ទូរទស្សន៍ទីហ្គ្រី ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃ សុក្រថា មនុស្សយ៉ាងហោចណាស់ចំនួន ១៧ នាក់ រួមទាំងកុមារបីនាក់ ត្រូវបានសម្លាប់ ខណៈដែលកងកម្លាំងអាកាសអេត្យូពី បានទម្លាក់គ្រាប់បែកលើរដ្ឋធានី មេកខេល នៃរដ្ឋក្នុងតំបន់ ទីហ្គ្រេ។ របាយការណ៍បាននិយា យថា ការវាយប្រហារតាមអាកាស បានវាយប្រហារនៅសាលាមត្តេយ្យ ហើយគោលដៅរួមមានតំបន់លំនៅដ្ឋាន សណ្ឋាគារ និងអាជីវកម្មខ្នាតតូច។ រដ្ឋាភិបាលអេត្យូពីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗ អំពីការវាយ ប្រហារតាមអាកាសនេះទេ ប៉ុន្តែលោកបានប្រាប់ឱ្យពលរដ្ឋទីហ្គ្រេ នៅឱ្យឆ្ងាយពីកន្លែងយោធា និងកន្លែងហ្វឹក ហ្វឺន ដោយនិយាយថា រដ្ឋាភិបាលមានបំណង ចាត់វិធាន ការដើម្បីកំណត់គោលដៅកងកម្លាំងយោធា។ ហេតុការណ៍នេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការប្រយុទ្ធគ្នាឡើងវិញនៅតាមព្រំដែននៃតំបន់ ទីហ្គ្រេ និង អាមហារ៉ា រវាងរដ្ឋាភិបាលជាតិ និងកងកម្លាំងមកពីតំបន់ ទីហ្គ្រេ ។ ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំបែកបទឈប់បាញ់រយៈពេល ៤ខែ រវាងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អាបៀយ អាម៉េត និងរណសិរ្សរំដោះប្រជាជនទីហ្គ្រេ ដែលជាគណបក្សដែលគ្រប់គ្រងតំបន់ទីហ្គ្រេ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ








