ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន Viet Nam News Agency ព្រឹកថ្ងៃពុធ ១៤ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនដែលអាចជាប្រធានបទដើម្បីលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ និងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងបញ្ហាផ្សេងទៀត។






