ការព្រមានអំពីរលកយក្សស៊ូណាមិ ចំពោះតំបន់តុងហ្គា និងសាម័រ អាមេរិក បន្ទាប់ពីការរញ្ជួយដីកម្រិត៧.៣ រ៉ិចទ័រ បានវាយប្រហារសមុទ្រនៅជុំវិញ២១១ គីឡូម៉ែត្រ ពីរដ្ឋធានីកាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ការរញ្ជួយដីនេះមានជម្រៅ២៤.៨គីឡូម៉ែត្រ ហើយវាបានវាយប្រហារសមុទ្រនៅចម្ងាយប្រហែល២១១ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង នីយ៉ាហ្វូ (Neiafu)។ យោងទៅតាមមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ផ្អែកលើទិន្នន័យដែលមានទាំងអស់ ការគំរាមកំហែងពីរលកយក្សស៊ូណាមិពីការរញ្ជួយដីនេះបានកន្លងផុត៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






