ខេត្តត្បូងឃ្មុំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ននិងរថយន្តបណ្តាលឲ្យ បុរសម្នាក់ ឈ្មោះ ខាន់ វ៉ាន់ណារ៉ា អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី ៣០ ខែសីហា លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣០-១៣១ ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណី។
រថយន្តបង្កម៉ាកហ៊ីយុនដាយ ពណ៌ ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A-6555 មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានអ្នកបើកបរ (រត់គេចខ្លួនបាត់)។
បើតាមសាក្សី ឲ្យដឹងថា រថយន្ត និងម៉ូតូបើកក្នុងទិសដៅស្របគ្នាពីកើតទៅលិច រថយន្តបើកបរពីមុខ ម៉ូតូបើកបរពីក្រោយជែងរួចបត់ស្តាំរថយន្តបុកម៉ូតូពីក្រោយ៕