នៅរសៀលថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចូលកាន់តំណែងជាផ្លូវការអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុក កិច្ចការសហគមន៍ និងកិច្ចការផ្ទៃក្នុង Nararya S. Soeprapto មកពីប្រទេសឥណ្ឌូណេស៊ី សម្រាប់អាណត្តិរយៈពេល ៣ ឆ្នាំ ពីឆ្នាំ២០២៤ -២០២៧។ ក្រោយពីពិធីចូលកាន់តំណែងជាផ្លូវការហើយ អគ្គលេខាធិការរងអាស៊ានថ្មីរូបនេះ ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន ពាក់ព័ន្ធនឹងកិច្ចការសហគមន៍ និងកិច្ចការផ្ទៃក្នុង ផងដែរ។






