នៅព្រឹកថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Marko Ham ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋស្លូវេនីប្រចាំអាស៊ាន បានជូនសាតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
ភាគីទាំងពីរបានគូស បញ្ជាក់ពីសារៈសំខាន់នៃពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាស៊ាន និងស្លូវេនី ក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញ ទៅមក ក៏ដូចជា នៅក្រោមផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ឆ្នាំ២០២៣- ២០២៧។






