ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គីភ័យឆាបឆេះកន្លែងចោលសម្រាមក្នុងរោងចក្រផលិតកាបូបផ្អើលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រាជធានីភ្នំពេញ៖ទីតាំងចោលសម្រាមរបស់រោងចក្រផលិតកាបូបមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោរសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលហៅរថយន្តទៅជួយអន្តរាគមន៍ដោយសារតែស្ថិតនៅជាប់អគាររោងចក្រនោះ។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ នៅក្នុងរោងចក្រផលិតកាបូប«QY BAG &LUGGAGE(CAMBODIA) CO.,LTD ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណះពេលដែលកម្មករកំពុងតែធ្វើការស្រាប់តែទីតាំងដាក់សម្រាមនៅផ្នែកខាងក្រោយអាគារនោះត្រូវអគ្គីភ័យ ឆាបឆេះយ៉ាសន្ធោសន្ធៅបង្កអោយមានការភ្ញាក់បុគ្គលិកនាំគ្នា យកបំពង់ជួយពន្លត់ និងហៅរថយន្តជួយអន្តរាគមន៍ ។ នៅក្នុងហេតុការណ៍រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងទៅអន្តរាគមន៍ បាញ់ពន្លត់ហើយភ្លើង បានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាល់ដាល់ឡើយ។ ទាក់ទិនការកើតមានអគ្កីភ័យនេះ គេមានការសង្ស័យថាមានគេលួចដុតនិងអ្នកខ្លះទៀតសង្ស័យថាមានអ្នកជក់បារីបោះចោលកន្ទុយបារីផ្ដេសផ្ដាស់ជាហេតុបណ្តាលអោយឆេះរាល់ដាល់តែម្តង ៕
  • អភិបាលខេត្តកណ្តាលនិងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យលើនាវាទេសចរណ៍ចំនួន៥គ្រឿងដែលប្រទេសវៀតណាមមិនអនុញាតិឲ្យចូលចត ព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួង សាធារណៈ ការ និងដឹកជញ្ជូន បានដឹកនាំ មន្រ្តី ជំនាញ អ្នកពាក់ព័ន្ធ និង មន្រ្តី ចត្តាឡីស័ក បាន ធ្វើ ការ ពិនិត្យ លើនាវាទេសចរណ៍ ចំនួន ៥ ដែលប្រទេសវៀតណាម មិនអនុញ្ញាត អោយ ចត ។ ហើយ កាល ពី ល្ងាច ថ្ងៃ ទី ១៦ ខែមីនា ម្សិលមិញ នេះ មាន នាវា ចំនួន ២គ្រឿង ដែល បាន ធ្វើតេស្ត រួច ហើយ និង […]
  • ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ថ្មី (ពោធិ៍សាត់)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក លាង ទិតដ្ឋាន ជាប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ថ្មី ជំនួសលោក ឡាយ ចេងលៀង ប្រធានមន្ទីរចាស់ ដែលត្រូវចូលនិវត្តន៍។ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ ពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការ តាមបណ្ដាក្រសួង មន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។
  • កម្លាំងស៊ីម៉ាក់បាត់ដំបង រកឃើញគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ៤០គ្រាប់នៅការដ្ឋានធ្វើច្រាំងស្ទឹងសង្កែ ដោយៈអ៊ុងសារុំ បាត់ដំបងៈកងកម្លាំងស៊ីម៉ាក់បាត់ដំបង បានរកឃើញគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៩គ្រាប់ជាបន្តបន្ទាប់នៅក្នុងការដ្ឋានសាងសង់កែរលម្អរច្រាំងស្ទឹងសង្កែស្ថិតក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង ហើយក៏បាននាំយកចេញខ្លះនិងមួយចំនួនទៀតត្រូវបំផ្ទុះកំទេចចោលនៅនឹងកន្លែង។ លោក ព្រីង បញ្ញាឫទ្ធិ ប្រធានអង្គភាពកម្ចាត់មីនស៊ីម៉ាក់ប្រចាំភូមិភាគទី២ បានមានប្រសាសន៍ថាបន្ទាប់ពីមានសំណើពីរដ្ឋបាលខេត្តបាត់ដំបង កងកម្លាំងស៊ីម៉ាក់ បានចុះធ្វើប្រតិបត្តិការរុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចាប់ពីថ្ងៃទី២៧ខែមករា រហូតដល់ថ្ងៃទី០៤ខែមិនា រកឃើញគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៩គ្រាប់(ចំនួន១៥គ្រាប់ ត្រូវបានចល័តចេញនិង២៤គ្រាប់ទៀត ត្រូវបំផ្ទុះកំទេចចោលនៅនឹងកន្លែង ព្រោះពេលលើកចេញទៅ ខ្លាចផ្ទុះបង្កគ្រោះថ្នាក់)។ លោក ព្រីង បញ្ញាឫទ្ធិ បានបន្តថាចំណុចដែលរកឃើញភាគច្រើន ចាប់ពីគល់ស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានសម្តេចតេជោហ៊ុនសែន ដោយគ្រាប់យុទ្ធភ័ណ្ឌដែលរកឃើញទាំងនោះ ភាគច្រើនជាក្បាលគ្រាប់បំផ្ទុះ ដែលខ្ទាតចេញពីឃ្លាំងគ្រាប់អតីតក្នុងវត្តសង្កែ មានក្បាលគ្រាប់ដេកា (DK) ក្បាលគ្រាប់ អិមខេ (MK) ជាដើម ដែលឃ្លាំងគ្រាប់នេះផ្ទុះកាលពីសម័យខ្មែរក្រហមកន្លងមក។
  • ក្រសួងសុខាភិបាល បានប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ទៅតាម អនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ តាមសំណើរបស់ក្រសួងសុខាភិបាល ការប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសនេះ រួមមាន សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ត និងសាសនាផ្សេងៗទៀត ហើយចាប់អនុវត្តពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២០នេះតទៅ រហូតដល់ស្ថានភាពជំងឺកូវីដមានភាពធូរស្រាល។
  • មានវីដេអូរ៖ រដ្ឋសភា នឹងបន្ថយការចរាចរណ៏ឯកសារនានា ពីគ្រប់ស្ថាប័នឲ្យនៅតិចបំផុត ហើយមន្ត្រីមួយចំនួនអាចធ្វើការតាមអនឡាញ ដើម្បីទប់ស្កាត់វីរុសថ្មីកូវីដ១៩។ នេះជាការបញ្ជាក់ ឯ.ឧ ឡេង​ ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៏រដ្ឋសភា។
  • ខេត្តកំពត៖អាជ្ញាធរវៀតណាមបានរារាំងជនជាតិរុស្ស៊ី2នាក់មិនអោយចូលប្រទេសរបស់ខ្លួនព្រោះ សង្ស័យថាឆ្លងជម្ងឺកូវីដ១៩ អាជ្ញាធរវៀតណាមកាលពីម្សិលមិញបានរារាំងជនជាតិរុស្ស៊ីប្រុសស្រីចំនួន2 នាក់បន្ទាប់ពីពួកគេទាំងពីនាក់បានចេញពីខេត្តកំពតចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ នៅរសៀលថ្ងៃទី១៦ មីនានោះជនជាតិរុស្សីទាំងពីរបានចេញពីច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក់ចូលទៅក្នុងដែនដីវៀតណាមត្រឹមក្លោងទា្វរត្រូវបានក្រុមគ្រូពេទ្យវៀតណាមធ្វើការវាស់កម្ដៅឃើញថាពួកគេទាំងពីរនាក់មានកម្ដៅខ្ពស់ខុសពីធម្មតាទើបក្រុមគ្រូពេទ្យវៀតណាមបានដាក់ការសង្ស័យដោយរារាំងពួកគេទាំងពីរមិនអោយចូលប្រទេសរបស់ខ្លួនហើយពួកគេទាំងពីរនាក់បានដើរ ត្រឡប់ចូលមកខេត្តកំពតវិញ។ លោក ពៅ សារី ប្រធានមណ្ឌលសុខភាពកំពង់ត្រាចបាន អោយដឹងថាជនជាតិរុស្ស៊ី 2នាក់នេះមានប្រុសម្នាកនិងស្រីម្នាក់។ បន្ទាប់ពីអាជ្ញាវៀតណាមមិនអោយចូលខាងមន្ទីរពេទ្យក៏បានយក រថយន្តទៅដឹកពួកគេទាំងពីរនាក់កាលពីវេលាម៉ោង11យប់ថ្ងៃទី16 មីនា មកសម្រាកក្នុងបន្ទប់ដាច់ដោយឡែកមួយក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច។ លោកប្រធានមណ្ឌលសុខភាពកំពង់ត្រាចបានឲ្យដឹងកាលពីព្រឹកថ្ងៃទី17មិនាថាជនជាតិរុស្ស៊ីដែលគេសង្ស័យថាមានជម្ងឺ កូវីដ19 នោះខាងជំនាញបានធ្វើតេស្តរួចហើយ។តែនៅវេលាម៉ោង11យប់ថ្ងៃទី17ខែមីនានេះទើបដឹងលទ្ធផល។ ទោះជាបែបណាជនជាតិរុស្ស៊ីទាំង២នាក់នេះបានលួចរត់ចេញពីមន្ទីរពេទ្យកំពង់ត្រាចចូលទៅក្នុងទឹកដីខេត្តកែបតែត្រូវនគរបាលស្រុកនិងក្រុមគ្រូពេទ្យតាមហាមនិងអោយពួកគេទាំងពីរនាក់ត្រឡប់មកចូលពេទ្យវិញហើយ ៕
  • ក្រសួងធនធានទឹក និង ឧតុនិយមជូនព័ត៌មានស្ដីពីភ្លៀងធ្លាក់លាយឡំចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃ១៨-២១ ខែមីនា (ភ្នំពេញ) ៖ បន្ទាប់ពីតាមដានស្ថានភាពអាកាធាតុនៅក្នុងប្រទេសកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្រិតសម្ពាធទាប នៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រ កម្ពុជា។ ស្ថានភាពបែបនេះក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញការព្យាករណ៍ ស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែមីនា ឆ្នាំ២០២០ អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ស្របគ្នានឹងការព្យាករណ៍បែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព ចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្ត នៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២១ ខែមីនា៕  
  • រដ្ឋមន្ត្រីសុខាភិបាលឲ្យអភិបាលរាជធានី-ខេត្ត បង្កើតគណៈកម្មការប្រយុទ្ធនឹង COVID-19 ខណៈថ្ងៃនេះរកឃើញ ១២ករណីថ្មីទៀត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ. ម៉ម ប៊ុនហេង បានផ្ញើលិខិតជូនទៅអភិបាលរាជធានី-ខេត្ត ណែនាំឲ្យបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺ Covid-19 នៅរាជធានី-ខេត្ត ដើម្បីឆ្លើយតបប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺនេះ ខណៈនៅព្រឹកថ្ងៃទី១៧ ខែមីនា នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញចំនួន ១២ករណីបន្ថែមទៀត និងកំពុងរៀបចំដាក់នៅដោយឡែក ដើម្បីពិនិត្យតាមដានសុខភាព៕   គួរជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមីនា នេះ កម្ពុជាបានរកឃើញ១២ករណីហើយនៃការឆ្លង COVID-19 រួមមាន បុរសចិនម្នាក់ បុរសខ្មែរ២នាក់ និងបុរសខ្មែរ-អិស្លាម ២នាក់ បុរសបារាំងម្នាក់ ទារកបារាំងម្នាក់ បុរសអង់គ្លេសម្នាក់ ស្ត្រីអង់គ្លេស២នាក់ បុរសកាណាម្នាក់ និង បុរសប៊ែលហ្សិកម្នាក់។ បុរសចិន បានជាសះស្បើយវិញ៕  
  • គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ ២០២០ ដេីម្បីពិនិត្យលើរបៀបវារៈចំនួន៥ គឺ៖ ១- ការពិនិត្យសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិ កាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣។ ២- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។ ៣- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។ ៤- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។ ៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៦។
  • ស្ថានទូតកម្ពុជា ប្រាប់​ពលរដ្ឋឲ្យផ្អាកការ​ចេញចូល​ប្រទេសថៃ ក្នុង​អំឡុង​បុណ្យចូលឆ្នាំខ្មែរ​ខាងមុខ ស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេសថៃ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋខ្មែរ​ ក៏ដូចជាពលករ សិស្ស និស្សិត និង​អាជីវករ សហការ​ជាមួយអាជ្ញាធរថៃ​ជា​ម្ចាស់ផ្ទះ ហើយបើមិន​មាន​ភាព​ចាំបាច់ទេ​ គឺ​ជៀសវាង​ការធ្វើដំណើរ​ចេញពី​ប្រទេស​ថៃជាបណ្តោះអាសន្ន ដើម្បី​ចូលរួម​ការ​បង្ការ និង​ទប់ស្កាត់​ការរាតត្បាត​នៃជំងឺ COVID-19 ទាំងអស់គ្នា។ តាម​សេចក្តី​ជូនដំណឹង​របស់​ស្ថានទូតខ្មែរចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២០ ឲ្យដឹង​ថា ចំពោះ​បង​ប្អូន​ពលរដ្ឋខ្មែរ ដែលមាន​បំណង​ចូលទៅ​ប្រទេសថៃ គឺត្រូវតាមដាន​ព័ត៌មាន​ស្តីពី​វិធានការ​នានា​របស់​ប្រទេស​​ទាំងពីរឱ្យបាន​ច្បាស់លាស់ និង​ពិចារណា ឱ្យហ្មត់ចត់​មុនសម្រេច​ចិត្ត​ធ្វើដំណើរ៕
  • រដ្ឋាភិបាលទម្លាក់ថវិកា ៥០លានដុល្លារសម្រាប់ ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដែលប៉ះពាល់ដោយ EBA និងវីរុស COVID-19 រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាពិសេសចំនួន ៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហាវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យម នៅគ្រាដែលកម្ពុជាកំពុងជួបបញ្ហាដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ និងការរីករាលដាលនៃវីរុស COVID-19។   សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីចុងខែកុម្ភៈ កន្លងមកថា ថវិកា៥០លានដុល្លារដែលរដ្ឋាភិបាលទម្លាក់ឱ្យសហគ្រាសធុនតូច និងមធ្យម គឺដើម្បីដោះស្រាយការរងផលប៉ះពាល់ពីវីរុស Covid-19 និងការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) នៅក្នុងវិស័យកែច្នៃផលិតផល កិសកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលស្ថិតក្នុងការប្រកួតប្រជែងជាដើម។   លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដែលទទួលការងារនេះពីរាជរដ្ឋាភិបាល បានបញ្ជាក់ថា ម្ចាស់សហគ្រាសទាំងអស់ ដែលកំពុងជួបប្រទះបញ្ហារកស៊ីនោះ គឺអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីបាន ដោយសហគ្រាសមួយ អាចទទួលបានថវិកាដល់ ៣០ម៉ឺនដុល្លារ៕
  • សហភាពអឺរ៉ុបនឹងត្រូវបិទទ្វារ៣០ថ្ងៃ, WHO អំពាវនាវឲ្យធ្វើតេស្តរក COVID-19 កាន់តែខ្លាំងក្លា (ហ្សឺណែវ)៖ ប្រមុខដឹកនាំនៃអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានប្រាប់ឲ្យគ្រប់ប្រទេស បង្កើនការធ្វើតេស្តលើអ្នកដែលសង្ស័យឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ឲ្យបានកាន់តែខ្លាំងក្លាជាងមុន ខណៈបណ្តាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប កំពុងតែបង្កើនការបិទទ្វាររបស់ពួកគេ ហើយទ្វារនៃសហភាពអឺរ៉ុបទាំងមូលតែម្តង អាចនឹងត្រូវបិទតែម្តងនៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។ លោក Tedros Adhanom Ghebreyesus បានលើកឡើង ដោយសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ្នកមិនអាចពន្លត់ភ្លើង ដោយការបិទភ្នែកនោះឡើយ។ អ្នកត្រូវធ្វើតេស្ត ធ្វើតេស្ត និងធ្វើតេស្ត លើករណីសង្ស័យទាំងអស់។ នេះហើយគឺជាវិបត្តិសុខាភិបាលសកល សម្រាប់សម័យការរបស់យើង។ វិបត្តិមួយនេះ វាហាក់ដូចកំពុងព្យាយាមស្វែងរក មនុស្សជាតិដែលល្អបំផុត និងអាក្រក់បំផុត»។ គួរបញ្ជាក់ថា នៅពេលនេះចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១៦៨,០០០នាក់ហើយ នៅក្នុងប្រទេសចំនួនជិត១៦០ ខណៈមនុស្សស្លាប់ដោយសារជំងឺរាតត្បាតសកលនេះបានកើនដល់ ៦,៥០០នាក់។ សម្រាប់សហភាពអឺរ៉ុបដែលមានសមាជិក ២៧ប្រទេស កំពុងតែពិភាក្សាអំពីការបិទទ្វារទាំងអស់តែម្តង សម្រាប់រយៈ ៣០ថ្ងៃមិនឲ្យជនបរទេសចូល […]
  • ផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា​ បានចេញអនុក្រឹត្យស្តីពីការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣។ ដូចបណ្តាឆ្នាំមុនៗដែរ ដើម្បីជាលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមួយឆ្នាំពីរដង គឺពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ។ ប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យជាតិទាំងពីរនេះ មានចំនួនសរុបប្រហែលជា ១៤លានដុល្លារអាមេរិក៕  
  • រដ្ឋបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា បុរសខ្មែរឥស្លាមដែលបានទៅចូលរួម ពិធីសាសនានៅប្រទេសម៉ាឡេស៊ី នៅស្ទឹងត្រែង មិនមានផ្ទុកវីរុស កូវីដ១៩ឡើយ

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)