ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ អភិបាលខេត្តប៉ៃលិន អំពាវនាវឲ្យអាជ្ញាធរ/ក្រុង/ស្រុក/ឃុំ/ភូមិ បន្តយុទ្ធនាការ ចុះផ្សព្វផ្សាយតាមមូលដ្ឋានដើម្បីត្រៀមបង្ការទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ខេត្តប៉ៃលិន៖ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខេត្ត នារសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់អាជ្ញាធរ ក្រុង ស្រុក ភូមិ ឃុំ ឲ្យបន្តយុទ្ធនាការ ចុះផ្សព្វផ្សាយ តាមមូលដ្ឋាន ចាប់ពីប្រជុំជន រហូតដល់ជនបទ ដើម្បីត្រៀមបង្ការការពារជំងឺ COVID-19 ស្របពេលដែលពិភពលោក មានអ្នកកើតជំងឺ និងស្លាប់ ដោយសារវីរុសនេះរាប់ម៉ឺននាក់។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ថា៖ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះរហូតដល់ទៅ៩៣ករណី។ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេល២-៣ថ្ងៃមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសរាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោមមនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។ ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវយុទ្ធនាការឲ្យមន្រ្តីជំនាញពាក់ពន្ធទាំងអស់ […]
  • មានវីដេអូរ៖ ពលករកម្ពុជាធ្វើការនៅប្រទេសថៃបន្តឆ្លងព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ខេត្តប៉ៃលិន៖ ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ខេត្តចាន់បុរី បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញជាបន្តបន្ទាប់ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គ្រាដែលច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន និងច្រកសំខាន់ៗផ្សេងទៀត ជាប់ព្រំដែនថៃ ត្រូវបានបិទជាបណ្តោះអាសន្នមិនឱ្យចេញ ចូល។ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ គេឃើញពលករខ្មែរ ប្រមាណជាង១០០នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្រោមការយកចិត្តទុកដាក់ពិនិត្យសុខភាព ពីមន្ត្រីសុខាភិបាលខេត្តប៉ៃលិន និងអាជ្ញាធរខេត្តប៉ៃលិនផងដែរ។ ពលករខ្មែរដែលឆ្លងដែនមក បានឱ្យដឹងឡើងថា៖ នៅក្នុងប្រទេសថៃ ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំអោយពួកគាត់សម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះក៏ ត្រូវបង្ខំចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីជួបជុំក្រុមគ្រួសារ ហើយជាក់ ស្តែង នៅថ្ងៃនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏បានជួបពិភាក្សាជាមួយភាគីថៃដោយ អនុញ្ញាត ឱ្យពលករប្រមាណជាង ១០០នាក់ ទើបបើកច្រកឱ្យចេញម្តង ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ។ មានប្រសាសន៍ក្នុងការទទួលពលករនេះដែរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ពលករខ្មែរ ដែលឆ្លងដែនត្រលប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់អោយនៅដាច់ឡែកនោះទេ […]
  • មានវីដេអូរ៖ សមត្ថកិច្ចប្រចាំការតាមព្រំដែន ត្រូវប្រុងប្រយ័ត្នពួកឱកាសនិយម បន្លំខ្លួនមកជាមួយពលករក្នុងរដូវកូវីដ១៩ បាត់ដំបងៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដាស់តឿនទៅកាន់សមត្ថកិច្ចការពារតាមច្រកព្រំដែនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះពួកឱកាសនិយមដែលបន្លំខ្លួនជា មួយពលករខ្មែរចូលមកពីប្រទេសជិតខាង ក្នុងគោលបំណងបង្ករអសន្តិសុខ ដល់ប្រទេសជាតិក្នុងរដូវកាលការផ្ទុះជំងឺកូវីដ១៩នេះ។ ការលើកឡើងនេះ ក្នុងពិធីសំណេះសំណាលជាមួយសមត្ថកិច្ចការពារតាមព្រំដែនក្នុងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២៥ខែមិនាឆ្នាំ២០២០។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាកម្លាំងការពារព្រំដែនទាំងអស់ ត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ ចំពោះពលរដ្ឋសម្រុកចូលមកកម្ពុជា ត្រូវកត់ឈ្មោះ អាស័យដ្ឋានរបស់ពួកគាត់ រួមទាំងពិនិត្យសុខភាពឲ្យបានច្បាស់លាស់ ហើយត្រូវដាក់ពួកគាត់នៅដាច់ដោយឡែក ចៀសវាងខ្លាចមានឆ្លងជំងឺកូវីដ១៩ ព្រោះយើងមិនអាចមើលដឹងថាអ្នកណាម្នាក់មានឆ្លងជំងឺនេះឡើយ។ ចាប់ពីថៃប្រកាសបិទច្រកនានា ជាមួយកម្ពុជាបណ្ដោះអាសន្ននោះ មានពលករខ្មែរប្រមាណជា ១៥.០០០នាក់ ចេញពីថៃវិលត្រឡប់មកស្រុកកំណើត ក្នុងនោះមានចេញតាមច្រកនានាជាប់នឹងខេត្តបាត់ដំបងជិត១.០០០នាក់ ដែលការចេញ ដោយគំហុករបស់ពលករខ្មែរនេះ ធ្វើឲ្យមានការពិបាកក្នុងការពិនិត្យ ហើយវាក៏ជាឱកាសមួយសម្រាប់ ពួកដែលមានបំណងចង់មកបង្ករអសន្តិសុខដល់ប្រទេសជាតិ ជ្រៀតចូលមកផងដែរ។ បើសិនកម្ពុជាមានការប្រកាសអាសន្នពីបញ្ហាកូវីដ១៩នឹងហាមមិនឲ្យពលរដ្ឋចេញពីផ្ទះនោះ ហើយនៅតែមានពលករខ្មែរចេញពីថៃតាមច្រកណាមួយ អាជ្ញាធរតាមព្រំដែន ក៏ត្រូវទទួលពួកគាត់ ដោយភាពទន់ភ្លន់ មានសីលធម៌ ហើយម៉ឺងម៉ាត់។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ណែនាំដល់ខេត្តជាប់នឹងព្រំដែនថៃ បើមានករណីពលករចេញមកទៀតនោះ ត្រូវពិភាក្សាជាមួយភាគីថៃ […]
  • សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ដោយបញ្ជាឲ្យមន្រ្តីដើរចែកអង្ករ និងរបស់ហូបចុកផ្សេងៗ ជូនប្រជាពលរដ្ឋដែលខ្វះខាត ដល់ផ្ទះរបស់ពួកគាត់តែម្តង ដោយចាប់ផ្តើមពីខេត្តកណ្តាល មុនគេ។   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងដូច្នេះថា ៖ «ពេលវេលានេះ ខ្ញុំអំពាវនាវឲ្យមន្រ្តីគណបក្សប្រជាជនកម្ពុជា ដែលចុះមូលដ្ឋានរៀបចំទៅ ។ «ចុះចែកក្រមា ចែកអង្ករ ចែកត្រីខ ដល់ផ្ទះ អ្នកដែលខ្វះខាត កុំចាំបាច់ហៅគាត់មកប្រជុំទេ ដើរចែកតែម្តង ហើយក្នុងមួយភូមិ មិនមែនក្រដល់ ៩០ភាគរយទេ។ យើងថា អ្នកដែលខ្វះខាត ២០ភាគរយ ប្រើឲ្យចំគោលដៅ ២០ភាគរយហ្នឹងទៅ»៕  
  • មានវីដេអូរ៖ ប្រជាពលរដ្ឋចាប់យកមុខរបរបេះផ្លែគុយលក់ដើម្បីបង្កើនជីវភាពគ្រួសារពេលដល់រដូវរុក្ខជាតិនេះចេញផ្លែ ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុច ឃុំមេលំ ស្រុកបរិបូណ៌ និងឃុំប្រស្នឹប ស្រុករលាប្អៀរដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីខាងលិចទីរួមខេត្តកំពង់ឆ្នាំង ជារៀងរាល់ឆ្នាំ ចាប់ពីខែកុម្ភៈ ដល់ចុងខែមេសា គេសង្កេតឃើញប្រជាពលរដ្ឋបាននាំគ្នាចាប់ប្រកបមុខរបរមួយ គឺលក់ផ្លែគុយ ដែលជាមុខរបរបន្ទាប់បន្សំ សម្រាប់ជីវភាពគ្រួសារ បើទោះបី ដើមគុយ ជារុក្ខជាតិដុះក្នុងព្រៃស្រុកលើ ដែលមានការកាប់ទន្ទ្រានព្រៃបណ្ដាលឱ្យដើមគុយមួយចំនួនធំត្រូវបាត់បង់យ៉ាងណាក្តី។ ប៉ុន្តែផ្លែគុយនៅតែមានលក់ និងជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវធ្វើដំណើរតាមដងផ្លូវ ទិញយកទៅទទួលទានឬក៏ទុកឱយកូនចៅបានស្គាល់ រសជាតិនៃរុក្ខជាតិមួយប្រភេទនេះផងដែរ ។ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលទិញដុំ យកមកចងជាចង្កោមផ្លែគុយលក់រាយ បានឲ្យដឹងថា ពួកគាត់បានឡើងទៅទិញផ្លែគុយដល់ស្រុកលើ ហើយយកមកចងដុំជាចង្កោមលក់រាយនៅតាមថ្នល់ជាតិជារៀងរាល់ឆ្នាំ ។ សម្រាប់ផ្លែគុយឆ្នាំនេះបានធ្លាក់ថ្លៃពីដើមទី បើទោះបី មិនទាន់ដល់ខែដែលសំបូរផ្លែគុយ គឺនៅខែមេសាក៏ពិតមែន ។ ពួកគាត់បានបញ្ជាក់ថា៖ ពេលមានផ្លែគុយលក់ពីដើមទី ផ្លែគុយមួយចង្កោមថ្លៃរហូត២ម៉ឺន៥ពាន់រៀលឯណោះ។ ប៉ុន្តែពេលនេះ ផ្លែគុយបានធ្លាក់មកត្រឹម៧ពាន់រៀលក្នុងមួយចង្កោមនឹងអាចចុះថោកជាងនេះនៅពេលដែល ផ្លែគុយកាន់តែសម្បូរនៅក្នុងខែមេសា។ ពួកគាត់បានបញ្ជាក់ថា៖ ក្នុងមួយថ្ងៃគាត់អាចលក់ដាច់ពី ៥០ ទៅ ១០០ចង្កោម ។ ភ្ញៀវដែលបានទិញយកទៅខ្លះយកទៅពិសារ ប៉ុន្តែពេលខ្លះយកទៅចែកកូនចៅឲ្យបានស្គាល់តែប៉ុណ្ណោះ ព្រោះផ្លែគុយវាជិតផុតពូជទៅហើយ ដោយសារការកាប់ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ឋ និងកិច្ចអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបានធ្វើឱ្យដើមគុយមួយចំនួនធំត្រូវបានខូចខាតអស់ទៅហើយ ។ បច្ចុប្បន្នផ្លែគុយដែលនៅសេសសល់ ដែលបងប្អូនប្រជាពល […]
  • កម្ពុជានៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាធម្មតា តែហាមការជួបជុំ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបជុំជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី ២៥ ខែមីនា នេះថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតែប្រារព្ធធ្វើជាធម្មតា ក៏ប៉ុន្តែហាមមានការជួបជុំគ្នា។   សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរអាចជួបជុំសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមផ្ទះរៀងៗខ្លួនបាន ខណៈដែលកម្ពុជា នាពេលនេះ មិនទាន់ប្រកាសឲ្យបិទផ្សារ ភោជនីយដ្ឋាន ហាងបាយ ហាងគុយទាវ ឬហាងកាហ្វេ នោះដែរ លើកលែងតែការប្រារព្ធពិធីសាសនា ពិធីជួបជុំផ្សេងៗមានមនុស្សច្រើន ក្លឹបកំសាន្ត រោងភាពយន្ត ខារ៉ាអូខេ ការប្រគុំតន្ត្រីជាដើម។   សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត នឹងប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២០៕  
  • អ្នកភូមិខ្លាចជ្រូកក្រចកជើង5ថាចង្រៃទើបនាំគ្នាយកដាក់នៅក្នុងវត្ត កំពត៖ មេជ្រូក២ក្បាលមួយក្បាលមានទម្ងន់83គីឡូត្រូវបានប្រជាពលរដ្ឋនៅភូមិដើមចំរៀក,ឃុំស្ដេចគង់ខាងលិច,ស្រុកបន្ទាយមាសយកមកដាក់នៅវត្តរំពើនក្នុងឃុំស្ដេចគង់កាលពីថ្ងៃទី22ខែមីនា2020 និងជ្រូកមេមួយក្បាលទៀតមានទម្ងន់220គឺឡូក្រាមដែលសុទ្ធតែជាជ្រូកមានក្រ ចក៥ត្រូវបានប្រជាពលរដ្ឋយកមកផ្ញើទុកក្នុងវត្ត។ ព្រះសង្ឃ អៀន ម៉ាប់ ព្រះជន29ឆ្នាំ ចៅអធិការវត្តដំណាក់ត្រយឹងមានថេរៈដីកាថា ជ្រូកនេះបើគិតតាំងពីគេយកមកដាក់ចោលក្នុងវត្តរហូតមកដល់ពេលនេះមានរយៈពេល3ឆ្នាំហើយៗមកដល់ពេលនេះវាមានទម្ងន់រហូតដល់ទៅ220គីឡូឯណោះ។ពលរដ្ឋមានជំនឿថាជ្រូកក្រចកជើង 5ចង្រៃរកស៊ីមិនបានទើបពួកគាត់ភ័យខ្លាចនាំគ្នាយកជ្រូកយកមកលែងចោល។ ព្រះចៅអធិការវត្តដំណាក់ត្រយឹងបានអះអាងថាបន្ទាប់ពីយកជ្រូកមកដាក់វត្តព្រះសង្ឃក្នុងវត្តសុខសប្យាយគ្រប់ពេលវេលា។ តាមពិតទៅជ្រូកមិនចង្រៃទេមកពីមនុស្សជាផ្ដើមចេញអោយមានរឿង។រីឯប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ខុម បញ្ញា អាយុ31ឆ្នាំនៅភូមិដើមចំរៀក,ឃុំស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងនៅព្រឹកថ្ងៃទី25មីនានេះថាជ្រូកមេមួយក្បាលដែលខ្លួនយកទៅដាក់ក្នុងវត្តរំពើននេះមានទម្ងន់83គឺឡូ។ ខុម បញ្ញា និយាយថាជ្រូកយកទៅដាក់ វត្តនេះគាត់បានទិញបន្តពីប្រជាពលរដ្ឋនៅក្នុងភូមិដែរ។ ទាល់តែទិញហើយទើបពិនិត្យមើលឃើញជ្រូកមានដុះជើង5ទើបភ្ញាក់ផ្អើលហើយភ្លាមៗនោះក៏បានដឹកទៅដាក់ក្នុងវត្តរំពើន។ សូមបញ្ជាក់ថា ខុម បញ្ញា ជាអ្នកដើរទិញជ្រូកមកកាប់សាច់លក់តែដោយខ្លាចរឿងជ្រូកជើង5វាចង្រៃទើបមិនហ៊ានកាប់ព្រោះមានជំនឿថា អាចនិងមានរឿងរ៉ាវនិងខាត់បង់អ្វីមិនខានមិនតែប៉ុណ្ណោះបន្ទាប់ពីយកជ្រូកទៅដាក់ក្នុងវត្ត ខុម បញ្ញា ថែមទាំងបាននិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះទៀតផង៕  
  • រដ្ឋបាលខេត្តបន្ទាយមានជ័យ យកសណ្ឋាគារព្រះចន្ទ ក្រុងសិរីសោភ័ណ ដើម្បីត្រៀមបម្រុងក្នុងករណីចាំបាច់ណាមួយ នៃការីករាលដាល់វីរុស កូវីដ-១៩ សណ្ឋាគារមួយកន្លែងនៅក្នុងក្រុងសិរីសោភ័ណ ត្រូវបានទុក ជាកន្លែងត្រៀមបម្រុងករណីមានការរីករាលដាលពីវីរុស កូវីដ-១៩។ ការយកសណ្ឋាគារនេះត្រៀមទុកបម្រុងស្របពេលដែលកំណើនបងប្អូនពលដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ និងបណ្តាប្រទេសនានាជាច្រើនសម្រុកមកលេងស្រុកដែលជាកត្តាគួរឲ្យព្រួយបារម្ភពីការរីករាលដាលនេះវីរុសនេះ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត បានដឹកនាំកងកម្លាំងចម្រុះទាំងបីប្រភេទ ចុះសម្អាតបរិវេណ សណ្ឋាគារ ព្រះចន្ទ ក្រុងសិរីសោភ័ណ។ ហើយការជួលសណ្ឋគារមួយនេះក្នុងរយៈពេល២ខែ ដើម្បីត្រៀមបម្រុងក្នុងករណីចាំបាច់ណាមួយ នៃការរីករាលដាល់វីរុស កូវីដ-១៩ និងអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតប ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ-១៩ ដែលកំពុងឆ្លងមកដល់ប្រទេសកម្ពុជា។
  • មានវីដេអូរ៖ ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ដែលបានឆ្លងជំងឺកូវីដ១៩(ក្នុងចំណោម៨នាក់) បានជាសះស្បើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ បាត់ដំបង៖ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ដែលបានឆ្លងជំងឺកូវីដ១៩(ក្នុងចំណោម៨នាក់)នៅខេត្តបាត់ដំបង បានជាសះស្បើយវិញហើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ។ លោក វឿង ប៊ុនរេតប្រធានមន្ទីសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទាំង២នាក់ ដែលមានជំងឺកូវីដ១៩ ហើយជាអ្នកឆ្លងដំបូងគេក្នុងចំណោម៤នាក់ ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី បានជាសះស្បើយ បន្ទាប់ពីធ្វើតេស្តរកឃើញមេរោគកូវីដ១៩ និងត្រូវបានដាក់ក្នុងអគារដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ក្រោយសម្រាកព្យាបាលអស់រយៈពេលជាង ១០ថ្ងៃ គ្រូពេទ្យបានយកសំណាកគាត់ទៅពិនិត្យមើលចំនួន ៣ដង ក៏លែងឃើញមានជំងឺនេះ ហើយក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ លោក ហ៊ុន ស្លៃម៉ាន បានជាពីជំងឺកូវីដ១៩ បាននិយាយថាគាត់មានការសប្បាយរីករាយ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩។ នៅពេលធ្វើតេស្តរកឃើញមេរោគកូវីដ១៩ ក៏មានការតក់ ស្លុតដែរ ប៉ុន្តែដោយមានការពន្យល់ណែរនាំពីក្រុមគ្រូពេទ្យកុំឲ្យគាត់មានការតក់ស្លុតនោះ ហើយគាត់អនុវត្តតាមការណែរនាំ គួបផ្សំនឹងការថែបានល្អពីគ្រូពេទ្យ ក៏ធ្វើឲ្យគាត់ឆាប់ជាសះស្បើយនិងមានសុខភាពល្អឡើងវិញ។ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថាក្រៅពីអ្នកជឺងឺកូវីដ ១៩ មានការជាសះស្បើយនេះ សម្រាប់អ្នកជំងឺផ្សេងចំនួន ៦នាក់ទៀត ក៏មានអាការសុខភាពល្អធម្មតា។តែយ៉ាងណាអាជ្ញាធរខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចជាស្រេចផងដែរ នូវបន្ទប់សណ្ឋាគារ បើសិនជាមានការរីករាលដាលបន្ថែមនៃជំងឺនេះនៅក្នុងខេត្តបាត់ដំបងនិងក៏មានការផ្សព្វផ្សាយ យ៉ាងទូលំទូលាយពីការបង្ការជំងឺកូវីដ១៩នេះផងដែរ។ ក្រៅពីការគិតគូរផ្នែកព្យាបាលជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តបាត់ដំបង បានបង្កើតនូវមូលនិធិ ដើម្បីទ្រទ្រង់អ្នកជំងឺ កូវីដ១៩ រួមទាំងការផ្ដល់ថវិកានៃមូលនិធិនេះ ទៅតាមមន្ទីររដ្ឋក្នុងខេត្ត ដើម្បីទប់ស្កាត់នូវការរាតត្បាតនៃជំងឺនេះផងដែរ […]
  • សម្តេចតេជោ ប្រាប់ឲ្យអាជ្ញាធរខេត្តទាំងអស់រៀបចំបណ្តាញណែនាំ និងដាក់ពលរដ្ឋទើបត្រលប់មកពីប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩  សម្តេចតេជោ បាន ហាមមន្ត្រីរាជរដ្ឋាភិបាល កុំឲ្យទៅចូលរួមកិច្ចប្រជុំក្រៅប្រទេស និងត្រូវលុបចោលកិច្ចប្រជុំអន្តរជាតិផ្សេងទៀតនៅកម្ពុជា។ កម្ពុជាកំពុងពិចារណាលើកពេលកិច្ចប្រជុំ អាស៊ីអឺរ៉ុប នៅចុងឆ្នាំ២០២០នេះ។
  • សម្ដេចតេជោ ប្រកាសថា ជនជាតិបរទេសណាដែលឆ្លងវីរុសកូវីដ១៩ នៅទឹកដីកម្ពុជា កម្ពុជានឹងចេញថ្លៃព្យាបាលដោយគ្មានការបង់ប្រាក់ ទោះកម្ពុជាជាប្រទេសក្រក៏ដោយ
  • កម្ពុជារកឃើញ២ករណីបន្ថែមទៀត ដែលជាជនជាតិបារាំង នៅខេត្តព្រះសីហនុ។ គិតមកដល់ពេលនេះ មានមនុស្សចំនួន៩៣នាក់ឆ្លងវីរុសកូវីដ១៩ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
  • សម្តេចតេជោ បានអះអាងថា ការមិនជម្លៀសនិស្សិតកម្ពុជាចេញពីអ៊ូហាន ជាការសម្រេចចិត្តត្រឹមត្រូវបំផុត ហើយមកដល់ពេលនេះគ្មាននិស្សិតកម្ពុជាណាម្នាក់ឈឺ រឺស្លាប់នោះឡើយ អ្នកចោទរាជរដ្ឋាភិបាលថានាំជំងឺចូលស្រុក ល្មមភ្លឺភ្នែកហើយ។
  • មកដល់ពេលកម្ពុជាបានត្រៀមកន្លែងថែទាំ និងព្យាបាលកូវីដ១៩ ចំនួនជាង៣០០០ បន្ទប់ មានទាំងសណ្ឋាគារ ផ្ទះសំណាក់ សាលារៀនជាដើម
  • សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចូល រួមរបស់គ្រូពេទ្យស្ម័កចិត្តជួរមុខ ជាការប្តេជ្ញាចិត្តខ្ពស់ និងការលះបង់ខ្ពស់បំផុត ដើម្បីប្រយុទ្ធនឹងសត្រូវអត់ស្រមោល ដែលមើលមិនឃើញទាល់តែសោះ។ សម្តេចតេជោ បញ្ជាក់ថា ការជ្រើសរើសគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនប្រើប្រាស់គ្រូពេទ្យដែលមានស្រាប់ចំនួនជាង២ម៉ឺននាក់ ព្រោះកម្ពុជាមិនមែនមានតែជំងឺកូវិដ១៩ទេ ដូច្នេះការប្រើប្រាស់គ្រូពេទ្យស្ម័គ្រចិត្តគឺជាការចាំបាច់។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)