ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ស្ថានីយរថភ្លេីងក្រុងប៉ោយប៉ែត​ ត្រូវយកធ្វើ​ជា​កន្លែងត្រួតពិនិត្យរកវីរុសកូវីដ១៩​ ចំពោះពលរដ្ឋដែលទេីបត្រឡប់មកពីប្រទេសថៃ ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត ត្រូវ​បាន​ជ្រើស​រើស​ជា​ទីសំចត​ទី១ សម្រាប់​ដំណើរ​ការ​ត្រួតពិនិត្យ​សុខភាពជូន​បងប្អូន​ពលករ​ដែល​ទើប​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ ដែលកាលពីថ្ងៃទី២៣ មីនា ឆ្នាំ​២០២០​ ម្សិលមិញនេះ ដែលមាន​ដល់ជាង​ ៦០០នាក់។   គួរ​បញ្ជាក់ថា ដើម្បី​បង្ការ​ការរាលដាល នៃជំងឺ​កូវីដ​១៩ ប្រទេស​កម្ពុជា និង​ថៃ សម្រេចរួមគ្នា បិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមទាំងច្រកតំបន់ និងច្រករបៀងផ្សេងទៀត។   បើតាមរបាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ម្សិលមិញ មានពលរដ្ឋខ្មែរ ជាង ១ម៉ឺនាក់ បានគ្នាសម្រុកចេញពីថៃ ចូលមកកម្ពុជាវិញ៕  
  • មានវីដេអូរ៖ ផ្សារកំពង់ស្ពឺ ពុំមានការបិទដូចជនឆ្លៀតឱកាសផ្សព្វផ្សាយធ្វើឲ្យមានចលាចល និងធ្វើឲ្យទំនិញឡើងថ្លៃនោះទេ ខេត្តកំពង់ស្ពឺ÷ រយៈពេលប៉ុន្មានថ្ងៃនេះប្រជាជន និងក្រុមអាជីវករនៅក្នុងខេត្តកំពង់ស្ពឺ បានលេចឮពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់មួយថា ផ្សារកំពង់ស្ពឺ នឹងធ្វើការបិទ ដើម្បីបាញ់ថ្នាំសម្លាប់វីរុស Covid-19 ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។ រដ្ឋបាលខេត្ត, រដ្ឋបាលក្រុងច្បារមន និងមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់តាមទូរសព្ទឲ្យដឹងថា÷ ពុំមានករណីការបិទ ដើម្បីបាញ់ថ្នាំ ដូចជនឆ្លៀតឱកាសផ្សព្វផ្សាយ ធ្វើមានឲ្យចលាចលក្នុងខេត្តកំពង់ស្ពឺនោះទេ។ រដ្ឋបាលខេត្តសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំស្ដាប់ព័ត៌មានណា ដែលបំពុលដល់សង្គម ធ្វើឲ្យចលាចល និងធ្វើឲ្យអ្នកលក់ទំនិញឡើងថ្លៃឲ្យសោះ វាជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។ ប្រសិនបើមានជនណាផ្សព្វផ្សាយព័ត៌មានបំពុលដល់សង្គម និងឆ្លៀតឱកាស ដំឡើងថ្លៃទំនិញទាំងអស់នោះ រដ្ឋបាលខេត្ត នឹងមានចំណាត់ការ លើជននោះ តាមនីតិវិធីច្បាប់ជាក់ជាមិនខាន៕  
  • មានវីដេអូរ៖ អភិបាលខេត្តកំពង់ចាម និងសហការីជូនដំណើរភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥៣នាក់ឡើងរថយន្តនឹងឡើងនាវាទេសចរណ៍ដើម្បីត្រឡប់ទៅមាតុភូមិវិញ ខេត្តកំពង់ចាម: ឯកឧត្តមអ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមរួមនិងអភិបាលរងខេត្តព្រមទាំងលោកប្រធានមន្ទីរសុខាភិបាលខេត្តនាល្ងាចថ្ងៃទី២៤មីនា ២០២០បានជូនដំណើរភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ក្នុងនោះ៣០នាក់ត្រូវធ្វើដំណើរតាមនាវានិង ២៣នាក់ តាមរថយន្តក្រុងមកកាន់រាជធានីភ្នំពេញនឹងបន្តតាមជើងហោះហើរត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ ចំពោះអ្នកដែលបានធ្វើតេស្តរកឃើញមានcovid-19 ចំនួន៤នាក់ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមដាក់ក្នុងបន្ទប់ដាច់ដោយឡែក។ មន្ត្រីសាលាខេត្តកំពង់ចាមឲ្យដឹងថា ក្រសួងសុខាភិបាល បានធ្វើតេស្តរកឃើញអ្នកមានផ្ទុកcovid-19ដំបូងតែម្នាក់លើស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំនិងបន្តបន្ទាប់មកទៀតបានរកឃើញកើនដល់ចំនួន៧នាក់រួមទាំងលើកក្រោយនេះ ។ តែក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្ត្រីវ័យ ៦៥ឆ្នាំនោះបានជាសះ ស្បើយ។ គួររំលឹកថា: កាលព្រឹកថ្ងៃទី ២៣មីនា ២០២០ មន្ទីរសុខាភិបាលខេត្តក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល បានយកសំណាកចំនួន៥៧នាក់ជាលើកទី២ ដើម្បីទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងករណីអវិជ្ជមាន ពួកគាត់និងបានអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេស រៀងៗខ្លួនវិញ។ មន្ត្រីរដ្ឋបាលសាលាខេត្តបានបញ្ជាក់ឲ្យដឹងថាតាមរយៈការយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញជាលើកទី២ក្នុងចំណោមអ្នកទេស ចរនៅលើនាវាចំនួន៥៧នាក់រកឃើញមានអ្នកផ្ទុកCovid-19 ចំនួន៤នាក់ក្នុងនោះមានជនជាតិអាមេរិកាំង ២នាក់និងអង់គ្លេស២នាក់ត្រូវបានបញ្ជូនមកសំរាកនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ។ ចំពោះភ្ញៀវបរទេសដទៃទៀតដែលមានសុខភាពល្អមិនមានជំងឺត្រូវបានឯកឧត្តមអភិបាលខេត្តរួមនឹងអភិបាលរងខេត្តមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានជូនដំណើរពួកគាត់ដែលធ្វើឲ្យម្នាក់ៗមានទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នាក្នុងការទៅជួបជុំក្រុមគ្រួសារនៅប្រទេសរៀងៗខ្លួនវិញ៕
  • ព្រះសង្ឃមួយអង្គសុគត និងសង្ឃមួយអង្គទៀតត្រូវឃាត់ខ្លួន ក្នុងករណីមនុស្សឃាត មណ្ឌលគីរី ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំនុចវត្ត ដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី មានករណីឃាតកមួយរវាងសង្ឃពីរអង្គ បណ្តាលឲ្យព្រះសង្ឃមួយអង្គត្រូវសុគត និមួយអង្គទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។   សមត្ថកិច្ចឱ្យដឹងថា ជនសង្សយ័ឈ្មោះធឿន នី ភេទប្រុសអាយុ ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ ព្រះសង្ឃ មានទីកន្លែងកំណើតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ ជនរងគ្រោះឈ្មោះ ថ្លាង វុធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាព្រះសង្ឃ មានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។   ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត ដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតដោយសាររបួសធ្ងន់ធ្ងរពេក។   សមត្ថកិច្ចមូលហេតុ […]
  • អភិបាលខេត្តព្រះវិហារ កំណត់យកសណ្ឋាគារហ្គ្រីនផាលេស និងមណ្ឌសុវត្ថិភាពតាកឹង ត្រៀមទទួល ពិនិត្យ និងព្យាបាលជំងឺឆ្លង កូវីដ១៩ ព្រះវិហារ ៖ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ២៤ខែមីនា ឆ្នាំ២០២០ នេះ បានចុះពិនិត្យទីតាំងដើម្បីដាក់ចេញនូវវិធានការចំពោះមុខឆ្លើយតបទៅនឹងស្ថានការ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក។   ដោយមានការអញ្ជើញចូលរួមអមដំណើរនាឱកាសនោះ រួមមាន លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជាច្រើនរូបផងដែរ ។   ចំពោះទីតាំងដែលត្រូវចុះត្រួតពិនិត្យនាពេលនោះមានចំនួន ៣ទីតាំងផ្សេងៗគ្នា គឺទីមួយ មណ្ឌលសុវត្ថិភាពតាកឹង ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ទីពីរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និងទី៣ សណ្ឋាគារហ្គ្រីនផាលែស ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។   ជាលទ្ធផល គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះវិហារ […]
  • ពលករជាង១០០០នាក់ជាប់គាំងនៅព្រំដែនថៃត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យសម្របសម្រូល បន្ទាយមានជ័យ ៖ ពលករជាង១.០០០នាក់ វិលមកកម្ពុជាវិញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ ដែលភាគីថៃបិទច្រកព្រំដែនប៉ោយប៉ែត-ខ្លងឡឹក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19ធ្វើឲ្យពលករជាង១០០០នាក់ជាប់គាំងក្នុងប្រទេដថៃ ត្រូវបានអាជ្ញាធរកម្ពុជាសម្របសម្រួលឲ្យឆ្លងមកស្រុកកំណើតវិញ តាំងពីព្រឹករហូតម៉ោង១០យប់ថ្ងៃដដែលដោយមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីអាជ្ញាធរកម្លាំងប្រដាប់អាវុធចម្រុះ និងអង្គការ រួមទាំងមន្ត្រីជំនាញសុខាភិបាលពិនិត្យសុខភាពយ៉ាងម៉ត់ចត់បន្ទាប់ពីអាហារសំរន់ របស់អាជ្ញាធរចែកជូន។ យោងតាមរបាយការណ៍នគរបាលអន្តោរប្រវេសន៍ បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រឡប់មកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួនពីរលើក លើកទី១៖ មានចំនួន ៨៨៦នាក់ ស្រី៤៤១នាក់ ក្នុងនោះមានក្មេងចំនួន៣៦នាក់ ស្រី២៨នាក់ និងលើកទី២៖ មានចំនួន៥០៣នាក់ ស្រី២៣៥នាក់ ក្នុងនោះក្មេង២៥នាក់ ស្រី១៣នាក់។ ទាំងពីរលើកមានពលរដ្ឋខ្មែរឆ្លងចូលមកកម្ពុជាសរុប ១៣៨៩នាក់ ស្រី676នាក់។   ពលករដ្ឋខ្មែរដែលវិលត្រឡប់មកស្រុកកំនើតវិញនេះ បានឲ្យដឹងថា​ ដោយសារតែបញ្ហាការរីករាលដាលជំងឺកូវីត១៩ ទើបនៅតាមបណ្តាលក្រុមហ៊ុន រម្មណីយដ្ឋាន រោងចក្រ និងកន្លែងការងារមួយចំនួននៅក្នុងប្រទេសថៃ ត្រូវបានផ្អាក ដូច្នេះពួកគាត់ត្រូវសម្រេចចិត្តមកប្រទេសកំណើតវិញ។ ជំវិញពលករខាងលើលោកអភិបាលក្រុងប៉ោយប៉ែតប្រសាសន៏តាមទូរសព្ទ័ថាៈក្នុងយុទ្ធនា ការនោះកម្លាំងយើងមានគ្រប់ស្ថាប័នទាំងអស់ជា កម្លាំងរួមដើម្បីជួយដឹកជញ្ជូនពលករដាក់នៅទីតាំងស្ថានីរថភ្លើងមានផាសុកាភាពល្អ ហើយយើងបានពិនិត្យកំដៅគ្រប់គ្នាងទាំងអស់ រួចចុះឈ្មោះ លេខទូរសព្ទ័ស្នាក់នៅខេត្តណា ប៉ុន្តែដោយការវាស់កំដៅរបស់ក្រុមគ្រូរពេទ្យទៅលើពលករមានដូចគ្នា ។ ចំពោះពលករ១៩នាក់ដែលមានកំដៅខុសផ្លែក គីក្រុមគ្រូពេទ្យបានធ្វើ បច្ចប្បនភាពក្នុងមួយថ្ងៃចំនួន៣ដង […]
  • ពលរដ្ឋខ្មែរពីរនាក់នៅខេត្តត្បូងឃ្មុំ បានជាសះស្បើយពីជំងឺ កូវីដ-១៩ និង​បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ពលរដ្ឋខ្មែរ៤នាក់ ដែលឆ្លងកូវីដ-១៩ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញហើយ បន្ទាប់ពីធ្វើតេស្តឡើងវិញ នៅវិទ្យាស្ថានប៉ាស្ទ័រ នារាជធានីភ្នំពេញ ហើយលទ្ធផលដែលបង្ហាញក្នុងចំណោមអ្នកទាំង ៤នោះ មាន២នាក់ មានលទ្ធផលអវិជ្ជមាន គឺអស់មេរោគ និងបានជាសះស្បើយពីជំងឺ កូវីដ ១៩។ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ ថា ៖«បច្ចុប្បន្ន ក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យពួកគាត់ទាំង ២នាក់ វិលត្រឡប់ទៅគេហដ្ឋានវិញហើយ»៕    
  • មានវីដេអូរ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ខណៈដែលខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះនៅឡើយទេ (ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក ខណៈដែលខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះនៅឡើយ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រធានមណ្ឌលសុខភាព ត្រូវបន្តចុះអប់រំ និងផ្សព្វផ្សាយជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យឱ្យបានញឹកញាប់ កុំមានការប្រមូលផ្ដុំ ពេលចេញក្រៅត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងវិធានការបង្ការនៃការឆ្លងវីរុសកូវីដ១៩នេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងបងប្អូនពលករ ដែលទើបត្រលប់មកពីប្រទេសថៃ ឬបណ្តាប្រទេសនានា ជាពិសេសជនអន្តោប្រវេសន៍ សូមអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវកំណត់ស្ថិតិ អត្តសញ្ញាណឱ្យបានច្បាស់ និងផ្សព្វផ្សាយ ណែនាំដល់ពួកគាត់ រស់នៅដាច់ដោយឡែកជាលក្ខណៈបុគ្គល រយៈពេល១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល បើមានករណីសង្ស័យ ឬមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺកូវីដ១៩ ត្រូវនាំគាត់ទៅមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជាបន្ទាន់ ឬទូរស័ព្ទទៅលេខ១១៥។ ឯកឧត្តមបានបញ្ជាក់ផងដែរថា […]
  • មានវីដេអូរ៖ អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចប្រើប្រាស់អគារមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តស្ទឹងត្រែង ត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំ និងព្យាបាលជំងឺកូវិដ១៩! (ខេត្តស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចប្រើប្រាស់អគារមជ្ឈមណ្ឌលគរុកោ សល្យភូមិភាគ ខេត្តស្ទឹងត្រែងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំនិងព្យាបាលជំងឺកូវីដ១៩។ អភិបាលខេត្ត ស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន សង្កត់ធ្ងន់ថា ការសម្រេចយកអគារមជ្ឈ មណ្ឌលគរុកោសល្យនេះមកត្រៀមប្រើប្រាស់សម្រាប់ធ្វើជាមន្ទីរពេទ្យពិនិត្យថែទាំ និងព្យាបាលជំងឺកូវីដ១៩ ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ហើយនិងជៀងវាងចម្លងបន្តគ្នា ក្នុងមន្ទីរពេទ្យនង្អែកខេត្តជាយថាហេតុផងដែរ។ ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់ថា រដ្ឋបាលខេត្ត ក៏បានបង្កើតគណៈកម្មការប្រយុទ្ធ ប្រឆាំង ជាមួយ ជំងឺកាចសាហាវមួយនេះ ព្រមទាំងបានជំរុញដល់មន្ទីរអង្គភាពដែលពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល ដែលជាសេនាធិការ ឲ្យ រដ្ឋបាលខេត្ត ត្រូវធ្វើយ៉ាងណា ដាក់ចេញនូវទិសដៅដោយបន្តលើកកម្ពស់អនុវត្តយ៉ាងសកម្មតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសប្រភេទថ្មីកូរ៉ូណាវីរុស ឬ covid-19 ដែលកំពុងកើតមាន ជា សកល ដោយធ្វើការយកចិត្តទុកដាក់ណែនាំអប់រំប្រជាពលរដ្ឋ អំពីវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគcovid-19 ឲ្យទាន់ពេលវេលា ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង មិនទាន់មានប្រជាពលរដ្ឋណាម្នាក់បានឆ្លងជំងឺ កូវិដ ១៩ នៅឡើយទេ ។
  • សម្ដេចក្រឡាហោម ស ខេ ៖ កម្ពុជា គ្មានលទ្ធភាព និងទីតាំងគ្រប់គ្រាន់​សម្រាប់រក្សាទុក ពលករខ្មែររយៈពេល ១៤ថ្ងៃឡើយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ថា អាជ្ញាធរខ្មែរ គ្មានលទ្ធភាព និងទីតាំងរក្សាទុកពលករខ្មែរ១៤ថ្ងៃនោះទេ ដោយសារពួក គាត់សម្រុក មកច្រើនពេក ខណៈសម្ដេចបញ្ជាក់ថា បើសិននៅភូមិណាមួយ រកឃើញ ពលករឆ្លងកូវីដ-១៩ ចំនួន ២ឬ៣នាក់ អាជ្ញាធរអាចនឹងរឹតបណ្តឹងក្នុងការឃ្លាំ មើល ភូមិនោះចោល ដោយមិនឲ្យមានការ ចេញ-ចូលនោះឡើយ។   ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានថ្លែង ថា រយៈពេលប៉ុន្មានថ្ងៃនេះមានពលករខ្មែរ ចូលមកកម្ពុជា ជាង១៥០០០ពាន់នាក់ ដោយហេតុថា ថៃបិទការងារមួយចំនួន ដូចជា ការរដ្ឋាន ការរ៉ាអូខេ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ ជាដើម ដែលបណ្តាលឲ្យពលរកខ្មែរមិនមានការងារធ្វើ។   សម្ដេចក្រឡាហោមមានប្រសាសន៍ថា«ដល់ចឹងប្រជាជនយើង ពលករខ្មែរយើងដែល ធ្វើការនៅថៃ ដល់លឺគេថាបិទចឹងទៅ ហើយប្រជាជនថៃ […]
  • សម្ដេចក្រឡាហោម ស ខេង ប្រកាសថា កម្ពុជាប្រឈមនឹងការបិទភូមិ ប្រសិនបើមានអ្នកកើត COVID-19 នៅតំបន់នោះពីរ ឬបីនាក់ (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអះអាងថា កម្ពុជាអាចប្រឈមនឹងការបិទភូមិ ប្រសិនបើមានអ្នកកើត COVID-19 នៅក្នុងតំបន់នោះ ពីរ ឬបីនាក់ ដើម្បីទប់ស្កាត់ការរីករាលដាល នៅតំបន់ផ្សេងៗដែលនៅក្បែរនោះ។ ការថ្លែងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គ្រាដែលកម្ពុជាកំពុងតែប្រឈមជាមួយការរីករាលដាល នៃជំងឺ COVID-19។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ទៀតថា ទាំងអស់នេះ គឺជាវិធានការដែលបានដាក់ចេញ និងបានផ្សព្វផ្សាយរួចរាល់ហើយ ខណៈវិធានការនេះសម្ដេចបានណែនាំឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ខេត្ត ត្រូវតាមដានបន្ដជាប់ជាប្រចាំដើម្បីមានវិធានការឆ្លើយតបភ្លាមៗ នៅពេលមានបញ្ហាកើតឡើង។ គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ ៣៥នាក់ និងជនបរទេស៥២នាក់៕   
  • មានវីដេអូរ៖ ព្រះសង្ឃទាំងពីរគណៈនៅខេត្តប៉ៃលិន រៀបចំយុទ្ធនាការប្រោះព្រំសុគន្ធ វារី តាមផ្លូវសាធារណៈ និងសូត្រព្រះបរិត្តនៅតាមវត្តអារាម ដើម្បីបួងសួងបញ្ជៀសគ្រោះចង្រៃដោយសារ COVID-19 ខេត្តប៉ៃលិន៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ និងទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាលទូទាំងសកលលោក ជាពិសេសនៅប្រទេសកម្ពុជា មន្ត្រីសង្ឃធំៗទាំងពីគណៈ បានចេញយុទ្ធនាការប្រោះព្រំសុគន្ធវារី តាមផ្លូវសាធារណៈ និងសូត្រព្រះបរិត្តនៅតាមវត្តអារាម ដើម្បី បញ្ជៀសគ្រោះកាចចង្រៃនានាចេញពីប្រទេស និងពីប្រជាជនកម្ពុជា។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ចាប់តាំងពីព្រំប្រទល់ខេត្តបាត់ដំបង-ប៉ៃលិន រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។   បើតាមព្រះគ្រូរតនៈមុនី អ៊ា សុផល ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានមានថេរៈដីកាថា ៖ការរៀបចំកម្មវិធីនេះគឺដើម្បីបញ្ជៀសគ្រោះកាចចង្រៃនានាចេញពីប្រ ទេស និងប្រជាជនកម្ពុជា ស្របពេលដែលសកលលោក កំពុងកើតចលាចលនូវជំងឺ COVID-19 ហើយពិធីនេះក៏មានការសូត្រព្រះបរិត្ត ដែលជាគាថាធម៌ របស់ព្រះសម្មាសម្ពុទ្ធផងដែរ។ ព្រះអង្គមានថេរៈដីកាបន្តថា៖ ក្នុងថ្ងៃនេះដែរ ក៏មានការសូត្រធម៌ នៅគ្រប់វត្តទាំងអស់ទូទាំងខេត្តប៉ៃលិន ជាមួយគ្នានេះព្រះអង្គ ក៏បានណែនាំឲ្យគ្រប់វត្តអារាម ក៏ដូចជាពុទ្ធបរិស័ទទូទាំងខេត្ត ចូលរួមប្រារព្ធនូវកិច្ច តាមបែបព្រះពុទ្ធសាសនា ព្រមទាំងរក្សាខ្ជាប់នូវអនាម័យ ជាប្រចាំដូចជាការលាងដៃ ការសម្អាតបរិស្ថានជុំវិញខ្លួន ការពាក់ម៉ាស និងស្វែងយល់ពីជំងឺ […]
  • វីដេអូរអប់រំ៖ យល់ដឹងអំពីរបៀបឆ្លងនៃវីរុសCovid-19 និងវិធីការពារ។
  • មានវីដេអូរ៖ ធន វិសណ្ណុ រំពឹងក្លាយជាកីឡាករប្រដាល់ជម្រើសជាតិ ជួយរកមេដាយជូនជាតិ ពីស៊ីហ្គេម ឆ្នាំ២០២៣
  • មានវីដេអូរ៖ អ្នកប្រណាំងរថយន្តស្រ្តីដំបូងគេនៅកម្ពុជា អំពាវនាវឲ្យស្រ្តីចូលរួមប្រណាំងកីឡាយានយន្តឆ្លងកាត់ឧបសគ្គ ដើម្បីលើកស្ទួយវិស័យកីឡាយានយន្តឲ្យរីកចម្រើន

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)