(ខេត្តពោធិ៍សាត់,ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រពន្ធ ពីបទរំលោភសេពសន្ធវៈ លើកូនបង្កើត ខ្លួនឯង ចំនួន៨ដង បានសម្រេច៧ដង ចុងក្រោយបែកការត្រូវជាប់ខ្នោះ សមត្ថកិច្ច។
ករណីរំលោភសេពសន្ធវៈនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៥០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចលើផ្ទះរបស់ជនសង្យ័យ ស្ថិតក្នុង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ផាន ប៉ោះ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាឪពុកបង្កើត) រស់នៅភូមិឃុំស្នាអន្សា មុខរបរកសិករ។
មានប្រពន្ធឈ្មោះ កយ ស៊ីណា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោចក្រកាត់ដេរ តៃអីហ្ស៊ី។ មានកូនស្រី២នាក់។
ជនរងគ្រោះ ឆ ម អាយុ១៣ឆ្នាំ ជនជាតិខ្មែរ (កូនបង្កើត)។
ប្រភពបានបន្តថា នាវេលាម៉ោង ៦ និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា បានទទួលពាក្យបណ្តឹងពី
ម្តាយជនរងគ្រោះ ឈ្មោះ កយ ស៊ីណាអាយុ៣១ឆ្នាំ បានប្តឹងប្តីរបស់ខ្លួន ពីបទរំលោភសេពសន្ថវៈ លើរូបកូនស្រីបង្កើត បានសម្រេចរហូតដល់ទៅ៧ដង បន្ទាប់ពីកូនរបស់ខ្លួន បាននិយាយប្រាប់ ពីសកម្មភាពរំលោភរបស់ឪពុក ឱ្យម្តាយបានដឹង មកប្តឹងសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្ម ភាពរំលោភទៅលើកូនបង្កើតរបស់ខ្លួន៨ដង បានសម្រេច៧ដងចុង ក្រោយនៅថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២១ វេលា១១ និង៥០នាទីព្រឹក មិនបានសម្រេចទេ។
ជនសង្ស័យបានសារភាពបន្ថែមថា ដោយប្រពន្ធរវល់ទៅធ្វើការនៅរោងចក្រ ខ្លួនក៏ប្រលែងលេងជាមួយនឹងកូន ក៏ចាប់ផ្តើមមានអារម្មណ៍តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាររបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធី ចាត់ការតាមច្បាប់៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)






