ចំណតក្រោមដីនៅខាងក្រោមសួនច្បារមិត្តភាពកម្ពុជាថៃនៅខាងលិចវត្តភ្នំ ត្រូវបានស្ថាបនារួចរាល់ទាំងស្រុងហើយ ដោយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលដ៏ខ្លីខាង មុខនេះ។
នេះជាការផ្សាយទូរទស្សន៍ជាតិកម្ពុជា។
គម្រោងនេះត្រូវបានស្ថាបនាដោយក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សាលារាជធានភ្នំពេញ ដោយចំណតក្រោមដីមានពីរជាន់ ជាង៣៤០ចំណត មានបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសំរាប់ចំណតឡាន ប្រព័ន្ធអគ្គីភ័យ ជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ផ្លាកសញ្ញាLED សំរាប់សំគាល់ទីតាំងចតនិងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួត ពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែង រថយន្ត និងពេលផ្សែងពេលមានអគ្គីភ័យ ប្រព័ន្ធបូមទឹកទំនើបកម្ម៕






