(ខេត្តពោធិ៍សាត់,ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)៖ឯកឧត្ដម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ ព្រមទាំងសមាជិក សមាជិកា គណកម្មាធិការ និងមន្ត្រី ប្រតិបត្តិ កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តនិង មន្ត្រីសាលាក្រុង ពោធិ៍សាត់ បាននាំយក ទេយ្យទាននិងចង្ហាន់ប្រគេនដល់ព្រះសង្ឃគង់ នៅវត្តសិលាមុនីមានជ័យ ហៅវត្តភ្នំ ទ្រព្យស្ថិត ក្នុងភូមិ ព្រៃ ឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ក្នុងឱកាសបុណ្យចម្រើនព្រះ ជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា របស់សម្តេច ព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ និងព្រះ ប្រធានកិត្តិយសកាកបាទក្រហម កម្ពុជា នាព្រឹកថ្ងៃ ទី១៨ ខែ មិថុនា ឆ្នាំ២០២០។
ឯកឧត្ដម ខូយ រីដា បានថ្លែងថា គណៈកម្មាធិការ និងមន្តី្រប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអនុវត្តទៅតាម ការណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហម កម្ពុជាដោយ បានជ្រើសរើសយកទីតាំងវត្ត សិលាមុនីមានជ័យ ហៅវត្តភ្នំទ្រព្យ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ឡើងដើម្បីរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤និងយាងចូល៨៥ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរនិងជាព្រះប្រធាន កិត្តិយសកាកបាទក្រហមកម្ពុជា។
ទួលព្រះបង្គំទាំងអស់គ្នា ជាសមាជិក សមាជិការទាំងថ្នាក់កិត្តិយស ថ្នាក់គណៈកម្មាធិការ មន្ត្រីប្រតិបត្តិ យុវជន ស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តនិងប្រជានុរាស្ត្រទូទាំងខេត្តពោធិ៍សាត់ មានសេចក្តី សោមនស្ស រីករាយឥតឧបមា និងកក់ក្តៅក្រៃលែង ចំពោះព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម របស់សម្តេច ព្រះមហាក្សត្រី ព្រះវរាជមាតាជាតិ ខ្មែរ ដែល ព្រះអង្គគង់ប្រថាប់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែប្រោសព្រះរាជប្រទាននូវ ព្រះរាជទ្រព្យផ្ទាល់ របស់ព្រះអង្គចូលរួមជួយទ្រទ្រង់សកម្មភាពដល់កាកបាទក្រហម កម្ពុជានិងប្រោសប្រទាន ព្រះរាជអំណោយទៅដល់ប្រជានុរាស្ត្រ ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងប្រទេសក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ដោយមិនប្រកាន់ អំពី និន្នាការ នយោបាយ បក្ខពួក ពួជសាសន៍អ្វីឡើយ ។
ទួលព្រះបង្គំ ទាំងអស់គ្នាសូមបួងសួងដល់គុណព្រះរតនៈត្រ័យគុណកែវទាំងបី បារមីថែ រក្សាព្រះមហាស្វេតឆ័ត្រនិងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយ បីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរី សេចក្តីថ្លៃថ្នូនិងសុភមង្គល ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួត របស់ ព្រះអង្គតរៀងទៅ។
ក្នុងឱកាសនោះក៏មានការប្រគេនបច្ច័យ ដល់ព្រះសង្ឃ១១អង្គក្នុងមួយអង្គ៥ម៉ឺនរៀលនិងចង្ហាន់ផងដែរ៕
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់នាំយកទេយ្យទាននិងចង្ហាន់ប្រគេនព្រះសង្ឃវត្តសិលាមុនីមានជ័យក្នុងឱកាសបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី(ខេត្តពោធិ៍សាត់,ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)៖ឯកឧត្ដម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ ព្រមទាំងសមាជិក សមាជិកា គណកម្មាធិការ និងមន្ត្រី ប្រតិបត្តិ កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តនិង មន្ត្រីសាលាក្រុង ពោធិ៍សាត់ បាននាំយក ទេយ្យទាននិងចង្ហាន់ប្រគេនដល់ព្រះសង្ឃគង់ នៅវត្តសិលាមុនីមានជ័យ ហៅវត្តភ្នំ ទ្រព្យស្ថិត ក្នុងភូមិ ព្រៃ ឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ក្នុងឱកាសបុណ្យចម្រើនព្រះ ជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា របស់សម្តេច ព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ និងព្រះ ប្រធានកិត្តិយសកាកបាទក្រហម កម្ពុជា នាព្រឹកថ្ងៃ ទី១៨ ខែ មិថុនា ឆ្នាំ២០២០។ ឯកឧត្ដម ខូយ រីដា បានថ្លែងថា គណៈកម្មាធិការ និងមន្តី្រប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអនុវត្តទៅតាម ការណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហម កម្ពុជាដោយ បានជ្រើសរើសយកទីតាំងវត្ត សិលាមុនីមានជ័យ ហៅវត្តភ្នំទ្រព្យ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ឡើងដើម្បីរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤និងយាងចូល៨៥ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរនិងជាព្រះប្រធាន កិត្តិយសកាកបាទក្រហមកម្ពុជា។ ទួលព្រះបង្គំទាំងអស់គ្នា ជាសមាជិក សមាជិការទាំងថ្នាក់កិត្តិយស ថ្នាក់គណៈកម្មាធិការ មន្ត្រីប្រតិបត្តិ យុវជន ស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តនិងប្រជានុរាស្ត្រទូទាំងខេត្តពោធិ៍សាត់ មានសេចក្តី សោមនស្ស រីករាយឥតឧបមា និងកក់ក្តៅក្រៃលែង ចំពោះព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម របស់សម្តេច ព្រះមហាក្សត្រី ព្រះវរាជមាតាជាតិ ខ្មែរ ដែល ព្រះអង្គគង់ប្រថាប់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែប្រោសព្រះរាជប្រទាននូវ ព្រះរាជទ្រព្យផ្ទាល់ របស់ព្រះអង្គចូលរួមជួយទ្រទ្រង់សកម្មភាពដល់កាកបាទក្រហម កម្ពុជានិងប្រោសប្រទាន ព្រះរាជអំណោយទៅដល់ប្រជានុរាស្ត្រ ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងប្រទេសក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ដោយមិនប្រកាន់ អំពី និន្នាការ នយោបាយ បក្ខពួក ពួជសាសន៍អ្វីឡើយ ។ ទួលព្រះបង្គំ ទាំងអស់គ្នាសូមបួងសួងដល់គុណព្រះរតនៈត្រ័យគុណកែវទាំងបី បារមីថែ រក្សាព្រះមហាស្វេតឆ័ត្រនិងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយ បីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរី សេចក្តីថ្លៃថ្នូនិងសុភមង្គល ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួត របស់ ព្រះអង្គតរៀងទៅ។ក្នុងឱកាសនោះក៏មានការប្រគេនបច្ច័យ ដល់ព្រះសង្ឃ១១អង្គក្នុងមួយអង្គ៥ម៉ឺនរៀលនិងចង្ហាន់ផងដែរ៕ មិត្ត រំដួល
Posted by SEATV News 24 Hours on Thursday, 18 June 2020





