(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២០)៖
ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់និងពូជ នៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ អោយដឹងថា៖ អាជីវកម្មរបស់គាត់បានរីកចំរើនគួរកត់សំគាល់ យ៉ាងហោចណាស់ ក្នុងមួយខែ គាត់អាចលក់ គោដែលបំប៉នធំធាត់រួច បានប្រមាណ ៣០ក្បាលដែរ ជាមួយគ្នានេះ កូនគោពូជ១ក្បាល ក៏អាចលក់បានជាង១ពាន់ដុល្លាដែរ ។
លោក រស់ វិសិដ្ឋ អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ ដែលជាម្ចាស់កសិដ្ឋាន ចិញ្ជឹមគោយកសាច់ និងគោពូជបានបញ្ជាក់ថា៖ គាត់បានបើកកសិដ្ឋានចិញ្ចឹមគោយកសាច់ និងមេគោពូជ ដើម្បីយកកូន នេះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយបានសហការភាគហ៊ុនគ្នា ជាមួយបងប្រុសគាត់ នៅរាជធានីភ្នំពេញ ។ បច្ចុប្បន្ន គោក្នុងកសិដ្ឋានរបស់គាត់មាន ២ប្រភេទ គឺទី១ មេពូជ នាំចូលពីក្រៅប្រទេស មានដូចជាពូជ ឥណ្ឌូប្រេស៊ីល និងពូជប្រាម៉ាន់ ។
មេពូជប្រភេទនេះ ១ក្បាល ទិញចូលតម្លៃប្រមាណ៣.៥០០ដុល្លា ។ ប៉ុន្តែពេលវាកើតកូនមក ក្នុង១ក្បាល លក់បានជាង១ពាន់ដុល្លា កូនកើតបានត្រឹមជាង១០ថ្ងៃ ។បច្ចុប្បន្នមេគោចិញ្ចឹម ធ្វើពូជនេះ មានត្រឹមតែ៧ក្បាលប៉ុណ្ណោះ ។
ដោយឡែកចំពោះ គោចិញ្ជឹមយកសាច់វិញ គាត់ទិញ គោស្គមៗ ពីប្រជាពលរដ្ឋ ដែលស៊ីមិនគ្រប់គ្រាន់ ឬខ្វះការថែទាំ យកមកចិញ្ចឹមបំប៉ន ដោយអោយចំណី ដែលគាត់ផលិត បាន មានរស់ជាតិ បែបជាអាហារបំប៉ន និងមើលថែចាក់ថ្នាំព្យាបាលជាប្រចាំ ។
ដោយសារចំណីបំប៉ន គួបផ្សំ ទាំងការព្យាបាលផង ធ្វើឱយគោ និមួយៗ ដែលគាត់មើលថែរ ឱ្យចំណី ត្រឹមពី៣ទៅ៤ខែ គឺធំធាត់ អាចចាប់លក់បានហើយ ដោយថ្លឹងលក់ គិតជាគីឡូ ដូចសត្វជ្រូកដែរ ក្នុងនោះបើគោញី ១គីឡូ ក្រាម ថ្លៃ ១២.៨០០រៀល ចំណែកគោឈ្មោលមួយគីឡូក្រាម ថ្លៃ១៣.៨០០ រៀល គោសាច់ក្នុងកសិដ្ឋានគាត់មានជាង៦០ក្បាល។
ម្ចាស់កសិដ្ឋានរូបនោះបានអះអាងថាៈ ចំពោះសត្វគោ ដែលចិញ្ជឹមឱ្យចំណី រួមផ្សំនិងស្មៅនាំចូលពីក្រៅប្រទេស ដែលគាត់បានដាំ ក្នុងកសិដ្ឋានបែបនេះ សាច់របស់វាមានរស់ជាតិ និងធានាសុខភាពជាងសត្វគោដែលចិញ្ជឹមតាមទម្លាប់ ឃ្វាលឱ្យស៊ីស្មៅ របស់ប្រជាកសិករ ។សព្វថ្ងៃនេះបើគិតជាមធ្យម ក្នុង១ខែ គាត់លក់ចេញគោសាច់ប្រមាណ ៣០ក្បាល និងបានទិញចូលប្រហែល៣០ក្បាលដូចគ្នាដែរ ។
ជាចុងក្រោយ ម្ចាស់កសិដ្ឋានរូបនោះបានបញ្ជាក់ថា៖ ចំពោះបច្ចេកទេសក្នុងការចិញ្ជឹមបងប្រុសគាត់មានជំនាញជាងគាត់ ហើយគាត់គ្រានតែធ្វើតាម និង ដោយមានការគាំទ្រណែនាំពីមន្ត្រីជំនាញពេទ្យសត្វ ខេត្តកំពង់ឆ្នាំង ផងទើបកសិដ្ឋានគាត់ទទួលបានជោគជ័យបែបនេះ៕
ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ និង មេគោពូជ នៅស្រុក សាមគ្គីមានជ័យ ទទួលបានការគាំទ្រ បន្ទាប់ពីចិញ្ជឹម តាម បច្ចេកទេសជំនាញ(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២០)៖ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់និងពូជ នៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ អោយដឹងថា៖ អាជីវកម្មរបស់គាត់បានរីកចំរើនគួរកត់សំគាល់ យ៉ាងហោចណាស់ ក្នុងមួយខែ គាត់អាចលក់ គោដែលបំប៉នធំធាត់រួច បានប្រមាណ ៣០ក្បាលដែរ ជាមួយគ្នានេះ កូនគោពូជ១ក្បាល ក៏អាចលក់បានជាង១ពាន់ដុល្លាដែរ ។ លោក រស់ វិសិដ្ឋ អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ ដែលជាម្ចាស់កសិដ្ឋាន ចិញ្ជឹមគោយកសាច់ និងគោពូជបានបញ្ជាក់ថា៖ គាត់បានបើកកសិដ្ឋានចិញ្ចឹមគោយកសាច់ និងមេគោពូជ ដើម្បីយកកូន នេះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយបានសហការភាគហ៊ុនគ្នា ជាមួយបងប្រុសគាត់ នៅរាជធានីភ្នំពេញ ។ បច្ចុប្បន្ន គោក្នុងកសិដ្ឋានរបស់គាត់មាន ២ប្រភេទ គឺទី១ មេពូជ នាំចូលពីក្រៅប្រទេស មានដូចជាពូជ ឥណ្ឌូប្រេស៊ីល និងពូជប្រាម៉ាន់ ។ មេពូជប្រភេទនេះ ១ក្បាល ទិញចូលតម្លៃប្រមាណ៣.៥០០ដុល្លា ។ ប៉ុន្តែពេលវាកើតកូនមក ក្នុង១ក្បាល លក់បានជាង១ពាន់ដុល្លា កូនកើតបានត្រឹមជាង១០ថ្ងៃ ។បច្ចុប្បន្នមេគោចិញ្ចឹម ធ្វើពូជនេះ មានត្រឹមតែ៧ក្បាលប៉ុណ្ណោះ ។ ដោយឡែកចំពោះ គោចិញ្ជឹមយកសាច់វិញ គាត់ទិញ គោស្គមៗ ពីប្រជាពលរដ្ឋ ដែលស៊ីមិនគ្រប់គ្រាន់ ឬខ្វះការថែទាំ យកមកចិញ្ចឹមបំប៉ន ដោយអោយចំណី ដែលគាត់ផលិត បាន មានរស់ជាតិ បែបជាអាហារបំប៉ន និងមើលថែចាក់ថ្នាំព្យាបាលជាប្រចាំ ។ ដោយសារចំណីបំប៉ន គួបផ្សំ ទាំងការព្យាបាលផង ធ្វើឱយគោ និមួយៗ ដែលគាត់មើលថែរ ឱ្យចំណី ត្រឹមពី៣ទៅ៤ខែ គឺធំធាត់ អាចចាប់លក់បានហើយ ដោយថ្លឹងលក់ គិតជាគីឡូ ដូចសត្វជ្រូកដែរ ក្នុងនោះបើគោញី ១គីឡូ ក្រាម ថ្លៃ ១២.៨០០រៀល ចំណែកគោឈ្មោលមួយគីឡូក្រាម ថ្លៃ១៣.៨០០ រៀល គោសាច់ក្នុងកសិដ្ឋានគាត់មានជាង៦០ក្បាល។ ម្ចាស់កសិដ្ឋានរូបនោះបានអះអាងថាៈ ចំពោះសត្វគោ ដែលចិញ្ជឹមឱ្យចំណី រួមផ្សំនិងស្មៅនាំចូលពីក្រៅប្រទេស ដែលគាត់បានដាំ ក្នុងកសិដ្ឋានបែបនេះ សាច់របស់វាមានរស់ជាតិ និងធានាសុខភាពជាងសត្វគោដែលចិញ្ជឹមតាមទម្លាប់ ឃ្វាលឱ្យស៊ីស្មៅ របស់ប្រជាកសិករ ។សព្វថ្ងៃនេះបើគិតជាមធ្យម ក្នុង១ខែ គាត់លក់ចេញគោសាច់ប្រមាណ ៣០ក្បាល និងបានទិញចូលប្រហែល៣០ក្បាលដូចគ្នាដែរ ។ជាចុងក្រោយ ម្ចាស់កសិដ្ឋានរូបនោះបានបញ្ជាក់ថា៖ ចំពោះបច្ចេកទេសក្នុងការចិញ្ជឹមបងប្រុសគាត់មានជំនាញជាងគាត់ ហើយគាត់គ្រានតែធ្វើតាម និង ដោយមានការគាំទ្រណែនាំពីមន្ត្រីជំនាញពេទ្យសត្វ ខេត្តកំពង់ឆ្នាំង ផងទើបកសិដ្ឋានគាត់ទទួលបានជោគជ័យបែបនេះ៕ ពៅ សុខហ៊ាន
Posted by SEATV News 24 Hours on Wednesday, 3 June 2020





