ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានបញ្ជាក់ថា អ្នកជំងឺចំនួន ១២១នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យ បានអោយត្រឡប់ទៅផ្ទះក្រោយពីទទួលការព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ ដោយ ឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
សូមបញ្ជាក់ផងដែរថា កាលពីម្សិលមិញអ្នកជំងឺកូវីដ-១៩ នៅកោះពេជ្រប្រមាណជាង៨០០ នាក់បានជាសះស្បើយនិងអនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយតេស្តអវិជ្ជមាន៕