទស្សន៍ថៃ ថ្វាយព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាតិ ព្រះឆាយាលក្ខណ៍ សម្ដេចព្រះរាជបុត្រី ព្រះរៀម បុប្ផាទេវីនាពេលកន្លងទៅ។ សូមបញ្ជាក់ថា កន្លងទៅក្រុមហ៊ុនផលិតភាពយន្តភាគទូរទស្សន៍ថៃបានប្រើប្រាស់ព្រះឆាយា សម្ដេចព្រះរាជបុត្រី ព្រះរៀម បុប្ផាទេវី ក្នុងខ្សែភាពយន្ដរបស់ខ្លួនដោយពុំបានសុំការអនុញ្ញាត ជាមុនឡើយ ហើយយល់ពីកំហុសក្រុមហ៊ុនផលិតភាពយន្ត One31 Company Limited ក៏បានធ្វើការសុំទោស៕
  • បើកម៉ូតូវ៉ាជែងជ្រុលបុកម៉ូតូ១គ្រឿងទៀតដួលត្រូវរថយន្តកិនស្លាប់ បុរសម្នាក់បើកម៉ូតូវ៉ាជែងរថយន្តធំក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលចង្កូតបុកម៉ូតូ១គ្រឿងបើកក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យដួលត្រូវរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ត្រង់ចំណុចមុខហាងហ្គ្រេនម៉ាត ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
  • មានវីដេអូរ៖​ ខ្យល់កន្រ្តាក់ដែលលាយឡំនឹងភ្លៀងកក់ខែមួយមេ កាល ពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២០ នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ បានវាយប្រហារទៅលើភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បណ្តាលអោយលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ខ្នង រងការខូចខាតទាំងស្រុង និងអាគារវេទិការ អាគារផ្ទះបាយ អស់ចំនួន ៤ខ្នងទៀត នៅក្នុងអង្គភាព វរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១។ លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ មេបញ្ជាការងកងពលតូចថ្មើរជើងលេខ៤១ មេបញ្ជាការវរសេនាតូចលេខ៤១១ បានអោយដឹងព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ថា អាគារវេទិការទំហំ ៧ម X១៨ម ធ្វើអំពីដែក និងស៊ីម៉ងត៍ ត្រូវខ្យល់បក់ប៉ើងរបើកសំយាបខាងលិចអស់ទាំងស្រុង អាគារស្នាក់នៅរបស់កងទ័ពចំនួន២ខ្នង ទំហំ៧មX ៣២ម បានប៉ើងរបើកក្បឿងអស់ជាង២០០សន្លឹក និងអាគារផ្ទះបាយទំហំ ៧មX២១ម ធ្វើអំពីឈើប្រក់ស័ង្ហសី ក៏ត្រូវខ្យល់បក់អោយទ្រេតផងដែរ។ លោកឧត្តមសេនីយ៍ត្រីបន្ថែមថា លំនៅដ្ឋានកងទ័ពចំនួន៣ខ្នងផ្ទះទៀត ក៏ត្រូវរងគ្រោះដោយខ្យល់កន្រ្តាក់នេះដែរ៕
  • មានវីដេអូរ៖ រូបសំណាកអ្នកតានៅជួរភ្នំវល្លិ៍អ្នកឆ្លងកាត់ភ្នំតែងចូលបែរបន់-តែក្រោយមកត្រូវគេបោះបង់ទៅវិញ រូបសំណាកជាច្រើនត្រូវបានគេយកមកដាក់នៅលើភ្នំពពូនកន្លែងអ្នកតាឈរជួរភ្នំវល្លិ៍ជាប់ព្រំប្រទល់ភូមិសាស្ត្រខេត្តកែបនិងខេត្តកំពត ផ្លូវឆ្លងកាត់ឆ្លងភ្នំត្រង់អ្នកតាឈរនេះកាលពីជាង30ឆ្នាំមុនអ្នកស្រុកនៅខេត្តកែបនិងខេត្តកំពតតែងតែមានជំនឿទៅលើអ្នកតាឈរផ្ដើមចេញពីអ្នកធ្វើដំណើរឆ្លងកាត់ភ្នំតែងឈប់សំរាកបែរបន់សុំសេចក្ដីសុខសប្បាយចំរុងចំរើនរហូតដល់ថ្វាយស្បង់ថង់សាក់ជូនដល់លោកតាឈរទៀតផង។ អ្នកភូមិចំការ,ឃុំពងទឹក,ស្រុកដំណាក់ចង្អើរ,ខេត្តកែបបាននិយាយរៀបរាប់អោយដឹងថាបើនិយាយរឿងអ្នកតាឈរនៅភ្នំពពូននេះគឺវែងឆ្ងាយណាស់។ ព្រោះអ្នកធ្វើដំណើរឡើងភ្នំតែងតែគោរពបូជានិងបែរបន់ដល់អ្នកតាឈរនេះ។ អ្នកស្រុកបាននិយាយប្រាប់ថាកាលជំនាន់ខ្មែរក្រហមកាន់កាប់នៅភ្នំវល្លិ៍កន្លងមកក៏ពួកគេមុននិងចេញទៅណាក៏គេបែរបន់លោកតាឈរសុំមានជោគមានជ័យដែរ។ ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះលី-វាប ភេទប្រុសអាយុ58ឆ្នាំនៅភូមិអូច្រនៀង,ឃុំកំពង់ត្រាចខាងលិច,ស្រុកកំពង់ត្រាច,ខេត្តកំពតបាននិយាស្រដៀងនិងពលរដ្ឋម្នាក់នៅភូមិចំការបីដែរថាអ្នកតាឈរនេះអ្នកស្រុកធ្វើដំណើរឆ្លងកាត់សុទ្ធតែបានបែរបនសុំសេចក្ដីសុខ។ ឈ្មោះលីវាបជាពលរដ្ឋនៅភូមិអូច្រនៀងនិយាយថាគាត់មករកកាប់អុសនៅភ្នំនេះក៏មានការបែបន់ដែរបើអត់ដុតទៀនធូបក៏និយាយប្រាប់លោកតាឈរដោយមាត់ទទេដែរមិនហានរំលងទេ។សព្វថ្ងៃឈ្មួញរកស៊ីកាយដីភ្នំលក់កាយក្រឡឹងកន្លែងអ្នកតាឈរស្ទើតែបាក់ដីស្របពេលអ្នកថែមើលមុនៗបានស្លាប់អស់៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)