កណ្តាល៖ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាង សង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០នេះ អាចនឹងធ្លាក់ចុះប្រមាណ -១,៩ ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កូវីដ បានដាក់កម្ពុជា ឲ្យស្ថិតនៅក្នុងស្ថានភាពមិនច្បាស់ លាស់ ពិសេសសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចតាមបណ្តាប្រទេសនីមួយៗ ដែលឆ្នាំនេះ មានប្រទេសតិចតួចណាស់ដែលមានសេដ្ឋកិច្ចវិជ្ជមាន កំណើនវិជ្ជមាន។
ភាគ ច្រើនសេដ្ឋកិច្ចនៅបណ្តាប្រទេសគឺនឹងធ្លាក់ ប្រទេសខ្លះបានប្រកាសទុកជាមុនហើយ ដូចជាសាំងហ្គាពួរ ថានឹងដក ៧ ភាគ រយ ប្រទេសខ្លះថានឹង១០ភាគរយឯណោះ។
តាមការប៉ាន់ប្រមាណ របស់ធនាគារអភិវឌ្ឍអាស៊ី IMF និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ពីរង្វង់ ១,៥ភាគរយ ទៅ២,៩ភាគរយ ប៉ុន្តែសម្រាប់យើងអាចវាយ តម្លៃថា ភាពប្រាកដប្រជាអាចនឹងដក ១,៩ ភាគរយនៅក្នុងឆ្នាំនេះ ដែលនេះគឺជាស្ថានភាពមិនធ្លាប់មានក្នុងរយៈ ពេល ២០ឆ្នាំ»។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កូវីដ១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាលរបស់សម្តេចបាននោះទេ៕






