គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានណែនាំដល់គ្រប់អង្គភាពទាំងអស់អនុវត្តនូវវិធានការដូចចាំបាច់នានា ដើម្បីបង្ការទប់ស្កាត់កូវីដ-១៩
អង្គភាពជំនាញនីមួយៗ ត្រូវអនុញ្ញាតឱ្យមន្ត្រីក្រោមឱវាទសម្រាកពីការងារចំនួន ១សប្តាហ៍ ប៉ុន្តែត្រូវចាត់ឱ្យមានអ្នកប្រចាំការ១០% នៃចំនួនមន្ត្រីក្នុងអង្គភាព ដើម្បីធានាឱ្យមាននិរន្តភាពការងារប្រចាំថ្ងៃ។
ទន្ទឹមនឹងនេះអង្គភាពជំនាញនីមួយៗ ត្រូវធ្វើការងារ ឬទំនាក់ទំនងការងាររដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន (Online) ក្នុងអង្គភាពផ្ទាល់ និងជាមួយអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀតចំណុះអគ្គលេខា ធិការដ្ឋាន ។
រាល់ការប្រជុំផ្សេងៗ និងត្រូវរៀបចំតាមប្រព័ន្ធ (Online) ក្នុងករណីចាំបាច់ ជាមួយនឹងការបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំលេខ ០១៧ ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ របស់ គ.ជ.ប និងគោលការណ៍ណែនាំនានារបស់ក្រសួង ស្ថាប័នមានសមត្ថ កិច្ចពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យទទួលបានប្រសិទ្ធភាព។ ចំណែកការដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធ (Online )។