ព័ត៌មានថ្មី
- ក្រសួងសុខាភិបាលប្រកាសបន្ថែមទីតាំងថែទាំនិងព្យាបាលអ្នកជំងឺ covid19 តាមរយៈសេចក្តីប្រកាសព័ត៌មាននៅល្ងាចនេះ ក្រសួង សុខាភិបាល សម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ ដែលមានចំណុះ១០០គ្រែមួយទីតាំងទៀត ស្ថិតនៅអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដនេះ បន្ទាប់ពីក្រសួងបានពិនិត្យឃើញថា មានការកើនឡើងនៃអ្នកស្នើសុំពិនិត្យធ្វើតេស្តរកជំងឺកូវីដ១៩នេះ។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល។ ក្រៅពីទីតាំងទើបបន្ថែមថ្មីនេះ ក្រសួងសុខា ភិបាល បានរៀបចំកន្លែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅទីតាំងជាច្រើនមានដូចជានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប និងនៅមន្ទីរពេទ្យខេត្តទាំង២៤៕
- នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងច្រានចោលព័ត៌មានថា អ្នកធ្វើការនៅ KTV នៅភ្នំពេញ ម្នាក់មានផ្ទុកវីរុស COVID-19 (ភ្នំពេញ)៖ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលលោក លី សុវណ្ណ បានឲ្យដឹងថា រហូតមកដល់ម៉ោងរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ មិនទាន់មានភស្តុតាង ឬមន្ទីរពិសោធន៍ណាបញ្ជាក់ថា អ្នកដែលធ្វើការនៅ KTV ណាមួយមានផ្ទុកមេរោគវីរុស COVID-19 នោះទេ។ លោកបានបញ្ជាក់ដូចនេះ បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា «មានអ្នកឆ្លង COVID-19 នៅខារ៉ាអូខេ មួយកន្លែង នៅភ្នំពេញ»។
- ក្រសួងសុខាភិបាលតម្រូវឱ្យរាជធានី-ខេត្ត បង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផ្ញើលិខិតមួយច្បាប់ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០នេះ ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាស្ដីពីការតម្រូវឲ្យបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត។ ក្រសួងសុខាភិបាលបញ្ជាក់ថា យោងស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល តម្រូវឲ្យមានសកម្មភាពឆ្លើយតបបន្ទាន់ទៅនឹងជំងឺនេះ ។ ឈរលើមូលដ្ឋាននេះក្រសួងសុខាភិបាល ស្នើឱ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់ រៀបចំបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមរាជធានីខេត្តរបស់ខ្លួន ដែលមានសមាសភាពពីស្ថាប័នមន្ទីរពាក់ព័ន្ធ ហើយតម្រូវឲ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្តទទួលបន្ទុកផ្ទាល់ជាប្រធានគណៈកម្មការនេះ៕
- មានវីដេអូរ៖ កម្មវិធីស្បៀងអាហារពិភពលោកនៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ៖ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គីម វីរ: និង តំណាងកម្មវិធីស្បៀងអាហារពិភពលោក លោក សូ សុជាតិ អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាបូកសរុបការងារប្រមូលព័ត៌មានហានិភ័យគ្រោះមហន្តរាយ និងសេចក្តីព្រាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ក្រោមជាតិ ដែលប្រារព្ធធ្វើរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ ២០២០ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងក្រុង ស្រុកទាំង ៨ តំណាងឱ្យមន្ទីរ អង្គភាពជុំវិញខេត្តសរុប៤១នាក់។ ឯកឧត្តម គីម វីរ: បានឲ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីស្បៀងអាហារសហប្រជាជាតិ បានចុះកិច្ចព្រមព្រៀងដៃគូ ដើម្បីអនុវត្តសកម្មភាពរួម សម្រាប់ការគ្រប់គ្រងវិបត្តិនឹងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ ឆ្នាំពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ គម្រោងកម្មវិធីមួយចំនួននឹងត្រូវបានរៀបចំបង្កើត ព្រមទាំងអនុវត្តនៅក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូនេះទាំងនៅថ្នាក់ជាតិ ដែលជាខេត្តគោលដៅចំនួន ៤ ត្រូវបានជ្រើសរើស ដើម្បីអនុវត្តកម្មវិធី គឺមានខេត្តកំពង់ធំ ចំនួន ៣ ស្រុក ខេត្តកំពង់ឆ្នាំង ចំនួន ២ ស្រុក ខេត្តពោធិ៍សាត់ […]
- ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ដែលឆ្លង COVID-19 ហោះពីទីក្រុងបាងកក ថ្ងៃទី៩ ខែមីនា តាមជើងហោះហើរលេខ PG933 មកពិនិត្យសុខភាពជាបន្ទាន់ (ភ្នំពេញ)៖លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាល កំពុងប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលរកឃើញកូវីដ១៩ ដែលជិះលើយន្ដហោះលេខ PG933 ពីទីក្រុងបាងកក មកទីក្រុងភ្នំពេញ ឲ្យមកពិនិត្យសុខភាពជាបន្ទាន់ ឬទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥។ លោក លី សុវណ្ណ បានបញ្ជាក់ថា អ្នកដែលចាំបាច់ត្រូវមកពិនិត្យសុខភាពបន្ទាន់ នៅលើយន្ដហោះនេះ គឺអង្គុយនៅជួរទី ២២, ២៣, ២៤, ២៥ និង២៦។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្ថែមថា សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដាន សុខភាពរបស់អ្នករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលជើងហោះហើរចុះចត នៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។ សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន១២ករណីហើយ៕
- លោក ដូណាល់ ត្រាំ កំពុងចរចាទិញវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណា ពីក្រុមហ៊ុនអាល្លឺម៉ង់ មកធ្វើកម្មសិទ្ធិផ្តាច់មុខ, នេះបើតាមសារព័ត៌មានអន្តរជាតិធំៗ (ប៊ែរឡាំង)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់សំណើរាប់ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) ដែលកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអាល្លឺម៉ង់ ឃ្យូរវ៉ាក់ (CureVac)។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ដកស្រង់ផ្សាយ ដោយសារព័ត៌មាន Politico នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។ សារព័ត៌មានមួយទៀតដែរនៅអាល្លឺម៉ង់គឺ ដាយវែលត៍ (Die Welt) បានចេញផ្សាយដូចខាងលើនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអាល្លឺម៉ង់ម្នាក់ឱ្យដឹងថា លោក ដូណាល់ ត្រាំ មានបំណងទិញសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន CureVac មានមូលដ្ឋាននៅក្នុងទីក្រុង ទួប៊ីងជែន (Tübingen) ក្នុងគោលបំណងធានាថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី គឺទុកលក់ឱ្យតែសហរដ្ឋអាមេរិកតែមួយគត់។ ចំណែកឯក្រសួងសុខាភិបាលអាល្លឺម៉ង់ក៏បានប្រាប់ Reuters ដែរថា ទីក្រុងវ៉ាស៊ីនតោនពិតជាបានព្យាយាមគ្រប់គ្រងក្រុមហ៊ុន CureVac ប្រាកដមែន ខណៈប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់ជាច្រើនអះអាងថា ទីក្រុងប៊ែរឡាំង កំពុងផ្ដល់ជំនួយហិរញ្ញវត្ថុសំដៅឱ្យក្រុមហ៊ុនមួយនេះ បន្តស្ថិតនៅក្នុងប្រទេសតទៅទៀត។ តែយ៉ាងណាក៏ដោយខាងសហរដ្ឋអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយនោះទេ។ គួរជម្រាបថា សេចក្ដីរាយការណ៍ព័ត៌មានខាងលើបានកើតមានឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោក ដានីញែល មែនីសែលឡា (Daniel Menichella) […]
- អង្គការសុខភាពពិភពលោក( WHO) បានប្រកាសថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្រៅពីប្រទេសចិន បានកើនឡើងដល់ជាង ៨៣,០០០ករណី ដែលលើសចំនួនអ្នកឆ្លងជំងឺនេះសរុប នៅក្នុងប្រទេសចិនទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។ អង្គការ WHO បានប្រកាសឲ្យដឹងទៀតថា ពេលនេះចំនួនប្រទេសដែលបានឆ្លងវីរុសកូរ៉ូណាថ្មី ក៏បានកើនឡើងដល់ ១៤៦ប្រទេសក្នុងចំណោមប្រទេសផ្លូវការសរុប ១៩៣ នៃអង្គការសហប្រជាជាតិ។ COVID-19 ដែលអង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកថាជា «ជំងឺរាតត្បាតសកល» កាលពីដើមសប្តាហ៍មុន បានចម្លងទៅមនុស្សជាង ១៦០.០០០នាក់ហើយនៅទូទាំងសកលលោក ក្នុងនោះជាង ៦,០០០នាក់ស្លាប់។ អង្គការមួយនេះ ក៏បានចាត់ទុកទ្វីបអ៊ីរ៉ុបជាចំណុចស្នូលថ្មី នៃការផ្ទុះរីករាលដាល COVID-19 ខណៈបណ្តាប្រទេសអ៊ីរ៉ុបមួយចំនួនដូចជា អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំងជាដើមកំពុងតែប្រឈមមុខយ៉ាងខ្លាំង ចំពោះជំងឺដ៏កាចសាហាវមួយនេះ។
- -គូពិសេស ឡុក ប៊ុតសំណាង 🇰🇭Vs🇰🇭 ខាំ កូនខ្លា សាហាវណាស់គូនេះ! ជង្គង់ហោះបុកគ្នា ប្រដាល់គុនខ្មែរអន្តរជាតិ BOOSTRONG FIGHTER ON FIRE ២៣ ០២ ២០២០
- សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធសិក្សាតាមOnline តាមរយៈ E-School Cambodia នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើសេចក្តីណែនាំស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេសដោយមានភាពរាតត្បាតនៃវីរុស កូវីដ១៩( Covid-19 )។ ឆ្លើយតបទៅនឹងស្ថានភាពនេះ ជាដំណោះស្រាយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជាបានសហការជាមួយ E-School Cambodia តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញមានឯកឧត្តម សាយ សំអាល់ ជាប្រធាន ក្នុងការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធសិក្សាតាមOnline ដោយឥតគិតថ្លៃចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ ក្នុងយុគសម័យឧស្សាហកម្ម៤.០ ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យភាពទំនើបទាន់សម័យរបស់សង្គមដើរទាន់ប្រទេសនានា អរគុណសន្តិភាព។ ជាក់ស្តែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងកាលៈទេសៈនេះសាលារៀនត្រូវផ្អាកក៏ដោយ ក៏សិស្សានុសិស្សអាចសិក្សាតាមរយៈ App ទៅលើមុខវិជ្ជាសំខាន់ៗជាមួយសាស្រ្តាចារ្យល្បី ថែមទាំងអាចសាកសួរសំណួរបានទៀតផង។ សូមបញ្ជាក់ថាមុខវិជ្ជាដែលមាននៅក្នុង App E-School Cambodia • ថ្នាក់ទី១ ដល់ទី៦ : គណិតវិទ្យា ភាសាខ្មែរ និងអង់គ្លេស • ថ្នាក់ទី៧ ដល់ទី៩ : […]
- មានវីដេអូរ៖ សម្រាប់សម្រួលដំណើរផ្លូវទឹករបស់ប្រជាពលរដ្ឋបន្លាស់ទីឡើងល់គោក ខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក ក៍ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានបន្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅលើគោក ក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ អាជ្ញាធរឃុំឆ្នុកទ្រូ បានចំណាយថវិការបស់សាលាឃុំ សម្រាប់ឆ្នាំ២០២០ ជីកប្រឡាយមួយខ្សែ ដែលមានប្រវែងពីជាង ២គីឡូម៉ែត្រដោយចំណាយទឹកប្រាក់ប្រមាណ ជាង ១៥០លានរៀល ។ នេះជាការអះអាងរបស់លោក សាំង គឹមស៊នមេឃុំឆ្នុកទ្រូ ដែលបានបញ្ជាក់ប្រាប់ភ្នាក់ងារយើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ។ លោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ បានបញ្ជាក់ថា៖ ប្រឡាយដែលគ្រឿងចក្រកំពុងជីក មួយខ្សែនេះមានបាតក្រោម ៨ ម៉ែត្រ មាត់លើ ២០ ម៉ែត្រជម្រៅ៤ ម៉ែត្រកន្លះ ដោយជីកយកទឹក ពីបឹងទន្លេសាប ចូលមកកាន់វត្តកំពង់ព្រះ មានប្រវែងជាង២គីឡូម៉ែត្រ ដោយភ្ជាប់និងទីកន្លែងដែលប្រជាពលរដ្ឋបានបន្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅលើគោក ។ ការចំណាយថវិកានេះគឺជាថវិការបស់សាលាឃុំសម្រាប់ឆ្នាំ២០២០ មានទឹកប្រាក់ប្រមាណជាង១៥០ លានរៀល ។
- វីរុសកូវីដ១៩ ប៉ះពាល់សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៏ អាចរហូតជាង១៥ម៉ឺនលានដុល្លារអាមេរិក បើតាមការចុះផ្សាយរបស់ Reportingasean បានឲ្យដឹងថា វីរុសកូវីដ១៩ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៏យ៉ាងច្រើន។ តាមការប៉ាន់ស្មាន ប្រទេសអាស៊ាន នឹងខាតបង់សេដ្ឋកិច្ចរហូត១៥ម៉ឺន៦ពាន់លានដុល្លារអាមេរិក។ វិស័យដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត គឺផ្នែកកសិកម្ម និងរ៉ែ និងថាមពល ពិសេសវិស័យសេវានានា ដែលបំរើដល់វិស័យទេសចរណ៏ ដូចជាសណ្ឋាគារ ភោជនីយ៏ដ្ឋាន និងផ្នែកផ្សេងទៀត។ ដោយឡែកផ្នែកដឹកជញ្ជូនវិញ ក៏រងផលប៉ះពាល់ផងដែរ។ បើតាមប្រមុខការទូតកម្ពុជា រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបពិភាក្សាគ្នា ដើម្បីសិក្សាពីលទ្ធភាពរៀបចំកិច្ចប្រជុំកំពូល មេដឹកនាំអាស៊ាន តាមវីដេអូខនហ្វើរេន របៀបវារៈសំខាន់គឺការទប់ស្កាត់នៃ វីរុសកូវីដ១៩៕
- មានវីដេអូរ៖ រដ្ឋបាលក្រុងប៉ោយប៉ែតបន្តចុះណែនាំគ្រប់ទីកន្លែងនៅតាមសាលា ទីប្រជុំជននិងស្ថាប័នផ្សេងអំពីជម្ងឺCovid.19 ក្រុងប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានបន្តបើកយុទ្ធនាការចុះផ្សព្វផ្សាយអប់រំអំពីវិធានការណ៍បង្ការចម្លងជំងឺកូវីដ១៩ (COVID 19) ដល់ពលរដ្ឋ ក្មួយៗសិស្សានុសិស្សនៅតាមបណ្តារគ្រឹស្ថានសិក្សា បងប្អូនជាប្រធានផ្នែកតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ទូទាំងក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះបានចុះផ្សព្វផ្សាយនៅសាលារៀនឯកជនមួយកន្លែងមានឈ្មោះសមាគមនខ្មែរ ចិនឋិតនៅភូមិសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ នៅក្នុងការចុះផ្សព្វផ្សាយអប់រំបញ្ហាជម្ងឺCovid19នោះដឹកនាំដោយលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុលដែលមានមន្ត្រី រាជកាក្រុមគ្រូរពេទ្យ សមត្ថកិច្ច សិស្សានុសិស្យប្រុស ស្រីប្រមាណជាង៦០០នាក់។ ប្រសាសន៏ថ្លែងផ្សព្វផ្សាយអប់រំបញ្ហាជម្ងឺCovid19លោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល ថា:ចំពោះសង្ក្រាននៅបន្ទាយឆ្មារត្រូវបានរំសាយដោយឡែកចង្ក្រាននៅបន្ទាយមានជ័យក៏រំសាយដែរចំពោះនៅទីក្រុងប៉ោយប៉ែត រដ្ឋបាលក្រុងមិនទាន់បានសេចក្ដីដម្ចពីលោកអភិបាលខេត្តនៅឡើយ។
- ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ (ពោធិ៍សាត់)៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ច មកកាន់តំណែង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជំនួសលោក តន់ សីហតេជ ដែលត្រូវទទួលតំណែងថ្មី ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួម ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងមន្ត្រីសាលាដំបូងខេត្ត មន្ត្រីយុត្តិធម៌ រួមទាំងភ្ញៀវកិត្តយសតាមបណ្តាមន្ទីរអង្គភាពជាច្រើនរូបទៀត។
- ក្រសួងសុខាភិបាល ប្រកាសឱ្យអ្នកជិះយន្តហោះលេខ PG933 មកពីថៃនៅថ្ងៃទី៩ មកពិនិត្យសុខភាព ក្រោយមានអ្នកឆ្លងកូវីដ-១៩ ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ មីនានេះ បានអំពាវនាវឱ្យដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 ត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ។
- មានវីដេអូរ៖ ពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផល នៅក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក) ស្រុករមាសហែក ខេត្តស្វាយរៀង ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ជាចូលរួមតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផល នៅក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក) ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ ឯកឧត្តមអភិបាលខេត្តអភិបាលរងខេត្ត ប្រធានមន្ទីជំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយុវជនកាក់បាទក្រហម ប្រជាពលរដ្ឋ យាយជីតាជីជាច្រើននាក់ផងដែរ។ លោកជំទាវក៏បាន ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនដល់អង្គពិធីនូវក្តីនឹករលឹកចំពោះអង្គពិធីផងដែរ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


