ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ក្នុងការផ្ដល់វ៉ាក់ សាំង ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ សម្ដេចតេជោតែងតាំង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចមួយនេះ ដើម្បីធ្វើការរ៉ាប់រង ការចាក់វ៉ាក់សាំងទាំងផ្នែកស៊ីវិល កងទ័ព និងនគរបាល។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន តែត្រូវធ្វើជាប្រធា នគណៈកម្មការចំពោះកិច្ចនេះ រៀបចំផែនការមេក្នុងការងារចាក់វ៉ាក់សាំងដោយបន្តពីជំហានទៅកំពុងធ្វើនៅពេលបច្ចុប្បន្ននិងនៅពេលខាងមុខ។ ត្បិតនៅពេលខាងមុខដ៏ខ្លីនេះ នឹងមានវ៉ាក់សាំងជាច្រើនផ្សេងទៀត បន្តមកដល់កម្ពុជា ដែលត្រូវចាត់ចែងចាក់ជូនពលរដ្ឋ។
សម្តេចតេជោ ផ្ដល់សិទ្ធិឲ្យលោកជំទាវ ឱ វណ្ណឌីន ស្នើសុំទៅរដ្ឋមន្ត្រីសុខាភិ បាល នឹងទៅសម្ដេចតេជោ ផ្ទាល់ ដើម្បីធ្វើ ការជ្រើស រើសចំនួនមនុស្សបន្ថែម ដែលចាំបាច់ក្នុងការជួយដល់គណៈកម្ម ការចំពោះកិច្ចនេះ។ ក្នុងករណីចាំបាច់ក៏អាចបង្កើតឲ្យមានអនុគណៈកម្មការចំពោះកុច្ច គ្រប់គ្រងនៅតាមបណ្ដាខេត្តនីមួយៗ ដើម្បីទទួលខុសត្រូវ ចាត់ចែងស្រង់បញ្ជីរអាទិភាព ក្នុងការចាក់សាំងជូនក្រុមអាទិភាពបន្តបន្ទាប់។
ជាមួយគ្នានេះសម្ដេចតេជោក៏ស្នើឲ្យពិចារណានៅតាមក្រសួ ងនីមួយៗបើបង្កើតអនុគណៈកម្មការដើម្បីចាក់ជូនទៅដល់មន្ត្រីបុគ្គលិកនៅក្នុងស្ថាប័នរបស់ខ្លួនជាពិសេសគឺក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវតែរៀបចំដើម្បីធ្វើការចាក់វ៉ាក់សាំង ជូនដល់កម្មករ-កម្មការិនីនៅក្នុងរោងចក្រកាត់ដេរ ទៅតាមតំបន់អាទិភាពនាពេលខាងមុខ៕






