ភ្នំពេញ៖ នៅក្នុងពិធីបើកការជួសជុល និងកែលម្អ មជ្ឈ មណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលមានទីតាំង ស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពី ព្រឹកម៉ិញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា ពេលបើកសាលាឡើងវិញក្រសួងមិនទាន់អនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និងទី១២ មានការប្រឡងភ្លាមៗនោះទេ អាចថាទុកពេលពី៥ទៅ៦ខែ ទើបយើងនឹងរៀបចំការប្រឡង។
ឯកឧត្តម ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រឡងបាក់ ឌុបអាចនឹងមាននិទ្ទេស A B C D E F ដូចការប្រឡងឆ្នាំមុនៗដែរ ប្រសិនបើការវាយតម្លៃសិស្សឃើញថាមានសមត្ថភាពគ្រប់គ្រាន់អាចប្រឡងបាន។
ក្រសួងអប់រំ យុវជន ននិងកីឡា ក៏បានជួសជុល និងកែលម្អ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលមានទីតាំងស្ថិតនៅវិទ្យាល័យព្រះស៊ីសុ វត្ថិ ដោយការបង្កើតមជ្ឈមណ្ឌលនេះ ស្របតាមចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៩ ដែលបានកំណត់ថា“ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល”។
ការអប់រំឌីជីថល (Digital Education) គឺជាការប្រើប្រាស់ប្រកបដោយនវានុវត្តន៍នៃឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល ក្នុងការបង្រៀន និងការរៀន ក៏ដូចជាការគ្រប់ គ្រង លើការបង្រៀន និងការរៀន។ ក្នុងន័យនេះ «ការអប់ រំតាមប្រព័ន្ធអេឡិចត្រូនិក» (E-Learning) ជាប្រព័ន្ធនៃការអប់រំ តាមបែបឌីជីថលមួយបែប ដែលមានមូលដ្ឋានចេញពីការអប់រំផ្លូវការ និងប្រើប្រាស់ ធនធានអេឡិចត្រូនិកជាជំនួយ។
«ការអប់រំពីចម្ងាយ» (Distance Leaming) ជាវិធីសាស្ត្រមួយ ដែលសិស្សអាចទទួលបានការអប់រំ សម្រាប់ការអភិវឌ្ឍសម្បទាទាំង៤ (ពុទ្ធិសម្បទា បំណិនសម្បទា កាយ សម្បទា និងចរិយាសម្បទា) ដោយពុំចាំបាច់មានវត្តមាននៅសាលារៀន ឬជួបជាមួយគ្រូដោយផ្ទាល់។
បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន ននិងកីឡា កាលពីសប្តាហ៍មិនបានឲ្យដឹងថា ក្រសួង បាននឹងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការអប់រំឌីជីថល ឱ្យឆ្លើយតបជាមួយយុគសម័យបច្ចេកវិទ្យាតាមរយៈការធ្វើកំណែទម្រង់គ្រឹះ ស្ថានសិក្សា និងកំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូ ដោយធ្វើយ៉ាងណាឱ្យភាគីពាក់ ព័ន្ធទាំងអស់មានសមត្ថភាពខ្ពស់ខាងផ្នែកបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្ស ដែលជាធន ធានមនុស្សជំនាន់ថ្មី ៕






