ព័ត៌មានថ្មី
- ក្រសួងព្រះបរមរាជវាំងនៅព្រឹកថ្ងៃទី១៨ ខែមីនា ២០២០នេះបានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកបណ្ដោះអាសន្នការចូលទស្សនាព្រះបរមរាជវាំងចាប់ពីថ្ងៃ១៨ មីនានេះ រហូតមានសេចក្ដីប្រកាសបើកឲ្យចូលឡើងវិញជាថ្មី
- ក្រសួងការពារជាតិ ចេញសេចក្ដីណែនាំ ស្ដីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ព (ភ្នំពេញ)៖ នាយកដ្ឋានសុខាភិបាល នៃក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំមួយ ស្ដីពី ការប្រយុទ្ធទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ព។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ ក្រសួងការពារជាតិ បានធ្វើការណែនាំក្នុងស្ថាប័ន កងឯកភាពយោធពលខេមរភូមិន្ទ ដូចខាងក្រោម៖ *ទី១៖ ណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព តាមសារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញជាបន្ដបន្ទាប់។ *ទី២៖ សហការឲ្យបានជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលជាសេនាធិការរបស់ក្រសួងសុខាភិបាល ដើម្បីចាត់វិធានការបង្កើនកិច្ចការពារ អប់រំ បង្ការ និងទប់ស្កាត់ការរីករាលដាល នៃការឆ្លងវីរុសកូវីដ១៩ នៅផ្ទៃក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន តាមរយៈការធ្វើអនាម័យ លាងដៃឲ្យបានញឹកញាប់ សម្អាតបន្ទប់បំពេញការងារ បន្ទប់ស្នាក់នៅ បន្ទប់ទឹក បោកគក់សម្លៀកបំពាក់ និងគ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ ឲ្យបានជាប់ជាប្រចាំ។ *ទី៣៖ […]
- ក្លឹបអ្នកកាសែតកម្ពុជា អំពាវនាវឱ្យអ្នក សារព័ត៌មានទាំងអស់ យកចិត្តទុកដាក់ចំពោះការរាយការណ៍ព័ត៌មានប្រកបដោយភាពត្រឹមត្រូវ និងមានការបញ្ជាក់ពីក្រសួងសុខាភិបាលស្ដីពីវីរុសកូវីដ១៩ ដើម្បីចៀសវាងការបំភ្លៃ និងការរើសអើងដោយសារវីរុស២០១៩
- ផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះ កើតកូនមួយក្បាលទៀតហើយ ក្រុមការងារស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតក្នុងខែមីនា នេះ (កូនទី៥នៅដើមឆ្នា២០២០ )មានអាយុប្រហែលជា ១ថ្ងៃ កំពុងហែលក្នុងចំណោមហ្វូងផ្សោតធំចំនួន៥ក្បាល នៅក្នុងអន្លង់ផ្សោតកាំពី ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ តាមរបាយការណ៍នៃការអង្កេតចំនួនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០១៧ បានបង្ហាញថាមានសត្វផ្សោតចំនួន ៩២ក្បាល ក្នុងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង៕
- ក្រសួងធនធានទឹក អំពាវនាវឲ្យថែរក្សាសុខភាព ខណៈអាកាសធាតុឡើងកម្តៅ និងមានខ្យល់កន្ត្រាក់ ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងមានការប្រែប្រួលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយបន្តឡើងក្តៅខ្លាំងនៅពេលថ្ងៃ។ ទាក់ទិននឹងការកើនឡើងនៃកម្តៅអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២៣ ខែមីនា ឆ្នាំ២០២០ ដែលអាចមានភ្លៀងធ្លាក់ខ្សោយ ដោយឡែកតែខេត្តកោះកុង អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម៕
- ក្រសួងសុខាភិបាល ធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ១១១២ករណីធ្វើតេស្តរកកូវីដ-១៩ មានលទ្ធផលវិជ្ជមាន៣៥នាក់ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងមកទល់ពេលនេះក្នុងចំណោម ១១១២ករណី ដែលធ្វើតេស្តរកវីរុសកូវីដ-១៩ គឺមានតែ៣៥ករណីប៉ុណ្ណោះ ដែលឃើញលទ្ធផលវិជ្ជមានកូវីដ-១៩។ ក្រសួងច្រានចោលព័ត៌មានថា ការធ្វើតេស្ត តម្រូវឲ្យមានការបង់លុយ។
- ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីណែនាំដល់មន្ត្រីក្រោមឱវាទក្នុងករណីចាំបាច់ត្រូវធ្វើសកម្មភាពប្រមូលផ្ដុំគឺមិនឲ្យលើសពីមនុស្ស៥០នាក់ឡើយ៖
- មិនមានការយកលុយក្នុងការពិនិត្យរកមេរោគ កូវីដ១៩ ទេ ប្រកាសក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៨ ខែមីនា នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជា គ្មានការយកលុយពីការពិនិត្យរកជំងឺកូវីដ១៩ នោះទេ ទោះជាលទ្ធផលវិជ្ជមានក្តី ឬអវិជ្ជមានក្តី ។ លោកស្រីបន្តថា គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អ្នកត្រូវបានពិនិត្យជំងឺនេះមានចំនួន ១១១២នាក់រួចមកហើយ ក្នុងនោះរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៣៥នាក់៕
- អ្នកឆ្លងជំងឺ Covid-19 នៅកម្ពុជា កើនឡើងដល់ ៣៥នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺ Covid-19 ចំនួន២ករណីថែមទៀតនៅលើជនជាតិម៉ាឡេស៊ី ២នាក់ កាលពីយប់មិញ ដែលចំនួនសរុបនៅកម្ពុជា បានកើនដល់ ៣៥នាក់។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសនៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះថា ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ ទាំងអស់ គឺជាករណីនាំចូល ហើយបច្ចុប្បន្នអ្នកទាំងអស់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដាន និងព្យាបាល៕
- បុរសវ័យ៣៨ឆ្នាំជាជនជាតិខ្មែរ ដែលផ្ទុកវីរុសកូវីដ១៩ នៅខេត្តសៀមរាប បានធូរស្បើយច្រើន ហើយចំនួនវីរុសក្នុងខ្លួនគាត់បានថយចុះជាបន្តបន្ទាប់ ក្រសួងរំពឹងថា គាត់នឹងជាសះ ស្បើយនៅពេលខាងមុខ។ ចំណែកជនជាតិអង់គ្លេសទាំងបីនាក់ ក៏ឋិតនៅក្នុងស្ថានភាពធម្មតាដែរ មិនមានអ្វីប្រែប្រួលនោះទេ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាល។
- ចិនប្រកាសពីជោគជ័យនៃការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន បានប្រកាសពីជោគជ័យនៃការស្រាវជ្រាវរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 និងទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺ។ តាម Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះថា ការស្រាវជ្រាវនេះ ដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធាចិន ដោយស្របតាមស្តង់កំណត់អន្តរជាតិ និងតាមបទប្បញ្ញត្តិរបស់ចិន ហើយត្រូវបានចាត់ទុកជាកិច្ចការរៀបចំបឋម ដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាព ដែលអាចធានាបាននៃដំណើរការផលិតក្នុងទ្រង់ទ្រាយធំ៕
- អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា មកដល់ពេលនេះ ក្រសួងបានរកឃើញវិជ្ជមានពីរករណីបន្ថែមទៀត ជាជនជាតិម៉ាឡេស៊ី។ សរុបមកដល់ពេល នេះជនជាតិម៉ាឡេស៊ីមានចំនួន៥នាក់។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី។
- រកឃើញករណីកូវីដថ្មី ៩ករណីថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅកម្ពុជាកើនដល់ ៣៣នាក់ (ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានរកឃើញករណីកូវីដ១៩ ចំនួន៩ករណីថ្មីទៀត នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣៣នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតរហូតមកដល់ថ្ងៃទី១៧ ខែមីនានេះ មានចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើនដល់សរុបចំនួន៣៣នាក់ហើយ ខណៈដែលរាជរដ្ឋាភិបាលបានដាក់វិធានការជាបន្តបន្ទាប់។ អ្នកឆ្លងជំងឺកូវីដ៣៣នាក់នោះរួមមាន៖ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ទី៧៖ […]
- ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការ៣បន្ថែមទៀត ដើម្បីជួយដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បង្កើននូវដើមទុន និងទុនបង្វិល ធ្វើយ៉ាងអាចបន្តសកម្មភាពផ្តល់កម្ចីដល់សាធារណជន និងគិតគូរដល់ការអនុគ្រោះផ្សេងៗ ចំពោះអតិថិជនដែលរងផលប៉ះពាល់ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន តាមរយៈវីដេអូ Conference នៅរសៀលថ្ងៃទី១៧ ខែមីន ឆ្នាំ២០២០នេះ លោកស្រី ជា សិរី អគ្គនាយកបចេ្ចកទេសនៃធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា វិធានការថ្មីចំនួន៣ ដែលដាក់ចេញដោយធនាគារជាតិរួមមាន៖ ១៖ ធនាគារជាតិនៃកម្ពុជា ពន្យារការឲ្យអនុវត្តន៍នូវប្រកាស ស្ដីពីទ្រនាប់ដើមទុន ដែលគ្រោងឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនទុនបង្វិល ដែលមានអនុបាតពី៥០ភាគរយទៅ១០០ភាគរយ នៅដើមឆ្នាំ២០២០ ត្រូវពន្យារពេលដល់ឆ្នាំ២០២១។ ការធ្វើបែបនេះ ដើម្បីឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានដើមទុនច្រើនក្នុងដៃ ងាយស្រួលផ្តល់កម្ចីឲ្យអតិថិជន។ ២៖ កាត់បន្ថយអត្រាការប្រាក់នៃប្រតិបត្តិការផ្ដល់សន្ទនីយភាពមានការធានា ហៅកាត់ថា LPCO ។ ចាប់ពីថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា សម្រេចកាត់បន្ថយអត្រាការប្រាក់ ដើម្បីឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដេញថ្លៃរកប្រាក់រៀល ប្រើប្រាស់ជាដើមទុន។ ៣៖ កាត់បន្ថយការប្រាក់មូលបត្រអាចជួញដូរបាន (NCD) ដែលកន្លងទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទិញពីធនាគារជាតិនៃកម្ពុជា ដើម្បីចំណេញអត្រាការប្រាក់ ប៉ុន្តែចាប់ពីស្អែកទៅ គឺត្រូវកាត់បន្ថយអត្រាការប្រាក់ ឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បង្ខិលពីការទិញ NCD ទៅជាផ្តល់កម្ចីឲ្យអតិថិជនវិញ ។
- ខេត្តបន្ទាយមានជ័យប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ-១៩ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ ២០២០នេះ បានដឹកនាំគណៈបញ្ជាការរដ្ឋបាលខេត្ត ប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការ និងការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូរ៉ណា ដែលបង្ករឡើងដោយវីរុស កូវីត១៩ យោងតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ ស.រ.ណ.ន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើគ្រប់មន្ទីរអង្គភាពបណ្តាស្រុក ក្រុង ឃុំ សង្កាត់ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យគាត់ចូលរួមទប់ស្កាត់វីរុសកូវីដ-១៩នេះទាំងអស់គ្នាដោយឲ្យគាត់មានអនាម័យលាងដៃនិងសាប៊ូ អាល់កុលលាងដៃឲ្យបានញឹកញាប់ សម្អាតអនាម័យបរិស្ថាន។ ទន្ទឹមនោះត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត តាមច្រកទ្វារព្រំដែនអន្តរជាតិ ពេលមនុស្សឆ្លងកាត់ទៅវិញទៅមក រថយន្តផ្ទុកអ្នកដំណើរត្រូវបាញ់ថ្នាំបង្ការ ភោជនីយដ្ឋានខារ៉ាអូខេ ផ្អាកសកម្មភាពទាំងអស់។ ចុងក្រោយឯកឧត្តម អ៊ុំ រាត្រី ក៏បានចែកជួបនូវឧបករណ៍បាញ់កំដៅ ឬវាស់កំដៅជូន ដល់កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ ស្រុក-ក្រុង ដើម្បីធ្វើការវាស់ស្ទង់កំដៅដល់មនុស្សគ្រប់រូបតាមអង្គភាពនីមួយៗ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


