ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC សម្រចផ្អាកការប្រកួតបាល់ទាត់គ្រប់កម្រិតទាំងអស់ ដើម្បីចូលរួមការពារពីវីរិសកូវីដ១៩។
  • សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជាបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម ២០២០ ត្រៀមការប្រកួតនានា
  • ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី បញ្ឈប់ប្រតិបត្តិការជើងហោះហើរភាគច្រើន ចំពេលមានបញ្ហាប្រឈមនឹងជំងឺកូវីដ១៩
  • ធនាគារពិភពលោកអនុម័តជំនួយពីរកញ្ចប់បន្ថែមទៀតដល់កម្ពុជា លើការគាំទ្រផ្នែកសេវាសាធារណៈ
  • មានវីដេអូរ៖ កម្ពុជាផ្សព្វផ្សាយសក្ដានុពលកសិកម្មដល់វិនិយោគិនជប៉ុនទោះកូវីដ១៩កំពុងរាលដាលកម្ពុជាផ្សព្វផ្សាយសក្ដានុពលកសិកម្មដល់វិនិយោគិនជប៉ុនទោះកូវីដ១៩កំពុងរាលដាល
  • ឯកឧត្តមអភិបាលខេត្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងត្រៀមរៀបចំទីតាំងសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺកូវិត១៩ប្រសិនបើមាន ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងត្រៀមរៀបចំទីតាំងសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ប្រសិនបើមានករណីនេះកើតឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ។ ទីតាំងទាំង ៤កន្លែងនោះរួមមាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វិទ្យាល័យកំពង់ស្ពឺ វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ជាក់ស្ដែងដោយមើលឃើញនូវទីតាំងធំទូលាយមានខ្យល់កាសចេញចូលគ្រប់គ្រាន់ មានបន្ទប់ទឹកស្អាតនិងទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុខភាព ឯកឧត្តម វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចចិត្តជ្រើសរើសយកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ក្នុងចំណោមទីតាំងទាំង៤ សម្រាប់ត្រៀមទទួលនិងពិនិត្យព្យាបាលអ្នកជំងឺខូវីដ១៩ ក្នុងករណីកើតមានឡើងនូវជំងឺនេះ ។ ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល ១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង ប្រសិនបើសង្ស័យថាខ្លួនមានផ្ទុកនូវវ៉ីរុសកូវីដ 19នេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 115 ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ។ សូមបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺមិនទាន់មានករណីជំងឺកូវីដ ១៩ កើតឡើងទេ បើទោះជាយ៉ាងនេះក្ដី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺនេះដោយប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងលាងដៃជាមួយទឹកសាប៊ូឱ្យបានញឹកញាប់៕  
  • មានវីដេអូរ៖ យកសំណាកបុគ្គលិកសណ្ឋាគារស្ទឹងសង្កែ៦នាក់ទៅធ្វើតេស្តទាក់ទងនឹងស្រ្តីបារាំងមានឆ្លងCOVID0-19 ដែលរកឃើញនៅខេត្តសីហនុ បាត់ដំបងៈមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានយកសំណាកបុគ្គលិកដែលបម្រើការងារនៅសណ្ឋាគារស្ទឹងសង្កែ ចំនួន ៦នាក់ទៅធ្វើតេស្តដោយពួកគេធ្លាប់បានទំនាក់ទំនងផ្ទាល់ជាមួយស្ត្រីជនជាតិបារាំង២នាក់ក្រោយពីធ្វើតេស្ត និងរកឃើញមានជំងឺកូវីដ១៩នៅក្នុងនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ខណៈពួកគេបានស្នាក់នៅក្នុងសណ្ឋាគារនេះក្នុង អំឡុងពាក់ កណ្ដាលខែមិនាឆ្នាំ២០២០។ ការលើកឡើងនេះ នៅក្នុងកិច្ចប្រជុំដើម្បីត្រៀមការពារនិងទប់ស្កាត់ការរាតត្បាញជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៣ខែមិនាឆ្នាំ២០២០។ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក វឿង ប៊ុនរេត បានមានប្រសាសន៍ឲ្យដឹងថាក្រោយពីដឹងដំណឹងថា ស្ត្រីជនជាតិបារាំងទាំង ២នាក់ បានស្នាក់នៅក្នុងសណ្ឋាគារស្ទឹងសង្កែ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានចុះទៅដល់សណ្ឋាគារ ដើម្បីត្រួតពិនិត្យនិងនាំអ្នកធ្លាប់ទាក់ទងនឹងជនជាតិបារាំងទាំង២នាក់នោះ ទៅដាក់នៅដាច់ដោយឡែកពីគេ ហើយយកសំណាកពួកគេទៅធ្វើតេស្តរកមើលជំងឺកូវីដ១៩ ហើយនៅមិនទាន់ចេញលទ្ធផលនៅឡើយទេ។ ក្រៅពីបុគ្គលិកសណ្ឋាគារស្ទឹងសង្កែទាំង ៦នាក់ ត្រូវយកសំណាក់ទៅធ្វើតេស្តនោះ គឺមន្ទីរក៏កំពុងស្វែងរកទីតាំងភោជនីយដ្ឋាន រមណីយដ្ឋាននិងមគ្គុទេស ដើម្បីនាំយកអ្នកធ្លាប់ទាក់ទងដោយផ្ទាល់ជាមួយពួកគេនៅកន្លែងទាំងអស់នេះ មកធ្វើតេស្តកូវីដ១៩ ដូចគ្នាផងដែរ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាដើម្បីជួយទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានរៀបចំអគារនៃវិទ្យាល័យព្រះមុនីវង្សនិងរកជួលសណ្ឋាគារ ដើម្បីធ្វើការពិនិត្យធ្វើតេស្តពលរដ្ឋ ដែលមានការសង្ស័យមានជំងឺកូវីដ១៩ ។ សម្រាប់អាជ្ញាធរតាមស្រុក ពិសេសស្រុកនៅជាប់នឹងព្រំដែន ត្រូវរកទីតាំងសមរម្យ ដើម្បីឲ្យពលករចេញមកពីថៃ ឲ្យពួកគេនៅដាច់ដោយឡែកពីពលរដ្ឋធម្មតាសិន ដើម្បីឲ្យមន្ត្រីសុខាភិបាលធ្វើតេស្តជំងឺកូវីដ១៩ បើរកមិនឃើញ ទើបអនុញ្ញាតិឲ្យទៅផ្ទះ ហើយរាល់ការចំណាយការហូបចុក ស្នាក់នៅជាដើម អាជ្ញាធរត្រូវចេញឲ្យពួកគេ។ បើយោងតាមលោក […]
  • មានវីដេអូរ៖ ពលករប្រុសស្រីជាង៦០០នាក់វិលមកពីប្រទេសថៃរក្សាទុករយៈពេល១៤ថ្ងៃដើម្បីពិនិត្យ ប៉ោយប៉ែតៈពលករខ្មែប្រុស ស្រីជាង៦០០នាក់ដែលទៅប្រកបរបររកស៊ី និងធ្វើការនៅប្រទេសថៃ នៅរសៀលថ្ងៃទី២២និងព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះបានវិលត្រលប់ មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ។ ការសម្រុកចេញពីប្រទេសថៃ មកកម្ពុជានេះ ក្រោយប្រទេសថៃប្រកាសបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់មួយចំនួនទៀត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ ប្រភពពីមន្ត្រីសាលាក្រុងប៉ោយប៉ែតបញ្ជាក់ថាពលករដែលវិលមកកម្ពុជាតាមច្រកទ្វារព្រំដែននេះមានចំនួនសរុប៦៩៣នាក់ ស្រីចំនួន៣២៥នាក់ដោយគិតត្រឹមរសៀលម៉ោង៤ថ្ងៃដដែល ចំពោះពលករខ្មែរដែលវិលត្រលប់ពីប្រទេថៃនោះគីខាងភាគីថៃបានបើកឲ្យវិលចូលប្រទេសរបស់ខ្លួនគិតត្រឹមម៉ោង១០យប់ថ្ងៃទី២៣ខែឆ្នាំដដែល ហើយពលករទាំងអស់នោះត្រូវយកមករក្សាទុកនៅស្ថានីរថភ្លើងប៉ោយប៉ែតរយៈពេល១៤ថ្ងៃក្រោមការមើលថែរបស់គ្រូរពេទ្យសហការជាមួយអាជ្ញាធរខេត្តក្រុង ដើម្បីតាមដាននិងពិនិត្យសភាពជម្ងឺបើសិនជាពួកគាត់គ្មានការប្រែប្រូលឬមានសភាពធម្មតានិងបញ្ជូនពួកគាត់ទៅស្រុកកំណើត។ ជុំវិញពលករត្រឡប់មកវិញនេះ ឯ.ឧ អ៊ុំ រាត្រីមានប្រសាសន៏ថា ជាគោលការណ៍ពលករទាំងអស់ដែលវិលត្រលប់មកពីប្រទេសថៃនោះ ត្រូវរក្សាឲ្យគាត់នៅក្នុងស្ថានីយ៍រថភ្លើងប៉ោយប៉ែត តែលោកមិនបញ្ជាក់ថាប៉ុន្មានថ្ងៃនោះទេ។  
  • មានវីដេអូរ៖ អភិបាលខេត្តចុះពិនិត្យអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដើម្បីត្រៀម លក្ខណៈទុកជាមុនក្នុងករណីមានអ្នកសង្ស័យឬអ្នកផ្ទុកជម្ងឺកូវីត១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនានេះ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យមើលអាគារអន្តេវាសិកដ្ឋាន ដែលជាអាគារសម្រាប់ស្នាក់នៅរបស់គរុសិស្ស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ កម្ពស់៣ជាន់ មាន៦០បន្ទប់ ត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែកចំពោះអ្នកដែលសង្ស័យឬមានផ្ទុកជម្ងឺកូវីត១៩នេះ ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ដោយមាការណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឲ្យខេត្តនីមួយៗ ត្រៀមលក្ខណៈសម្បតិ្តក្នុងការរៀបចំ និងរកទីកន្លែងដើម្បីត្រៀមបង្ការក្នុងករណីដែលជម្ងឺកូវីត១៩ផ្ទុះឡើងនៅខេត្តណា ខេត្តនោះត្រូវរកកន្លែងសម្រាប់ដាក់អ្នកជម្ងឺកូវីតនេះ ដាច់ដោយឡែក និងព្យាបាលពួកគាត់ ។ ឯកឧត្តម អ៊ូច ភា គូសបញ្ជាក់ទៀតថា សម្រាប់ខេត្តតាកែវ យើងមានអាគារអន្តេវាសិកដ្ឋាន ដែលជាអំណោយរបស់សម្តេចតេជោ ត្រៀមទុកសម្រាប់អ្នកសង្ស័យកើតមានជម្ងឺកូវីត១៩នេះ ហើយតាមការពិនិត្យជាក់ស្តែងថ្ងៃនេះយើងបានពិនិត្យឃើញថា អាគារស្នាក់នៅរបស់គរុសិស្សនេះមានបន្ទប់នីមួយៗ ដែលមានបំពាក់រួចជាស្រេច នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារជាដើម ប៉ុន្តែបន្ទប់នីមួយៗមិនទាន់ស្អាត ដូច្នោះហើយយើងនឹងសម្អាតអាគារនេះឲ្យស្អាត នឹងមានអនាម័យ ពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគឲ្យអស់សិន ហើយនឹងឲ្យមន្ទីរសុខាភិបាលខេត្ត បញ្ជូនគ្រែ ព្រម […]
  • មានវីដេអូរ៖ ខេត្តបាត់ដំបងកំណត់យកវិទ្យាល័យព្រះមុនីវង្ស ត្រៀមបង្ការការរាតត្បាតជំងឺ COVID-19 បាត់ដំបងៈឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធនិងកងកម្លាំងទាំង៣ប្រភេទ បានចុះត្រួតពិនិត្យមើលនិងកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្ស រៀបចំត្រៀមបង្ការទុកជាមុន ដើម្បីទទួលពលរដ្ឋស្ម័គ្រចិត្តមកពិគ្រោះ ទទួលការពិនិត្យនិងការការពារ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាតឆ្លងជំងឺកូវីដ១៩ ជាការឆ្លើយតបតាមប្រសាសន៍ណែរនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ការចុះពិនិត្យទីតាំងត្រៀមបង្ការជំងឺកូវីដ១៩នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធនិងកងកម្លាំងទាំង៣ប្រភេទផងដែរ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាការចុះត្រួតពិនិត្យនិងត្រៀមបំរុងទុកទីតាំងដោយកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្សនេះគឺដើម្បីត្រៀមទុកជាមុនក្នុងករណីចាំបាច់ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតពីជំងឺផ្លូវដង្ហើម (កូវីដ-១៩)។ ជំហានដំបូងក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអាគារខាងលិចជាប់របងនិងរៀបចំបន្ទប់មួយចំនួនផ្នែកជាន់ផ្ទាល់ដី ដើម្បីត្រៀមបម្រុងទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យ ចំពោះពលរដ្ឋដែលស្ម័គ្រចិត្ត មកធ្វើតេស្តពីជំងឺឆ្លងកូវីដ-១៩និងពលរដ្ឋសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើតជំងឺនេះ។ នៅទីនោះ មានការថែទាំ ការផ្តល់សេវាពិគ្រោះនិងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យជំនាញប្រចាំការនៅទីនោះ។ គួរបញ្ជាក់ថានៅខេត្តបាត់ដំបងមានប្រជាពលរដ្ឋបានឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ (ស្រី២នាក់) ខណៈនៅក្នុងប្រទេសកម្ពុជា មានអ្នកឆ្លងចំនួន ៨៤នាក់ ហើយអ្នកជំងឺចំនួន ២នាក់ ត្រូវបានគ្រូពេទ្យកម្ពុជា ព្យាបាលឲ្យជាសះស្បើយនិងពុំមានអ្នកស្លាប់នោះទេ ៕ 
  • មានេវីដេអូរ៖ អាជីវករសាទរចំពោះគម្រោងអាជ្ញាធរពង្រីកផ្លូវចាស់តំបន់ផ្សារអ្នកលឿងត្រើយខាងកើត (ព្រៃវែង): អាជីវករនៅអមសងខាងផ្លូវតំបន់អ្នកលឿងត្រើយខាងកើត ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ”ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង បានសម្តែងការសប្បាយរីករាយ និងសាទរយ៉ាងខ្លាំងចំពោះគម្រោងអភិវឌ្ឍន៍ពង្រីកផ្លូវចាស់ចូលទៅផ្សារ។ ការសាទរនេះខណៈដែលកម្លាំងគណៈកម្មាការចម្រុះរបស់អាជ្ញាធរស្រុកពាមរក៍ មានប៉ូលិស ប៉េអឹម និងមន្ត្រីសាធារណៈការ ដឹកនាំដោយ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ចុះទៅសម្របសម្រួលណែនាំអោយបងប្អូនអាជីវករចូលរួមរុះរើផលប៉ះពាល់លើដីចំណីផ្លូវ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ អាជីវករបានលើកឡើងប្រហាក់ប្រហែលគ្នាថា ផ្លូវនេះកាលពីដើមឡើយគឺមានទំហំទទឹងប្រហែល១០ម៉ែត្រ បណ្តោយប្រវែងប្រហែល២០០ម៉ែត្រ។ ប៉ុន្តែមួយរយៈក្រោយមកបងប្អូនអាជីវករទាំងសងខាងផ្លូវមើលដំណាំចេះតែនាំគ្នាដាក់លក់តយ៉ាបហៀរចូលមកម្នាក់បន្តិចៗទើបធ្វើអោយផ្លូវរួមតូចចង្អៀតរកតែជិះម៉ូតូចៀសគ្នាសឹងមិនរួចផង។ ឥឡូវបានគណៈកម្មាការចម្រុះចុះមកពង្រីកបើកផ្លូវចាស់នេះឡើងវិញ គឺពួកគាត់មានទឹកចិត្តសប្បាយរីករាយណាស់ ហើយថែមទាំងសុខចិត្តបរិច្ចាករាល់ការប៉ះពាល់ជួលជាងមករុះរើខ្លួនឯកទៅតាមគំនូសដែលអាជ្ញាធរបាញ់អោយ ដោយមិនទាមទារសំណងអ្វីទាំងអស់ ព្រោះអាជ្ញាធរបានជូនដំណឹងមុខរួចហើយ! សំខាន់អោយតែបានផ្លូវធំ ងាយស្រួលអ្នកធ្វើដំណើរចេញចូលផ្សារ ហើយពួកគាត់លក់ដូរអមសងខាងផ្លូវមានសោភ័ណភាពល្អ ជាពិសេសតំបន់នេះគឺជាតំបន់ប្រជុំជនបើមានគ្រោះអគ្គីភ័យកើតឡើង មានផ្លូវធំឡានទឹកអាចចូលជួយអន្តរា គមន៍បានទាន់ពេលវេលា។ ដូច្នេះអាជីវករសូមថ្លែងអំណរគុណចំពោះគណៈកម្មាការចម្រុះដែលបានជួយពង្រីកផ្លូវនេះបានធំឡើងវិញ ហើយពួកគាត់សង្ឃឺមថាអាជ្ញាធរនិងជួយពន្លឿនផ្លូវនេះអោយឆាប់រួចរាល់មុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ៕  
  • ទណ្ឌិតជិត៤០០នាក់ស្ថិតក្នុងបញ្ជីត្រូវពិនិត្យដើម្បីបន្ធូរបន្ថយ និងលើកលែងទោសអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ភ្នំពេញ ៖ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនៃក្រសួងយុត្ដិធម៌កំពុងពិនិត្យបញ្ជីឈ្មោះទណ្ឌិតចំនួន ៣៩៩នាក់(ស្ដ្រី៤៣នាក់) ដើម្បីដាក់ក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខែមេសា ខាងមុខ។   លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានប្រាប់ថា សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះគណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដែលមានរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គ វង្ស វឌ្ឍានា ជាប្រធានបានទទួលសំណើពីគណៈកម្មការរាជធានី-ខេត្តចំនួន ២២ (ពន្ធនាគារ ២២) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន ៤)៕
  • សាលារាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩
  • អភិបាលខេត្តពោធិ៍សាត់ ថ្វាយគ្រឿងរណ្ដាប់បូជា ថ្វាយលោកតា ឃ្លាំង មឿង សុំទឹកភ្លៀង និងសូមឱ្យជំងឺកូវីដ១៩ ជៀសចេញឱ្យឆ្ងាយ (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមប្រពៃណីព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងទឹកភ្លៀង ជាពិសេសសូមឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជៀសផុតពីជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក។ ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំក្នុងខេត្ត សមាជិកាសាខាសមាគមនារីខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។ បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានករណីកូវីដ១៩ (COVID-19) […]
  • មានវីដេអូរ៖ ពលរដ្ឋនាំគ្នាធ្វើទីមោងបណ្ដេញគ្រោះចង្រៃកូវីដ១៩ឲ្យចៀសចាកឆ្ងាយពីបាត់ដំបង បាត់ដំបងៈប្រជាពលរដ្ឋពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងមិនចោលអបីយជំនឿឡើយដោយពួកគាត់បានធ្វើរូបទីមោងពីចំប៉ើងដើម្បីបណ្ដេញនូវគ្រោះចង្រៃនិងជំងឺនានាឲ្យចៀសចាកឆ្ងាយ ខណៈពិភពលោកកំពុងផ្ទុះជំងឺកូវីដ១៩ នាពេលបច្ចុប្បន្នដែលបានធ្វើឲ្យពួកគាត់មានការភ័យខ្លាច។ ទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនយ៉ាងណាក្តី ។ ប្រជាពលរដ្ឋ បានលើកឡើងថាចាប់តាំងពីពិភពលោក មានការផ្ទុះឡើងនៃជំងឺកូវីដ១៩មក ធ្វើឲ្យពួកគាត់និងអ្នកស្រុកអ្នកភូមិមានការភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំង ព្រោះវាជាជំងឺមួយ ដែលរាតត្បាតខ្លាំងនិងបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់។ មួយវិញទៀត ទោះបីបច្ចុប្បន្នការព្យាបាលជំងឺ កាន់តែមានភាពល្អប្រសើរជាងមុន ទាំងថ្នាំនិងបរិក្ខាជាដើម ប៉ុន្តែអ្នកស្រុកពួកគាត់ មិនបោះបង់ឡើយនូវការធ្វើទីងមោង ដើម្បីបញ្ចៀសជំងឺរាតត្បាញ ពិសេសជំងឺកូវីដ១៩ មិនឲ្យចូលមកដល់ភូមិស្រុករបស់ពួកគាត់ឡើយ ។ ស្ត្រីវ័យចំណាស់ឈ្មោះ សុខ ម្នាក់ បាននិយាយថាអបីយជំនឿធ្វើទីងមោងនេះ ត្រូវបានពលរដ្ឋនៅខេត្តបាត់ដំបង ធ្វើជាយូរលង់មកហើយគឺធ្វើតៗគ្នាមក ពិសេសនៅតាមទីជនបទ ដោយរូបសំណាកធ្វើពីចំប៉ើងនេះ(ទីងមោង) មិនត្រឹមតែគេធ្វើដាក់នៅមុខផ្ទះនោះទេ ពេលខ្លះឲ្យតែរដូវស្រូវទុំ គេធ្វើដាក់នៅតាមភ្លឺស្រែ ដើម្បីបណ្ដេញសត្វចាប មកស៊ីស្រូវផងដែរ។ គួរបញ្ជាក់ផងដែរថាការធ្វើទីងមោងនេះ ជាអបិយជំនឿរមួយ សម្រាប់អ្នករស់នៅក្នុងខេត្តបាត់ដំបង ក្នុងការដេញបញ្ចៀសឧបទ្រពចង្រៃឬព្យាបាលជំងឺតាមបែបព្រហ្មញ្ញសាសនា ហើយការទប់ទលនូវបញ្ហាទាំងអស់នេះរួមទាំងជំងឺកូវីដ១៩ អ្នកខ្លះក៏ធ្វើជាពិធីលៀងអារក្ស ស្ដោះផ្លុំនិងចាក់ទឹកលើករាសីជាដើម៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)