(ខេត្តក្រចេះ,ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១)៖អ្នកកាន់កាតកាសែតម្នាក់ ត្រូវបាន កម្លាំងនគរ បាលស្រុកស្នួល ស្រាវជ្រាវចាប់ឃាត់ខ្លួន ក្នុងករណីរក្សាទុក ប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ(សប្បាយៗ) ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។
លោកវរៈសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាអ្នកកាន់កាតកាសែតរូបនេះ បានធ្វើឡើងកាល ពីល្ងាចថ្ងៃទី៣០ខែឧសភា នៅក្នុងបន្ទប់ផ្ទះសំណាក់ សប្បាយៗ ក្នុងស្រុកស្នួល។
ជនសង្ស័យរូបនេះឈ្មោះ អូន សេក អាយុ៤១ឆ្នាំ រស់នៅភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងមានកាន់កាតកាសែត K TV Online និងជាមុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារទៀតផង។
អធិការនគរបាលស្រុកស្នួលបានបន្តថា ជាមួយនិងការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ នគរបាលបានរកឃើញម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន១១កញ្ចប់តូច ធំ និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យជាអ្នកកាន់កាតកាសែត ឈ្មោះ អូន សេក ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលស្រុកស្នួល ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់តុលាការ៕
ដោយ៖ឡេង ស៊ាងឡាយ(កែសម្រួលដោយ មណ្ឌល កែវ)






