ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ១០៦,៩២៨,៥១១រៀល និង១,១២៤,០៤៩ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន៦,០០៣រូប សម្រាប់ខែឧសភា ឆ្នាំ២០២០នេះ។
ថវិកាទាំងអស់ សម្រាប់ខែឧសភានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបរិច្ចាគថវិកាប្រចាំឆ្នាំ២០២០ ចំនួន៥០,០០០ដុល្លារអាមេរិក និងកាកបាទក្រហមកម្ពុជា បានប្រគល់វិភាគទានប្រចាំឆ្នាំលើកទី៣ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន១,០០០,០០០ ដុល្លារអាមេរិក៕