(ខេត្តបាត់ដំបង,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០)៖កសិករនិងពលរដ្ឋខ្មែរ បានចាប់អារម្មណ៍ពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេសកាន់តែច្រើនឡើងហើយងាកមក
រករៀនសូត្រពីរបៀបចិញ្ចឹមតាមវិធីសម័យទំនើប មានការចិញ្ចឹមមាន់សិប្បនិមិ្មត មាន់៣សាសន៍និងមាន់កសិកម្មជាដើម ខណៈការចិញ្ចឹមមាន់តាមបែបបច្ចេក ទេសទទួលបានផលឆាប់រហ័សនិងចំណេញពេលវេលា ងាយស្រួលក្នុងការចិញ្ចឹម ដើម្បីឲ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារបច្ចុប្បន្ននោះ។
ក្រុមកសិករដែលមកចូលរួមរៀនពីរបៀបចិញ្ចឹមមាន់សិប្បនិមិត្ត(មាន់ឈាមពីរ) ជាមួយអ្នកជំនាញរបស់កសិដ្ឋានអានស៊ីន សហការពីគម្រោងអេម អង្គការវើលវីសិន រួមទាំងដៃគូអភិវឌ្ឍមួយចំនួនទៀតដែលស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០។
ក្រុមកសិករដែលមកចូលរួមរៀនពីរបៀបចិញ្ចឹមមាន់ បានប្រាប់ឲ្យដឹងថាបច្ចុប្បន្នពួកគាត់បានចិញ្ចឹមមាន់ប្រភេទមាន់ស្រែ ដោយចិញ្ចឹមតាមបែបបុរាណ ទាំងការភ្ញាស់កូន ការឲ្យចំណីក៏មិនទៀងពេលវេលា ហើយមិនដឹងពីរបៀបចាក់ថ្នាំវ៉ាក់សាំងជាដើម ដែលកត្តាទាំងអស់នេះហើយ បានធ្វើឲ្យមាន់ងាប់ច្រើន។
ក្រោយពីចំណាយពេលវេលា ជាមួយនឹងការរៀនសូត្រពីការចិញ្ចឹមមាន់សិប្បនិមិត្តនេះ ឃើញថាដឹងច្រើន ទាំងរបៀបធ្វើកន្លែងដេករបស់វា ការឲ្យចំណី និងការដាក់ថ្នាំបង្ការជាដើម ហើយនៅពេលពួកគេអនុវត្តន៍តាមវិធីបច្ចេកទេសសម័យទំនើបនេះ រំពឹងថាការចិញ្ចឹមនឹងទទួលបានជោគជ័យ។
លោក ផាន ស៊ីណាត់ អ្នកគ្រប់គ្រងកសិដ្ឋានអានស៊ិន បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលើការដាក់ថ្នាំវ៉ាក់សាំង ការបង្កាត់ពូជមាន់ប្រភេទសិប្បនិមិន្ត រួមទាំងបច្ចេកទេសមួយចំនួនទៀត ដោយការបង្រៀននេះ មានទាំងទ្រឹះស្ដីនិងការចុះអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋានតែម្ដង ។
គួរបញ្ជាក់ថា មាន់សិប្បនិមិត្ត ដែលកសិករកំពុងចាប់អារម្មណ៍ចិញ្ចឹមនេះ គឺមានតម្លៃទាបជាងមាន់ស្រែតែបន្តិចបន្តួចប៉ុណ្ណោះ ដូចមាន់ស្រែក្នុងមួយគីឡូក្រាមលក់បាន ១៦.០០០រៀល មាន់សិប្បនិមិត្តអាចលក់បានមួយគីឡូក្រាម ១៥.០០០រៀល ហើយតម្រូវការទីផ្សារមួយប្រភេទនេះ ក៏សម្បូរផងដែរ ក្នុងទីផ្សារនានា ទាំងក្នុងខេត្តបាត់ដំបង នាំទៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ៕
កសិករចាប់អារម្មណ៍ពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេសកាន់តែច្រើននៅខេត្តបាត់ដំបង(ខេត្តបាត់ដំបង,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០)៖កសិករនិងពលរដ្ឋខ្មែរ បានចាប់អារម្មណ៍ពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេសកាន់តែច្រើនឡើងហើយងាកមករករៀនសូត្រពីរបៀបចិញ្ចឹមតាមវិធីសម័យទំនើប មានការចិញ្ចឹមមាន់សិប្បនិមិ្មត មាន់៣សាសន៍និងមាន់កសិកម្មជាដើម ខណៈការចិញ្ចឹមមាន់តាមបែបបច្ចេក ទេសទទួលបានផលឆាប់រហ័សនិងចំណេញពេលវេលា ងាយស្រួលក្នុងការចិញ្ចឹម ដើម្បីឲ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារបច្ចុប្បន្ននោះ។ក្រុមកសិករដែលមកចូលរួមរៀនពីរបៀបចិញ្ចឹមមាន់សិប្បនិមិត្ត(មាន់ឈាមពីរ) ជាមួយអ្នកជំនាញរបស់កសិដ្ឋានអានស៊ីន សហការពីគម្រោងអេម អង្គការវើលវីសិន រួមទាំងដៃគូអភិវឌ្ឍមួយចំនួនទៀតដែលស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០។ ក្រុមកសិករដែលមកចូលរួមរៀនពីរបៀបចិញ្ចឹមមាន់ បានប្រាប់ឲ្យដឹងថាបច្ចុប្បន្នពួកគាត់បានចិញ្ចឹមមាន់ប្រភេទមាន់ស្រែ ដោយចិញ្ចឹមតាមបែបបុរាណ ទាំងការភ្ញាស់កូន ការឲ្យចំណីក៏មិនទៀងពេលវេលា ហើយមិនដឹងពីរបៀបចាក់ថ្នាំវ៉ាក់សាំងជាដើម ដែលកត្តាទាំងអស់នេះហើយ បានធ្វើឲ្យមាន់ងាប់ច្រើន។ក្រោយពីចំណាយពេលវេលា ជាមួយនឹងការរៀនសូត្រពីការចិញ្ចឹមមាន់សិប្បនិមិត្តនេះ ឃើញថាដឹងច្រើន ទាំងរបៀបធ្វើកន្លែងដេករបស់វា ការឲ្យចំណី និងការដាក់ថ្នាំបង្ការជាដើម ហើយនៅពេលពួកគេអនុវត្តន៍តាមវិធីបច្ចេកទេសសម័យទំនើបនេះ រំពឹងថាការចិញ្ចឹមនឹងទទួលបានជោគជ័យ។លោក ផាន ស៊ីណាត់ អ្នកគ្រប់គ្រងកសិដ្ឋានអានស៊ិន បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលើការដាក់ថ្នាំវ៉ាក់សាំង ការបង្កាត់ពូជមាន់ប្រភេទសិប្បនិមិន្ត រួមទាំងបច្ចេកទេសមួយចំនួនទៀត ដោយការបង្រៀននេះ មានទាំងទ្រឹះស្ដីនិងការចុះអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋានតែម្ដង ។គួរបញ្ជាក់ថា មាន់សិប្បនិមិត្ត ដែលកសិករកំពុងចាប់អារម្មណ៍ចិញ្ចឹមនេះ គឺមានតម្លៃទាបជាងមាន់ស្រែតែបន្តិចបន្តួចប៉ុណ្ណោះ ដូចមាន់ស្រែក្នុងមួយគីឡូក្រាមលក់បាន ១៦.០០០រៀល មាន់សិប្បនិមិត្តអាចលក់បានមួយគីឡូក្រាម ១៥.០០០រៀល ហើយតម្រូវការទីផ្សារមួយប្រភេទនេះ ក៏សម្បូរផងដែរ ក្នុងទីផ្សារនានា ទាំងក្នុងខេត្តបាត់ដំបង នាំទៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ៕ដោយៈអ៊ុង សារុំ
Posted by SEATV News 24 Hours on Tuesday, 16 June 2020





