(សឹ្ទងត្រែង)៖ ប្រជាកសិករដែលប្រកបមុខរបរកសិឧស្សាហកសិកម្ម នៅខេត្តសឹ្ទងត្រែង បានលើកឡើងថាៈ ចាប់តាំងពីកើតមានជំងឺឆ្លងកូវីដ១៩មកឈ្មួញកណ្តាលផ្អាកទិញគ្រាប់ស្វាយចន្ទីគ្រប់ប្រភេទធ្វើឲ្យគ្រាប់ស្វាយចន្ទីរបស់ពួកគាត់ចាល់និងគ្មានទីផ្សារ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ នៅភូមិត្រពាំងព្រៃ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង ថៅកែដែលប្រមូលទិញគ្រាប់ស្វាយចន្ទី នៅស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង លោក សន សុផៃ បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍( SEATV)ថា ចាប់តាំងពីមានការផ្អើលរឿងជំងឺឆ្លងកូវិដ១៩មកច្រកចេញចូលព្រំដែនកម្ពុជា-វៀតណាម និងថៃ លែងអោយចេញចូលទៅមក។ហេតុនេះហើយគាត់ផ្អាកទិញដំណាំកសិកម្មបណ្តោះអាសន្នសិនរង់ចាំថ្ងៃណាមួយ បើកច្រកទ្វារអន្តរជាតិ ទើបគាត់ចាប់ផ្តើមប្រមូលទិញជាធម្មតាឡើងវិញ ។
គាត់បានបន្តទៀតថា ក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី ដែលចាក់គរទុកនេះ គឺបានទិញមុនពេលផ្ទុះជំងឺឆ្លងកូវីដ១៩។
ឥឡូវហ្នឹងនៅតាមព្រំដែនកម្ពុជា-វៀតណាម និងព្រំដែនថៃ ត្រូវបានបិទច្រកចេញចូលអស់ហើយ អញ្ចឹង មានតែស្តុកទុកទាំងប្រថុយប្រថានហេងសូយ សង្ឃឹមថាៈ នៅថ្ងៃណាមួយអាច និងស្ងប់ស្ងាត់ជំងឺនេះ ហើយអាចនិងមានហាងឆេងដំណាំកសិកម្មឡើងវិញ ជាក់ជាមិនខានឡើយ ៕





