ព័ត៌មានថ្មី
- ផ្ទុះគំរបស៊ីទែនកន្លែងស្តុកប្រេងឥន្ទនៈក្នុងស្ថានីយ៍មួយកន្លែងរបួសធ្ងន់៣នាក់ យ៉ាងហោចក៏មានមនុស្សចំនួន៣នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះគំរបស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីមួយក្នុងស្ថានីយ៍មួយកន្លែងបង្កជាអណ្តាតភ្លើងផ្អើលអស់អ្នកជិតខាងនិងសមត្ថកិច្ច ដែលស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី២២ខែ មីនា ឆ្នាំ២០២០ ។ លោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទះ អគ្គីភ័យបានឲ្យដឹងថា៖ក្រោយពីកើតហេតុផ្ទុះគំរបស៊ីទែនស្តុកប្រេងឥន្ទះក្រោមដីក្នុងស្ថានីយ៍មួយកន្លែងដែលមានម្ចាស់ឈ្មោះ ជា លី ភេទប្រុសអាយុ៦៨ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបង្កចេញជាអណ្តាតភ្លើងភ្លាមនោះ លោកបានដឹកនាំកងកម្លាំងនគរបាលជំនាញពន្ត់អគ្គីភ័យនាំយករថយន្តពន្លត់អគ្គីភ័យ១គ្រឿងនិងជួយសង្រ្គោះអ្នករងរបួសចំនួន៣នាក់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
- រថយន្តហ៊ីយ៉ាន់ដាយធន់ធ្ងន់បុកគូទ រថយន្តដឹកស៊ីម៉ងត៍ពីក្រោយ កៀបអ្នកបើកបរជាង 3 ម៉ោងទើបសង្គ្រោះបាន ខេត្តកំពង់ឆ្នាំង៖ បុរសជាអ្នកបើកបរ រថយន្តធុនធ្ងន់ម្នាក់បានរបួស បាក់ជើងខាងឆ្វេងម្ខាងធ្ងន់ធ្ងរ ដោយកៀបជាប់ក្នុងកាប៊ីនរថយន្ត ខណៈដែលរូប គាត់បានបើករថយន្តហ៊ីយ៉ាន់ដាយធុនធំបុកគូទរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ទៀតដែល បែកកង់ចតនៅចិញ្ចើមផ្លូវ ពីក្រោយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 5 និង 10 នាទីព្រឹកថ្ងៃទី 23 ខែមីនា ឆ្នាំ 2020 នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ 101 និង 102 ស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ។ មន្ត្រីនគរបាលចរាចរណ៍ ស្រុករលាប្អៀរដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសាររថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 3a 8526 បើកបរដោយបុរសរងគ្រោះក្នុងល្បឿនយ៉ាងលឿនហើយក៏បានជ្រុលទៅបុកនឹងរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត ដឹកស៊ីម៉ងត៍ពាក់ស្លាកលេខ ព្រះសីហនុ 3a .4910 ដែលកំពុងឈប់ស្ងៀមអែបបនិងចិញ្ចើមផ្លូវ ពីក្រោយ ដោយសារបែកកង់ ផ្នែកខាងស្ដាំ បណ្ដាលឱ្យ អ្នកបើកបរ រថយន្តបង្កដែលទៅបុកគេពីក្រោយបាន រងរបួស ជើងខាងឆ្វេងធ្ងន់ធ្ងរតែម្តង ។ ក្រោយពីកើតហេតុសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាជួយគាស់ យកអ្នកបើកបររងគ្រោះដោយប្រើរយៈពេលជាង 3 […]
- មានវីដេអូរ៖ ប្រជាពលរដ្ឋក្រីក្រ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង ចាញ់បោកមេខ្យល់ឲ្យកាប់ឆ្ការព្រៃរបស់រដ្ឋត្រូវបានឃុំខ្លួន (សឹ្ទងត្រែង)៖ប្រជាពលរដ្ឋទីទាល់ក្រ ដែលរស់នៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែងជឿតាមមេកខ្យល់ឲ្យចូលកាប់ឆ្ការព្រៃរបស់រដ្ឋដោយអួតថាៈដីព្រៃនេះជាកម្មសិទ្ធរបស់ខ្លួន។ មេខ្យល់ជួលឲ្យកាប់មួយហិកតាក្នុងតម្លៃ៤០ម៉ឺនរៀល។ ដោយជីវភាពខ្វះខាតពួកគាត់ក៏បបួលគ្នាកាប់ឆ្ការព្រៃ ទើបតែកាប់បានពីរបីកាំបិតកម្លាំងមន្រ្តីបរិស្ថាន និងជំនាញរដ្ឋបាលព្រៃបានមកចាប់ៗបានមេការម្នាក់និងប្រជាពលរដ្ឋ៧នាក់,បញ្ជូនមកតុលាការហើយបញ្ជូនទៅឃុំខ្លួននៅពន្ធធានាគារ ខេត្តសឹ្ទងត្រែង នាពេលថ្មីៗនេះ ។ តំណាងឲ្យប្រជាពលរដ្ឋឈ្មោះ សឿម វុដ្ឋា ដែលរស់នៅភូមិឃុំនេះបានផ្តល់កិច្ចសម្ភាសន៍ឲ្យភ្នាក់ងារ(SEATV) នៅល្ងាចថ្ងៃទី២២ ខែមីនាថា ដោយពួកគាត់ពុំបានដឹង និងជឿតាមមេខ្យល់ជួលឲ្យគាត់កាប់។ តំណាងប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា មេខ្យល់ដែលបោកបញ្ឆោតឲ្យទៅកាប់បំផ្លាញធនធានធម្មជាតិ នៅចំណុចស្រឡៅ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្ត។ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា បានប្រាប់ភ្នាក់ងារ SEATV តាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី២២ ខែមិនាថា អ្នកដែលពាក់ព័ន្ធបានទៅកាប់ឆ្ការតំបន់ព្រៃគ្រប់គ្រងដោយក្រសួងបរិស្ថានទើបឈានទៅដល់ការឃាត់ខ្លួន មេខ្យល់ម្នាក់ និងប្រជាពលរដ្ឋដែលស៊ីឈ្នួលកាប់ឆ្ការព្រៃអោយមេខ្យល់នោះ មានគ្នីគ្នា៧នាក់ សរុបទាំងអស់៨នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ គឺផុតពីដៃលោកហើយ ។ ពាក់ព័ន្ធនិងករណីនេះ អ្នកនាំពាក្យនិងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសឹ្ទងត្រែង លោក គឹម ហុងសាន ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ បានទំនាក់ទំនងតាមរយៈទូរស័ព្ទ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ នេះទូរស័ព្ទរោទិ៍តែគ្មានអ្នកទទួល […]
- អង្គការសុខភាពពិភពលោក(WHO)ព្រមានថា លុយក៏អាចចម្លងវីរុសCOVID-19បានដែរ អង្គការសុខភាពពិភពលោកបានព្រមានអំពីគ្រោះថ្នាក់នៃវីរុសកូវីដ 19 ថា វីរុសដ៏កាចសាហាវមួយនេះអាចរស់នៅមានជីវិតជាធម្មតាក្នុងចន្លោះពី ២ ម៉ោងទៅដល់ ៩ថ្ងៃប្រសិនបើវាស្ថិតនៅជាប់លើផ្ទៃរឹងណាមួយ។ ការព្រមាននេះត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកក្រោយមានអ្នកវិទ្យាសាស្ត្រល្បីៗនៅជុំវិញពិភពលោកសុទ្ធតែបានសិក្សានិងរកឃើញដូចគ្នា អំពីទីកន្លែងនិងរយៈពេលដែលវីរុសកូរ៉ូណាថ្មីអាចរស់នៅមានជីវិតបាន។ ផ្អែកលើហេតុផលនេះ អង្គការសុខភាពពិភពលោកបានអះអាងថាការទូទាត់ការចំណាយ ផ្សេងៗតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងក្រដាសប្រាក់ការចាប់ដៃគ្នាថើបគ្នាប្រើតុការិយា ល័យ រួមគ្នាក៏អាចធ្វើឱ្យមានការចម្លងវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានដែរ។ ដូច្នេះហើយក្រៅពីការពាក់ម៉ាស់និងលាងដៃឲ្យបានញឹកញាប់លោកអ្នកគួរតែជៀសវាងសកម្មភាពដូចដែលបានរៀបរាប់ខាងលើនេះដែរដើម្បីកាត់បន្ថយកម្រិតនៃការឆ្លងវីរុសឲ្យនៅទាបបំផុត។ ជាពិសេសគឺការកាន់លុយផ្ទាល់តែម្ដងព្រោះលុយមួយចំនួនពិតជាកខ្វក់ខ្លាំងណាស់ហើយ WHO បានណែនាំឲ្យធ្វើការទូទាត់ការចំណាយផ្សេងៗតាមរយៈកាតឬAppsវិញ។ គួរជម្រាបជូនថាគិតមកទល់ពេលនេះអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅជុំវិញពិភពលោកមានចំនួន 9 1.336 ករណីនឹងចំនួនស្លាប់ 3.115 ករណីផងដែរ៕
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជានណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ ព្រឹក នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះ ហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលនឹងត្រូវចុះហត្ថលេខាដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។ លិខិតប្ដូរសារស្ដីពីការផ្ដល់ជំនួយរបស់ជប៉ុននៅថ្ងៃស្អែកក្នុងទំហំទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារអាមេរិក ដែលគ្របដណ្ដប់ទៅលើគម្រោងធ្វើឲ្យប្រសើរឡើងកំណើតផ្លូវជាតិលេខ៥ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹក និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។
- ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ៧នាក់របស់ចិនបានមកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើត គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕
- សម្ភារៈបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩ជាង៤តោន ត្រូវបាននាំយកមកដល់កម្ពុជាជាមួយគ្រូពេទ្យជំនាញ៧រូប ក្រុមគ្រូពេទ្យជំនាញរបស់ចិន នឹងចំណាយពេល២សប្តាហ៏ ដើម្បីធ្វើការបណ្តុះបណ្តាលពីការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា។
- សូមពលរដ្ឋ និងពលករខ្មែរនៅម៉ាឡេស៊ី ទៅពិនិត្យ”កូវីដ១៩” ដោយឥតគិតថ្លៃ ស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី ជូនដំណឹងដល់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ ឬធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវទៅពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ទោះគ្មានច្បាប់ស្នាក់នៅស្របច្បាប់ក៏ដោយ បើសិនមានសញ្ញាណាមួយដែលសង្ស័យជារោគសញ្ញានៃវីរុស COVID-19។ ក្នុងសេចក្តីជូនដំណឹង បានបង្ហាញខ្លះៗពីរោគសញ្ញាដែលគួរឲ្យសង្ស័យដូចជា ៖ ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពងក ហៀរសំបោរ និងដកដង្ហើមថប់ណែន ជាដើម…។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា បើទោះបីជាការស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី ពុំមានការលើកលែងទោសក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលអនុវត្តបទបញ្ជារឹងបន្តឹងការធ្វើដំណើរ អាជ្ញាធរម៉ាឡេស៊ី មិនចាប់ ឬឃាត់ខ្លួនជនទាំងឡាយណា ដែលសង្ស័យថា កើតជំងឺ COVID-19 រួមទាំងអ្នកជូនអ្នកជំងឺទៅមន្ទីរពេទ្យផងដែរ ដោយពិនិត្យ ដោះស្រាយតាមករណីជាក់ស្តែងនីមួយៗ៕
- ក្រុមគ្រូពេទ្យ៧នាក់របស់ចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩
- កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១នាក់បន្ថែមទៀតហើយ ក្នុងនោះអ្នកទេសចរជនជាតិបារាំង ២៩នាក់ និងជនជាតិខ្មែរចំនួនពីរនាក់ ចំនួនអ្នកឆ្លងវីរុស កូវីដ១៩ នៅកម្ពុជាមកដល់ពេលនេះ បានកើនដល់៨៤
- មានវីដេអូរ៖ ពលរដ្ឋខ្មែរជាច្រើននាក់វិលពីប្រទេសថៃ មកកម្ពុជាបន្ទាប់ពីភាគីថៃប្រកាសបិទច្រកព្រំដែន ក្រុងប៉ោយប៉ែត ៖ ពលរដ្ឋខ្មែរប្រុស ស្រីជាច្រើននាក់ ដែលទៅប្រកបរបររកស៊ី និងធ្វើការនៅប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះបានវិលត្រលប់ មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ។ ការសម្រុកចេញពីប្រទេសថៃ មកកម្ពុជានេះ ក្រោយប្រទេសថៃប្រកាសបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់មួយចំនួនទៀត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ ប្រភពពលកររៀបរាប់ថាៈពួកគាត់មិនចង់វិលត្រលប់ពីប្រទេសថៃជាកន្លែងធ្វើការរបស់ខ្លួននោះទេ ដោយរោងចក្ររបស់ពួកគេបានបិទមួយរយៈដូច្នេះថៅកែបានឲ្យពួកគាត់វិលមកស្រុកវិញមួយរយៈសិន ពេលសភាពស្ងប់ស្ងាត់ចំពោះជម្ងឺរាតត្បាតទើបរោងចក្រដំណើរការពួកគាត់និងទៅវិញ។ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលកំពុងចេញពីប្រទេសថៃមកកម្ពុជាវិញនាពេលនេះ ភាគច្រើនជាអាជីវករខ្មែរដែលទៅប្រកបរបររកស៊ីក្នុងផ្សារថៃ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរដែលធ្វើការងារជាកម្មករនៅឯប្រទេសថៃ ហើយការវិលត្រឡប់នេះ ទំនងជាពួកគាត់ដឹងថា ប្រទេសថៃនឹងធ្វើការបិទច្រកព្រំដែនមួយរយៈ ទើបពួកគាត់ប្រញាប់ត្រឡប់មកវិញ ។ សួមបញ្ចាក់ថា ជាមួយនឹងការបិទច្រកនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលកិច្ចប្រជុំទ្វេរភាគីកម្ពុជា-ថៃ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយបានសម្រេច ៖ ១-ភាគីថៃ ស្នើសុំបិទច្រកតំបន់ព្រំដែនម៉ាឡៃ-ណងព្រឺ និងបឹងត្រកួន-តាប្រ៉ាយ៉ា រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ […]
- សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យដាក់ពលរដ្ឋមកពីថៃ នៅដាច់ដោយឡែក១៤ថ្ងៃ (ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋានឱ្យចុះចាត់វិធានការ ដោយដាក់ពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩ (COVID-19)។ ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃ បានសម្រុកនាំគ្នាចាកចេញពីប្រទេសថៃ ត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ សម្តេចណែនាំថា «ណែនាំពួកគាត់នៅក្នុងផ្ទះមែន តែនៅដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារជំងឺរាតត្បាតនេះ។ បើមានសញ្ញាអីយកមកពិនិត្យឱ្យបានច្បាស់លាស់»។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ បាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ ដោយមិនដឹងពីមូលហេតុនោះឡើយ។ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។ ការត្រឡប់មកស្រុកយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះ នាំឱ្យមានការព្រួយបារម្ភខ្លាចពួកគេនាំមកទាំងមេរោគកូវីដ មកជាមួយ ខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។ មកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩រហូតដល់ជិត ៦០០នាក់ហើយ។ ការឆ្លងនេះ មានអត្រាខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
- ក្រសួងសុខាភិបាលបានប្រកាសច្រានចោលនូវព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយថាកាតឈ្មោះVIRUS SHUT OUT, Clode Wash និង Anti virus CardអាចការពារមេរោគSARSនិងCOVID-19 រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលនូវព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយថាកាតឈ្មោះ VIRUS SHUT OUT, Clode Wash និង Anti virus Card អាចការពារមេរោគ SARS និងCOVID-19 ។ លោកស្រីបានអះអាងថា កាតទាំងនេះមិនអាចការពារជំងឺខូវីដ១៩បានឡើយ។ ហើយចាត់ទុកការផ្សាយថាកាតនេះការពារជម្ងឺកូវីដបានគឺជាការបោកប្រាស់សូមប្រជាពលរដ្ឋកុំជឿ។ ការអំពាវនាវនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានឃើញការផ្សាយនៅបណ្ដាញសង្គមហ្វេសប៊ុក លក់កាតឈ្មោះ VIRUS SHUT OUT, Clode Wash និង Anti virus Card ដែលមានខ្លឹមសារផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ដ្រត្រឹមត្រូវដូចជា៖ របាំងការពារមេរោគ SARS មេរោគ Corona និងការពារបាក់តេរីផ្សេងៗជាដើម។ ករណីនេះក្រសួងសុខាភិបាល សូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាភូតកុហកទាំងនេះ ។ ក្រសួងសុខាភិបាលនៅតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបង្កើនការថែរក្សាសុខភាពហើយធ្វើអនាម័យអោយបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលទើបការពារកុំអោយឆ្លងកូវីដ១៩ថ្មីនេះ។
- ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េសូមជូនដំណឹងជាបឋមថាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ មានជនជាតិខ្មែរចំនួន២នាក់ ដែលជានារីខ្មែររៀបការស្វាមីកូរ៉េ ០១នាក់ អាយុ២៣ឆ្នាំ ម្តាយ អាយុ ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយបានផ្ទុកវីរ៉ុសCOVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ។ សូមជម្រាបជូនថា ប្តីរបស់នារីខ្មែររូបនេះ ត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បេីយរួចទៅហើយ។ យប់មិញ (២១ មីនា ២០២០) ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម៉្យុងជី នៅអ៊ីលសានដើម្បីពិនិត្យ និងព្យាបាល។ បច្ចប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៊ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់នាព្រឹកនេះ។
- ខេត្តត្បូងឃ្មុំមានអ្នកផ្ទុកវីរុសcovid-19ចំនួន៤នាក់នឹងយកសំណាកជាង៣០ទៅពិនិត្យបន្ថែមទៀតនៅប៉ាស្ទ័រ ខេត្តត្បូងឃ្មុំ:គិតត្រឹមរសៀលថ្ងៃទី២២មិនា ២០២០នេះខេត្តត្បូងឃ្មុំមានប្រជាពលរដ្ឋចំនួន ៤នាក់បានឆ្លងវីរុសCOVIT-19 ហើយកំពុងតែស្ថិតក្រោមការថែទាំពីសំណាក់ក្រុមគ្រូពេទ្យដោយពួកគាត់មានសុខភាពល្អជាធម្មតា។ លោកវេជ្ជបណ្ឌិតកែវ វណ្ណៈប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ប្រាប់ភ្នាក់ ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ថា:ប្រជាពលរដ្ឋដែលកើតជំងឺ covid-19 ក្នុងនោះមាន៣នាក់កំពុងតែសម្រាកព្យាបាលនៅក្នុងខេត្តត្បូងឃ្មុំនិងម្នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំមានប្រសាសន៍បន្តឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២២មីនា២០២០ កម្លាំងមន្ទីរសុខាភិបាលខេត្តក្រោមកិច្ចសហការជាមួយនឹងក្រសួងសុខាភិបាលបានចុះទៅកាន់ស្រុកតំបែរនិងបានយកសំណាកជាង៣០ ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងជនជាតិម៉ាឡេស៊ីនិងប្រយោលដើម្បីយកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ដោយឡែកលោកវេជ្ជបណ្ឌិតអ៊ិន ម៉ារ៉ាឌី ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកមេមត់ ប្រាប់ឱ្យដឹងថាមានបុរសជនជាតិខ្មែរម្នាក់រស់នៅក្នុងស្រុកមេមត់បានទៅចូលរួមបុណ្យតាមប្រពៃណីរបស់បងប្អូនខ្មែរឥស្លាមនៅប្រទេសម៉ាឡេស៊ី។ ហើយនៅថ្ងៃទី១៨ មីនា២០២០ បានធ្វើដំណើរត្រឡប់មកវិញហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យឃើញមានផ្ទុកជំងឺ covid-19 ដោយបានឲ្យសម្រាកព្យាបាលជំងឺនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកស្រុកមេមត់ ហើយរហូតមក ដល់ល្ងាចថ្ងៃទី២២មីនា បុរសវ័យ៥២ឆ្នាំនោះមានសុខភាពល្អជាធម្មតា៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


