មីយ៉ាន់ម៉ា៖ ឧត្តមសេនីយ មីន អុង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីក្នុងបទសម្ភាសន៍មួយថា ប្រទេសមីយ៉ាន់ម៉ា បានត្រៀមខ្លួន ដើម្បីចាប់ផ្តើមបង់ប្រាក់សម្រាប់ផលិតផលប្រេងរបស់រុស្ស៊ីជាប្រាក់រូល។
លោក មីន អុងឡាំង ក៏បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមែរ ពូទីន នៅថ្ងៃពុធនេះរួចហើយ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៧ នៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ។
ការផ្គត់ផ្គង់ផលិតផលប្រេងពីរុស្ស៊ី ទៅមីយ៉ាន់ម៉ាកំពុងត្រូវបានអនុវត្តដោយជោគជ័យរួចហើយ។
នៅប៉ុន្មានថ្ងៃទៀត ពួកគេនឹងទទួលបានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដំបូងពីប្រទេសរុស្ស៊ី។
សម្រាប់ប្រព័ន្ធទូទាត់ ដែលរូបិយប័ណ្ណភាគីរុស្ស៊ីទទួលយកគេនឹងបង់ជាប្រាក់។ នេះជួយសម្រួលកិច្ចការរបស់មីយ៉ាន់ម៉ាយ៉ាងខ្លាំង ពីព្រោះនៅក្នុងរូបិយប័ណ្ណផ្សេងទៀតមានការរឹតបន្តឹងជាច្រើនទាក់ទងនឹងការទទួល និងផ្ទេរ៕
បកប្រែដោយ រម៉ាម វ៉ុង






