ព័ត៌មានថ្មី
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ សារលិខិតមានខ្លឹមសារថា៖
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ សារលិខិតមានខ្លឹមសារថា៖
- មានវីដេអូរ៖ ក្រុមគណៈកម្មការចុះពិនិត្យស្ពាននៅស្រុកសេសាន ខេត្តសឹ្ទងត្រែង (សឹ្ទងត្រែង)៖គណៈកម្មការចម្រុះដែលមានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានចុះមកត្រួតពិនិត្យមើលស្ពានបេតុង៣កន្លែងដែលកំពុងសាងសង់រួមមាន៖ទី១ស្ពាននៅអូរខ្លុងប្រវែង៣៦ម៉ែត្រទទឹង៨ម៉ែត្រ,ទី២នៅអូរខ្សាច់ប្រវែង៤៨ម៉ែត្រនិងទទឹង ៨ ម៉ែត្រែ,ទី៣នៅអូរគូរប្រ វែង៣៦ ម៉ែត្រ ទទឹង៨ ម៉ែត្រ.នៅលើដងផ្លូវលេខ ៣៧៦Sស្ថិតក្នុងស្រុកសេសាន ខេត្ត ស្ទឹងត្រែង។ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសឹ្ទងត្រែង លោក ស គឹមណាត បានផ្តល់កិច្ចសម្ភាសន៍ឲ្យភ្នាក់ងារ SEATV ប្រចាំខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី១៩ ខែមីនាថា គណៈកម្មការបានឯកភាព ហើយបានកោតសរសើរ ដល់ក្រុមការងារសាធារណៈការ និងដឹកជញ្ជូនខេត្តថាៈធ្វើស្ពានបានស្អាតល្អ បានមួយរយភាគរយ។ឥឡូវបានបញ្ចប់ដាក់អោយប្រើប្រាស់ជា ផ្លូវការអស់ហើយ ។
- ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្ដីពីការពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៧ សីហា ឆ្នាំ២០២០
- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតុឡាវបានធ្វើសេចក្ដីជូនដំណឹងចំពោះប្រជាពលរដ្ឋកម្ពុជា និងនិស្សិតកម្ពុជាពីការផ្អាកមិនឲ្យចូលមកប្រទេសឡាវរបស់រដ្ឋាភិបាលឡាវរយៈពេល៣០ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលវីរុសCovid-19 នៅក្នុងប្រទេសនេះ។សេចក្ដីជូនដំណឹងមានខ្លឹមសារថា៖
- មានវីដេអូរ៖ មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យព្រមានអាជីវករដែលលក់ទំនិញមិនបិទស្លាកតម្លៃប្រាក់រៀល ត្រូវទទួលទោសតាមច្បាប់ ខេត្តបន្ទាយមានជ័យ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ចុះពិនិត្យរកទំនិញខូចគុណភាព ផុតសុពលភាពប្រើប្រាស់ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះពាណិជ្ជករ អាជីវករ និងសេវាកររូបណា ដែលមិនបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរ ក្នុងអាជីវកម្មរបស់ខ្លួន នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅតាមហាងលក់ទំនិញ និងផ្សារម៉ាត នៅក្នុងតំបន់កាស៊ីណូ ក្រុងប៉ោយប៉ែត។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានលើកឡើងថា មន្រ្តីជំនាញបានអនុវត្តឱ្យមានការសរសេររាយមុខទំនិញ តាំងលក់ក្នុងផ្សារម៉ាត ទីតាំងលក់ទំនិញ ដោយយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជ កម្មស្តីពីការបិទស្លាកលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរ ដោយធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយសមធម៌។ លោកបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រកាសនៃប្រការ៨ គ្រប់ពាណិជ្ជករ អាជីវករទាំងឡាយដែលមិនអនុវត្តតាមប្រកាសនេះទេ ត្រូវបានចាត់ទុកកិច្ចប្រតិបត្តិការលក់ទំនិញ ជាអំពើខុសច្បាប់ហើយ និងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ឬផាកពិន័យជាទឹកប្រាក់ចំនួន២លានរៀលដល់៦លានរៀល ហើយបើក្នុងករណី ចង់សរសេររាយមុខទំនិញជាតម្លៃរូបិយបរទេសអាចទៅទំនាក់ទំនងសួរនាំព័ត៌មានខាងមន្ទីរពាណិជ្ជកម្មខេត្ត ៕
- ផ្អាកដំណើរការចូលទស្សនាសារមន្ទីររដ្ឋ និងឯកជនទាំងអស់នៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសផ្អាកការចូលទស្សនាសារមន្ទីរជាតិ និងនិងឯកជនទាំងអស់នៅទូទាំងកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលវីរុស កូវីដ១៩។ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក៉ថា បច្ចុប្បន្ន កម្ពុជា មានសារមន្ទីរជាតិ និងសារមន្ទីរឯកជនធំៗចំនួន៨ ដែលលក់សំបុត្រ ជូនភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា ក្នុងនោះ មានសារមន្ទីរចំនួន៤នៅខេត្តសៀមរាប, សារមន្ទីរជាតិនិងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ, សារមន្ទីរវត្តពោធិ៍ភ្នំ នៅបាត់ដំបង និងសារមន្ទីរនៅស្រុកអង្គរបុរី ខេត្តតាកែវ ។ ក្រៅពីនោះ នៅតាមរាជធានី-ខេត្តនិីមួយៗទូទាំងប្រទេស ក៏មានសារមន្ទីរតូចៗសម្រាប់សិក្សាស្រាវជ្រាវផងដែរ រួមនិងសារមន្ទីរបើកជាលក្ខណៈបុគ្គលនៅតាមបណ្តាខេត្តមួយចំនួនផងដែរ៕
- មានវីដេអូរ៖ ខេត្តមណ្ឌលគិរីមិនមានឆ្លងជម្ងឺកូវីដ១៩ទេ ខណៈអាជ្ញាធរកំពុងបង្កើនវិធានការទប់ស្កាត់ មណ្ឌលគិរី ៖ គិតត្រឹមល្ងាច ថ្ងៃទី១៩ មីនា ២០២០ ខេត្តមណ្ឌលគិរីមិនទាន់មានករណីអ្នកជំងឺឆ្លងកូវីដ១៩ទេ នេះជាការបញ្ជាក់របស់ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត ខណៈ ឯ.ឧ បានដឹកនាំមន្ត្រីជំនាញសុខាភិបាលចុះពិនិត្យទីតាំងត្រៀមបង្ការ បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់ដោយឡែក ក្នុងករណីមានអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ។ ឯកឧត្ដមអភិបាលខេត្តបន្ថែមថា ក្រោយកម្ពុជារកឃើញមានអ្នកជំងឺកូវីដ១៩ជាបន្តបន្ទាប់ អាជ្ញាធរខេត្តមណ្ឌលគិរីបានចាត់វិធានការបន្ទាន់លើការពិនិត្យជនបរទេស ដែលចេញចូលស្នាក់នៅក្នុងខេត្ត និង មានដាក់ពង្រាយមន្ត្រីជំនាញសុខាភិបាលនិងអ្នកពាក់ព័ន្ឋ ដើម្បីត្រួតពិនិត្យលើអ្នកដំណើរចូលមកក្នុងខេត្ត។ ឯកឧត្ដមបន្តថា នៅគ្រប់បណ្ដាក្រុងស្រុកទាំងក្នុងខេត្ត ក៏មានមន្ត្រីចុះទៅពិនិត្យផ្ទាល់លើអ្នកសង្ស័យ ជាពិសេសគឺខ្មែរឥស្លាម ដែលពួកគាត់ទើបតែត្រលប់មកពីប្រទេសម៉ាឡេស៊ីកាលពីពេលកន្លងទៅ ។ ឯកឧត្ដមអភិបាលបញ្ជាក់ថា ចំណែកនៅតាមបណ្តាច្រកទ្វារទ្វេភាគីរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម អាជ្ញាធរបានបញ្ជូនមន្ត្រីចត្វាឡីស័កប្រចាំការជាប់ជាប្រចាំ បើទោះជាពេលនេះច្រកទ្វារទាំងនោះត្រូវបានបិទជាប៉ុណ្ណោះអាសន្នក៏ដោយ ។ ហើយរាល់ក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំងអស់ត្រូវបានបិទផងដែរជៀសវាងការឆ្លងរាលដាលនៃជំងឺក៏កាចសាហាវមួយនេះ។
- ចាប់ផ្តើមពិន័យអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ៦ម៉ឺនរៀល អ្នកបើកបរទាំងស្រវឹង ១លានរៀល ចាប់ពីពេលនេះទៅ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព នឹងត្រូវពិន័យចំនួន ៦ ម៉ឺនរៀល ចំណែកអ្នកបើកបរក្នុងស្ថានភាពស្រវឹង នឹងត្រូវពិន័យ ១លានរៀល ដោយមិនទាន់រាប់បញ្ចូលពីបញ្ហាបង្កគ្រោះថ្នាក់ផ្សេងទៀត។ នេះបើយោងតាមអនុក្រឹត្យដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែប្រែមាត្រាមួយចំនួននៃអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ គួរបញ្ជាក់ថា ការអនុវត្តអនុក្រឹត្យនេះ នឹងចាប់ផ្ដើមពីថ្ងៃចុះហត្ថលេខា នៅថ្ងៃទី១៧ ខែមីនា តទៅ ៕
- កម្មករប្រមូលសំរាមម្នាក់ត្រូវគោយន្តកន្ត្រៃក្រឡាប់សង្កត់ស្លាប់ដោយគ្មានអ្នកដឹង បុរសម្នាក់ជាកម្មករប្រមូលសំរាមនៅផ្សារបឹងត្រកួន ស្តិតក្នុងភូមិបន្ទាយមានប្ញទ្ធិ ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយគ្មានអ្នកណាដឹងខណៈពេលបើកគោយន្តយកសំរាមទៅចាក់ចោលនៅកន្លែងចាក់សំរាម លុះព្រឹកឡើងថ្ងៃទី១៩ខែមីនា ឆ្នាំ២០២០ទើបមានគេប្រទះឃើញសពជនរងគ្រោះស្លាប់ដោយគោយន្តកន្ត្រៃក្រឡាប់សង្កត់។ លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ញឹម តយ ភេទប្រុសអាយុ 38 ឆ្នាំ ជាកម្មករប្រមូលដឹកសំរាមក្នុងផ្សារបឹងត្រកួន រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកអធិការបានបញ្ជាក់ថា៖ជារៀងរាល់យប់ជនរងគ្រោះតែងតែប្រមូលសំរាមក្នុងផ្សារបឹងត្រកួនដឹកតាមគោយន្តយកទៅចាក់នៅកន្លែងចាក់សំរាម នៅយប់ថ្ងៃកើតហេតុវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ថ្ងៃទី១៨ខែមីនា ជនរងគ្រោះបានប្រមូលដឹកសំរាមដឹកយកទៅចាក់ចោល នៅចំណុចខាងជើងភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ចម្ងាយ៥០០ម៉ែត្រ បើកជិតដល់កន្លែងចាក់សំរាមគោដាច់កង់មុខខាងស្តាំរេចង្កូតធ្លាក់ចូលប្រឡាយត្រូវគោយន្តសង្កត់ពាក់កណ្តាលស្លាប់ដោយគ្មានអ្នកណាគេដឹង លុះព្រឹកឡើងទើបមានគេប្រទះឃើញ។សពជនរងគ្រោះក្រោយពីពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
- ភាគីថៃបានប្រកាសបិទច្រកតំបន់ជប់គគីរជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ covid-19 តាមអោយដឹងពីមន្រ្តីប្រចាំការនៅច្រកព្រំទ្វារព្រំដែនជប់គគីរ បានអោយដឹងថា អាជ្ញាធរខាងប្រទេសថៃ គឺលោកថាក់ឆាក់កន ហាត់ថាយ៊ាគួន អភិបាលខេត្តបុរីរ៉ាំ បានចេញលិខិតមួយច្បាប់ប្រកាសបិទមាត់ច្រកទ្វារតំបន់ជប់គគីរ ជាបណ្តោះសន្ន ដោយហេតុថា ការពារនៃការឆ្លងជំងឺ covid-19។ ការបិទសេចក្តីប្រកាស ពីសំណាក់អាជ្ញាធរថៃ នៅច្រកទ្វារព្រំដែនជប់គគីរ ដែលភាគីថៃហៅថា សាយតាគូរ បានធ្វើឡើង នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ដែលស្ថិតភាគឧត្តរ នៃប្រទេសកម្ពុជា ស្ថិតនៅក្នុងភូមិជប់គគីខាងលិច ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ខាងថៃស្ថិតក្នុងឃុំចាន់ធុបផេត ស្រុកបាងក្រួត ខេត្តបុរីរ៉ាំ មូលហេតុមានវិធានការទប់ ស្កាត់មេរោគរាតត្បាត COViD ១៩ ។ យោងតាមការអោយដឹងពីមន្រ្តីទំនាក់ទំនងមាត់ច្រកទ្វារតំបន់ជប់គគីរ បានបញ្ជាក់ថា លោកអភិបាលខេត្តបូរីរាំបានចេញលិខិតមួយច្បាប់ជនមកអោយកម្ពុជា ដែលមានគោលបំណងផ្អាកបិតមាត់ច្រកទ្វារមួយរយៈសិនដើម្បីទប់ស្កាត់មេរោគរាតត្បាតCOViD១៩ នៃការឆ្លងពីប្រទេសកម្ពុជាចូលប្រទេសថៃពីថៃមកកម្ពុជា។ ដោយឡែកនៅច្រកអន្តរជាតិចំនួន ២ច្រកទៀត គឺនៅច្រកអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិជាំ មន្រ្តីដែលបម្រើការងារនៅមាត់ ច្រកទាំងពីរបានប្រាប់ថា នៅដំណើរការជាធម្មតា រហូតដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។ ហើយមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិធ្វើដំណើរឆ្លងកាត់ចេញចូលជាធម្មតា ខណៈពេលនោះពលរដ្ឋទាំងពីថប្រទេស […]
- (ពោធិ៍សាត់)៖ កម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងសន្តិសុខខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រគរ បានចុះឃាត់រថយន្តមួយគ្រឿង ដែលដឹកខ្មែរឥស្លាម ធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅឯខេត្តត្បូងឃ្មុំ ហើយត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ដូចគ្នា ដើម្បីបញ្ជូនដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងយកសំណាក មកធ្វើតេស្ត ជៀសវាងមានការចម្លងដល់ពលរដ្ឋ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៤៣នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មាន បានឱ្យដឹងថា ការចុះឃាត់រថយន្តដឹកខ្មែរឥស្លាមនេះ គឺធ្វើឡើងបន្ទាប់ពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្តល់ព័ត៌មានមក ថាមានបងប្អូនខ្មែរឥស្លាមរស់នៅខេត្តពោធិ៍សាត់ ចំនួន៩នាក់ ជិះរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2M-7052 បើកបរដោយឈ្មោះ យូ សុះ (មិនស្គាល់ទីលំនៅ) បានចេញដំណើរពីខេត្តត្បូងឃ្មុំ វិញត្រឡប់ទៅពោធិ៍សាត់វិញ ខណៈដែលពួកគាត់ទាំងអស់នោះ នៅជិតនឹងអ្នកដែលផ្ទុកមេរោគកូវីដ១៩ នឹងមិនព្រមអនុញ្ញាតឱ្យមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ។ ទាក់ទងនឹងករណីនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់ខេត្ត បានបញ្ជាផ្ទាល់ ដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក […]
- លិខិតមិត្តអ្នកអាន៖« ទស្សនៈលោក ហ៊ុន សែន ស្តីពីសិទ្ធិរស់រានមានជីវិតកំពុងមានតម្លៃក្នុងសម័យកូវីដ -១៩ » រហូតមកដល់ពេលនេះ មេរោគ Covid-19 កំពុងវាយលុកយ៉ាងខ្លាំងពាសពេញពិភពលោកជាពិសេសប្រទេសមហាអំណាចធំៗដែលកំពុងរងគ្រោះធ្ងន់ជាងគេ។ ប្រសិនបើគេក្រឡេក បែរក្រោយបន្តិចទៅរំលឹកឡើងវិញនូវអ្វីដែលមេដឹកនាំខ្មែរ បាននិយាយនិងបានធ្វើកន្លងទៅ គេនឹងយល់ច្បាស់ថា ពាក្យសម្តី និងសកម្មភាពរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែត្រឹមត្រូវនិងជាគំរូមុនគេសម្រាប់មេដឹកនាំបណ្តាប្រទេសនានា នៅក្នុងពិភពលោក។ ទស្សនៈដ៏សំខាន់មួយដែល លោក ហ៊ុន សែន បានលើកមក និយាយមុនគេក្នុងចំណោម មេដឹកនាំនានាគឺ«សិទ្ធិរស់រានមានជីវិត»ដែលត្រូវគិតគូរជាបឋមមុនគេបង្អស់ក្នុងសម័យ Covid-19 ។ បុរសខ្លាំងកម្ពុជាដែលជាមនុស្សមើលឃើញទស្សនៈវិស័យវែងឆ្ងាយបានលើកបញ្ហានេះមក និយាយពីព្រោះលោក យល់ឃើញថា Covid-19 គឺជា មេរោគដែលនឹងផ្តាច់ជីវិត មនុស្សជាច្រើនលើពិភពលោក ។ ដូច្នេះ ដើម្បីកាត់បន្ថយកុំឲ្យមានការស្លាប់បាត់បង់ជីវិតមនុស្សបន្ថែមទៀតកាន់តែច្រើននោះ ពិភពលោកចាំបាច់ត្រូវប្រយុទ្ធប្រឆាំងជាមួយការភ័យខ្លាចនិងការរើសអើងជាមុនសិនតាមរយៈការរួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនេះទើប មានប្រសិទ្ធភាព។ លោកហ៊ុន សែន យល់ច្បាស់ណាស់ថា «មេរោគភ័យខ្លាច និងមេរោគ រើសអើង »មានចរិតសាហាវជាង Covid-19 ទៅទៀត។ ជាមួយគ្នានឹងការផ្ញើសារបែបនេះ ទៅកាន់ពលរដ្ឋខ្មែរក៏ដូចជា ទៅកាន់ពិភពលោកទាំងមូល ដើម្បីជាការពង្រឹងស្មារតីត្រៀមទប់ទល់ជាមួយ Covid-19 នាយករដ្ឋមន្ត្រីខ្មែរក៏បានធ្វើសកម្មភាពជាគំរូភ្លាមៗដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្តែងក្នុងការលុបបំបាត់ការភ័យខ្លាច និងការរើសអើង។ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី ៥ កុម្ភៈ […]
- ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានថ្មីចំនួន ១០ បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងវីរុសថ្មីនេះកើនដល់៤៧ នាក់
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភប្រាក់ចំនួន៥០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ សារលិខិត សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណក្រុមហ៊ុន ជីបម៉ុងមានខ្លឹមសារដូចតទៅ៖
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


