ព័ត៌មានថ្មី
- ខ្មែរឥស្លាម១០នាក់ដែលសង្ស័យថាផ្ទុកCovid-19នៅពោធិ៍សាត់នោះ លទ្ធផលអវិជ្ជមាន(ពុំមានផ្ទុកវីរុសកូវីដ១៩ទេ) (ពោធិ៍សាត់)៖ ឆ្លងតាមការពិនិត្យយ៉ាងល្អិតល្អន់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ក្នុងវិទ្យាស្ថានប៉ាស្ទឺរកម្ពុជា ពុំបានរកឃើញមេរោគកូវីដ១៩ (Covid-19) នៅក្នុងសំណាក របស់បងប្អូនខ្មែរឥស្លាម រួមទាំងអ្នកបើកបរទាំង១០នាក់នោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ កម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងសន្តិសុខខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រគរ បានចុះឃាត់រថយន្តមួយគ្រឿង ដែលដឹកជនជាតិខ្មែរឥស្លាម ធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅឯខេត្តត្បូងឃ្មុំ ហើយត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ដូចគ្នា ដើម្បីបញ្ជូនដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងយកសំណាក មកធ្វើតេស្ត ជៀសវាងមានការចម្លងដល់ពលរដ្ឋ។ គិតត្រឹមព្រឹកថ្ងៃ២១ មីនានេះ ខេត្តពោធិ៍សាត់ ពុំទាន់មានករណីកូវីដ១៩ នៅឡើយទេ។ តែទោះជាយ៉ាងណាក្តីទាមទារឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់រហូតដល់មានការធូរស្រាលឡើងវិញ នៃការចម្លងមេរោគដ៏សាហាវនេះ នៅទូទាំងសកលលោក។
- Covid-19 រាតត្បាតកាន់តែខ្លាំងនៅអ៊ីតាលី ស្លាប់ក្នុងមួយថ្ងៃ ៦២៧នាក់ សរុបអ្នកស្លាប់កើនលើស ៤ពាន់នាក់ អ៊តាលី ៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី () នៅក្នុងប្រទេសអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់ ៤ ០៣២នាក់ សរុបទាំងអ្នកជំងឺ ៦២៧នាក់ថ្មីទៀតបានស្លាប់នៅក្នុងពេលតែមួយថ្ងៃចុងក្រោយនេះ ។ នេះជាអត្រាស្លាប់ខ្ពស់បំផុតរបស់អ៉ីតាលី ដែលខ្ពស់ជាងប្រទេសនានានៅលើពិភពលោក។ សារព័ត៌មាន AP ចេញផ្សាយនាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុក COVID-19 ថា «ជំងឺរាតត្បាតជាសកល» បានវាយប្រហារចូលដល់ប្រទេសលើដែនដីសរុបចំនួន ១៨២ហើយ លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៦៥.៨៦៧ករណី ដែលក្នុងនោះ ១១.១៨០នាក់ស្លាប់ និង ៩០.៦០៣នាក់ ជាសះស្បើយ៕
- ក្រសួងសុខាភិបាលរកឃើញវិជ្ជមានមនុស្សចំនួន៤នាក់បន្ថែមទៀត មាន២នៅបាត់ដំបង ម្នាក់នៅភ្នំពេញ និងម្នាក់ទៀតនៅកំពង់ចាមជាជនជាតិម៉ាឡេស៊ី។ សរុបមកដល់ពេលនេះអ្នកឆ្លងវីរុសថ្មីកូវីដ១៩ កើនដល់៥១នាក់។
- បណ្តាស្រុកជាប់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ចាត់វិធានការយ៉ាងក្តៅគគុកបង្ក្រាប បទល្មើសនេសាទ (ពោធិ៍សាត់)៖ គណៈបញ្ជាការឯកភាពខេត្ត, សហការជាមួយបណ្តាស្រុកជាប់បឹងទន្លេសាប រួមមានស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន បានចាត់វិធានការយ៉ាងក្តៅគគុក ទៅលើកាណូត ឬទូកគ្រប់ប្រភេទ ដែលប្រើប្រាស់ម៉ាស៊ីនធំៗ ប្រព្រឹត្តបទល្មើសនេសាទ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងដែនសមត្ថកិច្ចស្រុកនីមួយៗ នៃខេត្តពោធិ៍សាត់។ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងរដ្ឋបាលជលផល កម្លាំងប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងនៃគណៈអភិបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចផ្ទះបណ្តែតទឹក ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ។ ជាលទ្ធផលកម្លាំង បានដកហូតកាណូត ចំនួន ៣គ្រឿង ។ចំពោះវត្ថុតាង បានដកហូតរក្សាទុកនៅសង្កាត់ជលផលឃុំកំពង់លួង តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ នៅថ្ងៃដដែល កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង សហការជាមួយកម្លាំងសង្កាត់រដ្ឋ បាលជលផលកណ្តៀង និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក គី គឹមណូ អភិបាលរងនៃ គណៈអភិបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិកោះកែវ […]
- សារលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនជនរួមជាតិ៖
- មានវីដេអូរ៖ ប្រជាកសិករ ដែលប្រកបមុខរបរកសិកម្ម នៅខេត្តសឹ្ទងត្រែង បានត្អូញត្អែថាៈ ចាប់ពីតាំងមានបញ្ហាជម្ងឺកូវីដ១៩ មកឈ្មួញបានផ្អាកទិញគ្រាប់ស្វាយចន្ទីហើយ! (សឹ្ទងត្រែង)៖ ប្រជាកសិករដែលប្រកបមុខរបរកសិឧស្សាហកសិកម្ម នៅខេត្តសឹ្ទងត្រែង បានលើកឡើងថាៈ ចាប់តាំងពីកើតមានជំងឺឆ្លងកូវីដ១៩មកឈ្មួញកណ្តាលផ្អាកទិញគ្រាប់ស្វាយចន្ទីគ្រប់ប្រភេទធ្វើឲ្យគ្រាប់ស្វាយចន្ទីរបស់ពួកគាត់ចាល់និងគ្មានទីផ្សារ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ នៅភូមិត្រពាំងព្រៃ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង ថៅកែដែលប្រមូលទិញគ្រាប់ស្វាយចន្ទី នៅស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង លោក សន សុផៃ បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍( SEATV)ថា ចាប់តាំងពីមានការផ្អើលរឿងជំងឺឆ្លងកូវិដ១៩មកច្រកចេញចូលព្រំដែនកម្ពុជា-វៀតណាម និងថៃ លែងអោយចេញចូលទៅមក។ហេតុនេះហើយគាត់ផ្អាកទិញដំណាំកសិកម្មបណ្តោះអាសន្នសិនរង់ចាំថ្ងៃណាមួយ បើកច្រកទ្វារអន្តរជាតិ ទើបគាត់ចាប់ផ្តើមប្រមូលទិញជាធម្មតាឡើងវិញ ។ គាត់បានបន្តទៀតថា ក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី ដែលចាក់គរទុកនេះ គឺបានទិញមុនពេលផ្ទុះជំងឺឆ្លងកូវីដ១៩។ ឥឡូវហ្នឹងនៅតាមព្រំដែនកម្ពុជា-វៀតណាម និងព្រំដែនថៃ ត្រូវបានបិទច្រកចេញចូលអស់ហើយ អញ្ចឹង មានតែស្តុកទុកទាំងប្រថុយប្រថានហេងសូយ សង្ឃឹមថាៈ នៅថ្ងៃណាមួយអាច និងស្ងប់ស្ងាត់ជំងឺនេះ ហើយអាចនិងមានហាងឆេងដំណាំកសិកម្មឡើងវិញ ជាក់ជាមិនខានឡើយ ៕
- សេចក្ដីជូនដំណឹងរបស់EDC: អគ្គិសនីកម្ពុជា(EDបានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែមីនាឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះឯកឧត្ដម ប៉ាន សូរស័ក្ដ និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០.០០០អាមេរិក(មួយម៉ឺនដុល្លា) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ សារលិខិតមានខ្លឹមសារថា៖
- អាជីវករត្អូញត្អែរពីការលក់ដូរមិនសូវដាច់និងស្នើសុំជួយទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែខ្លាំងជំងឺ COVID-19 បាត់ដំបងៈ អាជីវករលក់ដូរនៅតាមផ្សារក្នុងក្រុងបាត់ដំបង បានឲ្យដឹងថាចាប់តាំងពីក្រសួង សុខាភិបាលរកឃើញនូវអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់មក ធ្វើឲ្យការលក់ដូររបស់ពួកគាត់ ដែលពីដើមលក់ត្រឹមមួយព្រឹកឥវ៉ាន់លក់អស់ ។ប៉ុន្តែប៉ុន្មានថ្ងៃនេះ ត្រូវលក់រហូតដល់ពេលរសៀលក៏មិនសូវមានមនុស្សមកទិញ ហើយនៅសល់លក់មិនអស់ក៏មាន។ ពួកគាត់ក៏មានការព្រួយបារម្ភ ដែលមកលក់ឥវ៉ាន់នៅផ្សារ ប៉ុន្តែដោយសារមានមុខរបរតែមួយ ត្រូវកាត់បន្ថយនូវការភ័យខ្លាច សម្រេចចិត្តមកលក់ដូរ ដើម្បីជីវភាពប្រចាំថ្ងៃ។ បើគិតត្រឹមយប់ថ្ងៃទី១៩ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថានៅខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ (ស្រី២នាក់)។ យោងតាមមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានបញ្ជាក់ថាអ្នកជំងឺគឺមានសុខភាពធម្មតាហើយក្រុមគ្រូពេទ្យកំពុងបន្តថែរទាំសុខភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់។ ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២០ខែ មិនាឆ្នាំ២០២០បានដឹកនាំមន្ត្រីចុះទៅសួរសុខទុក្ខដល់អ្នកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ព្រមទាំងនាំយកថវិកាមួយចំនួនទៅឧបត្ថម្ភដល់មន្ទីរពេទ្យនិងអ្នកជំងឺផងដែរ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានណែរនាំដល់ក្រុមគ្រូពេទ្យឲ្យខិតខំថែរទាំអ្នកជំងឺកូវីដ១៩ ដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន។គ្រូពេទ្យមិនត្រូវបំផុសបំផុលបង្អើលអំពីបញ្ហាជំងឺនេះដល់គ្រូពេទ្យគ្នាឯង ពលរដ្ឋនិងអ្នកជំងឺផ្សេងៗឲ្យកាន់តែមានភាពភ័យខ្លាចនោះទេ។
- សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០.០០០ (ដប់ពាន់) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩ (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០.០០០(មួយម៉ឺន) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺកូវីដ១៩៕
- អ៊ីអ្នកជិតខាង__ ទេព បូព្រឹក្ស||មួយបទនេះរ៉ាំឡូយខប់||
- សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណចំពោះ លោកឧញ៉ា លី ហួរ និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ២០០.០០០ (ពីររយពាន់) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩ (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ លោកឧញ៉ា លី ហួរ និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ២០០.០០០ (ម្ភៃម៉ឺនដុល្លារ) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩៕
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ទីតាំងទាំង២កន្លែងសម្តេចតេជោ ហ៊ុន សែន កំណត់យកសម្រាប់សម្រួលដល់ការទទួលជំនួយទាំងឡាយនោះរួមមាន៖ * កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។ * កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀត នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។
- ក្រសួងអប់រំ ពន្យារពេលចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២០ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលគ្រោងធ្វើនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ មិនមានការផ្លាស់ប្តូរទេ តែសម្រាប់កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡងវិញ ត្រូវបានក្រសួងអប់រំ សម្រេចពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ ក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ បញ្ជាក់ថា ការផ្តល់សំណុំលិខិតចុះឈ្មោះប្រឡងមកនាយកដ្ឋានកិច្ចការប្រឡង សម្រាប់បេក្ខជន ទាំងប្រភេទ Hard និងSoft Copy ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២០៕
- មនុស្សគេមិនត្រូវការ__វណ្ណា ស័ក្ត ||បងថ្មីពិរោះណាស់||
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


