ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធា នគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅ ព្រឹកថ្ងៃច័ន្ទ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ស្ដីពីការត្រួតពិនិត្យការងារនៃការបិទខ្ទប់ក្នុងមូលដ្ឋាន។
អភិបាលរាជធានី បានបញ្ជាក់ថា អាជ្ញាធរ នឹងធ្វើការបង្រួមតំបន់ក្រហមដោយកន្លែងមកជាខ្នងផ្ទះ កែប្រែតំបន់លឿងទុំ មកជាតំបន់លឿង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ” បីការពារ បីកុំ “។