ព័ត៌មានថ្មី
- ក្រុមគ្រូពេទ្យចិនជំនាញប្រឆាំង Covid 19 នឹងមកដល់កម្ពុជានៅថ្ងៃទី២៣ ខែមីនា នេះ ក្រុមអ្នកជំនាញការចិនចំនួន៧នាក់ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ ១៩ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ លោកស្រីបានរំលឹកពីករណី កូវីដ១៩ នៅកម្ពុជា ថា ក្រៅពីជនជាតិចិន និងអង់គ្លេស បានជាសះស្បើយនោះ គឺអ្នកឆ្លងជំងឺនេះទាំងអស់ មិនទាន់ឃើញមានការវិវត្តន៍ណាមួយដែលអោយយើងមានការបារម្ភនោះទេ បច្ចុប្បន្ននេះពួកគាត់មានសុខភាពធម្មតា ដោយស្ថិតក្រោមការតាមដានសុខភាពយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យ ទាំងនៅមន្ទីរពេទ្យ និងនៅតាមកន្លែងដែលដាក់ឲ្យនៅដាច់ដោយឡែក៕
- អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ( ១៤ថ្ងៃ ) អាជ្ញាធរប្រទេសថៃ នឹងបិទជាបណ្ដោះអាសន្ននូវច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ និងខេត្តផ្សេងទៀតជាប់ក ម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩។ អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានជូនដំណឹងទាក់ទងនឹងរឿងនេះថា ច្រកដែលត្រូវថៃបិទរួមមាន ÷ *ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិភ្នំដី នៅខេត្តបាត់ដំបង។ ទី២៖ ច្រកទ្វារតំបន់ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅខេត្តបាត់ដំបង។ ទី៣៖ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ និងខេត្តបាត់ដំបង។ ចំណែកច្រកចំនួន៥ទៀតដែលអាជ្ញាធរថៃ បានបិទរួចហើយ រួមមាន ÷ ទី១៖ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ។ ទី២៖ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ។ ទី៣៖ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ទី៤៖ ច្រកអន្ដរជាតិព្រំ […]
- ករណីកូវីដ១៩ នៅស្រុកកងមាស មានមនុស្ស៤០នាក់ត្រូវដាក់ឲ្យនៅដោយឡែក មនស្ស ៤០នាក់ ដែលមានទំនាក់ទំនងជាមួយបុរសជនជាតិម៉ាឡេស៊ី ចំនួន ៧នាក់ដែលឆ្លង COVID-19 នៅស្រុកកងមាស ត្រូវបានរៀបចំឲ្យពួកគេដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ព្រមទាំងបានយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា រួចហើយ និងកំពុងរង់ចាំលទ្ធផលនៃការវិភាគ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់នៅព្រឹកថ្ងៃទី២២ ខែមីនា នេះថា ចំណាត់ការយកមនុស្សដាក់ដាច់ដោយឡែកទាំង ៤០នាក់នៅតាមមូលដ្ឋាននានាស្រុកកងមាស ខេត្តកំពង់ចាម នោះ បានធ្វើឡើងភ្លាមៗនៅក្រោយពេលក្រសួងសុខាភិបាលប្រកាសថា បុរសជនជាតិម៉ាឡេស៊ី ៧នាក់ នោះ ត្រូវបានរកឃើញមានផ្ទុក COVID-19 ៕
- ប្រជាពលរដ្ឋជាង៣០០គ្រួសារសម្តែងក្តីរីករាយខណៈបានផ្លូវមួយខ្សែពីក្រុមការងារគណបក្សប្រជាជន កម្ពុជា ខេត្តប៉ៃលិន ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋរស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសម្តែងនូវក្តីសប្បាយរីករាយចិត្តយ៉ាងខ្លាំង ដោយសារតែបានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ជួយជួសជុល ផ្លូវលំមួយខ្សែក្នុងភូមិរបស់ពួកគាត់ ដែលរងការខូចជាយូរឆ្នាំមកហើយ ពិបាកក្នុងការធ្វើដំណើរ និងដឹកកសិផល ពិសេសក្នុងខែវស្សាម្តងៗ គឺលំបាកមែនទែនព្រោះទឹកហូរឆ្លងកាត់ផ្លូវ បង្កទៅជាភក់ជ្រាំជាដើម ។ ការជួសជុលផ្លូវលំមួយខ្សែរនេះចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
- មានវីដេអូរ៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី២២ខែមីនា២០២នេះមានការកកស្ទះ ប៉ោយប៉ែតៈបន្ទាប់ពីការជូនដំណឹងរបស់ភាគីថៃនៅព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២០នេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានការកកស្ទះខុសផ្លែកពីថ្ងៃធម្មតាដោយសារពលរដ្ឋខ្មែរនៅទីក្រុងប៉ោយប៉ែតនាំគ្នា ចូលទៅផ្សាររោងក្លឿក្នុងស្រុកអារញ្ញ័ប្រទេសថៃ ដែលឈមនិងទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែតទិញទំនិញ។ ប្រភពពីមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប្រាប់ថាៈការកកស្ទះនេះដោយពលរដ្ឋយើងនៅក្រុងប៉ោយប៉ែតបាននាំគ្នាជិះរថយន្ត ម៉ូតូរួមទាំងរទេះអូសដឹកទំនិញចេញចូល និងមន្ត្រីជំនាញធ្វើការត្រូតពិនិត្យវាស់កំដៅផងនោះទើបការបើកបរមានការកកស្ទះ។ ប្រភពបន្ថែមថាៈការជូនដំណឹងរបស់ភាគីថៃនោះបិទតែចំពោះមនុស្សធ្វើដំណើរដោយថ្មើរជើង ចំពោះរថយន្តដឹកទំនិញធំៗនៅដំណើរការធម្មតា។ គួររំលឹកថាៈច្រករបៀងនៅតាមបន្ទាត់ព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានផ្អាកចរាចរណ៏រយៈពេលពីថ្ងៃកន្លងមកហើយ ដោយឡែកនៅតែច្រកតំបន់ចំនួនពីដូចជាច្រកតំបន់ម៉ាឡៃនិងច្រកតំបន់បឹងត្រកួននិងត្រូវផ្អាកចរាចរណ៌ទាំងស្រុងនៅថ្ងៃ២៣ខែមីនា២០២០ស្អែកនេះផងដែរ។ ជុំវិញការជូនដំណឹងខាងភាគីថៃក្នុងការបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោប៉ែតនេះដែរនៅព្រឹកថ្ងៃដដែលនេះលោកអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តមអ៊ុំ រាត្រីរួមទាំងមន្រ្តីក្រោមឱវាទបានចូលទៅក្នុងស្រុកអារញ្ញ័ប្រទេសថៃជួបអាជ្ញាធរថៃដើម្បីរកដំណោះស្រាយផងដែរ។ នាយករងរងទីចាត់ការការងារព្រំដែនអគ្គបញ្ជារការនិងជាប្រធានការរិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃទទួលការងារព្រំដែនថៃលោក ពេជ្រ វណ្ណាមានប្រសាសន៍ថាលោកនិងក្រុមការងារខេត្តបានចូលទៅជួបអភិបាលខេត្តស្រះកែវនិងទាហ៊ានភូមិភាគថៃ ហើយ។ រដ្ឋាភិបាលថៃបិទច្រកដែលពាក់ពន្ធនៅក្នុងខេត្តស្រះកែវក៏ដូចខេត្តបន្ទាយមានជ័យជំហានទី១បិទច្រករបៀងទាំងស្រុង ជំហានទី២ច្រកតំបន់នៅក្នុងទឹកដីខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យមានច្រកបឹងត្រកួននិងច្រកម៉ាឡៃគឺបិទនៅថ្ងៃទី២៣ខែឆ្នាំដដែលបិទទាំងស្រុងតែម្ដង ។ ច្រកភ្នំដីស្រុកសំពៅលូនក៏បិទទាំងស្រុងផងដែរ។ ហើយចំពោះច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹកស្រុកអារញ្ញ ក្រុងប៉ោយប៉ែតគឺបិទតែមនុស្សអ្នកទេសចរណ៏ដូចជារទេះរុញ របស់ពលរដ្ឋចំពោះអ្នកលក់ក្នុងផ្សាររុងក្លឿ(ថៃ)ប្រជាពលរដ្ខដែលលក់ដូរក្នុងផ្សារទៅព្រឹកមកល្ងាចក៏បិទទាំងស្រុងផងដែរ ប៉ុន្តែមានការយោគយល់បើពលរដ្ខចង់លក់នៅក្នុងផ្សារខាងលើក៏លក់ធម្មតាមិនបានបិទនោះទេ បើចូលមកកម្ពុជាទៅវិញមិនអាចចូលបានទេហើយការបិទនេះរយៈពេល១៤ថ្ងៃ ដោយឡែករថយន្តដឹកទំនិញធំៗដោយមានការឯកភាពគ្នានៅចេញចូលធម្មតាដោយមានតៃកុងមួយ ព្រូមួយប៉ុន្តែមានការយកចិត្តទុកដាក់ពិនិត្យពីក្រុមគ្រូរពេទ្យរបស់ថៃដែលប្រចាំនៅទីនោះ៕
- លើកដែកទីបមិនប្រយ័ត្នប៉ះខ្សែភ្លើងមានចរន្ត អគ្គិសនី រាប់ពាន់ វ៉ុលបណ្ដាលឲ្យឆក់ស្លាប់ម្នាក់រងរបួសធ្ងន់ស្រាល 2នាក់ ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងចំណែកបុរស២ នាក់ទៀតបានរងរបួសធ្ងន់និងស្រាលក្នុងឧបទ្ទវហេតុ ឆក់ចរន្តអគ្គិសនី មួយបានកើតឡើងនៅវេលាម៉ោង 2 និង 30 នាទីរសៀលថ្ងៃទី 21 ខែមិនា ឆ្នាំ2020 នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ចិ សុខជា អាយុ 30 ឆ្នាំមានទីលំនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ស្រី សុគន្ធ ហៅកុយ ភេទប្រុស អាយុ 21 ឆ្នាំ ដោយឡែក បុរសអ្នករងរបួសស្រាល មានឈ្មោះ ហុង សុខណា អាយុ 24ឆ្នាំ ទាំង 3 នាក់មានទីលំនៅភូមិ ឃុំជាមួយគ្នា ។ ប្រភពដដែលបានបន្តថាមុនពេលកើតហេតុបុរសទាំងបីនាក់បានយកដែកបំពង់ទីបបំណងទុលខ្សែភ្លើង របស់ខ្លួន ប៉ុន្តែ ត្រូវដួលបានប៉ះទៅនឹងខ្សែភ្លើងស្រាត ដែលមាន ចរន្តអគ្គិសនីរាប់ពាន់វ៉ុលបណ្ដាលឲ្យឆក់ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល 2 នាក់តែម្ដង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យ វិច្ច័យរួចបានបញ្ជាក់ថាបុរសខាងលើពិតជារងគ្រោះដោយសារឆក់ខ្សែភ្លើងដែលមានចរន្តអគ្គិសនីពិតប្រាកដមែន […]
- កូរ៉េខាងត្បូង ផ្តល់ជំនួយអគារ និងបរិក្ខារព្យាបាលត្រចៀក ច្រមុះ បំពង់ក តម្លៃ៨លានដុល្លារ អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក តម្លៃប្រមាណ ៨លានដុល្លារបានចាប់ផ្តើមសាងសង់ហើយនៅថ្ងៃទី២១ ខែមីនា នេះ ក្នុងបរិវេណនៃមន្ទីរពេទ្យព្រះអង្គឌួង នារាជធានីភ្នំពេញ។ អគារដែលមានកម្ពស់ ៥ជាន់ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង នេះ គ្រោងប្រើពេលសាងសង់ប្រមាណ ២០ខែ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២២។ អគារនេះនឹងក្លាយជាមជ្ឈមណ្ឌលដ៏ប្រណីតក្នុងវិស័យសុខាភិបាល ដែលត្រូវបានបំពាក់បរិក្ខារវេជ្ជសាស្ត្រទំនើបៗចុងក្រោយ និងចាំបាច់នានាដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនជំនឿទុកចិត្តពីគុណភាពសេវាកម្មក្នុងមន្ទីពេទ្យព្រះអង្គឌួង ឱ្យកាន់តែប្រសើរមួយកម្រិតទៀត៕
- អ្នកជំងឺ៧៩៣នាក់ទៀតបានស្លាប់ដោយ Covid-19 សរុបទូទាំងអ៊ីតាលី កើនដល់ ៤.៨២៥នាក់ អ៊ីតាលី ៖ នៅក្នុងរយៈពេលប ២៤ម៉ោងប៉ុណ្ណោះ ចំនួនមនុស្សស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់ ៤ ៨២៥នាក់ ក្រោយពីអ្នកជំងឺ ៧៩៣នាក់ថ្មីទៀត បានស្លាប់ ដែលអត្រាស្លាប់នេះជាតួលេខខ្ពស់ជាងគេបំផុត មិនធ្លាប់មាននៅក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNA។ បើតាមអាជ្ញាធរអ៊ីតាលី បានបញ្ជាក់ថា ក្រៅពីអ្នកស្លាប់ ខាងលើនេះ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសអ៊ីតាលី បានកើនដល់ ៥៣.៥៧៨ករណី ដែលបានកើនឡើងយ៉ាងខ្ពស់ពីតួលេខចាស់កាលពី ពីរថ្ងៃមុនចំនួន ៤៧.០២១ករណីប៉ុណ្ណោះ៕
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះឯកឧត្ដម ស៊ុយ សែម និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០.០០០អាមេរិក(មួយម៉ឺនដុល្លា) ដល់រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាត ត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ សារលិខិតមានខ្លឹមសារថា៖
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា ផាត់ ប៊ុន និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០០.០០០អាមេរិក(ដប់ម៉ឺនដុល្លា)ដល់រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាត ត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ សារលិខិតមានខ្លឹមសារថា៖
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះឯកឧត្ដម ស៊ុន ចាន់ថុល ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០.០០០អាមេរិក(ពីរម៉ឺនដុល្លា) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា សារលិខិតមានខ្លឹមសារថា៖
- សមត្ថកិច្ចគ្រោងបិទច្រកតំបន់ និងរបៀងកម្ពុជា ថៃ ចំនួន២សប្តាហ៍ តែបន្តឹងច្រកអន្តរជាតិប៉ោយប៉ែត សមត្ថកិច្ច ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែមីនា តទៅ សមត្ថកិច្ច គ្រោងរៀបចំបិទជាបណ្តោះអាសន្ន នូវច្រកតំបន់ និងច្រករបៀងតូចៗចំនួនពីរសប្តាហ៍ តែបន្តរឹតបន្តឹងការត្រួតពិនិត្យរាល់ដំណើរចេញចូលនៃភ្ញៀវជាតិ និងបរទេស នៅច្រកអន្តរជាតិប៉ោយប៉ែត តែមួយវិញ ដើម្បីងាយស្រួលពិនិត្យតាមដានសុខភាពលើអ្នកចេញចូលកម្ពុជា ថៃ ខណៈស្ថានភាពជាទូទៅនាពេលចុងក្រោយនេះ ហាក់មានសភាពស្ងប់ស្ងាត់ជាងធម្មតា បន្ទាប់ពីមានករណីផ្ទុះឡើងនៃការឆ្លងវិរុស Covid 19។ គួររំលឹកថា ថ្មីៗនេះ កម្ពុជា បានផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសមកពីប្រទេសទំាងចំនួន ៦ រួមមាន បារំាង អ៊ីតាលី អេស្បាញ អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមទំាងដាក់ការតាមដានភ្ញៀវមកពីប្រទេសថៃ ផងដែរ៕
- សប្តាហ៍នេះសុទ្ធតែអ្នកសិល្បៈឡើងច្រៀង តែជើងខ្លាំងគឺលោកកាមេរ៉ាមេនសោះ
- គូអន្តរជាតិ មឿន សុខហ៊ុច 🇰🇭Vs🇹🇭វ ណៃឡេក វៃលឿនគេចលឿន ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២១ ០៣ ២០២០
- គូអន្តរជាតិ យុគ យក្សផ្លែ🇰🇭Vs🇹🇭ឆៅ ផាយ៉ា ជក់ចិត្តណាស់!! ចូលមួយៗច្បាស់ៗណាស់ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២១ ០៣ ២០២០
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


