ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ភ្ញៀវបរទេសជាច្រើននាក់មិនអាចចាកចេញពីកម្ពុជាដោយសារគ្មានលិខិតបញ្ជាក់ពីសុខភាព ភ្នំពេញ ៖ ភ្ញៀវបរទេសជាច្រើននាក់មិនអាចចាកចេញពីកម្ពុជាបានទេ ដោយសារក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជាបានទាមទារឱ្យភ្ញៀវទេសចរដែលចង់ជិះយន្តហោះត្រឡប់ទៅប្រទេសខ្លួនវិញ ត្រូវតែធ្វើតេស្តសុខភាពនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ជាមុនសិន ដើម្បីបញ្ជាក់ថា ពួកគេមិនមានផ្ទុកកូវីដ-១៩។   លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ថ្មីៗនេះ មានភ្ញៀវទេសចរបរទេសជាង ១០០នាក់ ដែលបាននាំគ្នាទៅស្វែងរកការធ្វើតេស្តសុខភាពនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ បានប្រាប់គាត់ថា វិទ្យាស្ថានប៉ាស្ទ័រ មិនព្រមធ្វើតេស្តសុខភាពឱ្យឡើយ ដោយលើកហេតុផលថា ពួកគេមិនបានឈឺ។ លោកស្រីបន្តថា «ខាងអាកាសចរណ៍ គេថា មិនយកទេលិខិតពីមន្ទីរពេទ្យរុស្ស៊ី ទាល់តែចេញពី ប៉ាស្ទ័រ។   លោកស្រីបន្តថា ករណីភ្ញៀវទេសចរដែលមិនបានត្រឡប់វិញនេះ នឹងធ្វើឱ្យពួកគេខាតប្រាក់ដោះដូរសំបុត្រយន្តហោះម្តងហើយម្តងទៀត និងបញ្ហាផ្សេងៗទៀត។   គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ទាំងជនជាតិខ្មែរ និងជនជាតិបរទេសមានចំនួន ៩៨នាក់។ ក្នុងចំណោមមនុស្សទាំង ៩៨នាក់នោះ គឺមានមនុស្ស ១១នាក់ ដែលក្រសួងបញ្ជាក់ថា ត្រូវបានគ្រូពេទ្យព្យាបាលឱ្យ ជាសះស្បើយ។   បើតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ […]
  • ក្រសួងសុខាភិបាលរកឃើញវិជ្ជមានពីករណីបន្ថែមទៀតលើជនជាតិឥណ្ឌូនេស៊ី២នាក់ និងម្នាក់ទៀតជាជនជាតិស៊ុយអ៊ែត ប៉ុន្តែបានចាកចេញពីកម្ពុជា ទៅប្រទេសថៃបាត់ទៅហើយកាលពីថ្ងៃ២៥ មីនា  ក្រសួងសុខាភិបាលក៏បានប្រកាសឲ្យដឹងថាជនជាតិខ្មែរម្នាក់នៅខេត្តកោះកុងបានជាសះស្បើយហើយ ស្រុកមកដល់ពេលនេះជាសះស្បើយមានចំនួន១១នាក់។
  • ជាងផ្សារដែក ឆ្លងចរន្តអគ្គីសនីឆក់ម្នាក់ស្លាប់និងម្នាក់ទៀតផុតពីគ្រោះថ្នាក់ បុរសម្នាក់បានស្លាប់ភ្លាមនិងម្នាក់ទៀតបានផុតពីគ្រោះថ្នាក់ដោយឆ្លងចរន្តអគ្គីសនីខណៈពេលរៀបចំផ្សារសំណាញ់ដែក ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០ នៅភូមិប្រឡាយហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា៖ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប្ញស្សីក្រោក បានចុះដល់កន្លែងកើតហេតុ ជនរងគ្រោះដែលស្លាប់ឈ្មោះធាន ធាង ភេទប្រុសអាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ ថាប់ ចំប៉ារ័ត្ន អាយុ២៧ឆ្នាំ នៅភូមិប្រឡាយហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ នគរបាលបានឲ្យដឹងទៀតថា៖ជនរងគ្រោះ បានទៅផ្សាសំណាញ់ដែកជាមួយឈ្មោះមាស ថន ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិជាមួយគ្នា ធ្វើផ្ទះឲ្យរបស់ឈ្មោះសោម សាវ័ន្ត ភេទស្រីអាយុ ៤៧ឆ្នាំ នៅភូមិប្រឡាយហ្លួង ឃុំប្ញស្សីក្រោក ។ នៅពេលដំណើរការផ្សានោះឈ្មោះមាស ថន បានឡើងលើជញ្ជាំងទៅផ្សារសំណាញ៉ដែក ចំណែកជនរងគ្រោះឈ្មោះធាន ធាង បានទៅដោតព្រីភ្លើងហើយឡើងតោងជញ្ជាំងស្រាប់តែឆ្លងចរន្តភ្លើងនិងដែក បណ្តាលឲ្យឈ្មោះមាស ថនឡើងផ្សាមុនឆក់ធ្លាក់មកដីផុតពីគ្រោះថ្នាក់ចំណែក ឈ្មោះ ធាន ធាង ឆក់ជាប់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរបាលបានធ្វើការពិនិត្យរួច៕
  • រដ្ឋបាលខេត្តកំពង់ស្ពឺទទួលបាននូវអាកុលលាងដៃចំនួន ១៥៤០ ដប និងម៉ាសចំនួន ៧០០០ម៉ាស ពីសប្បុរសជនជាអ្នកវិនិយោគទុន បុរី ឈុនទីន ខេត្តកំពង់ស្ពឺ ៖ កាលពី រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ នេះនៅសាលាខេត្តកំពង់ស្ពឺ មានពិធីទទួលអាកុលចំនួន ១៥៤០ ដប និងម៉ាក់ចំនួន ៧០០០ ម៉ាក សម្រាប់បែងចែកដល់មន្ត្រីរាជការតាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកំលាំងទាំងបី និងក្រុងស្រុកទាំង ៨ ដើម្បីឲ្យមន្ត្រីរាជការទាំងអស់នោះបានយកទៅលាងដៃសម្អាតជាមួយអាកុល មុនចូលបំពេញការងារ រាជការ និងមានម៉ាសពាក់សម្រាប់ពាក់ការពារធូលី និងការពារជំងឺរលាកដង្ហើមថ្មីកូវីដ ១៩ ដែលពិភពលោកកំពុងព្រួយបារម្ភ។ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ឯកឧត្តម សូមថ្លែងកោតសរសើរចំពោះអ្នកវិនិយោគទុនទាំងអស់ ដែលបានខិតខំចំណាយទ្រព្យធនផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃជាមួយរដ្ឋបាលខេត្ត ពិសេសជឿ និងទុកចិត្ត ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តមបានបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងរាជការ ប្រជាពលរដ្ឋ និងរូបឯកឧត្តមផ្ទាល់ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមឱ្យក្រុមហ៊ុន បុរី ឈុន ទីន […]
  • អភិបាលខេត្តកណ្តាលដឹកនាំមន្ត្រីជំនាញចុះពិនិត្យដល់ទីតាំងផ្ទាល់ដែលមានផ្ទុកជំងឺCOVID-19នៅក្នុងឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្តាល៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌនៅរសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យដល់ទីតាំងផ្ទាល់ដែលមានផ្ទុះជំងឺCOVID-19 នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងបានអញ្ជើញប្រជាពលរដ្ឋដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងមេរោគCOVID-19 ចំនួន៩នាក់ មកធ្វើការពិនិត្យតាមដាន និងដាក់ពួកគាត់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដែលខេត្តបានរៀបចំនៅវិទ្យា ល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តកណ្ដាលមានអ្នកឆ្លងជំងឺCOVID-19 ចំនួន២នាក់ គឺស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ទាំង២នាក់តែម្ដង ៕
  • មានវីដេអូរ៖ អាជ្ញាធរណែនាំឲ្យតាមដានពលករ១៨០នាក់ដែលមកពីធ្វើការនៅបរទេសឲ្យរស់នៅដាច់ដោយឡែក១៤ថ្ងៃ និងហាមមិនឲ្យមានការជួបជុំផឹកស៊ីបង្ការកុំឲ្យឆ្លងជំងឺកូវីដ-19 ខេត្តកំពង់ចាម៖ ពលករមកពីបរទេសចំនួន១៨០នាក់ក្នុងនោះមកពីថៃ កូរ៉េ ម៉ាឡេស៊ី និងជប៉ុន ត្រូវបានឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាមស្នើឱ្យអាជ្ញាធរភូមិឃុំត្រូវធ្វើការតាមដានធ្វើយ៉ាងណាឱ្យពួកគាត់រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។ ការលើក ឡើងបែបនេះនៅក្នុងកិច្ចប្រជុំប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19ដែលបានធ្វើឡើងនៅសាលាស្រុកបាធាយ នាព្រឹកថ្ងៃទី២៦មីនា២០២០ ដោ យមានការចូលរួមពីសំណាក់អាជ្ញាធរភូមិឃុំ គ្រប់លំដាប់ថ្នាក់។ អភិបាល ស្រុកបាធាយ លោកផេន សុផល បានលើកឡើងថា:តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្រុកបានខិតខំធ្វើការប្រជុំផ្សព្វផ្សាយនិងតាមដានស្រង់ស្ថិតិប្រជាពលរដ្ឋចំណូលស្រុកទាំងក្នុងប្រទេសនិងក្រៅប្រទេសជាប់ជាប្រចាំ។ ជាក់ស្ដែងគិតមកត្រឹមថ្ងៃទី២៥ មីនា ២០២០ ចំណូលស្រុកសរុបមានចំនួន២២៥នាក់ក្នុងនោះចំណូលស្រុកក្នុងប្រទេសមានចំនួន៤៥នាក់និងចំណូល ស្រុកមកពីក្រៅប្រទេសមានចំនួន១៨០នាក់ ។ ប៉ុន្តែមិនទាន់មានមុខសញ្ញាសង្ស័យណាមួយនៅឡើយទេ ហើយអាជ្ញាធរឃុំនិងសមត្ថកិច្ចបានណែនាំរួចហើយដែរ។ ឯកឧត្តមកែវ នាឬទ្ធិ អភិបាលរងខេត្តមានប្រសាសន៍ឲ្យដឹងថា ប្រសិនណាបើមានការសង្ស័យទៅលើពលករចំណូលស្រុកមកពីបរទេសណាម្នាក់ត្រូវតែយកចេញពីសហគមន៍មកកាន់មណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែកស្រុកដោយដាក់នៅដាច់ដោយឡែកពីគេដើម្បីចៀសវាងកុំឲ្យមានការចម្លងជំងឺ។ ជាមួយនោះមន្ត្រីឃុំនិងមន្ត្រីបម្រើការងារនៅតាមមណ្ឌលសុខភាពត្រូវតែបង្កើនការប្រុងប្រយ័ត្នត្រូវពាក់ម៉ាសការពារដើម្បីកុំអោយឆ្លងជំងឺcovid-19។ ឯកឧត្តម បន្តថា អាជ្ញាធរមូលដ្ឋានរួមនិងប៉ុស្តិ៍រដ្ឋបាលទាំង១២ឃុំ ត្រូវបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយពីវិធានការការពាប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 ក្នុងនោះត្រូវណែនាំដល់ពលករទាំង១៨០នាក់ដែលត្រឡប់មកពីធ្វើការនៅបរទេសធ្វើយ៉ាងណាឧស្សាហ៍លាងដៃនឹងសាប៊ូឬជែលនិងពាក់ ម៉ាស់ ដើម្បីការពារខ្លួនឯងនិងអ្នកដទៃ។ ជាមួយនោះតាមរយៈការចាក់ស្ពតជាសំឡេងអប់រំដោយបានធ្វើឡើងគ្រប់ឃុំនៅក្នុងស្រុកបាធាយឲ្យប្រជាពលរដ្ឋកាន់តែមានការយល់ដឹងច្រើនឡើង។ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ប្រសិនបើមានប្រជាពលរដ្ឋរស់នៅតាមភូមិឃុំណាមួយក្នុងស្រុកបាធាយមានបញ្ហាសុខភាពមិនស្រួលត្រូវប្រញាប់មកកាន់មណ្ឌលសុខភាពដែលអាចនឹងត្រូវបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក និងសុំឲ្យលោកវរសេនីយ៍ឯក សំ ណាល អធិការនគរបាលស្រុកបាធាយត្រូវតាមដានពិនិត្យមើលនាយប៉ុស្តិ៍រដ្ឋបាលទាំង១២ឃុំត្រូវរួមសហការជាមួយលោកមេភូមិ […]
  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង និងកាណូតសាធារណៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩
  • មានវីដែអូរ៖ សមត្ថកិច្ចយកជនជាតិចិនជិត200នាក់ដាក់សណ្ឋាគារមួយកន្លែងនិងស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដានបន្ត ខេត្តស្វាយរៀង៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២០ ថា ជនជាតិចិនដែលសមត្ថកិច្ចឃាត់មកសាកសួរនៅសាលាក្រុងបាវិតនោះសរុបចំនួន១៧៤នាក់ហើយយើងបានយកពួកគាត់ទៅនៅសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត ។សណ្ឋាគារនោះឈ្មោះថា “អ៊ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ដោយរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួន១៧៤នាក់។ ក្នុងនោះមានស្រ្តីចំនួន៣៧នាក់ ឲ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជម្ងឺ(COVID-19) ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ មីនា ២០២០ មានជនជាជនជាតិចិនមួយក្រុមបានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូជិត ច្រកទ្វារព្រំដែនអន្តរជាតិបាវិតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្រុងបាវិតយ៉ាងខ្លាំង។   អភិបាលក្រុងបាវិតបានប្រាប់អ្នកសារព័ត៌មានដឹងនៅយប់ថ្ងៃទី២៤ថា រថយន្តនេះធ្វើដំណើរមកពីទិសខាងលិចតាមផ្លូវជាតិលេខ១មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត គោលបំណង ចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូ។ប៉ុន្តែ ម្ចាស់សណ្ឋាគារ និង កាស៊ីណូ មិនអនុញ្ញាតហើយបានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ។ លោក អភិបាលក្រុង បន្ត ទៀតថា នៅព្រឹកថ្ងៃ ទី ២៥ មី នាឆ្នាំ ២០២០ សមត្ថកិច្ចនគរបាល អន្តោប្រវេសន្ត៍ស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយមន្ត្រី សុខាភិបាលពិនិត្យ និង […]
  • ក្រសួងយុត្តិធម៌ ផ្តល់មេធាវីស្ម័គ្រចិត្តជួយដោះស្រាយរឿងក្តីដល់ជនក្រីក្របានចំនួនជាង ៣០០០ ករណីក្នុងមួយឆ្នាំ ឯ.ឧ ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងនៅក្នុង សន្និសីទកាសែតនៅព្រឹកម៉ិញថា ក្នុងមួយឆ្នាំៗមេធាវីស្ម័គ្រ ដែលគាំទ្រដោយ ក្រសួងយុត្តិធម៌ បានជួយដោះស្រាយរឿងក្តីជូនដល់ជនក្រីក្រីបានចំនួនជាង ៣០០០ករណី និងផ្តល់ប្រឹក្សាផ្នែកច្បាប់បានចំនួនជាង៥០០ករណីជារៀងរាល់ឆ្នាំ។ មេធាវីស្ម័គ្រចិត្តទាំងនោះ មាននៅគ្រប់សាលាដំបូងរាជធានីខេត្តទាំងអស់ទូទាំងប្រទេស ដែលសរុបមានចំនួនជាង៣០០នាក់ ក្នុងចំណោមមេធាវីជាង១០០០នាក់នៅប្រទេសកម្ពុជា។ ឯ.ឧអ្នកនាំពាក្យពន្យល់ថា ការចាត់មេធាវីការពារក្តី គឺជាភារៈកិច្ចរបស់គណៈមេធាវី ប៉ុន្តែការបង់ថវិកាទៅមេធាវីទាំងនោះជាបន្ទុករបស់ក្រសួងយុត្តិធម៌។ ទោះយ៉ាងណាក៏មានមេធាវីមួយចំនួន ស្ម័គ្រចិត្តមិនយកថវិកាសោះក៏មាន នៅក្នុងដំណើរការការពារក្តីជូនជនក្រីក្រ។   គួរកត់សំគាល់ថា ថវិកាសម្រាប់មេធាវីជួយជនក្រីក្រ មានការកើនឡើងពី ១២០០លានរៀល នៅឆ្នាំ២០១៩ ដល់១៦០០លានរៀល នៅឆ្នាំ២០២០ ដោយសារកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្រសួងនៅតែត្រូវការការចូលរួមស្ម័គ្រចិត្តពីមេធាវីជាច្រើននាក់ទៀត ព្រោះសំណុំរឿងនៅមូលដ្ឋានកាន់តែការកើនឡើងដែរ។ ឯ.ឧ ជិន ម៉ាលីន បានបញ្ជាក់ដែរថា ក្រសួងយុត្តិធម៌ បានដាក់ឲ្យដំណើរការរួចហើយ មណ្ឌលសេវាយុត្តិធម៌នៅតាមស្រុក-ខណ្ឌ ចំនួន៦៨មណ្ឌល នៅក្នុងរាជធានីខេត្តចំនួន១០. នៅពេលខាងមុខ ក្រសួងនឹងបង្កើតឲ្យគ្រប់ស្រុក-ខណ្ឌ ទូទាំងរាជធានីខេត្ត ឲ្យបានចំនួន១៨មណ្ឌលក្នុងមួយឆ្នាំ។ មណ្ឌលសេវាយុត្តិធម៌នេះ បានដើរតួនាទីយ៉ាងសំខាន់ដើម្បី ទី១. ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ដល់ពលរដ្ឋនៅមូលដ្ឋាន ទី២.ធ្វើការប្រឹក្សាផ្នែកច្បាប់ដល់ពលរដ្ឋនៅមូលដ្ឋាន ទី៣. ធ្វើការសំរុះសម្រួលក្រៅប្រព័ន្ធតុលាការ ដែលជាសំណុំរឿងព្រហ្មទណ្ឌតូចតាច […]
  • ស្ថានទូតខ្មែរនៅប្រទេសថៃ បានបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរនៅថៃ អាចបន្តស្នាក់នៅបណ្តោះអាសន្ន ដល់ថ្ងៃទី៣០ ខែមិថុនា ដោយលើកលែងការផាកពិន័យ ចំពោះការស្នាក់នៅលើសកំណត់
  • មានវីដេអូរ៖ អភិបាលខេត្តណែនាំឲ្យមន្រ្តីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគតាមផ្សារនិងតាមទីសាធារណៈផ្សេងទៀតដើម្បីការពារជំងឺកូវីដ១៩ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរ មូលដ្ឋានទាំងអស់ត្រូវរួមសហការគ្នាចុះផ្សព្វផ្សាយនិងបាញ់ថ្នាំសំលាប់មេរោគនៅតាមផ្សារ សាលារៀន ទីសាធារណៈមួយចំនួនទៀតដើម្បីធ្វើយ៉ាងណាទប់ស្កាត់ និងការពារជំងឺកូវីដ១៩ នៅពេលដែលជំងឺនេះកំពុងតែផ្ទុះឡើងនៅតាមបណ្ដាប្រទេសមួយចំនួនហើយដែលប្រទេសកម្ពុជាយើងក៏កំពុងតែកើតមានឡើងផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអភិបាលក្រុងស្រុកទាំង១០និងមន្រ្តីពាក់ព័ន្ធនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មីនា ឆ្នាំ ២០២០នេះ ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា អភិ បាលក្រុងស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ ថ្នាក់ដឹកនាំភូមិ ប្រជាការពារ និងយុវជន ឲ្យចុះផ្សព្វផ្សាយតាមភូមិ ក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗនូវសារអប់រំរបស់ក្រសួងសុខាភិបាល តាម រយៈឧបករណ៍បំពងសម្លេង ស្តីពីវិធានការណ៍បង្ការ ទប់ស្កាត់មេរោគ Covid-19 ដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏ត្រូវសហការជាមួយក្រុមគ្រូពេទ្យចុះទៅបាញ់ថ្នាំសំលាប់មេរោគតាមផ្សារ សាលារៀន វត្តអារាមនិងទីសាធារណៈផ្សេងទៀតផងដែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ ឯកឧត្តម អ៊ូច ភា បានថ្លែងបន្តថា អភិបាលក្រុង,ស្រុក រួមនិងមន្រ្តីរបស់ខ្លួនក៏ត្រូវចុះធ្វើសកម្ម ភាពតាមរយៈការចុះអប់រំណែនាំដល់ខ្នងផ្ទះ របស់បងប្អូនពលករចំណាកស្រុក ដែលទើបវិលមកភូមិកំណើតនូវរបៀបថែរក្សាអនាម័យ ឲ្យបានត្រឹមត្រូវ និងត្រូវណែនាំពួកគាត់ឲ្យស្នាក់នៅក្នុងផ្ទះចំនួន១៤ថ្ងៃជាមុនសិនហើយប្រសិនបើពួកគាត់ មានរោគសញ្ញាមួយចំនួនដូចជា គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរ សំបោរ […]
  • មានវីដេអូរ៖ អភិបាលរងខេត្តកណ្តាលរំលឹកជម្រុញឲ្យគណៈអភិបាលស្រុកក្រុងនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ជំងឺCOVID-19 ខេត្តកណ្ដាល៖ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាលបានរំលឹកជម្រុញឲ្យគណៈអភិ បាលក្រុង ស្រុកនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 ។ ការជម្រុញបែបនេះ អភិបាលរងខេត្តកណ្តាលរូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងខណៈដែលឯកឧត្តម អញ្ជើជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកស្អាង ដែលពិធីនេះមានការអញ្ជើញចូលរួម ពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ គ្រប់ឃុំ និងអាជ្ញាធរស្រុកស្អាង ជិត១០០នាក់។ មានប្រសាសន៍ ក្នុងពិធីប្រកាសតែងតាំង ឯកឧត្ដម នៃ ចារី បានស្នើដល់ គណៈអភិបាលស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-19 នៅក្នុងមូលដ្ឋានរបស់ខ្លួន។ឯកឧត្ដមអភិបាលរងខេត្ត បន្តថា អាជ្ញាធរស្រុក ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ និងប្រទេសដទៃផ្សេងទៀត ដែលទើបបានត្រលប់មកក្នុងមូលដ្ឋានស្រុករបស់ខ្លួនអោយបានច្បាស់លាស់។ ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីប្រទេសផ្សេងក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរស្រុក ត្រូវចាត់មន្ត្រីជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួកគាត់អោយនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់។ ក្នុងករណីមានការសង្ស័យ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់។
  • ជប៉ុនកំពុងសម្លឹងទីផ្សារកម្លាំងពលកម្មនៅកម្ពុជា ខណៈប្រទេសនេះគ្រោងទទួលពលករជំនាញថែទាំអគារពីបរទេសជាង ៣ម៉ឺននាក់ ប្រទេសជប៉ុនកំពុងសម្លឹងមើលទីផ្សារការងារនៅប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ខណៈប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ មានគម្រោងត្រូវការជ្រើសរើសពលករជំនាញពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣ម៉ឺននាក់ នាពេលខាងមុខ។   ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន ដឹកនាំដោយ លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។   លោក ហ៊ីរ៉ូស្សី បានបន្តថា មកដល់ពេលនេះ សមាគមថែទាំអគារជប៉ុនរបស់លោកមានសមាជិកប្រមាណជាង ២.៨០០ក្រុមហ៊ុន និងមានបុគ្គិលធ្វើការជាជនជាតិជប៉ុន និងពលករមកពីបរទេសប្រមាណ ១លាននាក់់។   សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥,០០០នាក់ ដែលធ្វើនៅក្នុងវិស័យជាច្រើន ប៉ុន្តែបើតាមការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង នៅចំពោះមុខគណៈប្រតិភូជប៉ុន គឺសូមឱ្យខាងជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០០,០០០នាក់ សម្រាប់រយៈពេលខាងមុខបន្តទៀត៕
  • កម្ពុជា អនុញ្ញាតឱ្យយន្តហោះម៉ាឡេស៊ី ចុះចតដឹកពលរដ្ឋខ្លួនចំនួន១១១នាក់ ចេញពីកម្ពុជា កម្ពុជា បានអនុញ្ញាតឱ្យអាជ្ញាធរម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកដឹកពលរដ្ឋរបស់ខ្លួនចំនួន ១១១នាក់ ដែលកំពុងជាប់នៅក្នុងប្រទេសកម្ពុជា ព្រោះគ្មានជើងហោះហើរ។ នេះបើតាមទំព័រ Facebook របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ។   តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ឯ.ឧ. ប្រាក់ សុខុន ក៏បានស្នើសុំម៉ាឡេស៊ី ឱ្យជួយដឹកពលរដ្ឋកម្ពុជា ចំនួន ៦នាក់ត្រឡប់មកពីប្រទេសម៉ាឡេស៊ី វិញ តាមយន្តហោះពិសេសដដែលនេះផងដែរ។   សូមបញ្ជាក់ថា តាមរបាយការណ៍បានបង្ហាញថា ប្រទេសម៉ាឡេស៊ី កើតមានជំងឺកូវីដ១៩ ជិត ២ពាន់ករណី និងមានមនុស្សប្រមាណ ២០នាក់បានស្លាប់ ដោយសារតែការរីករាលដាលនៃជំងឺនេះ ប្រទេសម៉ាឡេស៊ី បានសម្រេចបិទជើងហោះហើរពីគ្រប់ប្រទេសទាំងអស់ ទើបនាំឱ្យពលរដ្ឋម៉ាឡេស៊ីមួយចំនួន ត្រូវជាប់នៅក្នុងប្រទេសកម្ពុជា៕
  • ក្រុមគ្រូពេទ្យជំនាញ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បានចុះមកបាញ់ថ្នាំសម្លាប់ មេរោគនៅ ក្នុងបរិវេណវិមានរដ្ឋសភាជាតិ។   សូមជម្រាបជូនថា ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគនេះ ស្ថាប័នរដ្ឋសភា ក៏បានចាត់វិធានការផ្សេងៗមួយចំនួនទៀតសម្រាប់ការការពារការឆ្លងរាលដាលនៃមេរោគកូវីដ១៩ នេះផងដែរមានដូចជា ការ ប្រើឧបករណ៍វាស់កម្ដៅ ផ្ដល់ទឹកលាងដៃសម្រាប់អ្នកចូលក្នុងវិមានរដ្ឋសភា នៅគ្រប់ច្រកចូលទាំងអស់ និងតាមទីតាំងជាច្រើនទៀតក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្ដល់សាប៊ូ ទុកសម្រាប់លាងដៃនៅគ្រប់ទីតាំងបន្ទប់ទឹក ចំពោះការចរាចរណ៍ឯកសារផ្សេងៗ គឺធ្វើឡើងតាម រយៈអនឡាញ និងបានណែនាំមន្ត្រី ត្រូវការពារសុខភាពទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)