ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • គូពិសេស ងួន គា🇰🇭Vs🇰🇭នឹម នន អូហូយ! មួយគូរនេះសងគ្នាលឿនៗណាស់ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២១ ០៣ ២០២០
  • គូពិសេស ជ័យ គឹមហុង🇰🇭Vs🇰🇭អេអាំងរីន ភូថង មួយគូរនេះជក់ចិត្តណាស់ ហើយចេះឌឺទៀត ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២១ ០៣ ២០២០
  • អាជ្ញាធរខេត្តស្វាយរៀងដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនិងពង្រឹកកិច្ចអនុវត្តវិធានការការទប់ស្កាត់រីករាលដាលជំងឺកូវីដ១៩នៅច្រកព្រំដែនព្រៃវល្លិ៍ស្រុកកំពង់រោទិ៍ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យពីស្ថានភាព នៃការគ្រប់គ្រងនិងការពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិនហៀប ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២០នេះ ។ ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត ឯកឧត្ដមបានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តពាក់ព័ន្ធនឹងការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ ដោយឡែកចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីសម្រួល និងរក្សាឲ្យបាននូវស្ថិរភាពលំហូរចរាចរទំនិញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការរួមគ្នាពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមវិធានការការពារដែលណែនាំដោយចត្តាឡីស័ក ដូចជាការបាញ់ថ្នាំកម្ចាត់មេរោគលើរថយន្តដឹកទំនិញជាដើម ហើយឯកឧត្ដមនឹងចាត់មន្ត្រីចត្តាឡីស័ក និងមន្ត្រីបសុពេទ្យមកប្រចាំការរហូតដល់ស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាល ដើម្បីចូលរួមពង្រឹងអនុវត្តនូវវិធានការនេះ។បើតាមបញ្ជាក់ពីវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងនិងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩បានបញ្ជាក់ថារហូតមកដល់ថ្ងៃនេះគឺខេត្តស្វាយរៀងទាំងមូលមិនទាន់មានកើតករណីជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ទៅលើប្រជាពលរដ្ឋនិងភ្ញៀវជនជាតិបរទេសណាម្នាក់ឡើយ ។
  • មានវីដេអូរ៖ អាជ្ញាធរថៃខេត្តចាន់បុរី បិទច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ជាបណ្តោះអាសន្ន ដោយឯកតោភាគី ខណៈមិនទាន់មានការឯកភាពពីភាគីកម្ពុជា ខេត្តប៉ៃលិន៖ចាប់តាំងពីម៉ោង១០យប់ថ្ងៃទី២០ ខែមីនា រហូតដល់ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ គេសង្កេតឃើញថា អាជ្ញាធរប្រទេសថៃ ខេត្តចាន់បុរី បានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ជាបណ្តោះអាសន្ន ដោយមិនមានការឯកភាពពីភាគីកម្ពុជា ខេត្តប៉ៃលិននោះទេ ក្រោមហេតុផល ដើម្បីទប់ស្កាត់ នៃការរាតត្បាតជំងឺcovid-19នៅក្នុងខេត្តចាន់បុរី ដែលកត្តានេះធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដល់ភ្លៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ពិសេសការចរាចរណ៍ទំនិញចេញ ចូល តាមច្រកទ្វារអន្តរជាតិនេះផងដែរ ។ មន្ត្រីប្រចាំការ ច្រកទ្វារព្រំដែន អន្តរជាតិព្រំខេត្តប៉ៃលិន បានឲ្យអ្នកយកព័ត៌មានដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា នេះថា៖ មុនពេលបិទច្រកទ្វារព្រំដែនអន្តរជាតិប្រទេសថៃ ជាប់ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺប្រហែលម៉ោង៧យប់ថ្ងៃទី២០ ខែមីនា មានប្រជាជនថៃ ដែលមានស្នាក់នៅតាមកាស៊ីណូ និងសណ្ឋាគារ ក្បែរច្រកទ្វារព្រំដែន បាននាំគ្នារត់ឯកសារ ចេញទៅប្រទេសថៃ ដោយទំនង់ជាដឹងថាអាជ្ញាធរខ្លូនបិទច្រកមិនឲ្យចេញ ចូល ។ ប្រភពព័ត៌មាន បានបន្តថា៖ លុះដល់ម៉ោង១០យប់ ដែលជាធម្មតា ច្រកទ្វារព្រំដែន ទូទាំងប្រទេស តម្រូវឲ្យបិទទ្វារទាំងអស់ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃទី២១ ខែមីនា នេះ ក៏ខាងភាគីថៃ មិនបានបើកទ្វារព្រំដែននោះដែរ […]
  • សមាជិកសភាអាមេរិកលោក Ted Yoho បានផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវា Westerdam ចូលចតដើម្បីសង្គ្រោះជីវិតមនុស្ស ។លោក Ted Yoho បានចាត់ទុកថានេះជាគំរូដ៏ប្រពៃនៃសាមគ្គីភាពអន្តរជាតិ
  • ខ្មែរ-អ៊ីស្លាមចំនួន ៧៩នាក់ និងអ្នកទាក់ទងផ្ទាល់ជាង ៣០០នាក់ ត្រូវបាន ធ្វើតេស្តរក កូវីដ ១៩ រួចរាល់ហើយ ឯ.ឧ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ បានបញ្ជាក់ឲ្យដឹងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី២១ ខែមីនា នេះថា បងប្អូនខ្មែរ-អ៊ីស្លាម ចំនួន ៧៩នាក់ ដែលបានទៅចូលរួមកម្មវិធីសាសនានៅម៉ាឡេស៊ី រួមទាំងអ្នកមានទំនាក់ទំនងផ្ទាល់ និងប្រយោលចំនួន ៣០០នាក់​ទៀត ត្រូវបាននាំយកមកធ្វើតេស្តរួចរាល់អស់ហើយ។ ក្នុងចំណោម ៧៩នាក់ ដែលបានទៅចូលរួមផ្ទាល់នៃកម្មវិធីសាសនា មានចំនួន ២៣នាក់ ដែលរកឃើញវីរុស កូវីដ ១៩។ គិតត្រឹមល្ងាចថ្ងៃទី២១ ខែមីនា នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាមាន ចំនួន ៥១នាក់ ក្នុងនោះ បុរសចំនួន ៤៧នាក់ ស្ត្រី ៤នាក់។ ក្នុងចំណោម ៥១នាក់នោះមាន ជនជាតិខ្មែរ ៣១នាក់ ម៉ាឡេស៊ី ចំនួន ១២នាក់ ប៊ែលហ្ស៊ីកម្នាក់ បារាំង ២នាក់ កាណាដា ម្នាក់ អង់គ្លេស ៣នាក់ និងជនជាតិចិនម្នាក់ ដែលបានជាសះស្បើយ៕
  • ឯ.ឧ អូស្មាន់ ហាស្សាន់៖ ខ្មែរ-អ៊ីស្លាមចំនួន៧៩នាក់ និងអ្នកទាក់ទងផ្ទាល់ជាង៣០០នាក់ ត្រូវបានយកធ្វើតេស្តរួចរាល់ នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី២១ មីនានេះ ឯ.ឧ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា បងប្អូនខ្មែរ-អ៊ីស្លាម ចំនួន៧៩នាក់ និងអ្នកពាក់ព័ន្ធ រាប់ទាំងប្រពន្ធកូន ក្រុមគ្រួសារ និងអ្នកប្រាស្រ័យទាក់ទងផ្ទាល់ចំនួនជាង៣០០នាក់ ត្រូវបាននាំយកមកធ្វើតេស្តរួចរាល់អស់ហើយ។ មានតែ២៣ករណីប៉ុណ្ណោះ ក្នុងចំណោមបងប្អូនខ្មែរអ៊ីស្លាមចំនួន៧៩នាក់ ដែលបានទៅចូលរួមពិធីសាសនាដោយផ្ទាល់នៅម៉ាឡេស៊ី។ បើតាមក្រសួងសុខាភិបាល មកដល់ពេលនេះ មានភរិយាចំនួនពីរនាក់ នៅបាត់ដំបង និងអ្នកប្រាស្រ័យទាក់ទងម្នាក់នៅច្រាំងចំរេះ ត្រូវបានរកឃើញវិជ្ជមាន ដោយឆ្លងពីអ្នកដែលបានទៅចូលរួមសាសនានៅម៉ាឡេស៊ី។   ឯ.ឧ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជនជាតិខ្មែរអ៊ីស្លាម ដែលមានឆ្លងវីរុសថ្មីនេះ នៅមានសុខភាពល្អ គ្មានលក្ខណៈធ្ងន់ធ្ងរអ្វីនោះឡើយ។ ឯ.ឧ បានស្នើទៅក្រសួងសុខាភិបាលឲ្យធ្វើការពិនិត្យ និងធ្វើតេស្តចំនួនបីដំណាក់កាល គឺទី១. ធ្វើតេស្តលើសមាជិកក្រុមគ្រួសារផ្ទាល់ ទី២. អ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ និងទី៣. អ្នកប្រាស្រ័យទាក់ទងឆ្ងាយ ដើម្បីធានាទប់ស្កាត់ និងឆ្លងរីករាលដាលបន្ថែមទៀត។ ដើម្បីទប់ស្កាត់ការរីករាល ដាលវីរុសថ្មី សាសនាអ៊ីស្លាម បានធ្វើការលុបចោលកម្មវិធីសាសនាអ៊ីស្លាមដ៏ធំ ដែលនឹងមានសាសនិកអ៊ីស្លាមចំនួន៥ម៉ឺននាក់នៅខេត្តត្បូងឃ្មុំ។ ឯ.ឧ អូស្មាន ហាស្សាន់ ដែលជាមន្ត្រីជាន់ខ្ពស់ផ្នែកសាសនាអ៊ីស្លាម នៅកម្ពុជាក៏បានអំពាវនាវទាំងពលរដ្ឋទាំងអស់កុំមានការរើសអើងគ្នា និងកុំខ្លាចខ្មែរគ្នាឯង។ ឯ.ឧ […]
  • ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម បានប្រកាសបិទទ្វារជាបណ្តោះអាសន្នមិនអោយពលរដ្ឋឆ្លងកាត់អនុញ្ញាតអោយយានយន្តដឹកទំនិញឆ្លងកាត់ប៉ុណ្ណោះ ការប្រកាសបិទមិនអោយធ្វើដំណើរឆ្លងកាត់ជាបណ្តោះច្រកអន្តរជាតិអូរស្មាច់ បានធ្វើឡើងដោយឯកភាព រវាងអាជ្ញាធរខេត្តប្រទេសទាំងពីរ ក្រោមការជួបសម្រប សម្រួលគ្នា វេលាម៉ោង ៨ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ភាគីខាងកម្ពុជា ដឹកនាំដោយឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ជួបជាមួយ ឯកឧត្តម កៃសន កងឆ្លាត អភិបាលខេត្តសុរិន្ទ នាបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម ស្ថិតសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខាងថៃស្រុកកាប់ឈើ ខេត្តសុរិន្ទ។   ក្នុងការជួបប្រជុំរវាងអាជ្ញាធរខេត្តទាំងពីរ បានឯកភាពគ្នាប្រកាសបិទច្រកទ្វារអន្តរជាតិព្រំដែនអូរស្មាច់ បណ្តោះអាសន្ន ជាផ្លូវការ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ ដោយមិនអនុញ្ញាតអោយពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់នោះឡើយ។ ហើយខាងភាគីថៃ ហាមមិនអោយពលរដ្ឋខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយអនុញ្ញាតពលរដ្ឋខ្មែរដែលធ្វើការនៅថៃអាចធ្វើដំណើរមកកម្ពុជាវិញបាន។ ដោយឡែកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋប្រទេសទាំងពីរអាចធ្វើដំណើរជាធម្មតាដដែល។   ក្នុងនោះដែរភាគីទាំងពីរក៏បានឯកភាពគ្នាបិបណ្តោះអាសន្ន ក៏បានព្រមព្រៀងគ្នាជារួមដូចជា៖១-ឯកភាពរួមសហការណ៍គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងដែន ២-សម្របសម្រួលការឆ្លងដែនដល់អ្នកជំងឺសង្រ្គោះបន្ទាន់ លើកលែងតែជំងឺកូវីដ-១៩ ៣-សហការ និងសម្របសម្រួលដល់ការឆ្លងដែនចេញ ចូលទំនិញមានលក្ខណៈពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំងពីរ ៤-បន្តទំនាក់ទំនង និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមកជាប់ជាប្រចាំ […]
  • ចាប់ពីវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ទៅ សមត្ថកិច្ចថៃ បានធ្វើការបិទច្រកជាស្ថាពរ ទាំងមនុស្ស មធ្យោបាយ ទំនិញចេញ-ចូលគ្រប់ប្រភេទច្រកទ្វារព្រំដែនអន្តរជាតិព្រំ យោងតាមការជូនដំណឹង របស់អន្តោប្រវេសន៍ថៃ។   តាមការពិភាក្សាភាគីថៃ និងភាគីកម្ពុជា រវាងអភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តច័ន្ទបុរី ប្រទេសថៃ មិនឲ្យដំណើរការទេ គឺត្រូវបិទតាមឯកសារ ដែលសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ជូនដំណឹងមកប៉ុស្តិ៍៕
  • ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការបង្ការ និងទប់ស្កាត់វីរុសកូវីដ១៩ ដែលមានសម្តេចក្រឡាហោមស ខេង ជាប្រធាន  
  • មានវីដេអូរ៖ អាជ្ញាធរខេត្តកណ្តាលចុះបិទនិងចាត់ឲ្យកងកម្លាំងពាក់ព័ន្ធត្រួតពិនិត្យតាមដានជាប្រចាំនៅតំបន់ច្រកទ្វារព្រំដែនដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្នងការរងជាច្រើនរូប បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ និងត្រួតពិនិត្យដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ (COVID19) និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំច្រកទ្វារព្រំដែន ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបរិវេនស្នាក់ការគយ និងរដ្ឋាករជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ត្រីរាជការ ប្រធានមន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ។ បន្ទាប់ពីប្រកាសបិទច្រកព្រំដែនចំនួន០៤ ក្នុងភូមិសាស្ត្រស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្តាលរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែ នាំដល់សមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅតាមច្រកព្រំដែននីមួយៗ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងមិនអនុញ្ញាតិអោយប្រជាពលរដ្ឋ នៃប្រទេសទាំង២(កម្ពុជា-វៀតណាម)ធ្វើដំណើរឆ្លងកាត់ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ (COVID19) ។ ដោយឡែករាល់ការដោះដូរទំនិញនៅអនុញ្ញាតិឲ្យឆ្លងកាត់ជាធម្មតា មិនត្រូវបានបិទនោះទេ ។ សូមបញ្ជាក់ថា ច្រកចំនួន០៤ដែលត្រូវបានបិទ មិនអនុញ្ញាតិអោយប្រជាពលរដ្ឋ នៃប្រទេសទាំង២ធ្វើដំណើរឆ្លងកាត់នោះរួមមាន៖ ទី១-ច្រកទ្វារព្រំដែនអន្តរជាតិក្អមសណរ ស្ថិតក្នុងស្រុកលើកដែក ទី២-ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ទី៣-ច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា និងទី៤-ច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ […]
  • ឯ.ឧ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ នឹងធ្វើសន្និសីទសារព័ត៌មាន ផលប៉ះពាល់ដោយសារ COVID-19 មកលើសហគមន៍ឥស្លាមនៅកម្ពុជា នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ សន្និសីទសារព័ត៌មាននេះ នឹងត្រូវធ្វើឡើងនៅអគារ ស៊ីតធីខេត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ច្រកចូលវត្តនាគវ័ន្ត៕
  • ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម បានប្រកាសបិទទ្វារជាបណ្តោះអាសន្ន ការប្រកាសបិទមិនអោយធ្វើដំណើរឆ្លងកាត់ជាបណ្តោះច្រកអន្តរជាតិអូរស្មាច់ បានធ្វើឡើងដោយឯកភាព រវាងអាជ្ញាធរខេត្តប្រទេសទាំងពីរ ក្រោមការជួបសម្របសម្រួលគ្នា វេលាម៉ោង ៨ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ភាគីខាងកម្ពុជា ដឹកនាំដោយឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ជួបជាមួយ ឯកឧត្តម កៃសន កងឆ្លាត អភិបាលខេត្តសុរិន្ទ នាបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម ស្ថិតសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខាងថៃស្រុកកាប់ឈើ ខេត្តសុរិន្ទ។ ក្នុងការជួបប្រជុំរវាងអាជ្ញាធរខេត្តទាំងពីរ បានឯកភាពគ្នាប្រកាសបិទច្រកទ្វារអន្តរជាតិព្រំដែនអូរស្មាច់ បណ្តោះអាសន្ន ជាផ្លូវការ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ ដោយមិនអនុញ្ញាតអោយពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់នោះឡើយ។ ហើយខាងភាគីថៃ ហាមមិនអោយពលរដ្ឋខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយអនុញ្ញាតពលរដ្ឋខ្មែរដែលធ្វើការនៅថៃអាចធ្វើដំណើរមកកម្ពុជាវិញបាន។ ដោយឡែកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋប្រទេសទាំងពីរអាចធ្វើដំណើរជាធម្មតាដដែល។ ក្នុងនោះដែរភាគីទាំងពីរក៏បានឯកភាពគ្នាបិបណ្តោះអាសន្ន ក៏បានព្រមព្រៀងគ្នាជារួមដូចជា៖១-ឯកភាពរួមសហការណ៍គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងដែន ២-សម្របសម្រួលការឆ្លងដែនដល់អ្នកជំងឺសង្រ្គោះបន្ទាន់ លើកលែងតែជំងឺកូវីដ-១៩ ៣-សហការ និងសម្របសម្រួលដល់ការឆ្លងដែនចេញ ចូលទំនិញមានលក្ខណៈពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំងពីរ ៤-បន្តទំនាក់ទំនង និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមកជាប់ជាប្រចាំ ។
  • គណៈកម្មាធិការអូឡាំពិក ជប៉ុន ស្នើសុំពន្យារពេលការប្រកួតកីឡាតូក្យូ២០២០ (ជប៉ុន)៖ លោកស្រី Kaori Yamaguchi សមាជិកក្រុមប្រឹក្សាគណៈកម្មាធិការអូឡាំពិកជប៉ុន បានអំពាវនាវឱ្យពន្យារពេលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ព្រោះអត្តពលិក មិនអាចត្រៀមរៀបចំបានគ្រប់គ្រាន់ ដោយសារការឆ្លងរាលដាលនៃជំងឺកូរ៉ូណា។ លោកស្រី Yamaguchi បាននិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិក មិនគួរត្រូវបានធ្វើឡើងនៅក្នុងស្ថានភាព ដែលប្រជាជននៅលើពិភពលោក មិនអាចរីករាយបាននោះទេ។ លោកស្រី បន្តថា កីឡាករអាមេរិក និងអឺរ៉ុប មិនអាចហ្វឹកហាត់ដូចធម្មតា និងមិនអាចបញ្ចប់ការប្រកួតវគ្គជម្រុះរបស់ពួកគេបានទេ។ ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ គ្រោងប្រារព្ធធ្វើនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា៕
  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ហុង ពីវ និងអតិថិជនទាំងអស់នៃបូរីពិភពថ្មី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២.០០០.០០០អាមេរិក(ពីរលានដុល្លា) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ សារលិខិតមានខ្លឹមសារថា៖

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)