ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ដែលប្រទានព្រះរាជទ្រព្យ១០ម៉ឺនដុល្លារ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានព្រះរាជទានព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន៕ ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រជាម្ចាស់ជីវិតតម្កល់លើត្បូង៖
  • សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ដែលប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន៕ សារលិខិតសម្តេចតេជោ ហ៊ុន សែន ទូលថ្វាយសម្តេចម៉ែមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
  • ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងចុះពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៖លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា វីរីស កូវីដ19 ដែលជាជំងឺប្រភេទថ្មីមិនមែនជាជំងឺ គួរឲ្យភ័យខ្លាចនោះទេ ហេតុនេះហើយសូមបងប្អូនក្រុមគ្រូពេទ្យកុំមានការព្រួយបារម្ភ ខ្លាំងពេកទេ ។ លោកថ្លែងបែបនេះនៅក្នុងឱកាសចុះ ពង្រឹងសមត្ថភាព ក្រុមគ្រូពេទ្យជួរមុខដែលនៅជាប់នឹងអ្នកជំងឺ ផ្ទុកមេរោគប្រភេទថ្មីកូរវិត 19 នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច នារសៀលថ្ងៃទី ១៩ ខែមីនាឆ្នាំ 2020 ។ លោក ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ថ្វីដ្បិតតែពេលនេះអ្នកផ្ទុកកូវីដ19 កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដែលយើងកំពុងតែ ព្យាបាលនិងដាក់អោយនៅដាច់ដោយឡែក ពីគេក៏ពិតមែន ប៉ុន្តែជំងឺនេះវាមិនទាន់ រាតត្បាត ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅឡើយនោះទេ។ គឺគាត់បានទទួល ការចម្លងដែលគាត់ទៅក្រៅប្រទេសនៅក្នុងជំនួបនៃសាសនារបស់ជនជាតិ មួយ ។ លោកបាន បន្ថែមថា វីរុសកូវីដ19 មិនមែនចេះតែឆ្លងផ្ដេសផ្ដាសនោះទេលុះត្រាតែយើងនៅកៀក អ្នកជំងឺនិងវាអាចឆ្លងតាមរយៈទឹកមាត់ ឬការប៉ះកាន់ដោយផ្ទាល់ជាមួយអ្នកជំងឺ។ ពៅសុខហ៊ាន
  • ការតេចូលលេខ១១៥ ដើម្បីសួរព័ត៌មានពីកូវីដ១៩ អាចរង់ចាំយូរ ព្រោះការហៅចូលក្នុងមួយថ្ងៃៗជិត១ម៉ឺននាក់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសនៅថ្ងៃនេះថា រាល់ការហៅចូលលេខ ១១៥ ពាក់ព័ន្ធនឹងករណី COVID-19 មានពេលខ្លះត្រូវរង់ចាំយូរ រឺមិនអាចភ្ជាប់បានដោយសារប្រព័ន្ធនេះត្រូវធ្វើការបញ្ជូនការហៅនោះទៅកាន់ទូរស័ព្ទដៃរបស់មន្ត្រីចំនួន២៥នាក់ផ្សេងទៀត ដែលរង់ចាំពន្យល់ តែដោយពេលខ្លះពួកគាត់កំពុងជាប់រវល់ពិភាក្សាជាមួយសាធារណៈជនដទៃទៀតរួចហើយ ទើបធ្វើឲ្យត្រូវរង់ចាំពី ៣-៤ នាទី។   CDC បានបន្ថែមថា ដោយសារការហៅចូលលេខ ១១៥ យ៉ាងច្រើនលើសលុបមិនថា យប់ រឺថ្ងៃបែបនេះ CDC សូមឲ្យមានការយោគយល់ពីសាធារណជនទាំងអស់ និងសំណូមពរឲ្យធ្វើការហៅជាថ្មីម្តងទៀត ព្រោះនាពេលចុងក្រោយនេះ មានការហោះចូលជិត ១ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលសរុបតាំងពីរកឃើញជំងឺកូវីដ១៩ ករណីទី១ មក មានការហៅចូលជិត ១លាននាក់ហើយ៕
  • ករណីរាលដាលនៃជំងឺ កូវីដ ១៩ នៅកម្ពុជា មិនទាន់ប៉ះពាល់ដល់រោងចក្រទេការរីករាលដាលនៃកូវីដ ១៩ មិនទាន់មានការគំរាមកំហែងដែលអាចឈានទៅរកការបិទរោងចក្រកាតដេរនៅកម្ពុជានោះទេ ប៉ុន្តែអាចប៉ះពាល់ដល់ការនាំចេញផលិតផលសម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រសិនបើវីរុស កូវីដ ១៩ បន្តរីករាលដាល។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។ លោក ហេង សួរ បញ្ជាក់ថា ក្នុងចំណោមរោងចក្រចំនួន ៥០ ដែលបានផ្អាកប្រតិបត្តិការដោយសារតែកង្វះវត្ថុធាតុដើម កាលពីខែមុន នៅពេលនេះ គឺមានរោងចក្រចំនួន១៧ បានចាប់ផ្ដើមសកម្មភាពឡើងវិញហើយគិតត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ក្នុងនោះមានកម្មករធ្វើការប្រមាណ ១៤ ៦១៧ នាក់ បន្ទាប់ពីទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមពីចិន៕
  • ចៅហ្វាយក្រុងញូវយ៉ក រិះគន់ចំណាត់ការរបស់លោក ត្រាំ ក្នុងការទប់ស្កាត់ការរីកសាយវីរុស កូរ៉ូណាក្នុងស្រុក សារព័ត៌មាន CNN ផ្សាយ នៅព្រឹកថ្ងៃទី១៩ មីនា (គិតតាមម៉ោងកម្ពុជា)បានឲ្យដឹងថា លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បានរិះគន់លើវិធានការឆ្លើយតបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះករណីឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ ថា យឺតយ៉ាវ និង មិនគ្រប់ជ្រុងជ្រោយ ។ លោកបានបន្ដថា ប្រធានាធិបតីមិនបានអើពើ ក្នុងការបង្កើនបរិមាណផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលកំពុងត្រូវការជាចាំបាច់នៅសហរដ្ឋអាមេរិកនាពេលនេះឡើយ។ គួរបញ្ជាក់ផងដែរថា ករណីឆ្លងវីរុសកូរ៉ូណាត្រូវបានរាយការណ៍នៅរដ្ឋចំនួន ៥០ ក្នុងទឹកដី សហរដ្ឋអាមេរិក។ សាលារៀន កន្លែងកម្សាន្ដ និងភោជនីយដ្ឋានត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន ដើម្បីបង្ការការឆ្លង៕
  • មានវីដេអូរ៖ រដ្ឋាភិបាលជប៉ុនបានត្រៀមលក្ខណៈ និងផ្តល់កិច្ចសហការគំាទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការរីករាលដាលវីរុស Covid-19 ក្នុងការជួបពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ដែលអមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) នៅកម្ពុជាផងនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងស្ថានភាពដែលពិភពលោកកំពុងតែជួបវិបត្តិ និងបញ្ហាប្រឈមទៅនឹងវីរុស Covid-19 បណ្តាប្រទេសជុំវិញពិភពលោកកំពុងចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីករាលដាលនៃវីរុសមួយនេះ កម្ពុជាសូមអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានត្រៀមលក្ខណៈ និងផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការរីករាល ដាលវីរុសCovid-19នេះ។ ឯកឧត្តមទូតជប៉ុនប្រចាំកម្ពុជា ក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការទាន់ពេលវេលា កន្លងមក លើករណីជនជាតិជប៉ុន ដែលធ្វើទេសចរណ៍តាមនាវា Westerdam ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្ត ទុកដាក់ និងអនុញ្ញាតឲ្យនាវានោះចូលចតដោយសុវត្ថិភាពនៅកម្ពុជា ។ ដោយឡែក ឯកឧត្តម Masahiro MIKAMI បានបញ្ជាក់ថា ក្នុងអាណត្តិបំពេញភារៈកិច្ចការទូតនេះ ឯកឧត្តមនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍ផ្លូវការ ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន […]
  • សម្ដេចក្រឡាហោម ស ខេង បង្គាប់ឱ្យអាជ្ញាធរនិងសមត្ថកិច្ចផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះក៏បានចេញលិខិតមួយ បង្គាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ពលរដ្ឋវៀតណាម។ លិខិតរបស់ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ដោយការរកឃើញវីរុសកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក និងខណៈពេលដែលរដ្ឋាភិបាលវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរដោយតម្រូវឲ្យមានការដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃចំពោះអ្នកដំណើរពីប្រទេសអាស៊ាន រួមទាំងជនជាតិវៀតណាម ដែលវិលត្រឡប់ចូលប្រទេសកម្ពុជាផងនោះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចតទៅ៖  
  • នាយករដ្ឋមន្រ្តីឡាវ ប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសទាំងអស់៣០ថ្ងៃ និងបិទសាលារៀនគ្រប់កម្រិត ដើម្បីទប់ស្កាត់ COVID-19 វៀងច័ន្ទ)៖ នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) បានប្រកាសឲ្យផ្អាកផ្តល់ទិដ្ឋាការ ដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ និងបានបញ្ជាឲ្យបិទគ្រឹះស្ថានអប់រំ គ្រប់កម្រិតទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដែលចេញផ្សាយព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា៖ក្នុងកិច្ចប្រជុំប្រចាំខែនៃគណៈរដ្ឋមន្ត្រីឡាវ ដែលបានប្រព្រឹត្តិទៅកាលពីម្សិលម៉ិញនេះឯ.ឧនាយករដ្ឋមន្រ្តីឡាវបានលើកឡើងថា រាល់ទិដ្ឋាការបរទេសទាំងអស់ត្រូវបានផ្អាកមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ សម្រាប់អ្នកដែលមានទិដ្ឋាការចូលរួចហើយ ត្រូវនាំមកជាមួយនូវលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការធ្វើដំណើរជាចាំបាច់។ ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានបញ្ជាឲ្យបិទ គ្រឹះស្ថានអប់រំគ្រប់កម្រិតទាំងអស់ ដោយគិតចាប់ពីសាលាមត្តេយ្យ រហូតដល់សាកលវិទ្យាល័យ ដើម្បីជាវិធានការការពារទុកជាមុន កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺ COVID-19។ គួរជម្រាបថា រហូតមកដល់ពេលនេះ ប្រទេសឡាវមិនទាន់មានសេចក្តីរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ទេ៕
  • ភ្ញៀវបរទេសលើកប៉ាល់ដែលវៀតណាម មិនឲ្យចូលចត មានសុខភាពធម្មតា និងបានចាកចេញពីកម្ពុជាហើយ ភ្នំពេញ ៖ ភ្ញៀវទេសចរបរទេសចំនួន ៣៤នាក់ក្នុងចំណោមអ្នកដំណើរ២០០នាក់ តាមកប៉ាល់ដែលអាជ្ញាធរវៀតណាម ហាមមិនឲ្យចូលចតក្នុងប្រទេសរបស់គេ ហើយបានត្រឡប់មកកម្ពុជាវិញនោះ បានចាកចេញពីកម្ពុជាហើយ កាលពីថ្ងៃទី១៨ ខែមីនា ខណៈដែលអ្នកនៅសេសសល់ចំនួន ៤១នាក់ទៀតនឹងត្រូវហោះហើយចេញនៅថ្ងៃព្រហស្បតិ៍ នេះ ទៅប្រទេសបារាំង អាមេរិក ស្វ៊ីស និងកាណាដា។   គួរបញ្ជាក់ថា សុខភាពភ្ញៀវ និងបុគ្គលិកនាវាទាំង ៥គ្រឿងសរុប ២០០នាក់ ក្នុងនោះភ្ញៀវចំនួន ៧៧នាក់ និងនាវិកចំនួន ១២៣នាក់ គឺល្អធម្មតា បន្ទាប់ពីត្រូវបានបុគ្គលិកសុខាភិបាលកម្ពុជាធ្វើតេស្តចំនួន ៣ដង គឺ ២ដងធ្វើនៅព្រំដែនកម្ពុជា-វៀតណាម៕
  • អាជ្ញាធរសុខភាពចិន អះអាងថា គ្មានការឆ្លង COVID-19 ថ្មីនៅក្នុងស្រុកណាមួយរបស់ចិន ទៀតនោះទេ ចិន ៖ នេះជាការប្រកាសលើកដំបូងបំផុត ចាប់តាំងពីមានជំងឺ COVID-19 ផ្ទុះឡើង កាលពីចុងឆ្នាំ២០១៩ នៅទីក្រុងវូហាន។ ប៉ុន្តែពេលនេះ បែរជាមានករណីនាំចូលជំងឺកូវីដ១៩ មកពីបរទេសចំនួន ៣៤ករណីទៅវិញ។   គណៈកម្មការជាតិសុខាភិបាលចិន (NHC) បានប្រកាសនៅថ្ងៃទី១៩ ខែមីនា នេះថា ករណីឆ្លងថ្មីនៅក្នុងស្រុក ជាពិសេសនៅខេត្តហ៊ូប៉ី មិនមានសូម្បីតែមួយករណី។ ប៉ុន្តែអ្នកឆ្លង COVID-19 ចំនួន ៣៤ករណី ត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកដែលបានឆ្លងជំងឺនៅឯបរទេស ហើយនាំចូលមកប្រទេសចិន ដែលក្នុងចំណោមទាំង ៣៤ករណីនេះ មាន ២១ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង៕  
  • ព្រះបរមរាជវាំង ផ្អាកព្រះរាជពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងធ្វើនៅចុងខែនេះ ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ មីនា ឆ្នាំ២០២០ បានចេញនូវសេចក្តីជូនដំណឹងពីការផ្អាកព្រះរាជពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០-២៣ មីនា ឆ្នាំ២០២០នេះ ដើម្បីជាវិធានការការពារការរីករាលដាលជំងឺ Covid-19 ។   សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ ក្រសួងព្រះបរមរាជវាំង ក៏បានជូនដំណឹងផងដែរពីការផ្អាកឲ្យការចូលទស្សនាព្រះបរមរាជវាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រហូតមានការជូនដំណឹងជាថ្មី៕
  • ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចេញសេចក្ដីជូនដំណឹង ចំពោះភ្ញៀវថា ដោយពិចារណាលើស្ថានភាពនៃការរីករាលដាលនៃ COVID-19 នៅទូទាំងពិភពលោក  ស្ថានទូតជប៉ុន នឹងប្រើប្រាស់ឧបករណ៍វាស់កម្តៅសម្រាប់ភ្ញៀវគ្រប់រូបដែលចូលមកកាន់ស្ថានទូត ដោយគិតចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។ ភ្ញៀវទាំងអស់ នឹងត្រូវបានស្នើសុំវាស់កម្តៅនៅច្រកទ្វារសន្តិសុខ ហើយប្រសិនបើមានកម្តៅលើសពី ៣៧.៥អង្សាសេ នោះនឹងមិនត្រូវអនុញ្ញាតឲ្យចូលក្នុងស្ថានទូតឡើយ។  
  • រដ្ឋសភាជាតិ ដាក់ចេញវិធានការទប់ស្កាត់ការឆ្លងរីករាល​ដាលកូវីដ១៩ ដោយផ្អាកជួបភ្ញៀវបរទេសបណ្តោះអាសន្ត
  • អាជ្ញាធរក្រុងប៉ោយប៉ែតសហការជាមួយសមត្ថកិច្ចបាញ់ទឹកសាប៊ូនៅច្រកទ្វារព្រំដែនប៉ោយប៉ែតកំចាត់ជម្ងឺCovid19 បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើអនាម័យបរិស្ថាន បាញ់ទឹកសាប៊ូលាងសំអាតផ្លូវថ្នល់ នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ ដែលជាកន្លែងសំបូរមនុស្សឆ្លងកាត់ច្រើន ដើម្បីថែរក្សាអនាម័យ ស្របពេលដែលភាគីថៃកំពុងយកចិត្តទុកដាក់ លាងសំអាត និងបាញ់ថ្នាំសំលាប់មេរោគដូចគ្នា ខណៈវីរុសកូវីត១៩កំពុងតែបន្តរាតល្បាត ។ បន្ទាប់ពីធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ រដ្ឋបាលក្រុងប៉ោយប៉ែត បានបន្តធ្វើអនាម័យបាញ់ទឹកសាប៊ូលាងសំអាត និងសម្លាប់មេរោគ វីរុសផ្សេងៗ ការពារអនាមួយបរិស្ថាន ក៏ដូចជាការពារសុខភាពប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ផងដែរ។ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការបាញ់ទឹកសាប៊ូ សំអាតផ្លូវថ្នល់នេះ ក្នុងគោលបំណង ដើម្បីសំលាប់មេរោគ វីរុសផ្សេងៗ ជាពិសេសការពារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច ឬតក់ស្លុតអ្វីទាំងអស់ ព្រោះថា កូវីត១៩នៅមិនទាន់មានឆ្លងនៅក្នុងសហគមឡើយ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)