ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងពិភាក្សាពីទំនាក់ទំនងទ្វេរភាគី និងនៅក្នុងតំបន់ផងដែរ៕






